ពិភពលោកកំពុងតាមដានព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនៃកិច្ចជំនួបរវាងលោក Trump និងលោក Putin

បរទេស ៖ ជំនួបដ៏កម្ររវាងមេដឹកនាំរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីអាម៉េរិក Donald Trump នឹងត្រូវប្រព្រឹត្តទៅជាលើកដំបូងគិតចាប់តាំងតែពីផ្ទុះជម្លោះដ៏រ៉ាំរ៉ៃរវាងរុស្ស៊ី និងអ៊ុយក្រែនហើយវាក៏នឹងក្លាយទៅជាព្រឹត្តិការណ៍ដែលមេដឹកនាំប្រទេស និងក្រុមហ៊ុនធំៗកំពុងទន្ទឹងរង់ចាំបំផុតមួយផងដែរ។

បើមិនមានអ្វីប្រែប្រួលទេនោះ កិច្ចជំនួបកំពូល និងជាប្រវត្តិសាស្ត្ររវាងលោក Putinនិងលោក Trump នឹងត្រូវរៀបចំធ្វើឡើងនៅថ្ងៃសុក្រទី១៥ ខែសីហា សប្តាហ៍នេះនៅក្នុងទឹកដីរដ្ឋអាឡាស្កា ហើយជឿជាក់ថានឹងមានពិភាក្សាអំពីកិច្ចព្រមព្រៀងសន្តិភាពនៃជម្លោះនៅអ៊ុយក្រែនដែលបានអូសបន្លាយអស់រយៈពេលជាង៣ឆ្នាំកន្លះមកហើយនោះ។

យ៉ាងណាក្តី នៅមុនជំនួបដ៏សំខាន់នេះ តើមានព័ត៌មានអ្វីខ្លះដែលពិភពលោកអាចដឹងជាមុន និងអ្វីដែលអាចរំពឹងទុកបាន?

រដ្ឋអាឡាស្កា គឺជាទីតាំងដែលត្រូវរៀបចំជំនួប ប៉ុន្តែមកដល់ពេលនេះគេពុំទាន់អាចកំណត់បានទីកន្លែងសម្រាប់ជួបគ្នា ឬពេលវេលានៅឡើយទេ។ យ៉ាងណាក្តី អាឡាស្កា តាំងតែពីអតីតកាលគឺជាគោលដៅជំនួបជារឿយៗរវាងមេដឹកនាំមកពីលោកខាងកើត និងលោកខាងលិច ពោល គឺតាំងតែពីសម័យសង្គ្រាមត្រជាក់មកម្ល៉េះ ពីព្រោះវាជាកន្លែងដែលស្ថិតនៅខាងក្រៅដែនដែលអាចវាយប្រហារដោយមីស៊ីលរវាងភាគីសងខាង និងជាកន្លែងដែលមិនមានក្រុមចារកម្មសំងាត់ធ្វើការនោះឡើយ។

ដំណើរទសន្សកិច្ចរបស់លោក Putin ទៅកាន់ទឹកដីអាឡាស្កានឹងក្លាយទៅជាដំណើរទស្សនកិច្ចលើកដំបូងចាប់តាំងពីឆ្នាំ២០១៥ ទៅក្នុងទឹកដីសហរដ្ឋអាម៉េរិក។ ១០ឆ្នាំមុន លោក Putin បានចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅក្នុងទីក្រុងញុវយ៉ក។ យ៉ាងណាក៏ដោយ ទោះបីជាដីកាចាប់ខ្លួនលោក Putin ត្រូវដោយតុលាការឧក្រិដ្ឋកម្មអន្តជាតិតាំងពីឆ្នាំ២០២៣ក្តី ប៉ុន្តែសហរដ្ឋអាម៉េរិកមិនស្ថិតជាសមាជិករបស់តុលាការឡើយ ដូច្នេះ មិនមានកាតព្វកិច្ចណាមួយ ឬការព្រួយបារម្ភពីសំណាក់ភាគីរុស្ស៊ីដើម្បីរៀបចំជំនួបកំពូលនេះដែរ។

តើមេដឹកនាំអ៊ុយក្រែន លោក Vladimir Zelensky នឹងអាចចូលរួមដែរឬយ៉ាងណា? ទោះបីជាបានបញ្ជាក់អំពីការចូលរួមទាំងសងខាង គឺអាម៉េរិក និងរុស្ស៊ី ក្តី ប៉ុន្តែលទ្ធភាពនៃការចូលរួមដោយមេដឹកនាំអ៊ុយក្រែនរូបនេះប្រហែលជាមិនអាចឡើយ។ វិមានក្រមឡាំងធ្លាប់បានបញ្ជាក់ហើយថា លោក Putin មិនមានបំណងចង់ជួបផ្ទាល់ជាមួយនឹងលោក Zelensky នោះឡើយ ដរាបណាមិនទាន់ព្រមព្រៀងលើសេចក្តីព្រាងចុងក្រោយដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការរវាងរុស្ស៊ី និងអ៊ុយក្រែន។

