ហ្វតតេ អ៊ិនសួរឹនស៍ ហ្វតតេ ឡាយហ្វ៍ និងធនាគារ អូរៀនថល ផ្តើមកសាងភាពជាដៃគូយុទ្ធសាស្ត្រយូរអង្វែង ពាំនាំផលិតផលគ្រប់ជ្រុងជ្រោយជូនអតិថិជន

រាជធានីភ្នំពេញ, ថ្ងៃទី 12 ខែធ្នូ ឆ្នាំ 2024៖ ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា), ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក និងធនាគារ អូរៀនថល បានចាប់ផ្តើមកសាងភាពជាដៃគូយុទ្ធសាស្ត្រជាផ្លូវការជាមួយគ្នា ដើម្បីផ្តល់នូវដំណោះស្រាយដ៏សម្បូរបែបប្រកបដោយភាពច្នៃប្រឌិតជូនទៅកាន់អតិថិជនទាំងនៅក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង។ គោលបំណងចម្បងនៃកិច្ចសហការនេះ គឺដើម្បីផ្តល់សិទ្ធិអាទិភាពដល់ប្រជាជនកម្ពុជាក្នុងការជ្រើសរើសនូវផលិតផល និងសេវាកម្មគ្រប់ជ្រុងជ្រោយដែលស័ក្ដិសមទៅតាមតម្រូវការក្នុងការបង្កើនសុវត្ថិភាពហិរញ្ញវត្ថុ និងភាពជឿជាក់។

ពិធីសម្ពោធកិច្ចសហការជាដៃគូយុទ្ធសាស្ត្រនេះប្រារព្ធឡើងក្រោមវត្តមានរបស់លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) និង Datuk Phan Ying Tong អគ្គនាយក នៃធនាគារ អូរៀនថល។ ជាមួយគ្នានេះក៏មានវត្តមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ និងអតិថិជនរបស់ស្ថាប័នទាំងបីផងដែរ ដើម្បីចូលរួមធ្វើជាសក្ខីភាពពីការប្តេជ្ញាយ៉ាងមោះមុតក្នុងការពាំនាំមកនូវផលិតផលដ៏សម្បូរបែប ព្រមទាំងសេវាអតិថិជនឱ្យកាន់តែប្រសើរជាងមុន។

លោក ស៊ុយ ចាន់ថារ៉ុង អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ (ខេមបូឌា) បានមានប្រសាសន៍ថា៖

“ក្រុមហ៊ុន ហ្វតតេ អ៊ិនសួរឹនស៍ បាននិងកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រងក្នុងប្រទេសកម្ពុជាអស់រយៈពេលជាង 2 ទសវត្សរ៍មកហើយ។ អ្វីដែលក្រុមហ៊ុនតែងតែផ្តោតសំខាន់នោះ គឺការផ្តល់ជូននូវដំណោះស្រាយជាច្រើនជម្រើស រាប់ចាប់ពីសេវាធានារ៉ាប់រងខ្នាតតូច និងកសិកម្ម រហូតដល់សេវាធានារ៉ាប់រងលើការធ្វើដំណើរ សំណង់ និងយានយន្តផងដែរ។ ការចាប់ដៃគូជាផ្លូវការជាមួយធនាគារ អូរៀនថល គឺជាសក្ខីភាពមួយបង្ហាញនូវគុណតម្លៃរួមគ្នាក្នុងការកសាងទំនុកចិត្ត និងភាពច្នៃប្រឌិតរបស់យើង។ ទាំងអស់គ្នាក្រោមកិច្ចសហការនេះ ពួកយើងអាចនាំមកនូវសេវាធានារ៉ាប់រង និងការការពារកាន់តែល្អជាងមុខជូនដល់អតិថិជនរបស់យើង មិនថាពួកគាត់កំពុងតែរ៉ាប់រងគ្រួសារ អាជីវកម្ម ឬក៏ផែនការណាមួយនាពេលអនាគតនោះទេ តាមរយៈភាពជាដៃគូនេះ គឺជាការបើកជំពូកថ្មីមួយក្នុងការផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុ និងធានារ៉ាប់រងដ៏សម្បូរបែបដល់ប្រជាជនកម្ពុជា។”

Datuk Phan Ying Tong អគ្គនាយក នៃធនាគារ អូរៀនថល បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖

“នៅធនាគារ អូរៀនថល ពួកយើងបាននិងកំពុងយកចិត្តទុកដាក់លើការធ្វើទំនើបកម្មសេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជា តាមរយៈការបូកបញ្ចូលនូវបច្ចេកវិទ្យា និងដំណោះស្រាយទាំងឡាយណាដែលគិតដល់អតិថិជនមុនគេបង្អស់។ កិច្ចសហការជាដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនហ្វតតេ អ៊ិនសួរឹនស៍ និងក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍  ដែលជាក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកកំពុងឈានមុខគេលើទីផ្សារធានារ៉ាប់រង គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដ៏មិនគួរឱ្យជឿសម្រាប់ពួកយើង។ តាមរយៈភាពជាដៃគូយុទ្ធសាស្រ្ត និងយូរអង្វែងរបស់យើងទាំងបី នឹងពាំនាំមកនូវដំណោះស្រាយគ្រប់ជ្រុងជ្រោយយ៉ាងល្អបំផុតជូនដល់អតិថិជនរបស់យើង ដែលនឹងគ្របដណ្តប់ទាំងសេវាធនាគារ ធានារ៉ាប់រង និងភាពច្នៃប្រឌិតផ្នែកឌីជីថល។”

លោក ព្រូ ស៊ីថន អគ្គនាយក នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានមានប្រសាសន៍ថា៖

“បេសកកម្មស្នូលរបស់ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ គឺដើម្បីការពារអនាគតក្រុមគ្រួសារ និងអតិថិជនជាបុគ្គល តាមរយៈដំណោះស្រាយធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពច្នៃប្រឌិត និងមានច្រើនជម្រើស។ ភាពជាដៃគូយុទ្ធសាស្ត្រជាមួយធនាគារ អូរៀនថល អាចអនុញ្ញាតឱ្យក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ធ្វើការពង្រីកវិសាលភាពកាន់តែទូលំទូលាយ និងប្រកបដោយនវានុវត្តន៍បន្ថែមទៀត។”

លោក ស៊ីថន បន្ថែមយ៉ាងដូច្នេះថា៖

“កិច្ចប្រតិបត្តិការអាជីវកម្មរបស់យើងជាមួយ ធនាគារ អូរៀនថល គឺមានភាពស៊ីចង្វាក់គ្នាល្អណាស់នៅលើទីផ្សារធនាគារ និងធានារ៉ាប់រង។ ស្ថាប័នរបស់យើងទាំងពីរ ផ្តោតសំខាន់ និងផ្តល់អាទិភាពពិសេសលើភាពសម្បូរបែបនៃផលិតផល គុណភាពសេវាកម្មបុគ្គល និងទំនើបកម្មប្រព័ន្ធឌីជីថល ដើម្បីបំពេញទៅតាមតម្រូវការ និងភាពស៊ីវិល័យក្នុងការរស់នៅរបស់បងប្អូនប្រជាជនកម្ពុជា។ មិនតែប៉ុណ្ណោះ ភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងនេះ នឹងគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ពួកយើងក្នុងការពង្រឹងបន្ថែមលើទំនុកចិត្តជូនអតិជន និងម្ចាស់អាជីវកម្មជាដៃគូ ព្រមទាំងដំណើរឆ្ពោះទៅរកស្ថិរភាពហិរញ្ញវត្ថុ។”

ដើម្បីញ៉ាំងឱ្យព្រឹត្តិការណ៍នេះកាន់តែអធិកអធម ថ្នាក់ដឹកនាំកំពូលនៃស្ថាប័នទាំងបី បានទៅទស្សនាដោយផ្ទាល់នៅសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (SOSORO) មុនពិធីផ្លូវការចាប់ផ្តើម។ ដំណើរទស្សនកិច្ចនេះ បានបើកឱកាសឱ្យថ្នាក់ដឹកនាំ ក៏ដូចជាក្រុមការងារទាំងអស់ បានស្វែងយល់បន្ថែមអំពីប្រវត្តិសាស្ត្រដ៏សម្បូរបែប ព្រមទាំងបម្រែបម្រួលដ៏ឆាប់រហ័សនៃ រូបិយវត្ថុ សេដ្ឋកិច្ច និងនយោបាយទៅតាមសម័យកាលរបស់ប្រទេសកម្ពុជា៕


អំពី ហ្វតតេ

ហ្វតតេ គឺជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យធានារ៉ាប់រងទូទៅ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយចក្ខុវិស័យក្នុងការផ្តល់ការការពារ និងសិទ្ធិអំណាចដល់បុគ្គលគ្រប់រូបក្នុងតំបន់ ដើម្បីអនាគតកាន់តែប្រសើរឡើង ក្រោមពាក្យស្លោក “បុគ្គលម្នាក់អាជីវកម្មមួយ ក្នុងពេលតែមួយ”។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៩៩ ហ្វតតេ នៅតែផ្តោតសំខាន់ចំពោះបេសកកម្មរបស់ខ្លួន ក្នុងការផ្តល់ជូននូវផលិតផល និងសេវាកម្មធានារ៉ាប់រងប្រកបដោយភាពច្នៃប្រឌិត ការកសាងសមត្ថភាពជូននិយោជិត និងរួមចំណែកអភិវឌ្ឍន៍វិស័យធានារ៉ាប់រង ក្នុងទីផ្សារដែលយើងប្រតិបត្តិការ។ ហ្វតតេ គឺជាក្រុមហ៊ុនធានារ៉ាប់រងដ៏ចំណាស់ជាងគេ និងធំជាងគេនៅក្នុងប្រទេស ដែលឈានមុខគេក្នុងទីផ្សារធានារ៉ាប់រងទូទៅ ផ្អែកលើទំហំបុព្វលាភសរុបជាមូលដ្ឋាន និងការធានារ៉ាប់រងអាយុជីវិត ដោយបានធ្វើការការពារដល់បងប្អូនកម្ពុជាជាច្រើនគ្រួសារ។

ការផ្តល់ជូន ទាំងសេវាធានារ៉ាប់រងទូទៅ និងអាយុជីវិតនៅក្នុងប្រទេសកម្ពុជា និងការធានារ៉ាប់រងទូទៅក្នុងប្រទេសឡាវ ក្រុមហ៊ុន ហ្វតតេ គឺជាដៃគូគួរជាទីពេញចិត្តរបស់ក្រុមហ៊ុនធានារ៉ាប់រងអន្តរជាតិជាច្រើន និងជាក្រុមហ៊ុនផ្តល់ដំណោះស្រាយធានារ៉ាប់រងជាក្រុមច្រើនជាងគេនៅក្នុងប្រទេសកម្ពុជា។

ហ្វតតេ ក៏ជាជម្រើសដ៏ល្អសម្រាប់អាជីពការងារ ជាពិសេសផ្តល់ការលើកទឹកចិត្ត និងជូនរង្វាន់បុគ្គលិកដែលមានស្នាដៃ និងផ្តល់ឱកាសដល់បុគ្គលិកគ្រប់ៗរូបក្នុងការអភិវឌ្ឍអាជីពការងារតាមរយៈវគ្គបណ្តុះបណ្តាលនានាទាំងក្នុង និងក្រៅស្ថាប័ន។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ www.forteinsurance.com

អំពី ធនាគារ អូរៀនថល

ធនាគារអូរៀនថលគឺជាធនាគារថ្មីមួយដែលត្រូវបានបង្កើតឡើងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២២ ភាគហ៊ុនិកសហគ្រិនដែលមានគោលគំនិតដូចគ្នា ក្នុងការឆ្ពោះទៅមុខ ដែលមានប្រវត្តិ និងជំនាញផ្សេងៗគ្នា ដូចជា វិស័យធនាគារ និងហិរញ្ញវត្ថុ វិស័យលក់រាយ និងផលិតកម្ម ជាមួយនឹង គោលដៅក្នងការពន្លឿនសេវាកម្មហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា ទៅជាយុគសម័យឌីជីថល។ ប្រវត្តិ និងសាវតាររបស់ម្ចាស់ភាគហ៊ុនរបស់យើងរួមបញ្ចូលគ្នា បានផ្តល់នូវការយល់ដឹងនៃបញ្ហាប្រឈម ដែលអាចកើត មានឡើង និងឱកាសដែលអាចកើតមានឡើងក្នុងបរិបទអាជីវកម្ម។ ដូច្នេះហើយ ពួកយើងអាចផ្តល់នូវដំណោះស្រាយហិរញ្ញវត្ថុដ៏សមស្រប ក្នុងការចាប់យក ឱកាសទាំងនេះ។

ទស្សនវិស័យវិជ្ជមាន និងកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសជិតខាងផងដែរនោះ គួបផ្សំនឹងបរិវត្តកម្មឌីជីថលយ៉ាងឆាប់រហ័សក្នុងវិស័យធនាគារ ផ្តល់នូវថ្នាលដ៏ល្អមួយសម្រាប់យើងខ្ញុំក្នុងការបង្កើតធនាគារ អូរៀនថល ម.ក។

សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ៖ https://www.orientalbank.com.kh/

រាល់ចម្ងល់ទាក់ទងនឹងព័ត៌មានខាងលើ សូមទាក់ទងទៅកាន់៖

លោក សារិ សៀងម៉េង

អនុប្រធាន ផ្នែកទំនាក់ទំនង និងឧបត្តម្ភ នៃក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ seangmeng@fortelifeassurance.com | 010 351 216



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ភូមិម៉ៅណា (Maona) នៅកោះហៃណាន អភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្សារតភ្ជាប់ដំណាំតែ វប្បធម៌ និងទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភូមិម៉ោណា (Maona) ស្ថិតក្នុងក្រុងអ៊ូជីសាន (Wuzhishan) ខេត្តហៃណានកំពុងកសាងសេដ្ឋកិច្ចជនបទមួយដោយផ្អែកលើការដាំតែ វប្បធម៌ជនជាតិភាគតិចលី (Li) និងទេសចរណ៍ព្រៃត្រូពិច ដោយខិតខំកែប្រែធនធានធម្មជាតិ និងវប្បធម៌ឲ្យទៅជាប្រភពចំណូលប្រកបដោយចីរភាពសម្រាប់អ្នកស្រុក

ក្រុមហ៊ុនយក្សម៉ាឡេស៊ី Petronas ពង្រឹងកិច្ចសហប្រតិបត្តិការថាមពលជាមួយនឹងវៀតណាមក្នុងរយៈពេលវែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ក្រុមហ៊ុនប្រេង និងឧស្ម័នជាតិរបស់ម៉ាឡេស៊ី Petronas ប្តេជ្ញាចិត្តចាប់ដៃគូជាមួយវៀតណាលើការផ្គត់ផ្គង់ឧស្ម័នធម្មជាតិរាវ (LNG) រយៈពេលវែង ពង្រីកកិច្ចសហប្រតិបត្តិការលើការរុករក និងផលិតប្រេង/ឧស្ម័នក្នុងស្រុក និងការអភិវឌ្ឍថាមពលកកើតឡើងវិញក្នុងគោលបំណងធានានូវការផ្គត់ផ្គង់ថាមពលដែលមានស្ថិរភាព និងមានតម្លៃសមរម្យ

កម្ពុជា បង្វែរវិបត្តិព្រំដែនជាឱកាសពាណិជ្ជកម្ម និងស្វែងរកទីផ្សារនាំចូលជីកសិកម្មថ្មីៗពីជុំវិញពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ កម្ពុជា បានប្រែក្លាយពីវិបត្តិព្រំដែន និងក្ដីឈឺចាប់ពីការរំលោភឈ្លានពានរបស់យោធាថៃ ទៅជាឱកាសពាណិជ្ជកម្ម និងការវិនិយោគថ្មីក្នុងវិស័យកសិស្បៀងអាហារ ដោយពឹងផ្អែកយ៉ាងសំខាន់លើការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងពីសំណាក់រាជរដ្ឋាភិបាល ក្នុងការស្វែងរកទីផ្សារ និងប្រភពផ្គត់ផ្គង់សម្ភារៈ វត្ថុធាតុដើមដែលមានគុណភាព និងតម្លៃសមរម្យ។ ថ្លែងក្នុងវេទិកា និងពិព័រណ៍កសិកម្មឆ្នាំ២០២៦ (CAFE 26) នៅថ្ងៃទី២៣ ខែតុលា ឯកឧត្ដម

