អាកាយដ្ឋានអន្តរជាតិតេជោនាំកេរ្ត៍ឈ្មោះកម្ពុជាទៅកាន់ពិភពលោកតាមរយៈបញ្ជីស្ថាបត្យកម្មល្អបំផុតសម្រាប់ឆ្នាំ២០២៥ ដោយ CNN

ភ្នំពេញ ៖ ជាមោទនភាពបំផុតរបស់កម្ពុជាតាមរយៈស្ថាបត្យកម្មដ៏អស្ចារ្យ និងភាពលេចធ្លោរបស់គម្រោងអាកាសយាដ្ឋានតេជោ ក្រុងតាខ្មៅ ដែលត្រូវបានបណ្តាញទូរទស្សន៍ CNN ដ៏ល្បីនៅលើពិភពលោកធ្វើកំណត់ត្រាថាជាស្ថាត្យកម្មកំពូលជាសកលទាំង១១ នាឆ្នាំ២០២៥។

តាមរយៈការផ្សាយរបស់បណ្តាញព័ត៌មាន CNN បានបង្ហាញថា ជារៀងរាល់ឆ្នាំ សំណង់អគារតូចធំប្រកបដោយបច្ចេកវិទ្យាទំនើប និងការឌីសាញប្លែកៗពីគ្នារាប់រយរាប់ពាន់បានលេចរូបរាងឡើងនៅតាមបណ្តាប្រទេសនានាលើពិភពលោក ប៉ុន្តែក្នុងនោះមានស្ថាបត្យកម្មសំណង់ល្អបំផុតមានត្រឹមតែ១១គម្រោងប៉ុណ្ណោះដែលត្រូវបានទាក់ចិត្តក្រុមការងាររបស់ទូរទស្សន៍ CNN ដែលជាបណ្តាញទូរទស្សន៍ដ៏ល្បីល្បាញមួយនៅលើពិភពលោក។

នៅថ្ងៃដំបូងនៃការបើទំព័រថ្មីគ្រឹះសករាជ ២០២៥ បណ្តាញទូរទស្សន៍ CNN បានធ្វើការចេញផ្សាយនូវអត្ថបទមួយដែលមានចំណងជើងធំៗថា “11 architecture projects set to shape the world in 2025″ឬមានន័យថា”គម្រោងស្ថាបត្យកម្មល្អបំផុតទាំង១១ប្រចាំឆ្នាំ២០២៥ ដែលនឹងអាចប្រែក្លាយមុខមាត់របស់ពិភពលោក” ហើយក្នុងនោះ គម្រោងអាកាសយានដ្ឋានអន្តរជាតិតេជោរបស់ប្រទេសកម្ពុជាគឺស្ថិតនៅលេខរៀងទី៥បន្ទាប់ពីអូស្ត្រាលី ជប៉ុន អង់គ្លេស និងកាណាដា។

CNN បានកោតសរសើរអំពីគម្រោងសាងសង់ដ៏អស្ចារ្យរបស់អាកាសយានដ្ឋានអន្តរជាតិតេជោ ក្រុងតាខ្មៅបែបនេះថា ៖

«សំណង់អាកាសយានដ្ឋានដែលសាងសង់ឡើងក្នុងទម្រង់បំផុសគំនិតដោយការរចនាបែបប្រពៃណីរបស់ខ្មែរ រួមមានដូចជាដំបូលរបស់អាកាសយានដ្ឋានត្រូវបានឌីសាញឡើងពីសាច់ឈើ ខណៈដែលដើមឈើជាច្រើនប្រភេទក៏នឹងមានវត្តមាននៅតាមចំកណ្តាលនៃសំណង់អគារផងដែរ»។

ទូរទស្សន៍ដដែលនេះក៏បានលើកឡើងអំពីចំណុចវិជ្ជមាន និងសំខាន់ៗរបស់សំណង់អាកាសយានដ្ឋានអន្តរជាតិដែលនឹងក្លាយទៅជាគម្រោងអាកាសយានដ្ឋានអន្តរជាតិធំបំផុតនៅអាស៊ីអាគេ្នយ៍មួយនេះថាបានបំពាក់ជាមួយនឹងប្រតិបត្តិការប្រើប្រាស់ថាមពលដែលមាននិរន្តភាពបំផុតផងដែរ ពីព្រោះថាមពលអគ្គិសនីមួយចំណែកធំនឹងទាញយកមកពីកសិដ្ឋានសូឡាដែលបានរៀបចំនៅក្នុងគម្រោងស្រាប់ហើយបច្ចុប្បន្នវាក៏ត្រូវបានចាត់ទុកថាជាគម្រោងដែមាននិរន្តភាពបំផុតចំពោះបរិស្ថាន (world’s greenestដោយ Architects Foster+Partners) ផងដែរ។

តាមរយៈអត្ថបទផ្សព្វផ្សាយដ៏គួរជាទីមោទនភាពមួយនេះគេជឿជាក់ថា ឈ្មោះរបស់កម្ពុជានឹងអាចបង្ហាញកាន់តែទូលំទូលាយនៅលើឆាកអន្តរជាតិ ក៏ដូចជាពិភពលោកស្គាល់កាន់តែច្បាស់បន្ថែមទៀតហើយកត្តានេះហើយនឹងក្លាយទៅជាចលករដ៏សំខាន់មួយក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងក៏ដូចជាក្រុមហ៊ុនអ្នកជំនួញ និងអ្នកវិនិយោគគ្រប់ជាតិសាសន៍ឲ្យចូលមករកស៊ីនៅក្នុងប្រទេសកម្ពុជាបានកាន់តែច្រើនឡើងថែមទៀតនាពេលខាងមុខ។


សូមបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាអាកាសយានដ្ឋាន Greenfield ដែលមានផ្ទៃដីសរុប ២ ៦០០ហិកតា ស្ថិតនៅចម្ងាយ ១៩គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ វាត្រូវបានចាត់ថ្នាក់ជាអាកាសយានដ្ឋាន 4F ហើយនឹងត្រូវបានអភិវឌ្ឍជា ៣ដំណាក់កាល។ ថវិកាវិនិយោគសម្រាប់ដំណាក់កាលទី១ គឺ ១ ៥០០លានដុល្លារ ដោយមិនរាប់បញ្ចូលដីព្រលានយន្តហោះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ ជាប្រភេទ 4F គឺប្រភេទព្រលានយន្តហោះធំ ដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរពីឆ្ងាយឆ្លងទ្វីបដែលអាចឲ្យប្រភេទយន្តហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។

បើតាមការបញ្ជាក់ពី ឯកឧត្តម ស៊ីន ចានសិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បើគ្មានអ្វីប្រែប្រួលទេនោះ អាកាសយានដ្ឋានអន្តរជាតិតេជោ គ្រោងនឹងដាក់សម្ពោធជាផ្លូវការនៅក្នុងពាក់កណ្តាលឆ្នាំ២០២៥ (បំណាច់ឆមាសទី១) ក្រោមអធិបតីភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

Leave a Reply

Your email address will not be published.Required fields are marked *