របៀបវារៈនៃកិច្ចប្រជុំនឹងមិនមានអ្វីលើសពីបញ្ហាផ្ទុះអាវុធរវាងអ៊ុយក្រែន និងរុស្ស៊ី ដែលកំពុងបន្តនោះទេ ទោះបីជាបទឈប់បាញ់ត្រូវបានចុះហត្ថលេខារួចទៅហើយក្តី។ អាម៉េរិក រុស្ស៊ី និងអ៊ុយក្រែន សុទ្ធតែទាមទាររៀងខ្លួន និងមានការខ្វែងគំនិតមួយចំនួននៅឡើយ។

ក្នុងនោះរុស្ស៊ី មិនព្រមបោះបង់ទឹកដីដែលខ្លួនដណ្តើមមកបាន និងធ្វើការបោះឆ្នោតប្រជាមតិនោះទេ ខណៈដែលអ៊ុយក្រែនបានបញ្ជាក់ទៅពលរដ្ឋរបស់ខ្លួនហើយថា នឹងមិនអាចបាត់បង់ទឹកដីរបស់ខ្លួនជាដាច់ខាត ប៉ុន្តែអាម៉េរិកបានបញ្ជាក់ថា ការដោះដូរទឹកដីនឹងត្រូវធ្វើឡើងជៀសមិនផុតឡើយដើម្បីអាចសម្រេចបានកិច្ចព្រមព្រៀងមួយ។

ដូច្នេះ អ្វីដែលភាគីទាំងពីររំពឹងទុកគឺមិនខុសគ្នាប៉ុន្មានពីអ្វីដែលជាជំហរបស់ពួកគេឡើយ។ រុស្ស៊ី ជឿជាក់ថា វានឹងក្លាយទៅជាពេលវេលាមួយដើម្បីពង្រឹងការកាន់កាប់ទឹកដីដែលទទួលបានទាំងនោះ ហើយនឹងធានាឲ្យបានថា អ៊ុយក្រែន គឺត្រូវនៅឲ្យឆ្ងាយពីអង្គការណាតូដែលដឹកនាំដោយអាម៉េរិក ជាពិសេសគឺកិច្ចការងារយោធា។

សម្រាប់អ៊ុយក្រែន និងសម្ព័ន្ធមិត្តអឺរ៉ុបវិញ បានបង្ហាញអារម្មណ៍ព្រួយបារម្ភនៅពេលដែលជំនួបដែលមិនមានការចូលរួមដោយតំណាងរបស់អ៊ុយក្រែន ពីព្រោះវានឹងអាចបង្ខំឲ្យអាម៉េរិកទទួលយកលក្ខខណ្ឌដែលតម្រូវឲ្យរដ្ឋាភិបាលទីក្រុងគៀវទទួលយកសម្បាទានដែលមិនអាចគេចវេសបាន។

គួរឲ្យដឹងដែរថា ពេញមួយសប្តាហ៍កន្លងទៅនេះ លោក Putin បានធ្វើពិភាក្សា និងសន្ទនាដោយផ្ទាល់ជាមួយនឹងមេដឹកនាំពិភពលោកជាច្រើនរួចមកហើយ ដូចជា មេដឹកនាំចិន លោក Xi Jinping នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi ប្រធានាធិបតីប្រេស៊ីល ព្រមទាំងមេដឹកនាំនៅអាហ្វ្រិកខាងត្បូង មេដឹកនាំកាហ្សាស្ថាន អ៊ូបេគីស្ថាន បេឡារុស្ស និងគៀហ្ស៊ីស្ថានផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ទីផ្សារ​លំនៅឋានតម្លៃមធ្យមនៅប៉ែកខាងត្បូងរាជធានីភ្នំពេញនៅតែមានតម្រូវការ​ពីពលរដ្ឋ​ដែលត្រូវការ​ពិត​ប្រាកដ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/06/2026

ទីផ្សារ​លំនៅឋាន​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ នៅតែមានតម្រូវការ​ពីប្រជាពលរដ្ឋ ខណៈអ្នកអភិវឌ្ឍន៍នៅតែបន្ត​សាងសង់ដើម្បី​ផ្គត់ផ្គង់ទៅតាមតម្រូវការជាក់ស្ដែង

ក្រុមហ៊ុន Samsung Electronics យកឈ្នះ Micron Technology ជាលើកដំបូងក្នុងការផ្គត់ផ្គង់ឈីប​រថយន្តលំដាប់ទី១ របស់ពិភពលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

