តំបន់​បឹងកក់​ កំពុង​ក្លាយជា​តំបន់ពាណិជ្ជកម្ម​យ៉ាង​ទាក់ទាញក្រោយហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើនលេចរូប​រាង​

ភ្នំពេញ ៖ បឹង​កក់​កាលពីមុន​ ត្រូវ​បានចាត់ទុកជា​តំបន់​សំណង់អាណាធិបតេយ្យ​មួយ​នៅរាជធានីភ្នំពេញ ហើ​យ​​បើ​សិនជា​និយាយដល់​បឹង​កក់​ មិនសូវ​មានអ្នកចាប់អារម្មណ៍​ទេ ប៉ុន្តែ​បឹងកក់​បច្ចុប្បន្ន​នេះ បាន ​និ​ងកំ​ពុ​ង​ក្លា​​​​​យ​​​ជា​តំបន់អភិវឌ្ឍន៍​យ៉ាង​ទាក់ទាញ និងមានការ​ចាប់អារម្មណ៍​ពី​សំណាក់​អ្នកវិនិយោគ​និង​ក្រៅ​ប្រទេស ដោ​យ​​បច្ចុប្បន្ន​នេះ គេឃើញ​មានអការ​ខ្ពស់ៗ​បានចាប់ផ្ដើមលេចរូប​រាង​ជា​បន្តបន្ទាប់​ក្រោយ​ពី​ហេដ្ឋា​រ​ច​នាស​ម្ព័​ន្ធខ្វាត់ខ្វែង​បាន​សាងសង់រួចរាល់ ។​

ក្រុមហ៊ុន ដែល​ទទួលបានការអភិវឌ្ឍ​តំបន់​បឹងកក់​នេះ បាន​រៀបចំលើហេដ្ឋារចនាសម្ព័ន្ធ ភ្លើង ផ្លូវ ខ្វាត់ខ្វែង​បានធ្វើឱ្យ​តំបន់​នេះ​មានមនុស្សឆ្លងកាត់​ទាំង​យប់ទាំង​ថ្ងៃ និងក្លាយជា​តំបន់​កម្សាន្ត និងពាណិជ្ជកម្ម​យ៉ាង​ទាក់​ទា​ញ ដោយមានម៉ាកយីហោផលិតផល​ល្បីជាច្រើន​ចាប់ផ្ដើមចូល​ទៅកាន់តំបន់នោះ​ដើម្បីធ្វើ​សក​ម្មភា​ពអា​ជី​វ​កម្ម​របស់ខ្លួន ។​

បើតាម​អ្នកជំនាញ​នៃវិស័យអចលនទ្រព្យ​បាន​បញ្ជាក់ថា​ បឹង​កក់​ជា​តំបន់ដែលស្ថិតនៅកណ្ដាលក្រុង​ភ្នំពេញ ហើយ​អនាគត​តំបន់​នេះ​ក៏នឹងមិន​ចាញ់​តំបន់​បឹងកេងកង​១ នាពេល​បច្ចុប្បន្ន​នេះទេ ដោយ​មាន​ម៉ាកយី​ហោ​ល្បី​​ៗ​ជាច្រើន​បោះទីតាំង​ធ្វើអាជីវកម្ម​នៅក្នុង​តំបន់បឹងកក់ ហើយនឹង​ធ្វើតម្លៃដីធ្លី​នៅតំបន់​នោះ​មាន​តម្លៃ​កាន់​តែ​ខ្ពស់ ។

នៅក្នុងតំបន់នេះដែរ ​គេឃើញ​មានអគារ​ពាណិជ្ជកម្ម ក៏ដូចជា​ការិយាល័យ និងសណ្ឋាគារ​ប្រណិតៗមួយចំនួន​ចាប់ផ្ដើមធ្វើសកម្មភាព ​និង​ដំណើរកា​រ​អាជីវកម្មរបស់ខ្លួន ដោយក្នុងនោះ​អគារ​របស់អាជ្ញាធរអគ្គិសនី​កម្ពុជាមួយ​​បា​​នលេច​រូប​រាង និងគ្រោង​ដំណើរការ​ក្នុង​ពេលខាងមុខនេះដែរ ដូច្នេះ​សកម្មភាព​នៅតំបន់​បឹងកក់​នឹង​កាន់តែ​មមាញឹក​បន្ថែមទៀត ។​

យ៉ាងណា​ក៏ដោយ​សម្រាប់ដី​នៅក្នុង​តំបន់បឹងកក់​ដែលមិនទាន់មានការ​សាងសង់សំណង់នោះ ក៏ឃើញថា​ត្រូវ​គេរៀបចំធ្វើ​កន្លែង​កម្សាន្ត​សម្រាប់​ឪពុក​ម្ដាយនាំកូនៗ​មកកម្សាន្ត​ពេលព្រលប់ និង​ដីខ្លះ​ធ្វើជា​ទីលាន​បាល់​ទាត់ ​​និងបាល់ទះ និងខ្លះទៀត​ត្រូវ​បានជួល​ធ្វើ​ជា​អាហារ​ដ្ឋាន​ពេល​រាត្រី ដែលមានការ​គាំទ្រពី​ប្រជា​ព​ល​រ​ដ្ឋ​នៅជាប់តំបន់នោះដែរ ពីព្រោះថា​បឹងកក់​ជា​តំបន់​ដែល​ជាប់នឹងខណ្ឌទាំង​៣​ក្នុង​រាជធានីភ្នំពេញ រួមមាន​ខណ្ឌ​ទួល​គោក ខណ្ឌ​៧​មករា និង​ខណ្ឌ​ដូន​​ពេញ ។​

