សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

កាណាដា អាចចូលរួមក្នុងកិច្ចពិភាក្សាជាមួយ Donald Trump លុះត្រាអាម៉េរិកគោរពតាមលក្ខខណ្ឌរបស់ កាណាដា

បរទេស៖ យោងតាមប្រភពព័ត៌មានពី BBC បានរាយការណ៍ថា កាណាដា អាចនឹងចូលរួមក្នុងកិច្ចពិភាក្សាពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រធានាធិបតី Donald Trump លុះត្រាណាអាម៉េរិកគោរពតាមលក្ខខណ្ឌដែលដាក់ដោយប្រទេសកាណាដា។​

នាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney បានលើកឡើងថា ប្រទេសរបស់លោកសមនឹងទទួលបានការគោរពពីសហរដ្ឋអាម៉េរិក ហើយខ្លួននឹងចូលរួមកិច្ចពិភាក្សាពាណិជ្ជកម្ម និងសន្តិសុខជាមួយប្រធានាធិបតី Donald Trump ប្រសិនបើអាម៉េរិកគោរពតាមលក្ខខណ្ឌរបស់កាណាដា។ បន្ថែមពីនេះ លោកនឹងទៅទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន នៅពេលដែលមានការពិភាក្សាម៉ត់ចត់ច្បាស់លាស់ដែលគោរពអធិបតេយ្យភាពរបស់កាណាដាប៉ុណ្ណោះ។

ក្នុងប៉ុន្មានខែថ្មីៗនេះ ទំនាក់ទំនងកាណាដា និងសហរដ្ឋអាម៉េរិកមានភាពតានតឹង ដោយសារ Trump មានបំណងចង់ឲ្យប្រទេសនេះក្លាយជារដ្ឋទី ៥១ របស់ខ្លួន និងបានចាត់ទុកអតីតនាយករដ្ឋមន្ត្រីកាណាដា Justin Trudeau ជាអភិបាល ដែលងារសម្រាប់មេដឹកនាំរបស់រដ្ឋអាម៉េរិកនីមួយៗ។ ចាប់តាំងពីកាន់តំណែងជាលើកទីពីរមក Trump បាន​បង្ក​សង្គ្រាម​ពាណិជ្ជកម្ម​ពិភពលោក ហើយ​កាណាដា​គឺជា​ប្រទេស​គោលដៅ​យក​ពន្ធមុនដំបូងគេ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដាថ្មី លោក Mark Carney បានលើកឡើងថា ការចង់ធ្វើឲ្យកាណាដាក្លាយជារដ្ឋទី ៥១ របស់អាម៉េរិកគឺមិនអាចកើតឡើងបាននោះទេ។ ការពិភាក្សាជាមួយ Trump គឺស្ថិតនៅលើលក្ខខណ្ឌរបស់កាណាដា មិនមែនស្ថិតនៅលើលក្ខខណ្ឌរបស់អាម៉េរិកនោះទេ ហើយភាពជាដៃគូសេដ្ឋកិច្ច និងសន្តិសុខត្រូវតែមាន។

នាយករដ្ឋមន្ត្រីរូបនេះបានសង្កត់ធ្ងន់ថា ៖

«កាណាដា គឺជាអ្នកផ្គត់ផ្គង់ទំនិញធំបំផុតសម្រាប់រដ្ឋជាង ៤០ នៅក្នុងសហរដ្ឋអាម៉េរិក ហើយត្រូវចងចាំថា យើងក៏ជាអ្នកផ្គត់ផ្គង់ថាមពលដ៏សំខាន់សម្រាប់ពួកគេ។ ដូច្នោះហើយ យើងសមនឹងទទួលបានការគោរព ទើបយើងអាចមានកិច្ចពិភាក្សាទាំងនេះជាមួយគ្នាបាន»។

គួរឲ្យបញ្ជាក់ដែរថា សហរដ្ឋអាម៉េរិកគឺជាទីផ្សារដ៏ធំមួយសម្រាប់អាជីវកម្មកាណាដាដែលមានចំណែកប្រហែល ៧៥% នៃការនាំចេញរបស់កាណាដាឆ្ពោះទៅភាគខាងត្បូង។ លើសពីនេះ កាណាដាក៏ជាប្រទេសផ្គត់ផ្គង់ប្រេងឆៅដ៏ធំបំផុតរបស់អាមេរិកផងដែរ។ យ៉ាងណាមិញ ឱនភាពពាណិជ្ជកម្មរបស់អាម៉េរិកជាមួយកាណាដាត្រូវបានព្យាករណ៍ថាមានចំនួន ៤៥ ពាន់លានដុល្លារក្នុងឆ្នាំ ២០២៤ ភាគច្រើនត្រូវបានជំរុញដោយការនាំចេញថាមពលទៅអាម៉េរិក៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឧត្តរមានជ័យ ជាខេត្តទី៧ ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2025

