ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងរដ្ឋាភិបាលនៃចក្រភពអង់គ្លេស បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបង្កើតមូលនិធិដែលមានទុនវិនិយោគ ១០៧ លានផោន (ប្រហែល ១៣៤ លានដុល្លារ) ដើម្បីគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាអាស៊ាន ដែលមានរួមមានប្រទេសកម្ពុជា ដើម្បីបង្កើនការផ្តល់ហិរញ្ញប្បទានបៃតង និងផ្លាស់ប្តូរទៅការអភិវឌ្ឍន៍បំភាយធាតុពុលកម្រិតទាប និងធន់នឹងប្រែប្រួលអាកាសធាតុ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB នៅថ្ងៃទី ៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុមការងារមូលនិធិ UK-ASEAN Catalytic Green Finance Facility Fund (ACGF) Trust Fund នឹងប្រើប្រាស់មូលនិធិចក្រភពអង់គ្លេស និង ADB ដើម្បីពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលមានកាបូនទាប និងធន់នឹងអាកាសធាតុ និងជំរុញការផ្តល់ហិរញ្ញប្បទានពីប្រភពទុនសាធារណៈ និងឯកជន។ មូលនិធិនេះនឹងក្លាយជាផ្នែកមួយនៃវេទិការការងើបឡើងវិញបៃតងរបស់អាស៊ាន (ASEAN Green Recovery Platform)។

លោក Masatsugu Asakawa ប្រធានធនាគារ ADB មានប្រសាសន៍ថា យើងកំពុងប្រឈមមុខនឹងវិបត្តិអាកាសធាតុសកល ហើយតំបន់អាស៊ីអាគ្នេយ៍ត្រូវការដំណោះស្រាយរហ័ស និងប្រកបដោយភាពច្នៃប្រឌិត ដើម្បីជួយប្រទេសនានាក្នុងការបង្កើនការផ្តល់ហិរញ្ញប្បទាន ដើម្បីដាក់ចេញនូវគោលដៅ និងមហិច្ឆតាអាកាសធាតុរួម ។ លោកបានថ្លែងបន្តថា មូលនិធិថ្មីនេះនឹងបង្កើតភាពជាដៃគូដ៏យូរអង្វែងរវាងចក្រភពអង់គ្លេស និងADB តាមរយៈរចនាសម្ព័ន្ធមូលនិធិប្រកបដោយភាពច្នៃប្រឌិត ដែលនឹងប្រមូលមូលនិធិសាធារណៈ និងឯកជន និងកសាងគម្រោងអាកាសធាតុដែលមានភាពធន់នៅក្នុងតំបន់។
បណ្តាប្រទេសអាស៊ានកំពុងប្រឈមមុខនឹងការកើនឡើងនៃថ្លៃដើម ដោយសារការប្រែប្រួលអាកាសធាតុ ដែលបន្ថែមលើតម្រូវការវិនិយោគដែលមានស្រាប់ចំនួន ២១០ ពាន់លានដុល្លារក្នុងមួយឆ្នាំ សម្រាប់ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩។
រដ្ឋមន្ត្រីចក្រភពអង់គ្លេសទទួលបន្ទុកប្រចាំតំបន់អាស៊ី លោកស្រី Amanda Milling មានប្រសាសន៍ថា ៖
“ក្នុងនាមជាដៃគូដ៏គួរឱ្យទុកចិត្តដល់អាស៊ាន ការផ្តល់ហិរញ្ញប្បទានរបស់ចក្រភពអង់គ្លេសនេះតាមរយៈ ADB គឺជាការចាំបាច់ដើម្បីជួយផ្តល់នូវការវិនិយោគបៃតងថ្មីដែលអាចទុកចិត្តបាន ការបង្កើតការងារ និងដាក់អ្នកជំនាញចក្រភពអង់គ្លេសជាបេះដូងនៃការដោះស្រាយការប្រែប្រួលអាកាសធាតុ”
លោកស្រីបន្ត វាជាជំហានថ្មីមួយទៀតក្នុងការផ្តល់នូវការប្តេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសដែលបានធ្វើឡើងនៅ COP26 នៅ Glasgow កាលពីឆ្នាំមុន។
មូលនិធិនេះនឹងប្រើប្រាស់ធនធានហិរញ្ញវត្ថុសម្រាប់មូលនិធិ ACGF ដែលជាយានផ្តល់ហិរញ្ញប្បទានបៃតងក្នុងតំបន់ដែលគ្រប់គ្រងដោយ ADB សម្រាប់បណ្តាប្រទេសអាស៊ាន។ ចាប់តាំងពីការចាប់ផ្តើមដំណើរការក្នុងឆ្នាំ ២០១៩ មូលនិធី ACGF បានទាក់ទាញទឹកប្រាក់ចំនួន ២ ពាន់លានដុល្លារ ក្នុងការសន្យាផ្តល់ហិរញ្ញប្បទាន និងរួមបញ្ចូលគម្រោងចំនួន ៥ នៅក្នុងគម្រោងផ្តល់ហិរញ្ញប្បទានផ្លូវការរបស់ខ្លួន។ វាបានជួយអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធបៃតងចំនួន ២៩ និងផ្តល់ការគាំទ្រផ្នែកប្រឹក្សា ដែលអាចឱ្យប្រទេសនានាអាចទាញយកទីផ្សារមូលធនតាមរយៈការចេញមូលបត្របំណុលបៃតងច្រើនជាង ៥,៦ ពាន់លានដុល្លារ។ មូលនិធិ UK-ACGF Trust Fund នឹងកសាងលើកិច្ចខិតខំប្រឹងប្រែង និងគាំទ្រប្រទេសទាំងនេះ តាមរយៈប្រាក់កម្ចី និងជំនួយបច្ចេកទេស ដើម្បីប្រមូលទុន រួមទាំងតាមរយៈគំនិតផ្តួចផ្តើមក្នុងតំបន់ ដូចជា Blue SEA (Southeast Asia) Finance Hub ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី។
ថ្មីៗនេះ ADB បានបង្កើនមហិច្ឆិតារបស់ខ្លួនក្នុងការផ្តល់ហិរញ្ញប្បទានអាកាសធាតុដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍន៍ដល់ ១០០ ពាន់លានដុល្លារពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០៣០។ ADB ប្តេជ្ញាធានាឱ្យបានយ៉ាងហោចណាស់ ៧៥% នៃចំនួនប្រតិបត្តិការសរុបរបស់ខ្លួន នឹងគាំទ្រដល់ការកាត់បន្ថយ និងការបន្សាំការប្រែប្រួលអាកាសធាតុនៅឆ្នាំ 2030។ ចក្រភពអង់គ្លេស គឺជាសមាជិកស្ថាបនិកមូលនិធិរបស់ ADB៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិកបង្ខំក្រុមហ៊ុនអាវុធធំៗ ដាក់ផែនការបង្កើនផលិតកម្មក្នុងរយៈពេល ២១ ថ្ងៃ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 13/08/2026
ក្រសួងការពារជាតិអាម៉េរិក បានទុកពេលត្រឹម ២១ ថ្ងៃ ឱ្យក្រុមហ៊ុនផលិតអាវុធធំៗ ដាក់ជូនផែនការលម្អិតសម្រាប់ពន្លឿនការផលិតសព្វាវុធសំខាន់ៗ ខណៈស្តុកមីស៊ីលរបស់អាម៉េរិកបានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការប្រើប្រាស់សព្វាវុធក្នុងប្រតិបត្តិការយោធានៅមជ្ឈិមបូព៌ានាពេលថ្មីៗនេះ

គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ គ្មានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យ ដើម្បីយកលុយសងត្រលប់មកវិញឡើយ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 12/08/2026
មន្ត្រីជាន់ខ្ពស់នៃសមាគមធនាគារនៅកម្ពុជាបានអះអាងថា គ្មានគ្រឹះស្ថានណាមួយមានសិទ្ធិបង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមកសងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា ផ្តើមផលិតយន្តហោះចម្បាំងរុស្ស៊ី ម៉ូដែល Su-30MKI ឡើងវិញ ក្រោយខកខានជាច្រើនឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
រដ្ឋាភិបាលទីក្រុងញូវដេលី កាលពីពេលថ្មីៗនេះបានប្រកាសថានឹងចាប់ដំណើរការផលិតយន្តហោះចម្បាំងរុស្ស៊ី Su-30MKI សាឡើងវិញបន្ទាប់ពីបានបញ្ចប់ផលិតកម្មផលិតយន្តហោះម៉ូដែលមួយនេះតាំងពីឆ្នាំ២០២១

អាមេរិក និងអ៊ីស្រាអែល ធានាដឹកជញ្ជូនសារធាតុនុយក្លេអ៊ែរចេញពីទីតាំងសម្ងាត់មួយនៅស៊ីរី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/08/2026
សហរដ្ឋអាមេរិក និងអ៊ីស្រាអែល បានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលអន្តរកាលរបស់ប្រទេសស៊ីរី ដើម្បីអនុញ្ញាតឱ្យក្រុមអធិការកិច្ចអន្តរជាតិប្រមូលយកសារធាតុវិទ្យុសកម្មចេញពីទីតាំងនុយក្លេអ៊ែរសម្ងាត់មួយ




វិថីហិរញ្ញវត្ថុ




























































Account
Security
Favourite Content