ដោយសារអត្រាបង្កកំណើតទាប កូរ៉េខាងត្បូងធ្វើយុទ្ធនាការឧបត្ថម្ភធន ៧៧០ដុល្លារក្នុងមួយខែ

កូរ៉េខាងត្បូង ត្រូវបានគេចាត់ទុកថាជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្លាំងជាងគេបំផុតមួយក្នុងតំបន់អាស៊ីលើគ្រប់វិស័យ ប៉ុន្តែថ្មីៗនេះបញ្ហាអត្រាបង្កកំណើតទាបបានក្លាយទៅជាវិបត្តិថ្មីដែលគួរឲ្យព្រួយបារម្ភបំផុតសម្រាប់រដ្ឋាភិបាល និងអនាគតរបស់ប្រទេសជាតិ។

កូរ៉េខាងត្បូងត្រូវបានគេដាក់ចំណាត់ថ្នាក់ជាប្រទេសដែលមានអត្រាបង្កកំណើតទាបជាងគេបំផុតបំផុតលើពិភពលោក ឬ Lowest Fertility Rate ដែលជាមធ្យមនៅពេលបច្ចុប្បន្ននេះ ស្ត្រីជនជាតិកូរ៉េខាងត្បូងម្នាក់អាចមានឱកាសក្នុងការបង្កកំណើតត្រឹមតែ ០,៧៨នាក់ប៉ុណ្ណោះក្នុងមួយជីវិតរស់នៅរបស់ពួកគេធៀបទៅនឹងអត្រាបង្កកំណើតរបស់មានសេដ្ឋកិច្ចខ្លាំងក្នុងបញ្ជី OECD ដែលមានទៅដល់ ១ ៥៩នាក់។

រដ្ឋាភិបាលបានធ្វើចំណាត់ការជាច្រើនរួចមកហើយដើម្បីលើកទឹកចិត្តពលរដ្ឋឲ្យព្យាយាមបង្កកំណើតឲ្យបានច្រើនជាងមុន ហើយនៅក្នុងឆ្នាំ២០២៣នេះ កូរ៉េខាងត្បូងនឹងធ្វើការអនុវត្តកញ្ចប់ជំនួយជាសាច់ប្រាក់សុទ្ធប្រមាណជា ៧៧០ដុល្លារក្នុងមួយខែដល់គ្រួសារទាំងឡាយណាដែលផ្តល់កំណើតបានកូនម្នាក់ ហើយបន្តទទួលបានប្រាក់ឧបត្ថម្ភធននេះរហូតដល់កូនៗមានអាយុបាន១ឆ្នាំ។

នៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីប្រយុទ្ធប្រឆាំងទៅនឹងបញ្ហាអត្រាបង្កកំណើតទាប និងចំនួនពលរដ្ឋធ្លាក់ចុះផងនោះរដ្ឋាភិបាលប្រទេសកូរ៉េបន្តបង្កើនកញ្ចប់ប្រាក់ជំនួយបែបនេះអស់រយៈពេល៣ឆ្នាំជាប់គ្នាមកហើយ ពោលគឺប្រមាណជា ២៣០ដុល្លារក្នុងមួយខែកាលពីឆ្នាំទៅ និងប្រមាណជា ៥៤០ដុល្លារក្នុងមួយខែសម្រាប់យុទ្ធនាការបច្ចុប្បន្ន និងចុងក្រោយនេះ ៧៧០ដុល្លារក្នុងមួយខែ។

បញ្ហាចំនួនពលរដ្ឋធ្លាក់ចុះមិនត្រឹមតែមកពីបញ្ហាអត្រាបង្កកំណើតទាបនោះទេ ដោយឡែកអត្រាមរណភាពក៏កំពុងកើនឡើងផងដែរ បានធ្វើឲ្យមានការព្រួយបារម្ភ និងព្យាករណ៍ទុកថា ចំនួនពលរដ្ឋពេញវ័យធ្វើការងារនឹងធ្លាក់ចុះដល់ទៅពាក់កណ្តាលនៃពលរដ្ឋសរុបនៅត្រឹមឆ្នាំ២០៧០ខាងមុខនេះ។

ទោះបីជាយ៉ាងណាក្តី កូរ៉េខាងត្បូងមិនមែនជាអ្នកដែលជួបប្រទះបញ្ហានេះតែម្នាក់ឯងនោះទេ ដោយសារតែបច្ចុប្បន្នគេក៏អាចមើលឃើញដែរថាអត្រាបង្កកំណើតរបស់ពលរដ្ឋពិភពលោកក៏មានការធ្លាក់ចុះគួរឲ្យកត់សំគាល់ផងដែរ ពី២,៧នាក់កាលពីឆ្នាំ២០០០ មកត្រឹមតែ ២,៣នាក់ប៉ុណ្ណោះក្នុងឆ្នាំ២០២៣នេះ ខណៈដែលអង្គការសហប្រជាជាតិបានទស្សន៍ទាយថា ពលរដ្ឋពិភពលោកនឹងកើនឡើងទៅដល់ ១០,៤ពាន់លាននាក់នៅត្រឹមឆ្នាំ២០៨០៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង