អ្នកជំនាញ ៖ កសិករអាចពិចារណាលើការដាំដំណាំកាកាវ ដែលអាចលក់ចេញក្នុងតម្លៃ ៣០០ដុល្លារក្នុង ១តោន

កាកាវ ដំណាំដាំយកផ្លែដែលនាំចូលពូជមកពីក្រៅប្រទេសយកមកដាំដុះនៅក្នុងប្រទេសកម្ពុជា ដែលកសិករភាគច្រើនមិនធ្លាប់ស្គាល់ពីមុនមកឡើយ។ ប៉ុន្តែដោយសារតែវាមានអត្ថប្រយោជន៍ច្រើន និងមានតម្លៃថ្លៃគួរសម ក្រុមហ៊ុនក្នុងស្រុកមួយបានសហការដាំដុះជាមួយប្រជាកសិករតាមបណ្តាខេត្តមួយចំនួន ដោយផ្តើមចេញពីការបណ្តុះបណ្តាលពីវិធីសាស្ត្រនៃការដាំដុះ និងថែទាំ ដើម្បីអាចទទួលបានទិន្នផលល្អ ស្របតាមស្ដងដារទីផ្សារ និងងាយស្រួលធ្វើការនាំចេញ។

លោក ម៉ៅ ច័ន្ទតារា តំណាងក្រុមហ៊ុន គីរីស៊ីញ ឯ.ក ដែលមានការវិនិយោគទៅលើដំណាំកាកាវនេះបានប្រាប់ឱ្យដឹងថា ក្រុមហ៊ុនបាននាំចូលកូនដំណាំកាកាវយកមកដាំនៅក្នុងប្រទេសកម្ពុជាមានរយៈពេល៣ឆ្នាំមកហើយ ដោយបានសហការជាមួយតំណាងកសិករនៅតាមបណ្តាខេត្តមួយចំនួន ដែលសរុបនៅទូទាំងប្រទេស​បានប្រមាណជា ១៦៥កន្លែង ហើយមកទល់ពេលបច្ចុប្បន្ននេះ កសិករភាគច្រើនបានចាប់ផ្តើមប្រមូលផល​បានជាបណ្តើរៗ លក់មកឱ្យក្រុមហ៊ុនវិញ។

លោកបានបញ្ជាក់ថា ៖

« ការដាំដុះដំណាំកាកាវនេះត្រូវទាមទារពេលវេលាយូររហូតដល់ប្រមាណជាង៣ឆ្នាំ ទើបអាចទទួលបានផល ដោយនៅឆ្នាំដំបូង ក្នុងទំហំដីដាំដុះ១ហិកតា ឱ្យផលចន្លោះពី ១០ ទៅ ១៥តោនប៉ុណ្ណោះ រហូតដល់អាយុ៥ឆ្នាំ ទើបកាកាវឱ្យផលកាន់តែច្រើនចន្លោះពី ៥០ ទៅ ៦០តោ​ន និងមានអាយុ០៨ឆ្នាំ កាកាវ ផ្តល់ផលកចន្លោះពី ៨០ ទៅ ១២០តោន ដែលក្នុង១តោនក្រុមហ៊ុនធានាទិញពីកសិករក្នុងតម្លៃ ៣០០ដុល្លារ ហើយមានប៉ុន្មានតោនក៍ក្រុមហ៊ុនទទួលទិញទាំងអស់ ប៉ុន្តែអ្វីដែលសំខាន់នោះ ដំណាំកាកាវអាចផ្តល់ទិន្នផលរហូតដល់ ៤០ ទៅដល់ ៦០ឆ្នាំឯណោះ»។

តំណាងក្រុមហ៊ុនដែលវិនិយោគលើដំណាំកាកាវខាងលើនេះបានបន្តឱ្យដឹងថា ចំពោះការដាំដុះដើមកាកាវបាន ដំបូងឡើយកសិករត្រូវទិញកូនកាកាវពីក្រុមហ៊ុនក្នុងមួយដើមតម្លៃ ១.៤ ដុល្លារ ហើយក្នុងទំហំដីមួយហិកតាត្រូវការកូនកាកាវចំនួន ៦២៥ដើម ដាំនៅលើដីដែលមិនលិចទឹក ដីមិនជាំទឹក និងដីមានប្រភពទឹកផ្គត់ផ្គង់គ្រប់គ្រាន់។ ការកាវគេអាចដាំនៅក្រោមដើមឈើធំៗបាន ដូចជា ដើមកៅស៊ូ ដើមស្វាយចន្ទីរ ដើមបេង និងដើមធ្នង់ជាដើម​។ល។ ប្រសិនបើមិនមានចំការដាំទេ កសិករអាចដាំនៅលើដីទទេរក៍បាន ក៍ប៉ុន្តែកសិករត្រូវចំណាយប្រាក់ទិញ សំណាញ់ខៀវមកគ្របពីលើដូចដំណាំស្ពៃផងដែរ ដោយកូនដើមនៅតូចវាត្រូវការម្លប់ជាចាំបាច់។

គួរកត់សម្គាល់ថា ផ្លែកាកាវ ត្រូវបានគេយកទៅច្នៃ និងផលិតចេញជាផលិតផលសម្រេចជាច្រើនប្រភេទ ដូចជា ផលិតជាស្ករសូកូឡា, ម៉្សៅអូវ៉ាលទីន, មីឡូ, ប្រភេទជានំចំណីរសជាតិផ្អែម ក៏ដូចជាផលិតជាគ្រឿងសំអាងរាប់រយប្រភេទ។ ជាមួយនឹងដំណើរការលើផលិតកម្មដំណាំកាកាវ បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយនេះមានកិច្ចសហការជាមួយក្រុមហ៊ុនចិន និងក្រុមហ៊ុនបារាំង រង់ចាំទទួលទិញ និងធ្វើការនាំចេញទៅកាន់ទីផ្សារក្រៅស្រុក ហើយក៏កំពុងមានគម្រោងពង្រីកវិសាលភាពដាំដុះបន្ថែមទៀតនាពេលអនាគត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី

Leave a Reply

Your email address will not be published.Required fields are marked *