ឧត្តរមានជ័យ ជាខេត្តទី៧ ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋ

ក្រសួងការងារ ប្រកាសផ្តល់ឱកាសការងារជាង៦ម៉ឺនកន្លែងក្នុងវិស័យសំខាន់ៗចំនួន ៣

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

ក្រសួងកាងារ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈ បានប្រកាសថា ប្រទេសកម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្មចំនួន ៦៤,០៧៤ កន្លែង ទៅលើវិស័យសំខាន់ៗចំនួន៣

ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងក្នុងវិស័យដឹកជញ្ជូន និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

ផ្លូវជាតិលេខ៥ ផ្តល់អត្ថប្រយោជន៍យ៉ាងធំក្នុងការបង្កើនការនាំចេញនាំចូល និងបម្រើវិស័យសេដ្ឋកិច្ចកម្ពុជាតភ្ជាប់គ្នារវាងរាជធានីភ្នំពេញ បាងកក ហូជីមិញ។

រយៈពេល៤ខែ ឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន កើនដល់៥.៦ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

របាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបង្ហាញថា ទំហំពាណិជ្ជកម្មកម្ពុជា-ចិនកើនដល់ជាង៥.៦ ពាន់លានដុល្លារក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥ មានការកើនឡើងចំនួន២៧%

អ្នកជំនាញ​អចលនទ្រព្យ​អន្តរជាតិ​​ បង្ហើបពីអត្ថ​ប្រយោជន៍​ដែល​អ្នកវិនិយោគ​គួរទិញអចលនទ្រព្យ​នៅ​​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 19/05/2025

ជាទូទៅ​គេ​សង្កេត​ឃើញថា អ្នកវិនិយោគមួយចំនួន​ ​ទោះបីជាកំពុង​ដាក់ទុនវិនិយោគ​អច​លន​ទ្រ​ព្យ​នៅក្នុ​ង​​ប្រទេស​ខ្លួន​ហើយក្តី ក៏បានស្វែងរក​ការ​វិនិយោគនៅក្រៅប្រទេស​បន្ថែមទៀត​ ជាក់ស្ដែង​វិ​និ​យោគិ​​នប​រទេ​ស​​ជា​ច្រើនកំពុងវិនិយោគ​នៅកម្ពុជា សុទ្ធតែមានអចលនទ្រព្យ​ក្នុងប្រទេស​របស់ខ្លួន

បើកដំណើរការជើងហោះហើរត្រង់ថ្ងៃដំបូង ចិនដឹកទេសចរមកទស្សនាខេត្តព្រះសីហនុជាង១០០នាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

ព្រះសីហនុ ៖ នៅថ្ងៃអាទិត្យទី១៨ ខែឧសភា ម្សិលមិញនេះ ក្រុមហ៊ុនអាកាសចរណ៍ចិន Ruili airlines បានដឹកអ្នកដំណើរចំនួន ១២៦នាក់ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដើម្បីអបអរសាទរ ការដាក់ដំណើរការឡើងវិញបន្ទាប់ពីអាក់ខានអស់រយៈពេល២ឆ្នាំកន្លងទៅនេះ

ការរឹតបន្តឹងរបស់ចិនលើការនាំចេញលោហៈធាតុកម្រកំពុងគំរាមកំហែងដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

ការរឹតបន្តឹងរបស់ចិនលើការនាំចេញលោហៈធាតុកម្រគឺជាការឆ្លើយតបទៅនឹងការដាក់ពន្ធរបស់ប្រធានាធិបតីអាម៉េរិក Donald Trump។ ការរឹតបន្តឹងនេះតម្រូវឱ្យអ្នកនាំចេញទទួលបានអាជ្ញាប័ណ្ណពីមន្ត្រីក្រសួងពាណិជ្ជកម្មសម្រាប់ការនាំចេញលោហៈធាតុកម្រចំនួន ៧ និងមេដែក។

គិតត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស. កើនឡើងដល់ប្រមាណ ៣,១លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

គិតត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស.បានកើនឡើងដល់ប្រមាណ៣,១ លាននាក់ ក្នុងនោះវិស័យសាធារណៈ៥១ម៉ឺននាក់, កម្មករនិយោជិត ១,៩លាននាក់ និងបុគ្គលស្វ័យនិយោជន៍៥០ម៉ឺននាក់

បើកដំណើរការជើងហោះថ្ងៃដំបូងចិនដឹកទេសចរមកទស្សនាខេត្តព្រះសីហនុជាង១០០នាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/05/2025

នៅថ្ងៃអាទិត្យទី១៨ ខែឧសភា ម្សិលមិញនេះក្រុមហ៊ុនអាកាសចរណ៍ចិន Ruili airlines បានដឹកអ្នកដំណើរចំនួន១២៦នាក់ ចុះចតនៅអាកាសយានដ្ឋានអន្តរជាតិព្រះសីហនុ ដើម្បីអបអរសាទរ ការដាក់ដំណើរការឡើងវិញបន្ទាប់ពីអាក់ខានរយៈពេល០២ឆ្នាំមក។

Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/05/2025

ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *