បរទេស ៖ ថ្មីៗនេះ ប្រទេសកូរ៉េខាងត្បូងបានប្រកាសក្នុងការគាំទ្រដល់ឧស្សាហកម្មផលិតនាវារបស់អាម៉េរិកឡើងវិញតាមរយៈការវិនិយោគជាទឹកប្រាក់ដល់ទៅ១៥០ពាន់លានដុល្លារអាម៉េរិក។ ការប្រកាសនេះត្រូវបានធ្វើឡើងក្នុងជំនួបទ្វេភាគីកាលពីថ្ងៃដើមសប្តាហ៍កន្លងទៅនេះរវាងប្រធានាធិបតីអាម៉េរិក Donald Trump និងលោកប្រធានាធិបតីថ្មីកូរ៉េខាងត្បូង Lee Jae Myung ដែលភាគីទាំងពីរបានបង្ហាញអំពីបំណងស្រដៀងគ្នាក្នុងការកាត់បន្ថយឲ្យបាននូវគម្លាតនៃសកម្មភាពផលិតនាវាជាមួយនឹងប្រទេសចិនដែលបច្ចុប្បន្នកំពុងមានសន្ទុះរីកចម្រើនគួរឲ្យព្រួយបារម្ភ។

ការគាំទ្រដែលជាផ្នែកមួយនៃផែនការធ្វើឲ្យវិស័យសាងសង់នាវារបស់អាម៉េរិកខ្លាំងឡើងវិញនេះ គឺស្ថិតនៅក្នុងគោលបំណងសំខាន់ធ្វើទំនើបកម្មរោងចក្រផលិតនាវារបស់អាម៉េរិក និងបង្កើនសមត្ថភាពផលិតឡើងវិញ ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រធានាធិបតីអាម៉េរិកបានលើកឡើងថា សម្រាប់ពេលនេះ នាវារបស់អាម៉េរិកទាំងអស់នឹងអាចចាប់ផ្តើមសាងសង់បណ្តោះអាសន្នសិនចេញពីប្រទេសកូរ៉េខាងត្បូង។
នៅក្នុងកិច្ចជំនួបដដែលនេះ លោក Trump បានបញ្ជាក់បែបនេះថា៖
«ពួកយើងនឹងបញ្ជាទិញនាវាពីកូរ៉េខាងត្បូង ហើយអាម៉េរិក-កូរ៉េខាងត្បូង នឹងធ្វើការសាងសង់នាវាទាំងនោះរួមគ្នា ជាមួយនឹងធនធានមនុស្សមកពីអាម៉េរិកផង និងនៅក្នុងប្រទេសកូរ៉េផងដែរ។ ដល់ពេលដែលយើងត្រូវចាប់ផ្តើមធ្វើពាណិជ្ជកម្មលើការផលិតនាវាសាជាថ្មីហើយនៅពេលនេះ»។

គួរកត់សម្គាល់ថា តាមការមើលឃើញ អាម៉េរិកកំពុងព្យាយាមចូលរួមជាមួយនឹងកូរ៉េខាងត្បូងដែលជាប្រទេសអ្នកផលិតនាវាបានច្រើនជាងគេបំផុតទី២របស់ពិភពលោក គឺដើម្បីអាចវិលត្រឡប់មករកទីផ្សារឡើងវិញតាមរយៈការអភិវឌ្ឍធនធានផង និងការស្វែងរកប្រាក់ចំណេញផង ខណៈដែលកាលពីឆ្នាំ២០២២ កូរ៉េខាងត្បូងធ្លាប់បានផលិតនាវាតូចធំសរុបដល់ទៅ ៧៣៤គ្រឿង ខណៈដែលអាម៉េរិកដែលធ្លាប់ជាប្រទេសផលិតនាវាធំជាងគេបំផុតរបស់ពិភពលោកនោះ ផលិតនាវាបែបពាណិជ្ជកម្មបានត្រឹមតែ៥គ្រឿង ខុសប្លែកពីមហាអំណាចចិន អាចមានលទ្ធភាពផលិតបានរហូតទៅដល់១៧៩៤គ្រឿងនៅក្នុងឆ្នាំដូចគ្នា៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content