Samsung Electronics មានចំណែក ៤០ ភាគរយនៃទីផ្សារឈីបរថយន្តសរុបរបស់ពិភពលោកកាលពី២០២៥ ដែលកើនឡើងពី ៣៥ ភាគរយនៅក្នុងឆ្នាំ ២០២៤រ ចំណែកទីផ្សាររបស់ក្រុមហ៊ុនអាម៉េរិក Micron ធ្លាក់ចុះពី ៤០ ភាគរយទៅ ៣៥ ភាគរយដែលធ្លាក់មកនៅចំណាត់ថ្នាក់ទីពីរ។

អ្នកជំនាញវិស័យឯកជន និងរដ្ឋ ជំរុញឱ្យសហគ្រាសផលិតពង្រឹងគុណភាព ខណៈពលរដ្ឋបន្តពហិការឈប់ប្រើទំនិញថៃ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

ស្របពេលដែលពលរដ្ឋខ្មែរនាំគ្នាពហិការឈប់ប្រើផលិតផលថៃ និងបានងាកមកគាំទ្រផលិតផលក្នុងស្រុកវិញ ក្រុមអ្នកជំនាញក្នុងវិស័យឯកជន និងរដ្ឋ បានជំរុញឱ្យសហគ្រាសផលិតត្រូវគិតគូរពីគុណភាព ការវេចខ្ចប់ និងកក្តាតម្លៃ ​

អ្នកជំនាញអាជីវកម្មល្បីៗវ័យក្មេងក្នុងស្រុក ចែករំលែកចំណេះដឹង គំនិតថ្មី និងការបង្កើតម៉ាកយីហោខ្មែរឱ្យរឹងមាំ

ជំនួញ, ព្រឹត្តិការណ៍

• 01/06/2026

សូមជម្រាបថា វេទិកា Proudly-ខ្មែរ គឺជាកម្មវិធីសិក្ខាសាលាពេញមួយថ្ងៃ និងជាការតាំងពិព័រណ៍ផលិតផលខ្មែរ ដែលផ្សារភ្ជាប់យុវជនកម្ពុជា ជាមួយម្ចាស់អាជីវកម្ម និងម៉ាកយីហោ(Brand) ក្នុងស្រុកនានា

វិបត្តិភូមិសាស្ត្រនយោបាយ រុញច្រានការនាំចេញរថយន្តចិនយ៉ាងគំហុកទៅកាន់នូវែលសេឡង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/06/2026

ការកើនឡើងយ៉ាងគំហុកដល់ទៅ ៥០ ភាគរយនៃតម្លៃប្រេងសកល ដោយសារជម្លោះដ៏តានតឹងនៅមជ្ឈិមបូព៌ា បានជម្រុញឱ្យមានរលកនៃការនាំចេញរថយន្តពីប្រទេសចិនមកកាន់ប្រទេសនូវែលសេឡង់យ៉ាងច្រើនសន្ធឹកសន្ធាប់ដែលមិនធ្លាប់មានពីមុនមក

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

សហគ្រិនខ្មែរ និងផ្សារអុីអន បញ្ចប់ពិព័រណ៍ផលិតផលក្នុងស្រុកលើកទី១១

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 01/06/2026

សហគ្រិនខ្មែរ ក្នុងកិច្ចសហការជាមួយផ្សារអុីអន (ខេមបូឌា) បានប្រកាសបិទបញ្ចប់ជុំទី១ នៃពិព័រណ៍ផលិតផលក្នុងស្រុកឆ្នាំ២០២៦ បន្ទាប់ពីបានដំណើរការអស់រយៈពេលពីរសប្តាហ៍ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី៣១ ខែឧសភា នៅគ្រប់សាខាទាំងបីនៃផ្សារអុីអន

ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 01/06/2026

ប្រព័ន្ធផ្សព្វផ្សាយ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំយកព័ត៌មានត្រឹមត្រូវ និងចំណេះដឹងហិរញ្ញវត្ថុទៅកាន់សាធារណជន ជាមួយនឹងការបកស្រាយបរិបទឱ្យងាយយល់ និងជួយឱ្យប្រជាពលរដ្ឋស្គាល់ទាំងឱកាស ហានិភ័យ សិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

អឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ជាង ២៣០ លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/05/2026

ហភាពអឺរ៉ុបពិន័យវេទិការលក់អីវ៉ាន់អនឡាញ Temu របស់ចិន ជាប្រាក់ ២០០ លានអឺរ៉ូ (២៣២ លានដុល្លារអាម៉េរិក) ដោយសារបំពាននឹងច្បាប់ហាមឃាត់លក់ផលិតផលខុសច្បាប់

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី
Leave a Reply

Your email address will not be published.Required fields are marked *