ផ្លែឡុងកុងក្នុងស្រុក ដល់រដូវប្រមូលផលទៀតហើយ ខណៈដែលតម្រូវការទីផ្សារនៅតែមាន

ឡុងកុង គឺជាផ្លែឈើដែលមានរាងពងក្រពើ និងជាចង្កោម មានសំបកពណ៌លឿង សាច់ពណ៌សថ្លា ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយមានជីវជាតិបំប៉នផងដែរ ក៏ដូចជាផ្ទុកនូវសារធាតុប្រូតេអ៊ីន កាបូអ៊ីដ្រាត រ៉ែ វីតាមីន និងជាតិសរសៃ ខណៈដែលនៅក្នុងអំឡុងខែនេះ ជារដូវប្រមូលផលជាបណ្តើរៗហើយ។

ជាការកត់សម្គាល់ ចាប់តាំងពីដើមខែកញ្ញាមកម្លេះ នៅផ្សារកសិផល ស្រីអូន បាន និងកំពុងដាក់លក់ផ្លែឡុងកុង ក្នុងតម្លៃ ១៥០០០រៀល ក្នុងមួយគីឡូក្រាម ហើយមានអតិថិជនមកទិញជាហូរហែ ព្រោះជាកសិផលក្នុងស្រុក ដែលម្ចាស់ហាងនេះទទួលទិញពីចំការផ្ទាល់ ហើយតំបន់ដែលមានដាំដំណាំឡុងកុងនេះភាគច្រើនមាននៅតាមតំបន់មួយចំនួនដែលស្ថិតនៅក្នុងខេត្តកំពត កំពង់ចាម បាត់ដំបង និងខេត្តប៉ៃលិន ។ ដំណែករដូវដែលគេនិយមដាំគឺនៅរដូវស្សាមានទឹកផ្គត់ផ្គង់គ្រប់គ្រាន់ និងអាចប្រើរយៈពេលដាំដុះ និងលូតលាស់ប្រមាណ ២ឆ្នាំសម្រាប់ដើមថ្មី ឬប្រើពេលតិចជាងនេះសម្រាប់ពូជដើមដែលធំស្រាប់ ឬដើមធ្លាប់ផ្លែហើយ។

បើតាមអ្នកជំនាញកសិកម្មបានលើកឡើងថា ចំពោះអ្នកដែលចង់ដាំ គេអាចធ្វើការបណ្ដុះគ្រាប់ដោយខ្លូនឯងក៏បាន ឬអាចរកទិញពូជពីឈ្មួញដែលមានលក់កូនឈើក៏បាន ដែលគេអាចមានពូជច្រើនជម្រើសសម្រាប់អ្នកទិញយកទៅដាំនៅតាមដីចំការនានា។ យ៉ាងណាក៏ដោយ អ្នកដាំក៏ត្រូវយកចិត្តទុកដាក់ទៅលើការថែទាំដូចជាការស្រោចទឹក ដាក់ជី ជាពិសេសដំណាំនេះភាគច្រើនគេដាំជាមួយនឹងដើមទុរេន ដើម្បីចំណេញជីដែលដាក់ទុរេនផង និងអាចបានផលដល់ដើមឡុងកុងផង។  

គួរបញ្ជាក់ដែរថា ឡុងកុង ជាផ្លែឈើដែលមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកទទួលទាន ត្បិតវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មសម្រាប់ការពារជំងឺមហារីក ផ្ទុកជាតិសរសៃសម្រាប់ការពារជំងឺបេះដូង មានផ្ទុកជាតិ Niacin នៅក្នុងការគ្រប់គ្រង់កម្រិតកូលេស្តេរ៉ុល មានផ្ទុកជាតិ Riboflavin សម្រាប់ប្រព័ន្ធប្រសាទ ជាពិសេសមានវីតាមីន A សម្រាប់ជួយដល់ការលូតលាស់របស់ឆ្អឹង។ ក្រៅពីនេះ គ្រាប់របស់ឡុងកុងអាចប្រឆាំងនឹងជំងឺគ្រុនចាញ់ សំបកដើម និងសំបកផ្លែអាចជួយព្យាបាលជំងឺរាគរូស ជួយកាត់បន្ថយអាការៈជំងឺគ្រុនក្តៅ និងព្យាបាលការរលាក៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

បំណុល​ជាតិ​អាម៉េរិក​កើន​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ ​ក្នុង​រយៈពេល​ត្រឹម​ ​៤​ ​ឆ្នាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 20/08/2026