អ្នកនា​ង គឹម គិន​កេសា នាយិការង​ប្រតិបត្តិ​ក្រុមហ៊ុន​ CBRE Cambodia បានឱ្យដឹងថា ក្នុងពេល​ស្ថានភាព​នៃ​ការ​អភិវឌ្ឍ​ជួ​បប្រទះ​ ម្ចាស់ដី​ឬម្ចាស់គម្រោង​ អាច​យក​ដីនោះទៅ​កែច្នៃ​ដើម្បី​រក​ចំណូល​​សិន ហើយ​នៅ​ពេ​ល​​ណា​​ស្ថានភាពល្អ​​ម្ចាស់គម្រោង​ឬម្ចាស់​ដីអាច​យកដីនោះទៅអភិវឌ្ឍន៍​វិញក៏មិនហួសពេលដែរ ។

ក្រលេកទៅមើល​តម្លៃដីធ្លីនៅក្នុង​តំបន់​បឹងកក់វិញក៏ឃើញថាមិនចាញ់​តំបន់​កណ្ដាលក្រុងទៀតដែរ ដោយ​សារ​តែ​តំបន់ពាណិជ្ជកម្ម​កក់​ស្ថិតនៅសង្កាត់​ស្រះចក​ ខណ្ឌដូនពេញ តម្លៃដីធ្លីឃើញថាស្ថិតនៅ​ក្នុង​ចន្លោះ​ពី​ ៣ ៦​០០ដុល្លា​រទៅ ៥ ៨០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​សម្រាប់ទីតាំង​ដី​ដែលស្ថិតនៅជាប់​ផ្លូវ​ធំ និង​តម្លៃ​ចន្លោះពី ២ ១០០ទៅ​៤ ០០០ដុល្លារ​អាមេរិក​ក្នុងមួយម៉ែត្រ​ការ៉េ​សម្រាប់ដីដែលមានទីតាំង​នៅជាប់ផ្លូវ​តូច ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​

កម្ពុជាទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កម្ពុជាកំពុងទាក់ទាញជើងហោះហើរដឹកទំនិញតាមផ្លូវអាកាសច្រើនជាងមុន ដែលជាកត្តាជំរុញកំណើនដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជិត ៣០%រយៈពេល៦ខែ

កូន​ខ្មែរ​បោះ​ទុន​ ​៦​ ​លាន​ដុល្លារ​ ​បង្កើត​រោងចក្រ​ត្រី​ខ​កំប៉ុង ​ផ្គត់ផ្គង់​លើ​ទីផ្សារ​ជំនួស​ផលិតផល​ថៃ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

កូន​ខ្មែរ​ម្នាក់​ ​បាន​សម្រេច​បោះ​ទុន​វិនិយោគ​ជាង​ ​៦​ ​លាន​ដុល្លារ​អាម៉េរិក​ ​បង្កើត​រោងចក្រ​ផលិត​ត្រី​ខ​កំប៉ុង​ម៉ាក​យីហោ​ខ្មែរ​ នៅខេត្តកែប ​ដើម្បី​ផ្គត់ផ្គង់​ទីផ្សារ​ក្នុង​ស្រុក​ផង​ និង​សម្រាប់​នាំចេញ​ទៅ​​ក្រៅ​ប្រទេសផង​ ដោយសារមើលឃើញពីសន្ទុះនៃការគ្រាំទ្រផលិតផលក្នុងស្រុកកើនឡើងខ្លាំង ស្របពេលពេលដែលប្រជាជនខ្មែរ ធ្វើ​ពហិការ​ឈប់ប្រើ​ផលិតផល​​​ថៃ

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រុមហ៊ុនឧស្សាហកម្មធំៗលំដាប់អន្តរជាតិបង្ហាញផែនការចូលមកវិនិយោគនៅកម្ពុជាក្រោយពលរដ្ឋពិហិការទំនិញថៃ

ចក្ខុវិស័យ​ និង​កំណែទម្រង់​សេដ្ឋកិច្ច​ស៊ីជម្រៅ​របស់​វៀតណាម​ និង​ហ្វីលីពីន​ ​បង្ហាញ​ពី​លទ្ធផល​ ​គួរ​រៀនសូត្រ​តាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

វៀតណាម​ និង​ហ្វីលីពីន ​ទើបតែ​ទទួលបាន​ការ​ដំឡើង​ចំណាត់ថ្នាក់​ថ្មី​ពី​ធនាគារ​ពិភពលោក​ ​World​ ​Bank​ ​ជា​ប្រទេស​អ្នក​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ ​ឬ​ ​Upper​ ​Middle​ ​Income​ ​ប៉ុន្តែ​បើ​យើង​ក្រឡេក​ទៅ​មើល​កិច្ចខិតខំ​របស់​ប្រទេស​អាស៊ាន​ទាំង​ពីរ​នេះ​ ​គឺ​មិន​មែន​ជា​រឿង​ងាយស្រួល​ពេក ​និង​ឆាប់រហ័ស​នោះ​ឡើយ​