សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន ចូលទស្សនា ចូលទស្សនា សូមចូលរួមតាមដានយុទ្ធនាការ ធុរកិច្ចបរិយាបន្ន រយៈពេល 100 ថ្ងៃ

លោកបណ្ឌិត សួង ណយ៖ វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់កាន់តែជោគជ័យពីមួយដំណាក់កាល ទៅមួយ​ដំណាក់កាល

វេទិកាផ្គូរផ្គងអ្នកផលិត និងអ្នកទិញ គឺជាការបង្កើតជំនួបមួយដែលអនុញ្ញាតឱ្យអ្នកផលិតជាមួយនឹងអ្នកទិញ មានឱកាសបានជួបជជែកគ្នា ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីលើកកម្ពស់ផលិតផលក្នុង ស្រុកឱ្យកាន់តែប្រសើរ។

វេទិកានេះ ធ្វើឡើងនៅតាមបណ្ដាខេត្តនានា ដោយមានការចូលរួមពីម្ចាស់ផលិតផលនានា និងអតិថិជនដែលមានតម្រូវការលើផលិតផលទាំងនោះ។ ក្នុងនោះក៏មានការតាំងលក់ផលិតផលខ្មែរដែលសុទ្ធសឹងតែជាសមាជិកចលនាភូមិមួយផលិតផលមួយ។

ដោយឡែក វេទិកាផ្គូរផ្គងអ្នកទិញ-អ្នកលក់ចុងក្រោយគេបង្អស់គឺធ្វើឡើងនៅខេត្តកំពង់ធំ។ តាមរយៈវេទិកាលើកនេះ លោកបណ្ឌិត សួង ណយ អគ្គលេខាធិការងចលនាភូមិមួយ ផលិតផល​មួយបានចាត់ទុកថាជាភាពជោគជ័យដ៏ត្រចះត្រចង់មួយ។

ជាភាពជោគជ័យព្រោះថា អ្នកទិញចាប់ផ្ដើមពិភាក្សាកាន់តែស៊ីជម្រៅអំពីអ្វីដែលពួកគេចង់បាន រីឯអ្នកផលិតក៏បានទទួលយក និងចែករំលែកទៅវិញអំពីទិដ្ឋភាពជាក់ស្ដែងនៃអាជីវកម្មរបស់ពួក គេ។

លោកបណ្ឌិត សួង ណយ បានមានប្រសាសន៍ថា៖

«គោលបំណងនៃការរៀបចំវេទិកាយើង គឺដើម្បីឱ្យពួកគាត់បាននិយាយគ្នាអំពីតម្រូវការរៀងខ្លួន ដើម្បីកែតម្រូវរៀងខ្លួន អីចឹងហើយគឺអត់មាន អីត្រូវបន្ទោសគ្នាទេ»។

លោកបណ្ឌិតបន្តទៀតថា៖

«បន្ទោសគ្នា ក៏មិនមែនជាដំណោះស្រាយដែរ វាមិនមានបានអីមកវិញទេ ហើយខ្ញុំក៏សប្បាយចិត្តដែលពីវេទិកាមួយ ទៅវេទិកាមួយ បងប្អូនយើងកាន់តែបើកចិត្តនិយាយជាមួយ គ្នា ហើយយល់ពីតម្រូវការគ្នាកាន់តែច្រើន»។

ពីដើមឡើយ តែងតែមានការស្ដីបន្ទោសគ្នា អ្នកទិញតែងថាអ្នកផលិតមិនបានផលិតរបស់មាន​គុណភាព ឬមានគុណភាព តែតម្លៃថ្លៃពេក ដូច្នេះហើយបានជាពួកគេនិយមទិញផលិតផលក្រៅស្រុក ជាង។ រីឯអ្នកផលិត ក៏តែងត្អូញត្អែរថាផលិតផលដែលខ្លួនខិតខំផលិតយ៉ាងលំបាក បែរជាមិនទទួល​បានការគាំទ្រពីប្រជាជនក្នុងស្រុកជាដើម។

