ធនាគារ វីង និង​គ្រឹះ​ស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ ចាប់​ដៃ​សហ​ការ​ដើម្បី​លើក​កម្ពស់​សុខុ​មាល​ភាព​សហ​គមន៍

រាជ​ធានី​ភ្នំពេញ ថ្ងៃទី​១៦ ខែ​មីនា ឆ្នាំ​២០២៤ ៖  ធនា​គារ វីង (ខេមបូឌា) ម.ក បាន​សម្រេច​កិច្ច​សហ​ការ​លើ​ការ​ផ្ដល់​ហិរញ្ញ​ប្បទាន​ទៅ​ដល់​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត ដើម្បី​រួម​គ្នា​បង្កើត​ផល​វិជ្ជ​មាន​ចំពោះ​សុខុ​មាល​ភាព​សហ​គមន៍​ក្រី​ក្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ ក្នុងកិច្ចសហការនេះ ធនា​គារ វីង បាន​ចុះ​កិច្ច​ព្រម​ព្រៀង​លើ​ការ​ផ្តល់​ឥណ​ទាន ១ លាន​ដុល្លារ ទៅ​ដល់​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លើ​ការ​អនុ​វត្ត​គម្រោង​ទឹក​ស្អាត និង​អនា​ម័យ។

ក្រោម​កិច្ច​ព្រម​ព្រៀង​ហិរញ្ញ​ប្ប​ទាន​ដែល​មាន​ទឹក​ប្រាក់ ១​លាន​ដុល្លារ​អាមេរិក ធនា​គារ វីង បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​អនុវត្ត​គម្រោង​ទឹក​ស្អាត​និង​អនា​ម័យ ដែល​ជា​ការ​យក​ចិត្ត​ទុក​ដាក់​ជំរុញ​នូវ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនាម័យ ក៏​ដូច​ជា​រួម​ចំណែក​ជា​មួយ​នឹង​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិ​បាល​ក្នុង​យុទ្ធ​នា​ការ​លើក​កម្ពស់​សុខុ​មាល​ភាព​ពល​រដ្ឋ​នៅ​តាម​សហ​គមន៍។

តាម​រយៈ​គម្រោង​ទឹក​ស្អាត​និង​អនា​ម័យ ហិរញ្ញ​ប្ប​ទាន​ពី​ធនា​គារ វីង នឹង​ត្រូវ​យក​ទៅ​ប្រើ​ប្រាស់ ដើម្បី​ជួយ​ទៅ​ដល់​សហ​គមន៍ ក្នុង​ការជួស​ជុល​ឬ​សង់​បង្គន់ ​អាងស្តុកទឹក ត​បណ្ដាញ​ទឹក​ស្អាត ជីក​អណ្ដូង​ទឹក ទិញ​ឧប​ករណ៍​ចម្រោះ​ទឹក ​ស៊ី​ទែន​ទឹក​ និង​​ម៉ាស៊ីន​បូម​ទឹកប្រើប្រាស់​នៅ​ក្នុង​គេហ​ដ្ឋាន​ជា​ដើម ដែល​ជា​ការ​គាំទ្រ​ពលរដ្ឋ ក៏​ដូច​ក្រុម​គ្រួសារ​ទទួល​បាន​នូវ​ធន​ធាន​ចាំ​បាច់ ដើម្បី​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត​និង​អនា​ម័យ។

អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ធនា​គារ វីង និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន​រ៉ូយ៉ាល់​គ្រុប បាន​មាន​ប្រសាសន៍​ថា៖

“យើង​មាន​គោល​បំណង​លើក​កម្ពស់​បរិយា​បន្ន​ហិរញ្ញ​វត្ថុ​នៅ​កម្ពុជា និង​នាំ​មក​នូវ​ផល​ប្រ​យោជន៍​ដ៏​មាន​អត្ថ​ន័យ​ចំពោះ​ជីវ​ភាព​រស់​នៅ​ពល​រដ្ឋ ក៏​ដូច​ជា​ក្រុម​គ្រួសារ​កម្ពុជា ដោយ​ប្រាកដ​ថា​ពួក​គាត់​អាច​ទទួល​បាន​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​ឧប​ករណ៍​អនា​ម័យ។​ យើង​ខ្ញុំ​ជឿ​ជាក់​យ៉ាង​មុត​មាំ​ថា តាម​រយៈ​ការ​វិនិ​យោគ​លើ​ការ​កែ​លម្អ​សហ​គមន៍ យើង​នឹង​រួម​ចំណែក​ធ្វើ​ឱ្យ​អនាគត​កម្ពុជា​មាន​វិបុល​ភាព និង​ភាព​រុង​រឿង​ដ៏​ត្រចះ​ត្រចង់។”

លោក​ជំទាវ ឌិត នីតា ប្រធាន​ក្រុម​ប្រឹក្សា​ភិ​បាល នៃ​គ្រឹះ​ស្ថាន ខេមា បាន​មាន​ប្រ​សាសន៍​ថា៖

