យកការរើសអើងជាកម្លាំងចិត្ត បង្កើតអាជីវកម្មលក់សម្ភារច្នៃពីក្រមាដាក់លក់នៅលើទីផ្សារ ហើយអាចជួយដល់ជនពិការមួយចំនួនទៀត

ត្បិតខ្លួនជាជនពិការភាពជើងម្ខាងដោយសារគ្រាប់មីន និងធ្លាប់ទទួលរងនូវការរើសអើងពីមនុស្សមួយចំនួននៅជុំវិញខ្លួន ព្រោះតែកាយសម្បទាមិនគ្រប់គ្រាន់ដូចគេទូទៅ ស្ត្រីម្នាក់បានយកភាពឈឺចាប់ពីការរើសអើង រួមជាមួយនឹងជំនាញផ្នែកកាត់ដេរដែលខ្លួនមាន សហការជាមួយជនពិការដទៃទៀតបង្កើតជាសិប្បកម្មផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃកែច្នៃចេញពីក្រមាដាក់លក់នៅលើទីផ្សារ និងតាមតំបន់ទេសចរណ៍នានា ជាពិសេសនៅតាមព្រឹត្តិការណ៍តាំងបង្ហាញពិព័រណ៍ ដែលអាចទទួលបានចំណូលសម្រាលបន្ទុកជីវភាពគ្រួសារផ្ទាល់ខ្លួនផង និងអាចជួយដល់ជីវភាពជនពិការមួយចំនួនទៀតផងដែរ។

សិប្បកម្ម​ជន​ពិការ ​ដែលមានផលិតសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃចេញពីក្រមាមួយនេះ មានទីតាំងនៅភូមិអង្គរបានទី២ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម និងត្រូវ​បាន​បង្កើត​ឡើង​ក្នុងអំឡុង​ឆ្នាំ ២០០៩ ហើយ​វា​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការងារ​ខ្នាត​តូច ដែលកើតចេញពីដៃសុទ្ធសាធរបស់ជនមានពិការភាព ហើយសម្ភារៈដែលផលិតបានរួមមានដូចជា ការបូបស្ពាយ វត្ថុអនុស្សាវរីយ៍ ខ្សែចងសក់ ផលិតផលក្រមា និងសម្ភារៈមួយចំនួនទៀត ។

អ្នកនាង ឈឿង ស្រីម៉ាច ជាម្ចាស់សិប្បកម្មជនពិការ ឌីភីអេក បានប្រាប់ AMS Economy ឱ្យដឹងយ៉ាងដូច្នេះថា ៖

«មូលហេតុដែលខ្ញុំចាប់ផ្ដើមអាជីវកម្មនេះគឺដោយសារខ្ញុំធ្លាប់ទទួលរងការរើសអើងដោយសារពិការភាពជើងម្ខាង។ ដោយសារជួយការរើសអើង ជាពិសេស ពិបាករកការងារធ្វើ ខ្ញុំក៏បានចូលរៀនកាត់ដេរកាបូបពីអង្គការជប៉ុនមួយកន្លែង ហើយក៏បានយកជំនាញនេះមកប្រមូលផ្ដុំគ្នា បង្កើតជាសិប្បកម្មខ្នាតតូចមួយដោយដាក់ឈ្មោះថា សិប្បកម្មជនពិការ ហើយបច្ចុប្បន្នមានសមាជិកចំនួន៥នាក់ ដោយម្នាក់ៗអាចមានលទ្ធភាពទទួលបានចំណូលពី ៣០ ទៅ ៤០ ម៉ឺនរៀលក្នុងមួយថ្ងៃ ឬអាចលើសនេះ អាស្រ័យតាមការបញ្ជាទិញ»។

អ្នកស្រីបន្តថា ៖

«ផលិតផលពីក្រមារបស់យើងសុទ្ធសឹងជាផលិតផលកែច្នៃ និងដេរដោយស្នាដៃជនពិការ និបានដាក់លក់នៅលើទីផ្សារ ឬតាមការតាំងពិព័ណ៌នានា ហើយភាគច្រើនអតិថិជនដែលគាំទ្រគឺជាបងប្អូនជាជនជាតិខ្មែរ រស់នៅក្នុងស្រុក មិនថាសិស្ស ឬអ្នកធ្វើការ នោះទេ ហើយអ្វីដែលលក់ដាច់បានច្រើនជាងគេ មានដូចជា កាបូបដាក់ប៊ិក កាបូបស្ពាយ និងបូចងសក់ជាដើម មានតម្លៃពី ២០០០រៀល រហូតដល់ ១០ម៉ឺនរៀល »។

ចំពោះដំណើរការផលិតនេះផងដែរ អ្នកស្រី ឈឿង ស្រីម៉ាច បានបញ្ជាក់ទៀតថា ក្រៅពីការយកកំណាត់ក្រមាមកច្នៃ និងកាត់ដេរផលិតជាសម្ភារៈប្រើប្រាស់ដូចដែលបានរៀបរាប់ជូនខាងលើនេះ ក៏មានសម្ភារៈប្រើប្រាស់ខ្លះច្នៃចេញពីកំណាត់ហូល ផាមួង ផងដែរ ប៉ុន្តែដោយសារតម្លៃថ្លៃ ទើបសិប្បកម្មផលិត និងច្នៃចេញពីក្រមាច្រើនជាង ហើយការច្នៃជាសម្ភារៈទៀតសោត ក៏ត្រូវធ្វើឡើងឱ្យអស់លទ្ធភាពតាមដែលអាចធ្វើទៅបាន។ ប្រសើរបើកំណាត់ក្រមាធំ អាចកាត់បានការបូបស្ពាយ១ ឬ ២ ឯផ្នែកតូចៗដែលនៅសេសសល់ក៏ច្នៃជាបូចងសក់ជាដើម។

យ៉ាងណាក៏ដោយ សម្រាប់ថ្ងៃអនាគត ម្ចាស់អាជីវកម្មខ្នាតតូច ដែលជាជនមានពិការភាពរូបនេះ ចង់ពង្រីកសិប្បកម្ម ក៏ដូចជាបង្កើតជារោងជាងមួយដែលអាចប្រមូលផ្ដុំជនពិការដែលមានជំនាញផ្នែកកាត់ដេរ និងការកែច្នៃធ្វើការរួមគ្នា ដើម្បីអាចគេចផុតពីការរើសអើង ជាពិសេសមានការងារធ្វើ ទទួលបានចំណូលគ្រាន់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ក្នុងឱកាសនេះដែរ អ្នកស្រីក៏បានអំពាវនាវដល់អតិថិជនទាំងក្នុងស្រុក និងក្រៅស្រុក ជួយគាំទ្រដល់ផលិតផលដែលបង្កើតចេញស្នាដៃជនពិការ ដើម្បីជាការលើកទឹកចិត្តដល់ជនពិការ ត្បិតថា ជនមានពិការភាព ប៉ុន្តែមិនពិការចិត្ត៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មន្ត្រីកំពូល​កម្ពុជា​ បង្កើនការ​គាំទ្រ និងសម្រប​សម្រួល​ជូន​វិនិយោគិន​ជប៉ុន​ ក្នុងការស្វែងរកឱកាស ​និងពង្រីក​ធុរកិច្ចនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

មន្ត្រីកំពូលរបស់កម្ពុជា​មួយរូប បានប្ដេជ្ញា​ថា នឹង​ជួយសម្រួល​និង​គាំទ្រដល់ការ​វិនិយោគរបស់​វិនិយោគិន​ជប៉ុន​នៅកម្ពុជា ដើម្បីធានាឱ្យការ​វិនិយោគនោះ​ទទួលបានផ្លែផ្កា​....

កម្ពុជា កំពុង​ពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅ​ជាអគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃសេដ្ឋកិច្ចជាតិ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

ភ្នំពេញ ៖ រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​បរិស្ថាន កំពុង​ពិនិត្យ​លទ្ធភាពកែច្នៃសំរាម និង​សំណល់​រឹង ទៅ​ជាថាមពល​អគ្គិសនី និងឥន្ធនៈ ដើម្បី​បង្កើត​តម្លៃ​សេដ្ឋកិច្ចជាតិ។ មន្ដ្រី​ជាន់ខ្ពស់​ក្រសួង​បរិស្ថាន បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន AMS នៅ​ថ្ងៃ​ទី២ ខែ​តុលា ​នេះ ថា លទ្ធភាព​កែច្នៃ​ទៅរួច ឬអត់ គឺស្ថិតនៅលើ​ទុនវិនិយោគ​របស់​ក្រុមហ៊ុនធំណាមួយនឹងចូល​ខ្លួន​មក​កែច្នៃ ព្រោះគម្រោងនេះ​ត្រូវ​ចំណាយ​ច្រើន

កំណើនសេដ្ឋកិច្ចថយមកត្រឹម ៣% តើកម្ពុជាឆ្លើយតបនឹងសម្ពាធថមថយនេះយ៉ាងដូចម្តេច?

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

សេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងសម្ពាធពីកត្តាខាងក្រៅ និងបញ្ហាប្រឈមក្នុងស្រុកជាច្រើន ដែលជំរុញឱ្យទស្សនវិស័យកំណើនសេដ្ឋកិច្ចធ្លាក់ចុះនៅឆ្នាំ២០២៦

អាម៉េរិក ព្រមានការនាំចេញប្រេងម៉ាស៊ូតទៅកាន់អឺរ៉ុប ប្រសិនបើអាល្លឺម៉ង់ និងបារាំងមិនបញ្ចេញប្រេងពីស្តុកមកប្រើប្រាស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

អាម៉េរិកទាមទារឱ្យសហភាពអឺរ៉ុប (EU) បញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែលក្នុងរយៈពេល ៦ ខែខាងមុខ ដើម្បីជួយទប់តម្លៃប្រេងឥន្ធនៈសកលដែលកំពុងកើនឡើង។

អា​ម៉េរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក ​និង​យានយន្ត​របស់​អ៊ីរ៉ង់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/10/2026

​ក្រសួង​រតនាគារ​អាម៉េរិក​បាន​ប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ​រដ្ឋបាល​លោក​ Donald ​Trump ​បាន​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ផ្លូវ​ដែក វិស័យ​យានយន្ត ​និង​ក្រុមហ៊ុន​ផ្គត់ផ្គង់​បរទេស​របស់​អ៊ីរ៉ង់ ​ដើម្បី​បង្កើន​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

អា​ម៉េរិក​ចំណាយ​ជាង​ ៥ ពាន់​លាន​ដុល្លារ​ជួសជុល ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ ​USS ​Harry S​.​ ​Truman

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/10/2026

សហរដ្ឋ​អាម៉េរិក​គ្រោង​ចំណាយ​ ៥​,​១ ពាន់​លាន​ដុល្លារ ​ដើម្បី​ជួសជុល​ ថែទាំ ​និង​ធ្វើ​ទំនើបកម្ម​នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​ ​USS ​Harry S​.​ ​Truman ​ដើម្បី​ត្រៀម​នា​វា​នេះ​សម្រាប់​បន្ត​ប្រើប្រាស់​ក្នុង​ពាក់កណ្តាល​ជីវិត​បម្រើ​ការងារ​ដែល​នៅសល់

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​ ២៨ ​និង​ប្រមូល​ទុន​ជិត ១ ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 02/10/2026

ទីផ្សារ​មូលបត្រ​កម្ពុជា​មាន​ក្រុមហ៊ុន​ចុះ​បញ្ជី​សរុប​ចំនួន​ ​២៨ ​គិត​ត្រឹម​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​និង​បាន​ប្រមូល​ទុន​តាមរយៈ​យន្តការ​ទីផ្សារ​ជិត​ឈាន​ដល់​ ១ ​ពាន់​លាន​ដុល្លារ ​ស្រប​ពេល​សកម្មភាព​ជួញដូរ​ប្រចាំ​ថ្ងៃ​អាច​ឡើង​ដល់​ ៤ ​លាន​ដុល្លារ​

ទីផ្សារសាដក និងគ្រឿងទេយ្យទានរដូវភ្ជុំបិណ្ឌ ជាមួយផលិតផលខ្មែរ ជួយបង្កើនចរន្តសេដ្ឋកិច្ចក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ភ្នំពេញ៖ ពិធីបុណ្យភ្ជុំបិណ្ឌមិនត្រឹមតែជាបុណ្យប្រពៃណីសាសនាដ៏ធំជាងគេរបស់កម្ពុជា ដែលមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាសដ៏ប្រសើរក្នុងការចូលរួមគាំទ្រផលិតផលក្នុងស្រុក បង្កើនចរន្តសេដ្ឋកិច្ចដ៏សំខាន់មួយតាមរយៈការទិញគ្រឿងឧបភោគបរិភោគសម្រាប់វេចខ្ចប់ធ្វើជាគ្រឿងទេយ្យទាន និងសាកដប្រគេនព្រះសង្ឃតាមព្រពៃណីសាសនា។ នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ អាជីវករលក់ដុំ និងរាយនៅតាមទីផ្សារធំៗក្នុងរាជធានីភ្នំពេញ កំពុងរីករាយ និងមមាញឹកក្នុងការលក់ដូររបស់ខ្លួន ទាំងការលក់នៅទីតាំងផ្ទាល់ ក៏ដូចជាការលក់តាមប្រព័ន្ធអនឡាញ។ អ្នកស្រី ហេង ដាវី អាជីវករលក់សាដកនៅផ្សារដើមគ បានឱ្យដឹងថា ត្រឹមបិណ្ឌទី៤

ការសាងសង់​ផ្លូវជាតិលេខ​១០ ជំរុញតភ្ជាប់​ប៉ូលសេដ្ឋកិច្ច​ភាគពាយព្យ​ និងភាគនិរតីនៃប្រទេសកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

ផ្លូវជាតិលេខ១០ ដែល​ប្រមុខរាជរដ្ឋាភិបាល​បានប្រកាស​ដាក់ឱ្យប្រើប្រាស់នៅព្រឹកថ្ងៃទី០១តុលា ២០២៦នេះ នឹង​ជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ច​សំខាន់ៗនៅកម្ពុជា​

នាយករដ្ឋមន្ត្រី​ព្រីត​ថេន ពិចារណា​ចូលរួម​សហ​ភាព​អឺរ៉ុប​វិញ​ ក្រោយ​ចាកចេញ​ ១០ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/10/2026

នាយក​រដ្ឋមន្ត្រី​ព្រីត​ថេន ​លោក​ ​Andy Burnham ​បាន​បង្ក​ការ​ចាប់​អារម្មណ៍​ឡើង​វិញ​ជុំវិញ​អនាគត​ទំនាក់ទំនង​រវាង​ព្រី​ថេន ​និង​សហ​ភាព​អឺរ៉ុប ​ដោយ​បង្ហើប​ថា​ ​រដ្ឋាភិបាល​របស់​លោក​កំពុង​ពិនិត្យ​ជម្រើស​ជា​ច្រើន​ទាក់ទង​នឹង​ប្លុក​នេះ​ រួមទាំង​លទ្ធភាព​នៃ​ការ​ចូល​ជា​សមាជិក​សាជា​ថ្មី​ផងដែរ​