គួរបញ្ជាក់ថា ថ្មីៗនេះគណៈកម្មាធិការជាតិ និងគណៈកម្មាធិការខេត្តសៀមរាបជំរុញ​ចលនាភូមិ​មួយផលិត​ផលមួយ បានជូនដំណឹងពីការរៀបចំវេទិកាផ្គូផ្គងរវាងអ្នកផលិត និងអ្នកទិញនៅថ្ងៃទី ២៥ ដល់ថ្ងៃទី ២៧ ខែសីហានេះ នៅផ្សារទំនើបម៉ាក្រូសៀមរាប។

ក្នុងនោះ ក៏មានគម្រោងអភិវឌ្ឍអាជីវកម្មប្រកបដោយសុចរិតភាព ដើម្បីទទួលបានទីផ្សារផលិត​ផលក្នុងស្រុក និងនាំចេញទៅក្រៅប្រទេសផងដែរ តាមរយៈការតាំងបង្ហាញលក់ផលិតផលក្នុង​ស្រុកផងដែរ៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

Manulife និង AUPP រួមគ្នាលើកកម្ពស់ការអប់រំ និងសុវត្ថិភាពហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 17/05/2025

ក្រុមហ៊ុន Manulife Cambodia និង សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) បានចុះ MOU ដើម្បីបង្កើតភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីបង្កើតឱកាសដ៏មានតម្លៃសម្រាប់និស្សិត អ្នកជំនាញ និងសហគមន៍កាន់តែទូលំទូលាយ

អគ្គិសនីកម្ពុជា៖ អត្រាផ្គត់ផ្គង់អគ្គិសនីលំនៅឋានកើនជាង៩៥% ខណៈតាមបណ្តាភូមិមានអគ្គិសនីប្រើ១០០%

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

អគ្គនាយកអគ្គិសនីកម្ពុជាបានឱ្យដឹងថា កម្ពុជាសម្រេចបានអត្រាផ្គត់ផ្គង់អគ្គិសនីដល់លំនៅឋានប្រមាណ៩៥,២៤%ពីបណ្តាញជាតិ ដែលមានស្ថិរភាពរួចហើយ និងនៅតាមភូមិ១០០%

អបអរសាទរ ! ស្ពានខ្ពស់ជាងគេ​នៅកម្ពុជា ត្រូវបានប្រកាស​បើកឱ្យ​ពលរដ្ឋ​ឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/05/2025

ស្ពានខ្ពស់ជាង​គេនៅកម្ពុជា ដែលស្ថិតនៅ​តាមបណ្ដោយផ្លូវ​ជាតិលេខ១០​ ក្នុង​ស្រុកវាលវែង ខេត្ត​ពោ​ធិ៍​សាត់ ត្រូវ​បាន​ប្រកាស​ឱ្យ​ពលរដ្ឋឆ្លងកាត់​ជា​អចិន្ត្រៃយ៍ហើយ ។ នេះ​បើតាម​ការ​បញ្ជាក់​ពីក្រសួង​សាធារណ​ និង​ដឹកជញ្ជូន នៅថ្ងៃទី​១៦ ឆ្នាំឧសភា ឆ្នាំ២០២៥

ថៃ រឹបអូសសំណល់អេឡិចត្រូនិកខុសច្បាប់របស់អាមេរិកជាង២០០តោន នៅផែទំនិញក្នុងទីក្រុងបាងកក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

ក្រុមមន្ត្រីជំនាញនៃប្រទេសថៃកាលពីថ្ងៃពុធសប្តាហ៍នេះបានប្រកាសថា ខ្លួនបានបើកប្រតិបត្តិការបង្ក្រាប និងរឹបអូសបានប្រភេទសំណល់អេឡិចត្រូនិកដែលនាំចូលពីប្រទេសអាមេរិកក្នុងបរិមាណរហូតដល់ទៅ ២៣៨តោន នៅឯផែស្តុកទំនិញនាទីក្រុងបាងកក

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លៀតពីការចរចាលើកិច្ចព្រមព្រៀងបដិការ ទៅជួបមន្ត្រីអាមេរិកដើម្បីជំរុញការវិនិយោគ និងពង្រីកពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2025

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ឆ្លៀតពីការចរចាលើកិច្ចព្រមព្រៀងបដិការ ទៅជួបមន្ត្រីអាមេរិកដើម្បីជំរុញការវិនិយោគ និងពង្រីកពាណិជ្ជកម្មទ្វេភាគី

ច្រត់ព្រះនង្គ័ល៖ ក្នុងចំណោមអាហារទាំង៧មុខ គោឧសភរាជស៊ី«ស្រូវ,ពោត៩៥% និងសណ្តែក៨០%» ប្រផ្នូលថាបានទិន្នផលខ្ពស់ឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/05/2025

ព្រះរាជពិធីច្រត់ព្រះនង្គ័ល៖ក្នុងចំណោមអាហារទាំង៧មុខ គោឧសភរាជស៊ី «ស្រូវ,ពោត៩៥% និងសណ្តែក៨០% » ប្រផ្នូលលពីបរមបុរាណថាបានទិន្នផលខ្ពស់ឆ្នាំនេះ។

ការលក់រថយន្តចិន BYD យកឈ្នះលើក្រុមហ៊ុនរថយន្តជប៉ុន Toyota នៅក្នុងប្រទេសសឹង្ហបុរី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/05/2025

BYD លក់រថយន្តបានចំនួន ៣ ០០២ គ្រឿង ឬ ស្មើរនឹង ២០% នៃការលក់រថយន្តសរុបនៅក្នុងប្រទេសសិង្ហបុរីក្នុងរយៈពេលបួនខែដំបូងក្នុងឆ្នាំនេះ និងបានយកឈ្នះក្រុមហ៊ុនតូយ៉ូតាដែលលក់រថយន្តចំនួន ២ ០៥០ គ្រឿង

រដ្ឋមន្ត្រីក្រសួងដែនដីប្រកាសពន្លឿនការដោះស្រាយ និងអភិវឌ្ឍន៍ភូមិដ្ឋានពលរដ្ឋក្នុងតំបន់រមណីយដ្ឋានអង្គរ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/05/2025

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំ​ណង់ បានប្រកាសថា នឹងពន្លឿនការអភិវឌ្ឍន៍ភូមិដ្ឋានជូនពលរដ្ឋរស់នៅក្នុងតំបន់អង្គរ ដើម្បីឱ្យពួកគាត់មានលំនៅដ្ឋានក៏ដូចជាជីវភាពរស់នៅបានសមរម្យ។

ក្រសួងទេសចរណ៍ ចាត់ទុកការចូលរួមពីវិស័យជាឯកជនកម្លាំងចលករយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/05/2025

មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍បានចាត់ទុកថា ការចូលរួមពីវិស័យឯកជនតាមរយៈការបង្កើតសេវាកម្ម និងផលិតផលទេសចរណ៍ថ្មីៗគឺជាឃ្នាស់ ឬជាចលករយ៉ាងសំខាន់ក្នុងការជួយជ្រោមជ្រែង និងអភិវឌ្ឍន៍ឧស្សាហកម្មទេសចរណ៍កម្ពុជា

អាម៉េរិក នឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗ ឬ “de minimis” ដែលនាំចូលពីចិន ពី ១២០% មកត្រឹម ៥៤%

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/05/2025

អាម៉េរិកនឹងកាត់បន្ថយពន្ធលើទំនិញកញ្ចប់តូចៗពី ១២០% មកត្រឹម ៥៤% ដែលនឹងចាប់ផ្តើមពីថ្ងៃទី ១៣ ខែឧសភាតទៅ (ថ្ងៃទី ១៤ នៅអាស៊ី) ដោយតម្លៃដឹកជញ្ជូនថយចុះនៅសល់ត្រឹម ១០០ ដុល្លារក្នុងមួយជើង

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)