​ថៃ ​ជាប្រទេសតែមួយគត់ក្នុងចំណោម​ប្រទេស​ទាំង១០នៅអាស៊ីដែល​មាន​ហានិភ័យ​ខ្ពស់​បំផុត​ពី​ការដាក់ពន្ធរបស់ Donald Trump

បរទេស៖ យោងតាមប្រភពព័ត៌មានពី The Nation បានរាយការណ៍ថា ប្រទេសថៃជាប់ចំណាត់ថ្នាក់ទី២ នៅក្នុងសន្ទស្សន៍ហានិភ័យពីការដាក់ពន្ធរបស់ Donald Trump ដោយសារតែអតិរេកពាណិជ្ជកម្មរបស់ខ្លួនជាមួយនឹងសហរដ្ឋអាមេរិក និងការចំណាយលើវិស័យការពារជាតិទាប។

វិទ្យាស្ថានព័ត៌មានច្នៃប្រឌិត និងបច្ចេកវិទ្យា (ITIF) បានចេញផ្សាយចំណាត់ថ្នាក់នៃសន្ទស្សន៍ហានិភ័យពីការដាក់ពន្ធរបស់ Donald Trump ដោយវាយតម្លៃលើហានិភ័យដែលប្រទេស និងដែនដីចំនួន ៣៩ ជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នឹងប្រឈមមុខក្រោមការដឹកនាំរបស់ Trump ។ បន្ទាប់ពីម៉ិចស៊ិក ប្រទេស​ថៃ​បាន​ក្លាយ​ជា​ប្រទេស​ទី​២ ដែល​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​បំផុត ហើយក៏​ជា​ប្រទេស​អាស៊ី​តែ​មួយ​គត់​ក្នុង​ចំណោម​ប្រទេសហានិភ័យ​កំពូល​ទាំង ​១០ ផងដែរ។  របាយការណ៍នេះបានគូសបញ្ជាក់ពីប្រទេសដែលមានហានិភ័យខ្ពស់បំផុតចំនួន ៥ រួមមាន ម៉ិចស៊ិក ថៃ ស្លូវេនី អូទ្រីស និងកាណាដា ក្រោមហេតុផលដូចគ្នាគឺ ការចំណាយលើវិស័យការពារជាតិទាប និងអតិរេកពាណិជ្ជកម្មច្រើនជាមួយនឹងសហរដ្ឋអាមេរិក។ នេះមានន័យថា ការចំណាយរបស់ប្រទេសទាំងនេះលើវិស័យការពារជាតិគឺតិចជាងមធ្យមភាគនៃ GDP របស់ពួកគេ ដែលសហរដ្ឋអាម៉េរិកអាចយល់ថា ពួកគេខ្វះការរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងសន្តិសុខពិភពលោក ជាពិសេសនៅក្នុងសម្ព័ន្ធភាពដូចជាអង្គការណាតូ ឬភាពជាដៃគូផ្សេងទៀត។ បន្ថែមពីនេះ ប្រទេសទាំងនេះមានអតិរេកពាណិជ្ជកម្មច្រើន ដែលមានន័យថាពួកគេនាំចេញទៅសហរដ្ឋអាមេរិកច្រើនជាងការនាំចូល ហើយអតុល្យភាពពាណិជ្ជកម្មនេះជារឿយៗត្រូវបានរិះគន់ដោយអ្នកបង្កើតគោលនយោបាយរបស់សហរដ្ឋអាម៉េរិកថាមានភាពអយុត្តិធម៌ ឬជាការធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្ម និងវិស័យការងាររបស់អាម៉េរិក។

ម៉ិចស៊ិក និងថៃ មានអតិរេកពាណិជ្ជកម្មធំបំផុតជាមួយអាមេរិក។ បញ្ហាមួយទៀតគឺថា ប្រទេសទាំងនេះហាក់ដូចជាស្ទាក់ស្ទើរក្នុងការក្លាយជាសម្ព័ន្នមិត្តយ៉ាងពេញលេញជាមួយសហរដ្ឋអាម៉េរិក ដើម្បីប្រឆាំងនឹងការកើនឡើងនៃឥទ្ធិពលរបស់ចិននៅក្នុងវិស័យសេដ្ឋកិច្ច ការទូត និងបច្ចេកវិទ្យាយោធា។ ពិន្ទុហានិភ័យសម្រាប់ប្រទេសថៃត្រូវបានជំរុញជាចម្បងដោយអតិរេកពាណិជ្ជកម្មមានពិន្ទុ -១,៨៩ និងការចំណាយលើវិស័យការពារជាតិនៅ -១.១៤ ជាមួយនឹងពិន្ទុ ០,៤៧ សម្រាប់របាំងប្រឆាំងនឹងសហរដ្ឋអាមេរិក និង ០,៤៨ សម្រាប់ជំហររបស់ខ្លួនលើការប្រឆាំងប្រទេសចិន។ ជាលទ្ធផល ថៃ មានពិន្ទុហានិភ័យសរុប ៣,៩៨ និងជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពីម៉ិចស៊ិក។ ទន្ទឹមនឹងនេះ ថៃ គឺជាប្រទេសអាស៊ីតែមួយគត់ក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ក្នុងសន្ទស្សន៍ហានិភ័យពីពន្ធរបស់ Donald Trump ខណៈដែលប្រទេសអាស៊ីផ្សេងៗទៀតមានចំណាត់ថ្នាក់ទាប ដូចជា ហ្វីលីពីនទី ១៧, ជប៉ុនទី ២៥, កូរ៉េខាងត្បូងទី ២២, និងតៃវ៉ាន់ទី ៣១។

នៅក្រោមគោលនយោបាយ “America First” របស់ Trump បណ្តាប្រទេសដែលទទួលបានផលប្រយោជន៍មិនសមាមាត្រពីការបើកចំហសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ពួកគេសហការជាមួយប្រទេសចិនដើម្បីផលប្រយោជន៍សេដ្ឋកិច្ចជាជាងគាំទ្រពេញលេញដល់សហរដ្ឋអាម៉េរិក។ គួរឲ្យបញ្ជាក់ដែរថា នៅក្នុងទិន្នន័យរបស់ ITIF ប្រទេសចំនួន ១០ ដែលជាប់នៅក្នុងសន្ទស្សន៍ហានិភ័យពីពន្ធរបស់ Donald Trump មានដូចជា៖ ម៉ិចស៊ិក ថៃ ស្លូវេនី អូទ្រីស កាណាដា នូវែលសេឡង់ ហុងគ្រី តួកគី ស្លូវ៉ាគី និងលុចសំបួរ។ ផ្ទុយទៅវិញ ប្រទេសដែលមានហានិភ័យទាបបំផុតចំនួន ៥ មានដូចជា លីទុយអានី អេស្តូនី ប៉ូឡូញ ឡាតវី និងអូស្ត្រាលី៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *