ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធឥណ្ឌាចំណេញជាង៥ពាន់លានដុល្លារក្នុងអំឡុងពេលតានតឹងជាមួយប៉ាគីស្ថាន

បរទេស ៖ កាសែត Bloomberg បានបន្តតាមដានពីស្ថានភាពទីផ្សារភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុករបស់ឥណ្ឌាចាប់តាំងតែពីពេលដែលមានភាពតានតឹងជាមួយនឹងប្រទេសជិតខាង គឺ ប៉ាគីស្ថានបានផ្ទុះឡើងកាលពីខែមុន។ ជាលទ្ធផល គិតត្រឹមសប្តាហ៍នេះគេសង្កេតឃើញថា តម្លៃទីផ្សារហ៊ុនសរុបរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកទាំងអស់របស់ឥណ្ឌាអាចប្រមូលបានតម្លៃបន្ថែមដល់ទៅជា ៥ពាន់លានដុល្លារ ដោយក្នុងនោះភាគច្រើនគឺបានកើនឡើងនៅចុងខែមេសារហូតមកដល់បច្ចុប្បន្ន ពោល គឺក្នុងអំឡុងពេលផ្ទុះនៃការវាយប្រហារដោយភេវរកម្ម ស្លាប់មនុស្ស ២៦នាក់ នៅទឹកដីរដ្ឋកាស្មៀរ ដែលកាន់កាប់ដោយឥណ្ឌា។

រដ្ឋាភិបាលទីក្រុងញូវដេលីបានដាក់ការចោទប្រកាន់ចំៗទៅលើប្រទេសប៉ាគីស្ថានថា ជាអ្នកនៅពីក្រោយការគាំទ្រដល់សកម្មភាពភេវរកម្មលើកនេះ។ ជាការឆ្លើយតប ឥណ្ឌាបានត្រៀមកិច្ចការងារជាច្រើនមុននឹងឈានទៅដល់ការសម្រេចចិត្តវាយប្រហារយ៉ាងគួរឲ្យភ្ញាក់ផ្អើលទៅលើទឹកដីប៉ាគីស្ថានកាលពីដើមសប្តាហ៍កន្លងទៅនេះដោយហៅថាជាប្រតិបត្តិការពិសេសប្រឆាំងទៅនឹងបណ្តាញភេវរកម្ម។

យ៉ាងណាក្តី Bloomberg ក៏បានបង្ហាញដែរថា សន្ទស្សនៃទីផ្សារភាគហ៊ុននៃក្រុមហ៊ុនផលិតអាវុធធំៗចំនួន១០របស់ឥណ្ឌាទទួលបានកំណើនរហូតទៅដល់៥ភាគរយ គិតចាប់តាំងតែពីថ្ងៃទី២២ ខែមេសា នៃការវាយប្រហារលើកដំបូង។ កាសែតដដែលសរសេរទៀតថា ក្រុមហ៊ុនឥណ្ឌាបានទទួលផលចំណេញចេញពីស្ថានភាពភូមិសាស្ត្រនយោបាយដ៏តានតឹងរវាងប្រទេសជិតខាងដែលក្នុងនោះរួមមានដូចជាក្រុមហ៊ុនល្បីៗ Hindustan Aeronautics Ltd និងក្រុមហ៊ុន Solar Industries India Ltdផងដែរ។

ដោយឡែក គិតត្រឹមថ្ងៃពុធសប្ដាហ៍នេះ ក្រុមហ៊ុន Mazagon Dock Shipbuilders Ltd ដែលមានមូលដ្ឋាននៅក្នុងទីក្រុងម៉ុមបៃអាចមានកំណើនភាគហ៊ុនប្រមាណជា៤,៦ភាគរយ ខណៈដែលក្រុមហ៊ុន Hindustan Aeronautics បន្តមានកំណើនជិត២ភាគរយបន្ថែមទៀត។

គួរឲ្យដឹងដែរថា ក្នុងគ្រាដែលភាពតានតឹងអាចកាន់តែយ៉ាប់យ៉ឺនដោយសារតែប៉ាគីស្ថាននឹងអាចធ្វើការឆ្លើយតបចំពោះការវាយប្រហារនេះគេដឹងថា ផែនការនៃដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌា លោកនាយករដ្ឋមន្ត្រី Narendra Modi នឹងត្រូវលុបចោលទាំងអស់ ទាំងទៅកាន់ប្រទេសក្រូអាត ហូឡង់ ណ័រវេស និងរុស្ស៊ី ផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងកិច្ចការនារី ជំរុញឱ្យគាំទ្រផលិតផលរបស់សហគ្រិនស្រ្តី ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិកាន់តែប្រសើរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

មន្ត្រីជាន់ខ្ពស់ក្រសួងកិច្ចការនារី បានអំពាវនាវដល់សាធារណៈជនឱ្យជួយគាំទ្រផលិតផលខ្មែរដែលមានសហគ្រិន និងម្ចាស់អាជីវកម្មជាស្រ្តី ដើម្បីមានឱកាសបង្កើន ពង្រីកឱកាសទីផ្សារ

រុស្ស៊ី ពន្លឿនការបង្កើតបណ្តាញផ្កាយរណប Rassvet ប្រជែងនឹង Starlink របស់លោក Elon Musk

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/06/2026

ប្រទេសរុស្ស៊ី កំពុងជំរុញយ៉ាងលឿនក្នុងការដាក់ពង្រាយបណ្តាញអ៊ីនធឺណិតបញ្ជូនពីផ្កាយរណបស្របគន្លងតាមកម្រិតទាបថ្មីមួយនៅក្នុងស្រុកមួយដែលមានឈ្មោះថា Rassvet

កម្ពុជា-ជប៉ុន ពង្រឹងវិស័យពាណិជ្ជកម្មឌីជីថល និងជំរុញផលិតផលខ្មែរចូលទីផ្សារជប៉ុន តាមរយៈ CambodiaTrade.com

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្គូផ្គងធុរកិច្ចកម្ពុជា-ជប៉ុន ស្តីពីការជំរុញពាណិជ្ជកម្មឌីជីថល ដែលរៀបចំឡើងនៅមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន

លោក Donald Trump គំរាមដំឡើងពន្ធ ១០០% លើបណ្តាប្រទេសអឺរ៉ុបណា ដែលហ៊ានយកពន្ធពីក្រុមហ៊ុនអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

ប្រធានាធិបតីអាម៉េរិក លោក Donald Trump គំរាមដាក់ពន្ធនាំចូលរហូតដល់ ១០០ ភាគរយលើបណ្តាប្រទេសនៅអឺរ៉ុបទាំងឡាយណា ដែលអនុវត្តការយកពន្ធលើសេវាកម្មឌីជីថលពីក្រុមហ៊ុនអាម៉េរិក

ធនាគារពិភពលោក អនុម័តឥណទាន​ចំនួន ១១០ លានដុល្លារ សម្រាប់គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា 

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

ធនាគារពិភពលោក កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ បានអនុម័តគម្រោងថ្មីមួយ “គម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តភាពនៅកម្ពុជា  (Sustainable Energy Transition Project)” ដើម្បីជួយប្រទេស​កម្ពុជា ​ក្នុង​ការ​រក្សាវឌ្ឍនភាពពង្រីកលទ្ធភាព​ទទួល​បានអគ្គិសនី និងគាំទ្រដល់ដំណាក់កាលបន្ទាប់នៃការអភិវឌ្ឍថាមពល

អាកាសចរណ៍ស៊ីវិលកម្ពុជា បង្ហាញពីហេតុផលដែលបណ្តាលឱ្យ​អ្នកដំណើរផ្លូវអាកាស​​ធ្លាក់ចុះក្នុង​ដើមឆ្នាំ២០២៦​នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/06/2026

វិស័យអាកាសចរណ៍ស៊ីវិល និងឧស្សាហកម្មគ្មានផ្សែងរបស់កម្ពុជា កំពុងស្ថិតក្នុងរបត់មួយដែលត្រូវប្រឈមមុខនឹងឥទ្ធិពលអវិជ្ជមានពីសម្ពាធភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចសកល

CMA និង ARDB សហការគ្នាលើកកម្ពស់ហិរញ្ញប្បទានបៃតង ប្រកបដោយចីរភាពនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 29/06/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ហិរញ្ញប្បទានបៃតងប្រកបដោយចីរភាព

ងាវភក់ងាយស្រួលចិញ្ចឹម និងអាចផ្តល់ចំណូលចូលគ្រួសារជាប្រចាំ

ជំនួញ, ព្រឹត្តិការណ៍

• 29/06/2026

សហគមន៍នេសាទរស់នៅតាមដៃសមុទ្រនានា ហាក់មើលរំលងរបរចិញ្ចឹមងាវភក់ ខណៈងាវប្រភេទនេះគឺងាយស្រួលក្នុងការចិញ្ចឹម ហើយថែមទាំងអាចផ្តល់ប្រាក់ចំណូលចូលគ្រួសារបានជាប្រចាំទៀតផង

កាស៊ីណូ ពាក់ព័ន្ធអំពើឆបោកតាមអនឡាញប្រឈមការដកហូតអាជ្ញាប័ណ្ណ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

ការពង្រឹងយុទ្ធនាការប្រយុទ្ធប្រឆាំងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយអនុវត្តវិធានការតឹងរ៉ឹងចំពោះកាស៊ីណូណាដែលជាប់ពាក់ព័ន្ធនឹងសកម្មភាពល្មើសច្បាប់នឹងត្រូវដកហូតអាជ្ញាបណ្ណ

ច្បាប់ជលផលថ្មីផ្តល់អត្ថប្រយោជន៍កាន់តែប្រសើរដល់ប្រជានេសាទ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/06/2026

មន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ច្បាប់ថ្មីស្តីពីជលផល បានផ្តល់អត្ថប្រយោជន៍កាន់តែច្រើនដល់ប្រជានេសាទ បើប្រៀបធៀបនឹងច្បាប់ជលផលឆ្នាំ២០០៦

Leave a Reply

Your email address will not be published.Required fields are marked *