​បំណុល​ជាតិ​របស់​សហរដ្ឋ​អាម៉េរិក​បាន​កើនឡើង​ជិត​ ​១០​ ទ្រី​លាន​ដុល្លារ​ក្នុង​រយៈពេល​ត្រឹម​ ៤ ​ឆ្នាំ​ ​ខណៈ​បំណុល​សរុប​គិតជាទំហំទឹកប្រាក់ មាន​រហូត​ទៅ​ដល់ ​ ៤០​ ទ្រី​លាន​ដុល្លារ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិសាស្ត្រ​

ការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវ​អាកាស​ចិន​កើន​ខ្លាំង ​ជំរុញ​ដោយ​ E​-​commerce ​និង​ AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

វិស័យ​ភស្តុភារ​កម្ម​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​របស់​ចិន​បាន​បន្ត​កើនឡើង​យ៉ាង​ខ្លាំង​ក្នុង​ឆមាស​ទី​១ ​ដោយសារ​ការ​កើនឡើង​នៃ​ការ​ដឹកជញ្ជូន​ទំនិញ​បច្ចេកវិទ្យា​ខ្ពស់ ​និង​ពាណិជ្ជកម្ម​អេឡិចត្រូនិក​ឆ្លង​ដែន

កម្ពុជា​ ​និង​ក្រុម​អឺរ៉ុប​ ប្តេជ្ញា​ពង្រឹង​កសិកម្ម​ធន់​នឹង​អាកាសធាតុ និង​ការ​អភិរក្ស​ជីវ​ចម្រុះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា ​និង​ក្រុម​អឺរ៉ុប ​បាន​បង្ហាញ​ការ​ប្តេជ្ញា​រួម​ក្នុង​ការ​លើកកម្ពស់​កសិកម្ម​ធន់​នឹង​ការ​ប្រែប្រួល​អាកាសធាតុ ​ប្រព័ន្ធ​ស្បៀងអាហារ​ធន់ ការ​អភិរក្ស​ជីវ​ចម្រុះ ​និង​ការ​អភិវឌ្ឍ​ជនបទ​ប្រកប​ដោយ​បរិយាបន្ន​ ​ក្នុង​អំឡុង​បេសកកម្ម​ទៅកាន់​ខេត្ត​ភាគ​ឦសាន​កម្ពុជា

រដ្ឋាភិបាល កំពុងជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

រដ្ឋាភិបាល ជំរុញការ​វិនិយោគ​ និងកែច្នៃនៅនឹង​កន្លែងលើ​ផលិតផលកសិកម្ម​​ក្នុងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនតម្លៃបន្ថែម

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

៧ខែដំបូងនៃឆ្នាំ២០២៦ ពាណិជ្ជកម្ម កម្ពុជា-ម៉ាឡេស៊ី មានទំហំជិតដល់ ១០០០លានដុល្លារអាម៉េរិក កើនឡើង ៥៨,២៧% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

ឡាវ ជំរុញការប្រើប្រាស់យានយន្តអគ្គិសនី EV និងផ្អាកនាំចូលរថយន្តប្រេងសាំងជាបណ្តោះអាសន្ន ដើម្បីទប់ទល់នឹងវិបត្តិខ្វះខាតប្រេងឥន្ធនៈ

រលក​កម្ដៅ ​និង​គ្រោះ​រាំងស្ងួត ​អាច​បង្កវិបត្តិ​ស្បៀងអាហារ​នៅ​អឺរ៉ុប

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 19/08/2026

រលក​កម្ដៅ​ខ្លាំង ​និង​គ្រោះ​រាំងស្ងួត​ធ្ងន់ធ្ងរ​ ​អាច​បង្កឱ្យ​មាន​វិបត្តិ​ក្នុង​វិស័យ​កសិកម្ម ​និង​ជំរុញ​ការ​ឡើង​ថ្លៃ​អាហារ​នៅ​ទូទាំង​អឺរ៉ុប​ ​ខណៈ​ផលិតកម្ម​ដំណាំ​ ​និង​ការ​ចិញ្ចឹម​សត្វ​កំពុង​រង​ផលប៉ះពាល់​យ៉ាង​ខ្លាំង​

អារ៉ាប់រួម ប្រកាសផ្អាកពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុជាមួយអ៊ីរ៉ង់បណ្ដោះអាសន្ន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 19/08/2026

កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ក្រសួងការបរទេសអារ៉ាប់រួមប្រកាសផ្អាករាល់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់