ពូជឪឡឹក ច័ន្ទអម្រឹត ជាពូជល្អ អាចផ្ដល់ផលជាង ៤០តោនក្នុងមួយហិកតា

គ្រប់ការដាំដុះដំណាំទាំងអស់ ការជ្រើសរើសគ្រាប់ពូជល្អជាជំហានដំបូងដែលត្រូវយកចិត្តទុកដាក់ និងមានសារសំខាន់ខ្លាំង​ដែលអាចជះឥទ្ធិពលដល់ផលិតកម្មដាំដុះទាំងមូល។ ដោយឡែក សម្រាប់តែការដាំដុះប្រភេទឪឡឹកតាមបែបទំនើបកម្ម អ្នកជំនាញបានណែនាំកសិករឱ្យជ្រើសរើសយកេពូជ ឪឡឹក ច័ន្ទអម្រឹត ដែលងាយស្រួលដាំដុះ និងអាចផ្ដល់ទិន្នផលខ្ពស់ដល់ទៅ ៤៧-៥០តោនក្នុងទំហំដីមួយហិកតា។  

ច័ន្ទអម្រឹត ជាពូជឪឡឹកដែលត្រូវបានបញ្ចេញដោយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាំងពីឆ្នាំ២០០៦ ហើយឪឡឹកពូជនេះ ផ្លែមានរាងមូល ឆ្នូតពណ៌បៃតងចាស់ មានទម្ងន់ពី ៣-៤.៥គីឡូក្រាម ហើយអាចផ្ដល់ទិន្នផលខ្ពស់ ថែមទាំងមានរសជាតិផ្អែម សាច់ក្រហមមធ្យម កម្រាស់សំបកមធ្យម និងមានកម្រិតជាតិស្ករទាប។

ពាក់ព័ន្ធនឹងរយៈពេលដាំដុះ ឪឡឹក ច័ន្ទអម្រឹត មានអាយុកាលជាមធ្យមពី ៦០-៦៥ថ្ងៃ ដោយវាចាប់ផ្ដើមចេញផ្កាឈ្មោលនៅអាយុ ២៥-៣០ថ្ងៃ និងចេញផ្កាញីនៅរយៈពេល ៣០-៣៥ថ្ងៃក្រោយពេលបណ្ដុះគ្រាប់ ដោយដើមមានប្រវែងចាប់ពី ៣-៥ម៉ែត្រ និងបែកខ្នែង ៨-១០ខ្នែង។ ក្នុងទំហំដីមួយហិកតា គេត្រូវការគ្រាប់ពូជប្រមាណ ៤៤៥ក្រាមសម្រាប់ដាំក្នុងចន្លោះគុម្ព ១.៥x0.៦ ម៉ែត្រ។

ចំពោះការដាំ ឪឡឹកប្រភេទនេះអាចដាំបានពីររបៀបគឺ ដាំដោយគ្រាប់ផ្ទាល់ និងដាំដោយបណ្ដុះកូនក្នុងកន្ទោង​ ហើយការដាំដោយបណ្ដុះគ្រាប់ក្នុងកន្ទោង គឺមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងដុះលូតលាស់បានល្អជាង។ សម្រាប់ការបណ្ដុះគ្រាប់ គេត្រូវដាក់ហាលគ្រាប់ពូជក្រោមពន្លឺថ្ងៃពេលព្រឹកចន្លោះម៉ោង ៨-១០ រយៈពេល ២ម៉ោង បន្ទាប់មកយកដាក់ក្នុងម្លប់រយៈពេល ២ម៉ោង ដោយខ្ចប់ស្បៃ ឬកំណាត់ស្ដើង ដាក់ត្រាំទឹករយៈពេល ៣ម៉ោង(ក្នុងទឹកធម្មតា) ឬ១៥នាទីក្នុងទឹកក្ដៅអ៊ុនៗ ប្រមាណ ៤៧អង្សាសេ។

ក្នុងការផ្អាប់គ្រាប់នេះផងដែរ គ្រាប់ដែលត្រាំរួចត្រូវយកទៅផ្អាប់កប់ក្នុងដីខ្សាច់ ឬលាមកគោសើមរយៈពេលមួយយប់ និងត្រូវពិនិត្យមើល បើឃើញសំបកគ្រាប់ប្រេះគឺអាចយកទៅបណ្ដុះក្នុងកន្ទោងបាន តែបើមិនទាន់ប្រេះត្រូវផ្អាប់ថែមមួយយប់ទៀត។ ដោយឡែក កូនឪឡឹកដែលបានបណ្ដុះក្នុងកន្ទោង ត្រូវទុកឱ្យមានអាយុពី ៧-១០ថ្ងៃ ទើបអាចយកទៅដាំបាន។

ចំពោះការដាំដុះ ឪឡឹកត្រូវការរងដែលមានសភាពទូលាយ ដោយកសិករត្រូវធ្វើរងដាំឪឡឹកដោយមានទទឹង ៣-៣.៥ម៉ែត្រដែលងាយស្រួលឱ្យឪឡឹកវារ ឯបណ្ដោយអាចធ្វើទៅបានអាស្រ័យលើស្ថានភាពដី និងកម្ពស់រងគឺ ១០សង់ទីម៉ែត្រនៅរដូវប្រាំង ឬ ២០-៣០សង់ទីម៉ែត្រនៅរដូវវស្សា ឬគេអាចគ្រប់រងដោយចំបើង ឬប្លាស្ទិកក៏កាន់តែប្រសើរ។

ចំណែកការថែទាំ ដំណាំឪឡឹកត្រូវការកាត់រំលោះខ្នែងពី ៣-៤ខ្នែងក្នុងមួយដើម ជាពិសេសខ្នែងដែលដុះចេញពីគល់ដោយទុកតែដើមមេ ១ និងខ្នែងតែ១បានហើយ ចៀសវាងមានខ្នែងផ្សេងៗដែលស្រូបយកសារធាតុចិញ្ចឹមច្រើន។ ជាទូទៅ ក្នុងការកាត់រំលោះនេះ គេអាចកាត់បាននៅពេលដំណាំមានអាយពី ២៥-៣០ថ្ងៃ ក្រោយពេលបណ្ដុះកូន ឬដាំដោយគ្រាប់ ឯផ្លែវិញ គួរទុកតែ ២ប៉ុណ្ណោះក្នុងមួយដើមទើបវាមានទំហំធំៗល្អ។ ដើម្បីឱ្យកាន់តែទទួលបានផលល្អ កសិករអាចបន្ថែមជីលាមកគោ ឬជីសរីរាង្គ ដើម្បីទ្រាប់បាតមុនពេលដាំក្នុងបរិមាណ ៥តោនក្នុងមួយហិកតា​ រួចបំប៉នជីគីមីប្រើប្រាស់តាមការកំណត់ត្រឹមត្រូវ។

គួរកត់សម្គាល់ថា ពូជឪឡឹក ច័ន្ទអម្រឹត អាចប្រមូលផលក្រោយរយៈពេល ២ខែពីពេលបណ្ដុះគ្រាប់ ដែលគេអាចសម្គាល់ផ្លែឪឡឹកទុំដោយមើលដៃឪឡឹកដែលនៅឈមនឹងផ្លែមានសភាពស្វិត។ ក្នុងការប្រមូលផលនេះផងដែរ ដើម្បីចៀសវាងបញ្ហាផ្សិត និងបាក់តេរី កសិករគួរទុកទងប្រវែង ២០សង់ទីម៉ែត្រពីផ្លែ ចៀសវាងលាងទឹក ប្រើចំបើង ឬវត្ថុទន់សម្រាប់ទ្រាប់ កុំឱ្យប៉ះទង្គិចពេលដឹកជញ្ជូន និងរក្សាទុកនៅកន្លែងម្លប់ដែលមានលំហូរខ្យល់ចេញចូលល្អ។

សូមជម្រាបដែរថា ការទទួលទានផ្លែឪឡឹក ក្រៅពីអាចជួយបំបាត់អាការស្រេកទឹក ថែមទាំងទទួលបាននូវផលប្រយោជន៍សំខាន់ៗមួយចំនួនទៀតចំពោះសុខភាពរាងកាយ និងសម្រស់ ដោយក្នុងនោះរួមមាន ៖

១. ឪឡឹកជាផ្លែឈើមានជាតិស្ក និងកាឡូរីទាប ដែលស័ក្ដិសមបំផុតសម្រាប់អ្នកសម្រក ឬគ្រប់គ្រងទម្ងន់។

២. ជួយទប់ស្កាត់ការប្រមូលជាតិខ្លាញ់ក្នុងសរសៃឈាម និងគ្រប់គ្រងសម្ពាធឈាម។

៣. វីតាមីន A ដែលនៅក្នុងផ្លែឪឡឹកអាចជួយថែរក្សាសុខភាពភ្នែក។

៤. វាអាចជួយកាត់បន្ថយជាតិខ្លាញ់លើផ្ទៃមុខ និងបន្ថែមសំណើមដល់ស្បែក។

៥. ជួយកាត់បន្ថយការរលាក ហើម និងក្រហម។

៦. អាស៊ីតអាមីណូដែលមាននៅក្នុងផ្លែឪឡឹកអាចជួយកាត់បន្ថយហានិភ័យនៃជំងឺបេះដូង។

៧. សារធាតុលីកូពីនដែលមាននៅក្នុងផ្លែឪឡឹក គឺមានគុណសម្បត្តិក្នុងការកាត់បន្ថយហានិភ័យនៃជំងឺមហារីកផងដែរ។



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 30/10/2026

បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន​ មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

JI​CA ​​ជំរុញ​ឱ្យ​កម្ពុជាបន្ត​​ពង្រឹង​ការ​ផ្តល់​ឥណទាន​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 30/10/2026

វិទ្យាស្ថាន​ស្រាវជ្រាវ​ JI​CA Ogata ​បាន​ជំរុញ​ឱ្យ​វិស័យ​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ផ្លាស់ប្តូរ​ទិសដៅ​ពី​ការ​ពង្រីក​ឥណទាន​យ៉ាង​ឆាប់រហ័ស​ ​មក​ផ្តោត​លើ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ចីរភាព​ ​ព្រមទាំង​ពង្រឹង​វិធានការ​ការពារ​អ្នក​ប្រើប្រាស់​កម្ចី​ ​ខណៈ​ក្តី​បារម្ភ​អំពី​បំណុល​លើស​លុប ​និង​ការ​ខ្ចី​ប្រាក់​ច្រើន​ស្ថាប័ន​នៅតែ​ជា​បញ្ហា​ប្រឈម​

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន

គម្រោង​ ៥​១១ ​ចាក់​បញ្ចូល​ទុន ​​៨​,​៥ ​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ក្នុង​រយៈពេល​ជិត​ ៣ ​ឆ្នាំ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 30/10/2026

ក្រុម​ការងារ​ជំរុញ​ការ​វិនិយោគ​ខេត្ត​ព្រះសីហនុ ​បាន​សម្រេច​ផ្តល់​ការ​លើកទឹកចិត្ត​ដល់​គម្រោង​វិនិយោគ​សរុប​ចំនួន​ ៥១១ ​គម្រោង​ ​ដែល​មាន​ទុន​វិនិយោគ​សរុប​ ៨​,​៥​ពាន់​លាន​ដុល្លារ​អាម៉េរិក​

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​ជំរុញ​ការ​អប់រំ​ឌីជីថល​ ខណៈ​រោងចក្រ​ថេប្លេត​តម្លៃ​ ១០០ ​លាន​ដុល្លារ​ត្រៀម​ដំណើរការ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/10/2026

​រាជ​រដ្ឋាភិបាល​កម្ពុជា​ ​តាមរយៈ​ក្រសួង​អប់រំ​ ​យុវជន ​និង​កីឡា​ ​គ្រោង​ពង្រីក​ការ​សិក្សា​ឌីជីថល​ដល់​សាលា​បឋមសិក្សា​ប្រមាណ ៧​,​០០០​ ​សាលា​ទូទាំង​ប្រទេស ​ស្រប​ពេល​ក្រុមហ៊ុន​ KH ​Haitech ​កំពុង​ពន្លឿន​ការ​សាងសង់​រោងចក្រ​ដំឡើង​ថេប្លេត (tablet) ​នៅ​រាជធានី​ភ្នំពេញ​ ​ក្រោម​ទុន​វិនិយោគ​សរុប​ ១០០ ​លាន​ដុល្លារ