ធនាគារ​ពិភព​លោក ​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ ៨០លានដុល្លារ ដើម្បីរួមចំណែកលើក​កម្ពស់គុណភាពអប់រំនៅកម្ពុជា

ភ្នំពេញ ៖ ក្រុម​ប្រឹក្សា​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក កាលថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤ ​បាន​អនុម័ត​ផ្តល់ហិរ​ញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិក សម្រាប់​​ជួយ​​ដល់​កិច្ច​ប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​​ការ​លើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវនៅ​កម្រិត​ឧត្តមសិក្សា ជាពិសេសផ្នែកវិទ្យាសាស្ត្រ, បច្ចេក​វិទ្យា, វិស្វកម្ម និងគណិតវិទ្យា ឬ (STEM)។ មូល​និធិ​សម្រាប់​គម្រោង​នេះ​បាន​ម​កពីសមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជាអង្គភាព​ផ្តល់​ប្រាក់​កម្ចី​សម្ប​ទាន​របស់​ធនា​គារ​ពិភព​លោកសម្រាប់បណ្តា​ប្រទេសមានចំណូលទាប។

​គម្រោងដែលមាន​រយៈ​ពេល​ ៦​ឆ្នាំ​នេះ ​នឹង​គាំ​ទ្រ​ដល់​កិច្ចប្រឹង​ប្រែង​របស់​គ្រឹះស្ថាន​ឧត្តម​សិក្សា​សាធារណៈ​ចំនួន​ ៩ ក្នុង​ការ​បណ្តុះ​បណ្តាល​និស្សិតឱ្យ​រៀនចប់ប្រកបដោយសមត្ថភាព និងការ​​ស្រាវជ្រាវ​នានា សម្រាប់​រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេស។ តាម​ការ​រំពឹង​ទុក និស្សិតប្រហែល​ ៣២ ០០០នាក់ (និស្សិត​​នារី​ប្រហែល ១៣ ០០០ នាក់) នឹងទទួលអត្ថប្រយោជន៍ពីការ​អនុវត្ត​សកម្មភាពនានា​របស់កម្មវិធី ដែល​រួមមាន ការ Update កម្មវិធីសិក្សា, ការ​បណ្តុះបណ្តាលគ្រូ​ឧទ្ទេស, និងការធ្វើឌីជីថលកម្ម​នៃយន្ត​ការផ្តល់ការសិក្សា​អប់រំ។

គម្រោង​នេះ​ផ្តោត​សំខាន់​លើ​ការ​លើក​កម្ពស់​គុណ​ភាព​នៃ​ការ​រៀន​សូត្រ​សម្រាប់និស្សិតនារី និស្សិតមាន​ពិការភាព​ និង​ការ​ជួយ​គាំទ្រ​ដល់​ស្រី្តដែលជាគ្រូ ឬជាបុគ្គលិក​នៅតាម​មហា​វិទ្យា​ល័យ។ គម្រោង​នេះ​ចាប់​​យក​ស្តង់​ដា​រ​ហេដ្ឋា​រចនា​​សម្ព័ន្ធ​ដែល​ធន់​នឹង​អាកាស​ធាតុ និង​ផ្តល់​អា​ទិ​ភាព​ដល់​គម្រោង​ស្រាវ​ជ្រាវ​ទាក់ទងនឹងការ​ប្រែប្រួល​អាកាស​ធាតុ ។

លោកស្រី ថាញ៉ា ម៉ៃយ័រ (Tania Meyer) ប្រធានគ្រប់គ្រង​ធនាគារ​ពិភព​លោក​ប្រចាំ​ប្រទេស​កម្ពុជា​ banមាន​ប្រសាសន៍​​ថា ការចូលរួមលើការវិនិយោគផ្នែកសុខភាព និងការអប់រំមូលដ្ឋានដែលជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងកម្លាំងពលកម្មប្រកបដោយផលិតភាព ការពង្រឹងគុណភាពអប់រំកម្រិតឧត្តម និង​ការរៀបចំបណ្តុះបណ្តាលឱ្យ​បាន​ច្រើន​នូវ​និស្សិត​បញ្ចប់ការសិក្សាដែលមានជំនាញ​ខ្ពស់ នឹងអាច​ជួយ​កម្ពុជា​ក្នុង​ការបង្កើន​ភាព​ជឿនលឿននៃ​ធន​ធាន​មនុស្សសម្រាប់កំណើត និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន។

គម្រោង​នេះ​ជា​កិច្ច​ការបន្ត​ពី​វឌ្ឍនភាព​យ៉ាង​ច្រើន​ដែលក្រសួង​អប់​រំ យុវជន និងកីឡា សម្រេច​បាននាពេល​កន្លង​មក​ ក្នុង​ការ​កសាង​សមត្ថ​ភាព​របស់​​ប្រទេសកម្ពុជា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ទីផ្សារ​ការងារនៅ​ក្នុងបរិបទ​បច្ចុ​ប្បន្ន​ដែល​មាន​ការ​វិវត្ត និងប្រែប្រួលយ៉ាងឆាប់រហ័ស។ 

យ៉ាងណាក៏ដោយ បើទោះបីជាលទ្ធភាពទទួលបានការអប់រំថ្នាក់ឧត្តមបានកើនឡើងជាបណ្តើរៗក៏ដោយ ការធ្វើឱ្យប្រសើរឡើងនូវគុណភាព និងភាពពាក់ព័ន្ធនៃការអប់រំ ក៏ដូចជាការស្រាវជ្រាវ គឺជាកត្តាចាំបាច់សម្រាប់ការកសាងសមត្ថភាពរបស់ប្រទេសកម្ពុជាដើម្បីឆ្លើយតបនូវតម្រូវការដែលកំពុងរីកចម្រើននៃទីផ្សារការងារនៅក្នុងបរិយាកាសផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។ គម្រោងនេះ​នឹង​កសាង​បន្ថែមលើ​ភាព​ជោគជ័យ និង​មេរៀន​​បទ​ពិសោធន៍របស់​គម្រោងដែល​​​កំពុង​ដំណើរ​ការ​ និងបានបង្កើន​ឱកាស​សិក្សាសម្រាប់​និស្សិត​ថ្នាក់ឧត្តម​សិក្សា​ជាង ១២៨ ០០០នាក់ នៅកម្ពុជា ដែលក្នុងចំណោម​​នោះ​ជាងពាក់កណ្តាលជានារី តាម​រយៈ​ការ​បង្កើតកម្មវិធី​សិក្សា​ចំនួន ៦៧ ផ្តល់​មូល​និធិ​ទ្រទ្រង់គម្រោង​ស្រាវ​ជ្រាវ​ចំនួន ៥៣ និង​ការ​បង្កើត ឬ​ជួស​ជុល​បន្ទប់​ពិ​សោធ​ន៍​ចំនួន ១៤៧៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