ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធឥណ្ឌាចំណេញជាង៥ពាន់លានដុល្លារក្នុងអំឡុងពេលតានតឹងជាមួយប៉ាគីស្ថាន

តម្លៃទីផ្សារហ៊ុនសរុបរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកទាំងអស់របស់ឥណ្ឌាអាចប្រមូលបានតម្លៃបន្ថែមដល់ទៅជា ៥ពាន់លានដុល្លារ ដោយក្នុងនោះភាគច្រើនគឺបានកើនឡើងនៅចុងខែមេសារហូតមកដល់បច្ចុប្បន្ន

នាវាដឹកទំនិញចិនឈុតដំបូងដែលជាប់កាតព្វកិច្ចពន្ធគយ១៤៥ភាគរយ បានមកដល់ទឹកដីអាមេរិកជាមួយនឹងចំនួនត្រឹមពាក់កណ្តាលនៃស្តុក

ពលរដ្ឋអាមេរិកដែលជាអតិថិជនចុងក្រោយនៃអ្នកប្រើប្រាស់ទំនិញនាំចូលពីប្រទេសចិននឹងចាប់ផ្តើមទទួលរងសំពាធនៃការចំណាយប្រចាំថ្ងៃ​ក្រោយពេលដែលកាតព្វពន្ធគយថ្មី១៤៥ភាគរយនឹងចូលជាធរមាន

ចិន​អំពាវនាវ​ឱ្យ​ជប៉ុន, កូរ៉េខាងត្បូង និង​អាស៊ាន ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែស៊ីជម្រៅ​ ដើម្បីទប់ទល់នឹងសង្គ្រាម​ពាណិជ្ជកម្ម

នៅក្នុងកិច្ចប្រជុំអាស៊ាន +3 កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ចិន Lan Foan លើកឡើងថា ទីក្រុងប៉េកាំងមានឆន្ទៈក្នុងការធ្វើការជាមួយដៃគូក្នុងតំបន់ ដើម្បីពង្រឹងគោលនយោបាយសម្រាប់ធ្វើឱ្យទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ

អាមេរិកប្រកាសបន្តកាត់បន្ថយចំនួនទាហានថ្នាក់ផ្កាយ១ ដល់ផ្កាយ៤ ចន្លោះពី១០ ទៅ ២០ភាគរយ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រកាសកាត់បន្ថយចំនួនមេបញ្ជាការយោធាថ្នាក់ផ្កាយ៤ ក្នុងទំហំ២០ភាគរយបន្ថែមទៀត ដើម្បីចូលរួមចំណែកសន្សំសំចៃចំណាយថវិការដ្ឋនៅក្នុងសម័យកាលដឹកនាំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump

Donald Trump បញ្ជាឲ្យដាក់ពន្ធ ១០០% លើភាពយន្តដែលថតនៅក្រៅអាម៉េរិក

ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានពង្រីកសង្រ្គាមពាណិជ្ជកម្មទៅដល់វិស័យភាពយន្ត ដោយបានបញ្ជាឲ្យមានការដាក់ពន្ធរហូតដល់ ១០០% លើភាពយន្តទាំងឡាយណាដែលថត ឬផលិតនៅក្រៅប្រទេសអាម៉េរិក

Nvidia ត្រៀមយុទ្ធសាស្ត្រថ្មី ដើម្បីគេចចេញសំពាធពន្ធគយរបស់អាមេរិក និងធានាទីផ្សារចិន

Nvidia កំពុងរៀបចំក្រុមការងារដើម្បីរចនារូបរាងបន្ទះឈីបថ្មីរបស់ខ្លួនជាច្រើនម៉ូដេលដោយសង្ឃឹមថានឹងអាចសម្របខ្លួនទៅតាមគោលការណ៍នាំចេញ និងរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលអាមេរិក ជាពិសេស ធ្វើយ៉ាងណាអាចធានាឲ្យបាននូវការនាំចេញទៅកាន៉ទីផ្សារប្រទេសចិនដូចគ្រាមុន

លោក Trump នឹងទទួលខុសត្រូវគ្រប់យ៉ាងចំពោះអ្វីដែលបានសម្រេចចិត្ត ប៉ុន្តែមិនហ៊ានធានាបញ្ហាវិបត្តិសេដ្ឋកិច្ច

ផ្តល់កិច្ចសម្ភាសជាមួយនឹង NBC News កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោកប្រធានាធីបតី Donald Trump នៅតែបានបង្ហាញអំពីជំនឿចិត្តចំពោះការដឹកនាំក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ប៉ុន្តែលោកបែរជាមិនហ៊ានធានាចំពោះមុខវិបត្តិសេដ្ឋកិច្ចរបស់អាមេរិកនោះឡើយ

គ្រាន់តែ ចិន – អាមេរិក បង្ហាញឥរិយាបថទន់ភ្លន់ដាក់គ្នាបន្តិចភ្លាម តម្លៃប្រេងឆៅងើបឡើងវិញភ្លែត

នាព្រឹកថ្ងៃសុក្រនេះ ទីផ្សារលក់ប្រេងឆៅរបស់អន្តរជាតិត្រូវបានគេសង្កេតឃើញថា តម្លៃប្រេងបានចាប់ផ្តើមហក់ឡើងបន្តិចវិញក្រោយពេលដែលមហាអំណាចសេដ្ឋកិច្ចទាំង២ ចិន និងអាមេរិក បានបង្ហាញពីឥរិយាបថ និងនិន្នាការចូលរួមតុចរចាពិភាក្សាគ្នា

Tesla បង្ខំចិត្តបិទទីផ្សារលក់ដ៏ធំរបស់ខ្លួនដោយសារតម្លៃពន្ធគយរវាងចិន និងអាមេរិក

ក្នុងគ្រាដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី Tesla បានរសម្រេចចិត្តកាត់បន្ថយការលក់រថយន្តអគ្គិសនីរបស់ខ្លួនមួយភាគធំចូលទៅក្នុងទីផ្សារចិន

កាណាដា អាចចូលរួមក្នុងកិច្ចពិភាក្សាជាមួយ Donald Trump លុះត្រាអាម៉េរិកគោរពតាមលក្ខខណ្ឌរបស់ កាណាដា

នាយករដ្ឋមន្ត្រីកាណាដាថ្មីលោក Mark Carney បានលើកឡើងថា ប្រទេសរបស់លោកសមនឹងទទួលបានការគោរពពីសហរដ្ឋអាម៉េរិក ហើយខ្លួននឹងចូលរួមកិច្ចពិភាក្សាពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រធានាធិបតី Donald Trump ប្រសិនបើអាម៉េរិកគោរពតាមលក្ខខណ្ឌរបស់កាណាដា