យកការរើសអើងជាកម្លាំងចិត្ត បង្កើតអាជីវកម្មលក់សម្ភារច្នៃពីក្រមាដាក់លក់នៅលើទីផ្សារ ហើយអាចជួយដល់ជនពិការមួយចំនួនទៀត

ស្ត្រីម្នាក់បានយកភាពឈឺចាប់ពីការរើសអើង រួមជាមួយនឹងជំនាញផ្នែកកាត់ដេរដែលខ្លួនមាន សហការជាមួយជនពិការដទៃទៀតបង្កើតជាសិប្បកម្មផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃកែច្នៃចេញពីក្រមាដាក់លក់នៅលើទីផ្សារ និងតាមតំបន់ទេសចរណ៍

ពូជឪឡឹក ច័ន្ទអម្រឹត ជាពូជល្អ អាចផ្ដល់ផលជាង ៤០តោនក្នុងមួយហិកតា

សម្រាប់តែការដាំដុះប្រភេទឪឡឹកតាមបែបទំនើបកម្ម អ្នកជំនាញបានណែនាំកសិករឱ្យជ្រើសរើសយកេពូជ ឪឡឹក ច័ន្ទអម្រឹត ដែលងាយស្រួលដាំដុះ និងអាចផ្ដល់ទិន្នផលខ្ពស់ដល់ទៅ ៤៧-៥០តោនក្នុងទំហំដីមួយហិកតា។

ការច្នៃប្រតិដ្ឋ ៖ ពីសំណល់ស្នែងសត្វដែលគរចោលនៅទីសត្តឃាត ក្លាយជាវត្ថុលម្អ និងសម្ភារៈប្រើប្រាស់ដែលមានតម្លៃ

សិប្បកម្ម សុមនា បានកែច្នៃសំណល់ស្នែងនៅកន្លែងសត្តឃាត ទៅជាសម្ភារប្រើប្រាស់ និងគ្រឿងអលង្ការដ៏ស្រស់ស្អាត លក់បានថ្លៃ និងកាត់បន្ថយកាកសំណល់បរិស្ថាន

ផ្សិតត្រចៀកកណ្ដុរក្រៀមមានតម្រូវការកាន់តែខ្លាំងក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ផ្សិតត្រចៀកកណ្ដុរក្រៀម ជាប្រភេទបន្លែកែច្នៃ ដោយសម្ងួត អាចរក្សាទុកបានយូរ និងមានតម្រូវការទីផ្សារខ្ពស់ក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះ

ប្រហុកខ្ទិះអនាម័យ អាចក្លាយជាមុខម្ហូបងាយស្រួលសម្រាប់រៀបចំចង្ហាន់ប្រគេនព្រះសង្ឃក្នុងរដូវកាន់បិណ្ឌ

ក្នុងឱកាសនៃពិធីបុណ្យភ្ជុំបិណ្ឌនេះ ប្រហុកខ្ទិះអនាម័យ «ម្លិះ វិសាល» អាចជាមុខម្ហូបដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដែលចង់ធ្វើចង្ហាន់យកទៅប្រគេនព្រះសង្ឃ ប៉ុន្តែគ្មានពេលវេលាគ្រប់គ្រាន់ក្នុងការចម្អិន

អាជីវករក្នុងស្រុកគួរត្រៀមខ្លួនឱ្យបានរួចរាល់សម្រាប់ពិធីបុណ្យដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

បុណ្យភ្ជុំបិណ្ឌ មានរយៈពេល១៥ថ្ងៃ ដោយនៅក្នុងឱកាសនេះ ប្រជាជនខ្មែរតែងមានទម្លាប់ធ្វើម្ហូប បាយ សម្លរ នំ ចំណី ទៅប្រគេនព្រះសង្ឃ យ៉ាងសន្ធឹកសន្ធាប់ និងមានតម្រូវការប្រើប្រាស់សម្ភារៈ ក៏ដូចជាបន្លែ ត្រី សាច់ ជាច្រើន

សហគ្រិនស្ត្រីខ្មែរម្នាក់ កែច្នៃកសិផលក្នុងស្រុកទៅជាផលិតផលប្រើប្រាស់ប្រចាំថ្ងៃដែលមានគុណភាព និងជួយដល់កសិករ

ក្រុមហ៊ុនក្នុងស្រុកមួយដែលផ្តើមចេញពីសហគ្រាសខ្នាតមធ្យម បានព្យាយាមស្វែកវិធីសាស្ត្រកែច្នៃកសិផលដែលគ្មានទីផ្សារ និងមានតម្លៃថោក ដូចជា ស្ពៃ ម្នាស់ ស្លឹកគ្រៃ ទៅជាសាប៊ូដែលផលិតផលថ្មីសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃយ៉ាងមានប្រជាប្រិយភាព។

កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ផ្គត់ផ្គង់មាន់សាច់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ កសិដ្ឋានចិញ្ចឹមមាន់ស្រែមួយកន្លែង បានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្គត់ផ្គង់សាច់មាន់នៅលើទីផ្សារប្រមាន៣០០០ក្បាល

ពីកាកសំណល់ប្លាស្ទិក ទៅជាដុំឥដ្ឋដែលមានគុណភាព និងងាយស្រួលសាងសង់

ឥដ្ឋអេកូ ជាឥដ្ឋដែលកែច្នៃពីកាកសំណល់ប្លាស្ទិក មានគុណភាពល្អ និងងាយស្រួលសាងសង់ មិនចាំបាច់បូកជញ្ជាំង ប្រើល្បាយស៊ីម៉ង់ត៍តិច មិនប្រើកម្លាំងពលកម្មជាងច្រើន ហើយចំណេញទាំងពេលវេលា និងចំណេញទាំងថវិកា

ផ្លែឡុងកុងក្នុងស្រុក ដល់រដូវប្រមូលផលទៀតហើយ ខណៈដែលតម្រូវការទីផ្សារនៅតែមាន

ឡុងកុង គឺជាផ្លែឈើមួយប្រភេទដែលគេនិយមទទួលទាន ដោយសារតែវាមានរសជាតិឆ្ងាញ់ និងផ្ដល់គុណប្រយោជន៍ចំពោះសុខភាព ខណៈដែលនៅក្នុងអំឡុងខែកញ្ញានេះ ជារដូវប្រមូលផលហើយ