កូរ៉េខាងត្បូង ផ្តល់កញ្ចប់វិនិយោគ១៥០ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញ

ប្រទេសកូរ៉េខាងត្បូងបានប្រកាសក្នុងការគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញតាមរយៈការវិនិយោគជាទឹកប្រាក់ដល់ទៅ១៥០ពាន់លានដុល្លារអាម៉េរិក

កងទ័ពជើងទឹកអាម៉េរិកផ្តល់កុងត្រាជិត ៣ពាន់លានដុល្លារ ផលិតម៉ាស៊ីនយន្តហោះ F-35 ជាង១០០គ្រឿង

កងកម្លាំងយោធាជើងទឹករបស់សហរដ្ឋអាម៉េរិកបានប្រកាសផ្តល់កុងត្រាក្នុងតម្លៃដល់ទៅ ២ ៩០០លានដុល្លារ ទៅឲ្យក្រុមហ៊ុន Pratt & Whitney ដើម្បីអាចចាប់ផ្តើមការផលិតម៉ាស៊ីនយន្តហោះចម្បាំងទំនើបបំផុតរបស់អាម៉េរិក F-35

ការដំឡើងពន្ធបន្ថែមដល់ទៅ ៥០% របស់ Donald Trump លើការនាំចូលពីឥណ្ឌាចូលជាធរមាននៅថ្ងៃនេះ

ប្រធានាធីបតីអាម៉េរិក Donald Trump បានដាក់ទណ្ឌកម្មពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ពាក់ព័ន្ធនឹងករណីដែលប្រទេសនេះទិញប្រេងពីរុស្ស៊ី។ ការដាក់ទណ្ឌកម្មពន្ធនេះបន្ថែមពីលើពន្ធកាលពីលើកមុន ២៥% ដែលធ្វើឲ្យផលិតផលជាច្រើនពីឥណ្ឌាជាប់ពន្ធសរុបរហូតដល់ ៥០%

លោក Donald Trump ៖ សម្រាប់ប្រទេសចិន អាម៉េរិកនៅមានសន្លឹកបៀរល្អៗជាច្រើនសម្រាប់លេងជាមួយ

ថ្វីត្បិតតែជម្លោះពាណិជ្ជកម្មរវាងមហាអំណាចចិន និងអាម៉េរិក បានឈានមកដល់ភាពតានតឹងខ្លាំងជុំវិញការដំឡើងពន្ធគយដាក់គ្នារយៈពេលប៉ុន្មានខែចុងក្រោយនេះ ប៉ុន្តែយ៉ាងណាក្តី ក៏គេសង្កេតឃើញថាមានសញ្ញាជាវិជ្ជមានមកវិញខ្លះដែរ

ប៉ង់តាហ្គោន ផ្តល់កុងត្រាផលិតមីស៊ីលរាប់ពាន់គ្រាប់ជាមួយទុនវិនិយោគជិត៨ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនចំនួន២

មន្ទីរប៉ង់តាហ្គោន កាលពីចុងខែកក្កដាកន្លងទៅនេះ បានសម្រេចចិត្តផ្តល់កុងត្រាដែលមានទំហំទឹកប្រាក់ប្រមាណជា ៧,៨ពាន់លានដុល្លារ ទៅឲ្យក្រុមហ៊ុនចំនួន២ រួមមាន ក្រុមហ៊ុន Lockheed Martin និង ក្រុមហ៊ុន RTX Corporation ក្នុងការបង្កើនការផលិតគ្រាប់មីស៊ីលជាច្រើនពាន់គ្រាប់

សង្គ្រាមពាណិជ្ជកម្មរបស់ Donald Trump ជាឱកាសសម្រាប់ចិន និងឥណ្ឌាផ្សះផ្សារទំនាក់ទំនងឡើងវិញ

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានលើកឡើងថា ភាគីចិន និងឥណ្ឌា គួរតែចាត់ទុកគ្នាជាដៃគូទៅវិញទៅមកជាជាងការចាត់ទុកគ្នជាសត្រូវ និងពង្រឹងទំនាក់ទំនងទ្វេភាគីឲ្យកាន់តែប្រសើរ

អ្នកជំនាញ ៖ Bitcoin អាចឡើងទៅដល់១លានដុល្លារក្នុងមួយកាក់ប្រសិនបើអាម៉េរិកនៅតែបន្តបោះពុម្ពលុយដុល្លារ

ក្រុមអ្នកជំនាញផ្នែកវិនិយោគ និងតាមដានទីផ្សារលុយគ្រីបតូជាច្រើនរូបបានធ្វើការព្យាករណ៍ទុកថា ទៅថ្ងៃអនាគត លុយ Bitcoin អាចមានតម្លៃឡើងទៅដល់ ១លានដុល្លារក្នុងមួយកាក់

តម្លៃប្រេងឡើងថ្លៃប្រហែល ២% បន្ទាប់ពី Trump ព្រមានពីផលវិបាកធ្ងន់ធ្ងរប្រសិនបើបរាជ័យក្នុងកិច្ចពិភាក្សាជាមួយរុស្ស៊ី

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៨% ឬ ៦៦,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ២,១% ឬ ៦៣,៩៦ ដុល្លារក្នុងមួយបារ៉ែល

អាម៉េរិកគំរាមដំឡើងពន្ធបន្ថែមទៀតលើការនាំចូលពីឥណ្ឌា ប្រសិនបើកិច្ចប្រជុំរវាង Donald Trump និង Vladimir Putin បរាជ័យ

ចាប់តាំងពីមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនមក ឥណ្ឌាបានបង្កើនការនាំចូលប្រេងឆៅដែលមានតំលៃថោកពីរុស្ស៊ី ដែលជាហេតុធ្វើឱ្យទំនាក់ទំនងឥណ្ឌា-អាមេរិកកាន់តែតានតឹង និងរំខានដល់កិច្ចចរចាពាណិជ្ជកម្មដែលកំពុងបន្តជាមួយទីក្រុងវ៉ាស៊ីនតោន

ពិភពលោកកំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចជំនួបរវាងលោក Trump និងលោក Putin

ជំនួបដ៏កម្ររវាងមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាម៉េរិក Donald Trump នឹងត្រូវប្រព្រឹត្តទៅជាលើកដំបូងគិតចាប់តាំងតែពីផ្ទុះជម្លោះដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែន