ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអំពាវនាវដល់ស្ថាប័នរដ្ឋទាំងអស់ខិតខំសន្សំសំចៃលើការប្រើប្រាស់ថាមពលអគ្គិសនី ខណៈអគ្គិសនីកម្ពុជាបានឈានដល់ប្រវត្តិសាស្ត្រលើកដំបូងនៃការខាតបង់ ខណៈអគ្គិសនីកម្ពុជាត្រៀមខាតចំនួន ១០០ លានដុល្លារ ដោយសារតែការកើនឡើងនៃតម្លៃថាមពល ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះក្នុងពីធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games)មុននឹងពួកគេចេញទៅប្រកួតកីឡាពិការអាស៊ានឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូណេស៊ី នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី០៦ខែកក្កដា ឆ្នាំ២០២២ ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា៖
“ខ្ញុំសុំអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើងខិតខំសន្សំសំចៃលើការប្រើប្រាស់ភ្លើង ទាំងប្រជាពលរដ្ឋខ្លួនឯង ទាំងបណ្តាស្ថាប័នរបស់ជាតិទាំងអស់ត្រូវខិតខំសន្សំសំចៃអគ្គិសនី ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រអគ្គិសនីកម្ពុជា ដែលចូលដល់ដំណាក់កាលនៃការខាតបង់ហើយ ប្រសិនបើរដ្ឋមិនយកចិត្តទុកដាក់ទៅលើ ប្រជាពលរដ្ឋទេ ម៉ោងនេះ ពេលនេះភ្លើងនឹងមានការឡើងថ្លៃមួយជាពីរទៅហើយ”
សម្តេចតេជោហ៊ុន សែន បានថ្លែងបន្ថែមថា៖
“ប្រទេសមួយចំនួនបានឡើងថ្លៃភ្លើងម្តងជា ២ដងរួចទៅហើយ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនទាន់បានដំឡើងថ្លៃភ្លើងទេ រោងចក្រសហគ្រាសមួយចំនួនប្រឈមនឹងការខាតបង់ដោយសារការឡើងថ្លៃអគ្គិសនី ប៉ុន្តែរាជរដ្ឋាភិបាលត្រូវបំពេញខាតសព្វថ្ងៃនេះ”
ជាមួយគ្នានេះ សម្ដេចក៏បានអំពាវនាវគ្រប់ទីកន្លែងទាំងអស់ឱ្យយកចិត្តទុកដាក់លើការសន្សំសំចៃភ្លើង ហើយចាប់ផ្តើមពីស្ថាប័នរដ្ឋ ដែលប្រើប្រាស់ដោយថវិកាជាតិ ព្រោះបើមិនដូច្នេះទេ នឹងទទួលការខាតបង់កាន់តែធំក្នុងឆ្នាំនេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 14/08/2026
កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការស្ទង់មតិពី ៣៦ ប្រទេសបង្ហាញថា ចិន ទទួលបានប្រជាប្រិយភាពជាងអាមេរិកនៅលើឆាកអន្តរជាតិ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 14/08/2026
ការស្ទង់មតិជាលក្ខណៈអន្តរជាតិដ៏ធំមួយនៅលើបណ្តាប្រទេសចំនួន ៣៦ បានបង្ហាញពីទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុងផ្លូវវិជ្ជមាន ច្រើនជាងសហរដ្ឋអាមេរិក




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content