THACO AGRI ផ្តោតលើការធានាសុខុមាលភាពសង្គម​​ និងការកែលម្អគុណភាពនៃការថែទាំសុខភាពសម្រាប់កម្មករ

ការធានាសុខុមាលភាពសង្គម និងការលើកកម្ពស់គុណភាពនៃ​ការថែទាំសុខភាព​គឺជាគោលនយោបាយមូលដ្ឋាន១ ដើម្បីធានាបាននូវជីវភាពរស់នៅប្រកបដោយស្ថិរភាព និងយូរអង្វែងសម្រាប់កម្មករក្រុមហ៊ុនភាគហ៊ុនរួមកសិកម្ម Truong Hai (THACO AGRI)​នៅស្រុកស្នួលខេត្តក្រចេះ និងស្រុកកូនមុំខេត្តរតនគីរី។​

នាពេលថ្មីៗនេះ ស្ថានភាពអន្តរជាតិមានភាពប្រែប្រួលដោយសារឥទ្ធិពលនៃជំងឺ COVID-19 សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ការប្រកួតប្រជែងរវាងប្រទេសមហាអំណាច។ល។ ដែលបានជះឥទ្ធិពលដល់ប្រទេសភាគច្រើនលើពិភពលោក ហើយនៅក្នុងគ្រប់វិស័យសេដ្ឋកិច្ច-សង្គម ​ផលិតកម្ម អាជីវកម្ម ផ្សេងៗ ហើយក៏បានជះឥទ្ធិពលយ៉ាងខ្លាំងដល់សេដ្ឋកិច្ចកម្ពុជាផងដែរ ដែលក្នុងនោះមាន​ការថយចុះគួរឱ្យកត់សម្គាល់នៃកម្លាំងផលិតកម្មរបស់សហគ្រាស (ជាពិសេសក្រុមហ៊ុន​វិនិយោគពីបរទេស) ដោយសារតម្រូវការអ្នកប្រើប្រាស់នៅក្នុងទីផ្សារធំៗ ​ធ្លាក់ចុះ​ រួមជាមួយនឹងតំលៃវត្ថុធាតុដើមកើនឡើង​​​ដែលបណ្តាលឱ្យមានការលំបាក និងបញ្ហាប្រឈមជា​ច្រើន​សម្រាប់ទាំងសហគ្រាស និងបុគ្គលិក កម្មករ។

ស្ថានភាពកាត់បន្ថយបុគ្គលិកមាននិន្នាការកើនឡើងចាប់ពីដើមឆ្នាំ២០២៣មក បាននាំឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ការងារធ្វើ ​ឬត្រូវកាត់បន្ថយម៉ោងធ្វើការ (ទាំងបុគ្គលិក​ពេញ​សិទ្ធិ និងមិនពេញសិទ្ធិ)។ នៅក្នុងស្ថានភាពត្រូវ​ធ្លាក់ចូល​ទៅក្នុង​ស្ថាន​ភាព​គ្មាន​ការងារធ្វើ​ភ្លាមៗដោយសារតែការលំបាកពីសហគ្រាស (ខុសពីដោយសារជំងឺ គ្រោះថ្នាក់ការងារ ពលករនឹងប្រឈមមុខនឹងបញ្ហាជាច្រើន​។ ប៉ុន្តែ មានចក្ខុវិស័យយុទ្ធសាស្ត្រ និងគោលនយោបាយវិនិយោគអាជីវកម្មប្រ​កប​ដោយ​ប្រសិទ្ធ​ភាព ក្រុមហ៊ុន THACO AGRI កំពុងដោះស្រាយការលំបាកសម្រាប់កម្មករនិយោជិត​នានា​ដែលបាត់បង់ការងារ បង្កើតការងារថ្មីដោយមាន​ការធានា​ធ្វើ​ក្នុង​រយៈពេលវែង​ ​និងបានទទួលសេវាកម្មសុខុមាលភាពសង្គមជាច្រើនទៀត។

 

              ​

អ្នកស្រី ហួន ចន្ធី​ មកពីខេត្តព្រៃវែង ​ដែលធ្វើការ​នៅក្នុ​ងចំការ​ចេក​នៃក្រុមហ៊ុន​ THACO AGRI ក្នុងស្រុក​ស្នួល​រយៈ​ពេល​ជា​ង​កន្លះ​ឆ្នាំម​កនេះបាន​ឱ្យ​ដឹង​ថា​ ការងារ​នៅក្នុ​ងចំការ​នេះ​គឺមិនមានភាពពិបាក​នោះទេស​ម្រាប់​អ្នក​ស្រី ក៏ដូចជា​កម្មករ​ដទៃ​ទៀត​ ជាក់ស្ដែង​ការងារ​ដែល​កំពុងធ្វើនេះ គឺស្រាលៗប៉ុណ្ណោះ ដូចជា​ដកស្មៅ ដាំ​ស្មោះ សម្រាប់គោ​ និង​ការងារ​កសិកម្ម​ផ្សេងៗទៀត ។

អ្នកស្រីបន្តថា ក្រៅពីប្រាក់ខែសមរម្យហើយ កម្មករនៅក្នុងក្រុមហ៊ុន Thaco ក៏ទទួលបាននូវការស្នាក់នៅដោយឥតគិតថ្លៃពោលគឺក្រុមហ៊ុនមានផ្ដល់ផ្ទះស្នាក់សម្រាប់កម្មករទាំងអស់ ទឹក ភ្លើងក៏ត្រូវបានប្រើប្រាស់ដោយមិនគិតថ្លៃដែរ កម្មករ ប្រើអស់ប៉ុន្មានគឺខាងក្រុមហ៊ុនជាអ្នកចំណាយ ។ នៅពេលកម្មករមានបញ្ហាសុខភាព ឈឺថ្កាត់ក៏ក្រុមហ៊ុនផ្ដល់ការថែទាំដោយមិនគិតថ្លៃ ដោយក្នុងចំការមានពេទ្យសម្រាប់មើលថែ  ឬក៏កម្មករអាចប្រើប្រាស់ប័ណ្ណ ប.ស.ស អាចព្យាបាលមិនអស់ថ្លែផងដែរ ។

អ្នកស្រី ​សែម ចន្នី ​មកពីស្រុកឈូក​ខេត្តកំពត និង​បានមកធ្វើការនៅក្នុង​ចំការ​របស់ក្រុមហ៊ុន​ Thaco រយៈពេល​ជាង​២ឆ្នាំមកហើយ​នោះក៏បាននិយាយថា គាត់​ស្រលាញ់​ពេញចិត្ត​នឹង​ការងា​រនៅក្នុង​ចំការ​នេះណាស់ ហើ​យ​គាត់​ទំនង​ជាត្រូវ​ធ្វើការ​នៅក្នុ​ងក្រុមហ៊ុននេះយូរ​បន្តទៀត ពីព្រោះ​ថា​ក្រុមហ៊ុនបានផ្ដល់​នូវអត្ថ​ប្រយោ​ជ​ន៍​​ជា​ច្រើន​​ដល់​រូប​គាត់ និងកម្មករ​ផ្សងទៀត។ អ្នកស្រី​បានមកធ្វើការ​នៅក្នុ​ងចំការ​នេះពីរ​នាក់កូនស្រី​ និងទទួល​បានប្រាក់ខែសមរម្យដោយក្នុង​ម្នាក់អាច​ទទួលបាន​ប្រាក់ខែ​ជាធម្យម​ជាង​ ២០០ដុល្លារអាមេរិក និងមានប្រាក់​ដំណាច់​ឆ្នាំបន្ថែមផងដែរ។

អ្នកស្រីនិយាយថា ៖

“ខ្ញុំស្រលាញ់ក្រុមហ៊ុននេះខ្ញុំ​នឹង​បន្តធ្វើការ​ជាមួយក្រុមហ៊ុន​យូរ​អង្វែងតទៀត ហើយខ្ញុំក៏សូមផ្ដាំ​ផ្ញើចំពោះ​អ្នកដែលមិនមានការងារធ្វើ​អាចមក​ធ្វើការ​នៅក្នុង​ចំការរបស់ក្រុមហ៊ុន​ Thaco  ពីព្រោះក្រុមហ៊ុនមានផ្ដល់​អត្ថប្រយោជន៍ជាច្រើនក្រៅប្រាក់​កម្រៃប្រចាំថ្ងៃ​។”

លោក​ Trinh Tuan Kien អគ្គនាយករងប្រតិបត្តិ​នៃក្រុមហ៊ុន ​Thaco Agri​ ប្រចាំស្រុកស្នួល​បាន​ឱ្យដឹងថា​ រហូតមកដល់ពេលនេះ ក្រុមហ៊ុន​បានចាប់ផ្ដើមដំណើរកា​ររយៈពេល​ប្រមាណ ៣ឆ្នាំ​ ប៉ុន្តែក្រុមហ៊ុន​មាន​បុគ្គលិ​ក​​ប្រមាណ ៣០០០​នាក់ ដោយបុគ្គលិក​ទាំងអស់​ត្រូវ​បានក្រុមហ៊ុនផ្ដល់កន្លែង​ស្នាក់​នៅ ការថែទាំ​សុខ​ភាព​ ហើយ សម្រាប់​បុគ្គលិក​កម្ម​ករ​នៅក្នុងក្រុមហ៊ុន​ដែលមានកូនៗចូលដល់អាយុចូលរៀន ក៏ក្រុមហ៊ុន​បានបង្កើត​សាលា​រៀន​នៅក្នុងចំការ​ហើយផ្ដល់ការ​អប់រំ​ដល់កូនៗរបស់កម្មករ​ មិនគិត​ថ្លៃផងដែរ ។

លោក​បន្តថា សព្វថ្ងៃនេះក្រុមហ៊ុនក៏កំពុងខ្វះកម្មករ​រាប់ពាន់​នាក់​សម្រាប់ចូលធ្វើការ​នៅក្នុងចំការ​របស់​ក្រុម​ហ៊ុន​ នៅ ស្រុក​ស្នួល​ខេត្តក្រចេះ ។ ក្រៅពី​ក្នុងស្រុកស្នួល​ខេត្តក្រចេះ ក្រុមហ៊ុន​ក៏មាន​ចំការ​នៅខេត្ត​ផ្សេង​​ទៀត​​និងមានកម្មករ​រាប់ពាន់​នាក់​ផងដែរ ហើយក្រុមហ៊ុនក៏បានរួម​ចំណែក​ក្នុងការអភិវឌ្ឍ​ហេដ្ឋា​រច​នាស​ម្ព័ន្ធ​ក្នុងមូលដ្ឋាន រួមចំណែកជាមួយអាជ្ញាធរក្នុងមូលដ្ឋានក្នុងកា​រសាងសង់សាលារៀន មន្ទីរពេទ្យ និង​វត្ត​​អារាម​ជា​ដើ​ម ។

​លោកថា​

“ថ្វីត្បិតតែក្រុមហ៊ុនជាក្រុមហ៊ុនបរទេស​ ប៉ុន្តែខ្ញុំមិនមែន​វិនិយោគ​ដើម្បីរកប្រាក់ចំនេញ​ប៉ុណ្ណោះទេ​ តែខ្ញុំក៏បានធ្វើការ​ងារ​សង្គមផងដែរ ពីព្រោះក្រុមហ៊ុនមានពាក្យស្លោក​មួយថា ការងារ​ក្រុមហ៊ុន​មិនមែនក្នុងរយៈពេលខ្លីទេ គឺត្រូវ​ធ្វើការ​ងារ​ក្នុងរយៈ​ពេលយូរអង្វែង ដូច្នេះហើយ​ក្រុមហ៊ុនត្រូវរួម​សុខរួម​ទុក្ខ​ជាមួយប្រជាជនកម្ពុជា ដូច្នេះហើយទើបក្រុមហ៊ុនបានចែករំលែក​អត្ថប្រយោជន៍ដល់​កម្មករ​ក្នុង​ក្រុមហ៊ុន​របស់​យើង​។”



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប្រេង​ឆៅ​ហក់​ជិត​​ ១០០ ​ដុល្លារ​ ​ក្រោយ​អាម៉េរិក​ ​និង​អ៊ីរ៉ង់​វាយប្រហារ​គ្នា​សាជា​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/09/2026

តម្លៃ​ប្រេង​ឆៅ​បាន​ហក់​ឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​រយៈពេល​ ៦ ​សប្តាហ៍​ ​ដោយ​តម្លៃ​ប្រេង​ Brent ​ខិតជិត ​១០០ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល ​បន្ទាប់ពី​អាម៉េរិក

