អាជីវកម្ម​មេត្រី​បរិស្ថាន​មួយ​នៅ​ខេត្ត​សៀមរាប កែច្នៃ​កាក​អំពៅ និង​សំណល់​ឈើ​ទៅ​ជា​អុស​បរិស្ថាន​

ខេត្ត​សៀមរាប ៖ អំពៅ ​គឺ​ជា​ដំណាំ​មួយ​ប្រភេទ​សម្បូរ​ទៅ​អត្ថប្រយោជន៍​ជា​ច្រើន​ដែល​​គេ​អាច​កែច្នៃ​ទៅ​ជា​ភេសជ្ជៈ​ផង ឬ​ចម្រាញ់​ធ្វើ​ជា​ស្ករ​ផង។ បន្ទាប់​ពី​កិន​សម្រិត​យក​ទឹក​ឡើង​ខ្សោះ​អស់​ទឹក​ហើយ កាក​របស់​វា​​ត្រូវ​បាន​គេ​ច្នៃ​ទៅ​ជា​របស់​ប្រើ​ប្រាស់​បរិស្ថាន​ដូច​ជា ​ចាន​បរិស្ថាន ​ជា​ដើម។ ​លើស​ពី​នេះ​ បច្ចុប្បន្ន​សំណល់​កាក​អំពៅ​ទាំង​នោះ ​គេ​ថែម​ទាំង​អាច​ច្នៃ​ទៅ​ជា​អុស​បរិស្ថាន​ថែម​ទៀត​ផង​។

ស្ថិត​នៅ​ភូមិ​ជ្រាវ​ ក្រុង​សៀមរាប ខេត្ត​សៀមរាប​ អាជីវកម្ម​មេត្រី​បរិស្ថាន​មួយ​ដែល​មាន​ឈ្មោះ​ថា «ACE» តែង​ប្រមូល​យក​កាក​អំពៅ​ និង​សំណល់​ឈើ​ដែល​គេ​បោះ​បង់​ចោល​មក​កែ​ច្នៃ​ទៅ​ជា​អុស​បរិស្ថាន​ដែល​មាន​តម្លៃ​សមរម្យ​ និង​កំពុង​​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​ពលរដ្ឋ។

លោក សេង ចាន់វាសនា ប្រធាន​ផ្នែក​លក់​ប្រចាំ​ស្ថាប័ន​មេត្រី​បរិស្ថាន​ខាង​លើ​នេះ បាន​រៀប​រាប់​ឱ្យ​ដឹង​ថា​ ស្ថាប័នរបស់ខ្លួន​ចាប់​​ផ្ដើម​ដំណើរការ​ក្នុង​ឆ្នាំ​២០២០ ពោល​គឺ​មាន​រយៈ​ពេល​ជិត​ ៣ឆ្នាំ​ម​ក​ហើយ​។ បច្ចុប្បន្ន​អាជីវកម្ម​មេត្រី​បរិស្ថាន​នេះ​ថែម​ទាំង​មាន​រោងចក្រ​ដំឡើង ​និង​កែច្នៃ​ផ្ទាល់​ដោយ​ស្នាដៃ​កូនខ្មែរទៀតផង។ អាជីវកម្ម​បែប​បរិស្ថាន​មួយ​នេះ​គឺ​មាន​ផលិត​នូវ​ផលិតផល ដូច​ជា​ ចង្ក្រាន​បរិស្ថាន អុស​បរិស្ថាន​ដែល​ផលិ​ត​ចេញ​ពី​កាក​អំពៅ និង​កម្ទេច​ឈើ​។

លោកបានប្រាប់​ថា ៖

“ដោយ​សង្កេត​ឃើញ​ថា​ វា​អាច​នឹង​ប៉ះពាល់​ដល់​បរិស្ថាន និង​សណ្ដាប់​ធ្នាប់​ក្នុង​ក្រុ​ង យើង​នឹក​ឃើញ​ថា​បើ​សិន​ជា​យើង​យក​កាក​អំពៅ និង​សំណល់​ឈើ​ទាំង​នោះ​មក​កែច្នៃ​ទៅ​ជា​អុស​មួ​យ​ប្រភេទ​ដែល​ល្អ ហើយ​វា​អាច​ប្រើប្រាស់​ជា​មួយ​ចង្ក្រាន​បរិស្ថាន​ដែល​យើង​កំពុង​ផលិត​បាន​នោះ​វា​ពិត​ជា​ល្អ​ទាំង​សម្រាប់​អាជីវកម្ម​របស់​យើង ​និង​បរិស្ថាន​។”

ក្នុង​ដំណើរ​ការ​នៃ​ការ​កែច្នៃ​អុស​បរិស្ថាន ២ប្រភេទ​នេះ លោក វាសនា​ បាន​ឱ្យ​ដឹង​ថា ​អង្គភាព​របស់លោកបាន​ចំណាយ​ពេល​រហូត​ដល់​ទៅ ២​ឆ្នាំ​ក្នុង​ការ​ស្រាវជ្រាវ​ទម្រាំ​អាច​ចេញ​ជា​ផលិតផល​សម្រេច​បាន​។

លោក សេង ចាន់វាសនា រៀបរាប់​ដូច្នេះ​ថា ៖

“ចំណុច​ចាប់​ផ្ដើម គឺ​​យើង​​ផ្ដើម​ពី​ការ​ផលិត​ដោយ​ដៃ​សុទ្ធ​សាត​គ្រា​នោះ​គឺ​អាច​ផលិត​បាន​ត្រឹម ៣០-៤៥គីឡូក្រាម​ប៉ុណ្ណោះ​ក្នុង​មួយ​ថ្ងៃ​បន្ទាប់​មក​ទៀត​យើង​បាន​ងាក​ទៅ​ស្វែង​រក​ម៉ាស៊ីន​ជំនួយ​ដោយ​ការ​ទិញ​ម៉ាស៊ីន​មួយ​គ្រឿង​ពី​សាធារណរដ្ឋ​ឆែក ដើម្បី​ជំរុញ​ការ​ផលិត​របស់​យើង​ក្នុង​បរិមាណ​ច្រើន។”

បច្ចុប្បន្ន​​អាជីវកម្ម​មួយ​នេះ​​អាច​ផលិត​អុស​បរិស្ថាន​​បាន​ចន្លោះ ពី​ ៤០០-៤៥០គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ បើ​គិ​ត​ជា​ម៉ោង​គឺ​អាច​ផលិត​បាន​៣០-៤០គីឡូក្រាម​ក្នុង​មួយ​ម៉ោង​។

លោក ចាន់​វាសនា បាន​រៀប​រាប់​ឱ្យ​ដឹង​ថា អុស​បរិស្ថាន​របស់​ខ្លួន​អាច​ប្រើ​ជំនួស​ធ្យូង​បាន​បើ​សិន​ជា​អ្នក​ប្រើប្រា​ស់​ប្រើ​ជា​មួយ​ចង្ក្រាន តែ​បើ​សិន​ជា​ប្រើ​ជា​មួយ​នឹង​ចង្ក្រាន​ធម្មតា​វា​នឹង​មិន​អស់​ពី​លទ្ធភាព​នោះ​ទេ ពោ​ល​វា​មិន​អាច​បំប្លែង​ទៅ​ជា​ចំហេះ​ភ្លើង​១០០ភាគរយ។

ប្រធាន​ផ្នែក​លក់រូបនេះ ​បាន​ថ្លែង​ឱ្យ​ដឹងទៀត​​​ថា អុស​កាក​អំពៅ​ គឺ​មាន​ភាព​ងាយ​ស្រួល និង​ចំណេញ​ជាង​អុស​ធម្មតា។ ក្នុង​ការ​ចម្អិន​អាហារ​មួយ​ពេល ​ឬ​ដាំ​បាយ​ គឺ​ប្រើ​អស់​អុស​នេះ​ត្រឹម​៣ដុំ​ប៉ុណ្ណោះ។​លើស​ពី​នេះ​គឺ​ចំណេញ​ពេល​វេលា វា​មិន​ប៉ះពាល់​ធម្មជាតិ។ ជា​មួយ​គ្នា​នេះ ​លោក​ចង់​​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ងាក​មក​ប្រើប្រាស់​អុស​បរិស្ថាន និង​ចង្ក្រាន​បរិស្ថាន​ដោ​យ​​ហេតុ​ថា អ្នក​ប្រើប្រាស់​មិន​ចាំ​បាច់​ចំណាយ​ពេល​ក្នុង​ការ​កាប់​ឈើ​ ឬ​ប្រើ​ជីវម៉ាស​ដែល​មាន​ផ្សែង​ប៉ះពា​ល់​ដល់​សុខភាព​អ្នក​ប្រើ​ផង ​និង​ប៉ះពាល់​បរិស្ថាន​ផង។

