ពិព័រណ៍​ទំនិញ ​ចិន – ​អន្តរជាតិ ​ជាឱកាស​របស់កម្ពុជាបង្ហាញ​ផលិត​ទៅកាន់​ទីផ្សារ​អន្តរជាតិ និងស្វែងរកដៃគូសហការ

ភ្នំពេញ ៖ ក្រសួង​ពាណិជ្ជកម្ម​បាន​កំណត់​អត្តសញ្ញាណ​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ (​G​I​) ​ចំនួន​៣​​ សម្រាប់​ការនាំចេញ​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន​ ​ដោយ​ស្វែងរក​ការ​គាំទ្រ​សម្រាប់​ការ​ផ្សព្វផ្សាយ​ផលិតផល​ទាំង៣ នៅ​ក្នុង​ប្រទេស​ចិន​​ និងជាឱកាសដែលវិនិយោគក្នុងស្រុកអាចបង្ហាញពីផលិតរបស់កម្ពុជាទៅកាន់ទីផ្សារចិន និងទីផ្សារអន្តរជាតិ ដើម្បីទទួលបានដៃគូថ្មីៗ ។​

​​កាលពីពេលកន្លងទៅថ្មីៗនេះ ​ក្រសួង ក៏ដូចជាអង្គភាពពាក់ព័ន្ធបានបើកកិច្ចប្រជុំ​មួយដោយមានការចូលរួមរវាង​លេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​កម្មសិទ្ធិ​បញ្ញា​ ​និង​នាយក​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​ ​និង​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ (​W​I​P​O) ​និងបាន​បង្ហាញ​ពី​គម្រោង​លើក​ក​ម្ពស់​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​របស់​កម្ពុជា​ ​និង​ផលិតផ​ល​ម៉ាក​យីហោ​រួម​សម្រាប់​ទី​ផ្សារ​ចិន​។​

កិច្ចប្រជុំ​ក៏បាន​ពិភាក្សា​អំពី​វិធី​លើក​ក​ម្ពស់​កេរ្តិ៍ឈ្មោះ​ផលិតផល​ ​និង​ទី​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូនិ​ក​ ​ក៏ដូចជា​ការចូលរួម​ក្នុង​ការ​តាំង​ពិព័រណ៍អន្តរជាតិ​នៅ​ក្នុង​ប្រទេស​ចិន​ផង​ដែរ​។

​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម បានបញ្ជាក់ថា កិច្ចប្រជុំ​នេះ​មាន​គោលបំណង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការ​ការពារ​កម្មសិទ្ធិ​បញ្ញា​នៅ​ក្នុង​ប្រទេស​ចិន​ ​និង​សម្របសម្រួល​ជាមួយ​សមាគម​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ ​និង​ទំនិញ​ ​និង​សមាគមពាណិជ្ជ​និមិត្តសញ្ញា​រួម​ ​ឬ​អ្នក​ផលិត​ ​ក្នុង​ការ​ជ្រើសរើស​ផលិតផល​ដែល​មាន​សក្តានុពល​ ​និង​គុណភាព​ខ្ពស់​សម្រាប់​ការ​ចុះបញ្ជី​ ​ការ​ការពារ​ ​និង​ការនាំចេញ​ទៅកាន់​ប្រទេស​ចិន​។​

លោក​ ​សួន​ ​វិជ្ជា​ ​ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​មានប្រសាសន៍ថា ​៖ ​បច្ចុប្បន្ន​ ប្រទេស​កម្ពុជា​មាន​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ចំនួន​៧​ ​និង​ម៉ាក​យីហោ​រួម​ចំនួន​ ​៨​ ​។​ ​ផលិតផល​ចំនួន ៣ ​ក្នុងចំណោម​នោះ​ជា​ផលិតផល​សក្តានុពលសម្រាប់​នាំចេញ​ទៅកាន់​ទី​ផ្សារ​ប្រទេស​ចិន ​រួម​មាន៖ ​ស្ករត្នោត​កំពង់ស្ពឺ​ ​អំបិល​កំពត​-​កែប​ ​និង​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​។​

​ជាមួយគ្នានេះ ដើម្បី​ឱ្យ​គម្រោង​នេះ​ទទួល​បាន​ជោគជ័យ​ ​ក្រសួង​បាន​ជំរុញ​ឱ្យ​អង្គការ​កម្មសិទ្ធិ​បញ្ញា​ពិភពលោក​ (​W​I​P​O) ​រៀបចំ​ឯកសារ​ទ​ស្សន​ទាន​ច្បាស់លាស់​ ​និង​ងាយស្រួល​ក្នុង​ពេល​អនុវត្ត​។​

សូមបញ្ជាក់ថា បច្ចុប្បន្ននេះ​ ​ប្រទេស​កម្ពុជា​មាន​ផលិតផល​មួយ​ចំនួន​ដែល​ត្រូវ​បាន​កំណត់​ថា​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ដូចជា​ ​ម្រេច​កំពត​ ​ស្ករត្នោត​កំពង់ស្ពឺ​ ​ក្រូចថ្លុង​កោះ​ទ្រង់​ ​និង​ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី​ ។ ដោយឡែកមានតែ​ម្រេច​កំពត​ ​និង​ស្ករត្នោត​កំពង់ស្ពឺ​ទេ​ ​ដែល​ត្រូវ​បាន​ចុះបញ្ជី​ជា​អន្តរជាតិ​ជា​ផលិតផល​សម្គាល់​ភូមិសាស្ត្រ​ ​នៅ​លើ​ទី​ផ្សារ​អឺរ៉ុប​។​​

យោងតាមក្រសួងពាណិជ្ជកម្ម បានលើកទឹកចិត្ត​ឱ្យ​ពាណិជ្ជករ​ចូលរួម​ពិព័រណ៍​ទំនិញ​អ្នកប្រើប្រាស់​អន្តរជាតិ​ចិន​លើក​ទី​៤ (The fourth China International Consumer Products Expo)​ ឱ្យបានច្រើន ជាពិសេសក្រុមហ៊ុនក្នុងស្រុក ដើម្បីនាំទំនិញ ឬផលិតផលដែលកម្ពុជាផលិតបានទៅកាន់ទីផ្សារអន្តរជាតិ ខណៈពិព័រណ៍​នេះ​មាន​គោលបំណង​បង្ហាញ និង​ផ្សព្វផ្សាយ​ផលិតផល​ពិសេសៗ​របស់​ទីក្រុង​សម្ព័ន្ធមេត្រីអន្តរជាតិ​ចំនួន​៤៤​របស់ខ្លួន និង​ជួយ​សម្រួល​ដល់​កិច្ចសហប្រតិបត្តិការ​ជាក់ស្ដែង​បន្ថែមទៀត​។​

ក្រសួងពាណិជ្ជកម្ម ​ក៏បាន​បញ្ជាក់ថា គណៈកម្មការ​រៀបចំ​ពិព័រណ៍​បានផ្តល់​ស្តង់​មួយចំនួនសម្រាប់​ដាក់តាំង​បង្ហាញ​ផលិតផល​សក្តានុពល​ក​ម្ពុ​ជា ស្របតាម​ប្រភេទ​ផលិតផល និង​បរិមាណ​ដែលព្រឹត្តិការណ៍នេះ​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​១៣ ដល់ទី​១៨ ខែមេសា ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល Hainan International Convention Center​ទីក្រុង ហៃ​គូ ខេត្ត​ហៃ​ណាន ប្រទេស​ចិន​។​

​ឯកឧត្តម ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម បាន​ឱ្យដឹង​ ពិព័រណ៍​ទំនិញប្រើប្រាស់​ចិន​អន្តរ​​ជាតិដូច​រាល់​ឆ្នាំ​ដែរ ដោយ​ភាគី​ចិន ​ចង់ឱ្យ​ពាណិជ្ជករ​អន្តរជាតិ រួមទាំង​កម្ពុជា មានឱកាស​ក្នុងការ​ដាក់តាំង​បង្ហាញ​ម៉ាក​ទំនិញ​របស់ខ្លួន ដើម្បី​ទទួលបាន​ដៃគូ​ថ្មីៗ និង​ទីផ្សារ​បន្ថែមទៀត សម្រាប់​ផលិតផល​របស់ខ្លួន​។​

យោងតាម សម្ព័ន្ធ​សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា (FASMEC) បានឱ្យដឹងថា កាលពី​ខែមេសាឆ្នាំមុន មាន​ម៉ាក​ផលិតផល​ជាង ៣ ពាន់​នៃ​ប្រទេស​ និង​តំបន់​ចំនួន ៦៥ បាន​ចូលរួម​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍​នេះ ដែល​បាន​ទាក់ទាញ​ទស្សនិកជន​លើសពី ៣២ ម៉ឺន​នាក់ ហើយសម្រាប់ ពិព័រណ៍​ទំនិញ​អ្នកប្រើប្រាស់​អន្តរជាតិ​ចិនឆ្នាំនេះ ជា​ឱកាស ​ដែលអ្នក​វិនិយោគ​ក្នុងស្រុក អាច​បង្ហាញ​ពី​ផលិត​របស់ខ្លួន ទៅកាន់​ទីផ្សារ​ចិន និង​ទីផ្សារ​អន្តរជាតិ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