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បាន និងកំពុងលើកកម្ពស់ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការផ្តល់ឥណទានបៃតង សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/09/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ក្រោមការគាំទ្រផ្នែកហិរញ្ញវត្ថុពីស្ថានទូតអៀរឡង់នៅប្រទេសវៀតណាម តាមរយៈអង្គការ Oxfam នៅកម្ពុជា និងការគាំទ្រផ្នែកបច្ចេកទេសពី Sevea Consulting បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលស្តីពី «ការយល់ដឹងអំពីហិរញ្ញប្បទានបៃតង និងការអនុវត្តជាក់ស្តែងពីការផ្តល់ឥណទានបៃតង» នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦។សិក្ខាសាលានេះមានគោលបំណង ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពរបស់មន្ត្រីពាក់ព័ន្ធនឹងការផ្តល់ឥណទាន អំពីហិរញ្ញប្បទានបៃតង ស្ថានភាព និងទិសដៅហិរញ្ញប្បទានបៃតងនៅកម្ពុជា ព្រមទាំងការអនុវត្តជាក់ស្តែងក្នុងការវាយតម្លៃ

សហភាពអឺរ៉ុប គ្រោងបង្កើនទុនវិនិយោគនៅកោះហ្គ្រីនឡែន ស្របពេលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

សហភាពអឺរ៉ុបគ្រោងបង្កើនទុនវិនិយោគនៅកោះហ្រ្គីនឡែន និង ពង្រឹងទំនាក់ទំនងនយោបាយឱ្យកាន់តែជិតស្និទ្ធ ខណៈដែលលោក ដូណាល់ ត្រាំ ទាមទារចង់បានកោះនេះបញ្ចូលជាដែនដីអាម៉េរិក

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្រសួងកសិកម្ម និងដៃគូពាក់ព័ន្ធ ពិនិត្យលទ្ធផលបេសកកម្ម ASPIRE-AT ផ្ដោតលើភាពធន់នៃសហគមន៍ជនបទ ក្នុងគ្រាវិបត្តិនយោបាយ និងសេដ្ឋកិច្ច

រដ្ឋាភិបាលខាតបង់ប្រាក់​ចំណូល​ជាង​ ៣០០លានដុល្លារហើយ​ ដើម្បីទប់ស្កាត់ការ​ឡើងថ្លៃប្រេង​​ និ​ងឧស្ម័ន​ឥន្ធនៈ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ក្នុងរយៈពេល​ប្រមាណជិត​កន្លះឆ្នាំមកនេះ រាជរដ្ឋាភិបាល​បាន​ខាតបង់ថវិកាប្រមាណ ​២៥០​លានដុល្លារហើយក្នុងការ​ទប់ស្កាត់​ការឡើងថ្លៃប្រេងឥន្ទៈ និងឧស្ម័នថាមពល

មេដឹកនាំ​ប៊ុលហ្គារី​ ៖ ​អឺរ៉ុប​អាច​រស់​បាន​ដោយ​គ្មាន​រុស្ស៊ី​ គ្រាន់តែលំបាក​ខ្លាំង​បើ​ធ្វើសត្រូវ​ជាមួយ​រុស្ស៊ី

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 07/09/2026

បើ​ទោះ​បីជា​គ្មានរុស្ស៊ី ក៏អឺរ៉ុប​អាច​រស់នៅ​បាន​ដែរ គ្រាន់តែមិន​អាច​ឈរ​ជើង​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ប្រសិនបើ​ជ្រើសរើស​ធ្វើជា​សត្រូវ​ជាមួយ​រុស្ស៊ី​​

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

ពី​អាជីវកម្ម​គ្រួសារ​ ​ទៅ​សិប្បកម្ម​កែច្នៃ​​សាច់​ ១ ​តោន​ក្នុង​មួយ​ថ្ងៃ​៖ ​«​ជីលីណា​» ​ចង់​ឈាន​ទៅ​ទីផ្សារ​អន្តរជាតិ​

ជំនួញ, ព្រឹត្តិការណ៍

• 07/09/2026

​ចាប់ផ្តើម​ពី​អាជីវកម្ម​គ្រួសារ​កាលពី​ឆ្នាំ​២០១៦​ សិប្បកម្ម​កែច្នៃ​សាច់​ស្រស់​ក្នុង​ស្រុក​ ​«​ជីលីណា​» ​(​Chilyna​)​ ​បាន​វិវត្ត​ខ្លួន​ក្លាយជា​សិប្ប​កម្ម​ផ្លូវការ ​និង​អាច​ផលិត​សាច់​កែច្នៃ​រហូតដល់​ ១​ តោន​ក្នុង​មួយ​ថ្ងៃ​ ​ខណៈ​ម្ចាស់​សិប្បកម្ម​កំពុង​មាន​មហិច្ឆតា​ពង្រីក​ការ​ផលិត ​ដើម្បី​ឈាន​ទៅកាន់​ទីផ្សារ​អន្តរជាតិ

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