ផលិតផលកសិកម្មរបស់កម្ពុជា​មានវត្តមាន​នៅទីផ្សារជាង​១៧០​ប្រទេសលើពិភពលោក​

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ផលិតផលកសិកម្ម​របស់​កម្ពុជា បាន និងកំពុង​ពង្រីកទីផ្សារ​កាន់តែធំនៅក្រៅប្រទេស ដោយ​គិតមកដល់បច្ចុប្បន្ននេះ ផលិតផលកសិកម្ម​របស់កម្ពុជា​កំពុងចរាចរណ៍​នៅលើទីផ្សារ​បរទេស​បានប្រមាណ​១៧០​ប្រទេស​ហើយ ។ នេះបើតាម​លោក​បណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារ​ដំណាំ អនាម័យ និង​ភូតគាម​អនាម័យនៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​ និងនេសាទ ។​ ថ្លែងនៅក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា

អាម៉េរិក ផ្តល់កុងត្រា១០ឆ្នាំ ផលិតយន្តហោះចម្បាំង F-35 ៨៥០គ្រឿងបន្ថែម

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 23/10/2026

បរទេស ៖ ក្រសួងការពារជាតិសហរដ្ឋអាមេរិក(មន្ទីរប៉ង់តាហ្គោន) និងក្រុមហ៊ុន Lockheed Martin បានឈានទៅដល់កិច្ចព្រមព្រៀងលើក្របខ័ណ្ឌរយៈពេល ១០ ឆ្នាំ ដែលធានានូវការផ្គត់ផ្គង់យន្តហោះចម្បាំង F-35 Lightning II យ៉ាងហោចណាស់ ៨៥០ គ្រឿងទៀតសម្រាប់កងទ័ពអាមេរិក។ យោងតាមការចេញផ្សាយរបស់ Defences News នៅសប្តាហ៍នេះបានសរសេរថា

ការដាក់ចេញយុទ្ធសាស្ត្រជាតិ អភិវឌ្ឍន៍វិស័យ MSMEs ២០២៦-២០៣០ ជាកាតាលីករពង្រឹងចរន្តសេដ្ឋកិច្ចឱ្យមានភាពធន់

ជំនួញ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ភ្នំពេញ ៖ ក្នុងបរិបទដែលសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) កំពុងរួមចំណែកដល់ទៅ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារជាង ៧០% យុទ្ធសាស្ត្រជាតិ ស្ដីពី «ការអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ២០២៦-២០៣០» ត្រូវបានគេមើលឃើញថា ជាគន្លឹះក្នុងការបង្វិលកង់សេដ្ឋកិច្ចឱ្យអាជីវកម្មមានចរន្ត

ខេត្តហៃណាន ផ្សារភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងវិស័យទេសចរណ៍ និងការអភិវឌ្ឍបៃតង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 23/10/2026

ខេត្តហៃណានកំពុងផ្សាភ្ជាប់ការអភិរក្សព្រៃត្រូពិចទៅនឹងការអភិវឌ្ឍទេសចរណ៍ និងការលើកកម្ពស់ជីវភាពប្រជាជន តាមរយៈគម្រោងអភិវឌ្ឍន៍រួមគ្នារវាងឧទ្យានជាតិ និងទីក្រុងនៅតំបន់អ៊ូជីសានរួមមានផែនការសាងសង់សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិ និងផ្លូវឡើងទៅកំពូលភ្នំ

គម្រោង​វិនិយោគ​ចំនួន​២ មានតម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 22/10/2026

គម្រោង​វិនិយោគ​ចំនួន​២តម្លៃជាង​៤០លានដុល្លារ​នៅខេត្ត​ក្រចេះ និង​ស្ទឹង​ត្រែង ស្នើ​សុំ​ការ​លើកទឹ​​កចិត្តពីរដ្ឋា​ភិបាល.....