លោក​ សេង ចាន់វាសនា បន្ត​ថា អុស​បរិស្ថាន​នេះ​វា​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​ខ្លាំង​ដល់​អាជីវករ និង​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ប្រជុំ​ជន និង​ទីក្រុង។ សម្រាប់​តម្លៃ​នៃ​អុស​បរិស្ថាន​ដែល​ច្នៃ​ចេញ​ពី កាក​អំពៅ និង​សំណល់​មែក​ឈើ​នេះ លោក​និយាយ​ថា វា​មាន​តម្លៃ ៨ពាន់​រៀល ក្នុង​១៥គីឡូក្រាម​ឬ​ស្មើ​នឹង​ ១គីឡូ ៥០០រៀល។

ដោយឡែក​សម្រាប់​ចង្ក្រាន​បរិស្ថាន​​វិញ លោក សេង ចាន់វាសនាថា ចង្ក្រាន​បរិស្ថាន​នេះ​គឺ​ជា​ចង្ក្រាន​ឆ្លាត​វ៉ៃ​ដែល​អាច​ជួយ​សម្រួល​ដល់​ការ​ប្រើប្រាស់​របស់​ប្រជាពលរដ្ឋ​ទូទៅ អាជីវករ ហើយ​អាច​ជួយ​ទៅ​ដល់​បរិស្ថាន​តាម​រយៈ​ការ​កាត់​បន្ថយ​ផ្សែង​រហូត​ទៅ​ដល់​៩៥ភាគ​រយ​ឯណោះ។

ជា​មួយ​គ្នា​នេះ វា​អាច​ជួយ​ការ​បញ្ចេញ​ផ្សែង​ទៅ​កាន់​បរិយាកាស​ហើយ​វា​រួម​ចំណែក​កាត់​បន្ថយ​ការ​ចំណាយ​របស់​ពលរដ្ឋ។ សេង ចាន់វាសនា បាន​ឱ្យ​ដឹង​ដែរ​ថា វា​អាច​ប្រើប្រាស់​បាន​សម្រាប់​គ្រប់​កាក​សំណល់​លើក​លែង​តែ​ប្លាស្ទិក។ អ្នក​ប្រើប្រាស់​អាច​ប្រើ​ជា​អុស​ធម្មតា ធ្យូង​ គ្រាប់​ត្នោត ធាង​ត្នោត ត្រឡោក​ដូង​ ឬ ស្រកី​ដូង​ជា​ដើម។

បច្ចុប្បន្ន​នេះ​អាជីវកម្ម​កែច្នៃ​នៅ​ខេត្ត​សៀមរាប​នេះ​អាច​​ផលិត​ចង្ក្រាន​បាន​ជាង ១ម៉ឺន​ចង្ក្រាន​ហើយ​សម្រាប់​ចែក​ចាយ​ក្នុង​ស្រុក។ លោក​ សេង ចាន់វាសនា ក៏​បាន​បញ្ជាក់​ឱ្យ​ដឹង​ដែរ​ថា​ផលិតផល​បរិស្ថាន​របស់​ខ្លួន​កំពុង​ទទួល​បាន​ការ​គាំទ្រ​និង​សាទរ​ខ្លាំង​គួរ​សម​រហូត​លក់​អស់​ៗ​ពី​ស្តុក។

ទាក់​ទិន​ទៅ​នឹង​ការ​លក់​លោក​ សេង ចាន់វាសនា បាន​ឱ្យ​ដឹង​ថា ៖

“ចំពោះ​អុស​បរិស្ថាន​វិញ​ជា​មធ្យម​ក្នុង​មួយ​ខែ​យើង​អាច​លក់​បាន​ចន្លោះ​ពី ៣តោន-៥តោន​ក្នុង​មួយ​ខែ ចំណែក​ឯ​ចង្ក្រាន​​ជា​មធ្យម​យើង​អាច​លក់​​បាន​ចន្លោះ ពី ២៥០គ្រឿង​ ទៅ​ដល់​ ជាង​៣០០គ្រឿង​ក្នុង​មួយ​ខែ៕”

អត្ថបទដោយ ៖ ស្រ៊ុន សិរីវឌ្ឍនៈ


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 14/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានសិក្សាបច្ចេកទេសធនាគារ រួមគ្នាលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពដល់យុវជនកម្ពុជា

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