“គ្រឹះ​ស្ថាន ខេមា បាន​អភិ​វឌ្ឍ​ផលិត​ផល​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ ស្រប​តាម​ទស្សន​វិស័យ​សង្គម​របស់​ខ្លួន ក្នុង​ការ​បង្កើន​លទ្ធ​ភាព​ទទួល​បាន​កម្ចី​នេះ​នៅ​តាម​សហ​គមន៍​ជន​បទ។ ហើយ​ការ​ចុះ​កិច្ច​ព្រម​ព្រៀង​នៅ​ថ្ងៃ​នេះ ជា​ការ​ទទួល​បាន​ប្រភព​ទុន​បន្ថែម​ទៀត ក្នុង​ការ​ផ្ដល់​ឥណ​ទាន​ទៅ​ដល់​អតិ​ថិ​ជនដែល​ត្រូវ​ការ​ទឹក​ស្អាត​ប្រើ​ប្រាស់ និង​បរិក្ខារ​អនា​ម័យ ដើម្បី​លើក​កម្ពស់​សុខុ​មាល​ភាព​គ្រួ​សារ”។

ភាព​ជា​ដៃ​គូ​រវាង​ធនា​គារ វីង និង​គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ បាន​ឆ្លុះ​បញ្ចាំង​ពី​សក្តា​នុពល និង​កម្លាំង​សាមគ្គី​ភាព​ចំពោះ​គ្រឹះ​ស្ថាន​ហិរញ្ញ​វត្ថុ ដើម្បី​នាំ​មក​នូវ​ការ​អភិ​វឌ្ឍ​សហ​គមន៍។​ ការ​ប្តេជ្ញា​រួម​គ្នា​ចំពោះ​ការ​លើក​កម្ពស់​លើ​ការ​ប្រើ​ប្រាស់​ទឹក​ស្អាត និង​អនា​ម័យ​ទៅ​ដល់​សហ​គមន៍ ស្ថាប័ន​ទាំង​ពីរ​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​អនា​គត​ដែល​មាន​ភាព​ល្អ​ប្រសើរ​សម្រាប់​ប្រជា​ជន​កម្ពុជា។

ក្នុង​នាម​ជា​ធនា​គារ​ឌីជី​ថល​មួយ​ដែល​កំពុង​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា ធនា​គារ វីង ប្តេជ្ញា​ចិត្ត​លើក​កម្ពស់​បរិយាបន្ន​ហិរញ្ញ​វត្ថុ។​ តាម​រយៈ​កិច្ច​សហ​ការ​ជា​មួយ​ដៃ​គូ​អភិ​វឌ្ឍ​នានា ក៏​ដូច​ជា​ភ្នាក់​ងារ​រដ្ឋា​ភិ​បាល ធនា​គារ វីង បាន​រួម​ចំណែក​ដ៏​សំខាន់​លើ​ការ​ផ្តល់​ហិរញ្ញ​ប្ប​ទាន​សម្រាប់​គម្រោង​អភិវឌ្ឍន៍​វិស័យ​កសិ​កម្ម និង​គំនិត​ផ្តួច​ផ្តើម​នានា ក្នុង​ន័យ​ជំរុញ​ឱ្យ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជ​មាន និង​អភិ​វឌ្ឍ​ប្រទេស​ឱ្យ​បាន​កាន់​តែ​រីក​ចម្រើន។

បន្ទាប់​ពី​ពិធី​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​ត្រូវ​បាន​បញ្ចប់ នៅ​ថ្ងៃ​ដដែល​នេះ គ្រឹះ​ស្ថាន ខេមា បាន​រៀប​ចំ​សិក្ខា​សាលា​ស្ដី​ពី “ជំនាញ​លក់​ឥណ​ទាន​ទឹក​ស្អាត​និង​អនា​ម័យ និង​ចរចា​ប្រកប​ដោយ​ប្រសិទ្ធ​ភាព” ដែល​បណ្ដុះ​បណ្ដាល​ដោយ​អ្នក​ជំនាញ ក្រោម​ជំនួយ​គាំទ្រ​ពី Water.org និង​កិច្ច​សហ​ការ​ជាមួយ​សមា​គម​មីក្រូ​ហិរញ្ញ​វត្ថុ​កម្ពុជា។ សិក្ខា​សាលា​នេះ​មាន​វត្ត​មាន​ចូល​រួម​របស់ លោក​ជំទាវ​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល លោក​អគ្គ​នាយក​ប្រតិ​បត្តិ​ស្ដី​ទី គណៈ​គ្រប់​គ្រង និង​បុគ្គលិក​គ្រឹះ​ស្ថាន ខេមា សរុប​ចំនួន ១១៣នាក់៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ

ភូមិភាគ​ឦសាន​កម្ពុជា​ទាក់ទាញ​គម្រោង​វិនិយោគ​ ​៧២​ ​ក្នុង​ទុន​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

គិត​ចាប់តាំងពី​ការ​ដាក់​ឱ្យ​អនុវត្ត​កម្មវិធី​ពិសេស​ជំរុញ​ការ​វិនិយោគ​ក្នុង​ភូមិភាគ​ឦសាន ​រហូតមកដល់​បច្ចុប្បន្ន ​មាន​គម្រោង​ចំនួន​ ​៧២​ ​ក្នុង​ទំហំ​ទុន​វិនិយោគ​សរុប​ ​២.៦៥​ ​ពាន់​លាន​ដុល្លារ​ ​បាន​ដាក់​ស្នើសុំ​វិនិយោគ​នៅក្នុង​ខេត្ត​ទាំង​៤​ ​នៃ​ភូមិភាគ​ឦសាន ​ខណៈ​ក្រុមការងារ​បាន​ពិនិត្យ​ ​និង​អនុម័ត​ការ​លើកទឹកចិត្ត​ជូន​ជាបន្តបន្ទាប់

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