ទីផ្សារដូងក្រអូបថៃកំពុងជួបហានិភ័យខ្ពស់ អ្នកដាំដុះថ្ងួចថ្ងូរ ក្រោយមានការប្រកួតប្រជែងពីវៀតណាម

តម្លៃដូងក្រអូបថៃធ្លាក់ចុះមកត្រឹម ៣ បាតប៉ុណ្ណោះក្នុងមួយផ្លែ បង្កឱ្យមានការខាតបង់រាប់រយលានដុល្លារ ខណៈដែលដូងរបស់វៀតណាមទទួលបានការចាប់អារម្មណ៍ពីអ្នកទិញសំខាន់ៗនៅចិន

តម្លៃប្រេងហក់ឡើងថ្លៃជាង ៥% បន្ទាប់ពីអាម៉េរិកដាក់ទណ្ឌកម្មលើក្រុមហ៊ុនផ្គត់ផ្គង់ធំៗរបស់រុស្ស៊ី

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ៥,៤% ឬ មានតម្លៃ ៦៥,៩៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ៥,៦% ឬ មានតម្លៃ ៦១,៧៩

អាម៉េរិក អាចនឹងកាត់បន្ថយពន្ធលើការនាំចូលពីឥណ្ឌាមកត្រឹមអត្រា ១៥% ទៅ ១៦%

សហរដ្ឋអាម៉េរិកអាចនឹងកាត់បន្ថយពន្ធមកត្រឹម ១៥% ទៅ ១៦% លើការនាំចូលពីឥណ្ឌា ខណៈដែលប្រទេសទាំងពីរកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម

ការនាំចេញរបស់ជប៉ុនកើនឡើងជាលើកដំបូងក្នុងរយៈពេល ៥ ខែ ដែលជំរុញដោយការចុះខ្សោយនៃប្រាក់យ៉េន

ទិន្នន័យបានបង្ហាញថា តម្លៃនៃនាំចេញសរុបរបស់ជប៉ុនបានកើនឡើង ៤,២% ក្នុងខែកញ្ញា បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែទាបជាងការព្យាករណ៍ថានឹងកើនឡើង ៤,៦%

វៀតណាម កំណត់គោលដៅកំណើនផលិតផលសរុបក្នុងស្រុក (GDP) យ៉ាងហោចណាស់ ១០% សម្រាប់ឆ្នាំ២០២៦

នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh លើកឡើងថា រដ្ឋាភិបាលបានកំណត់គោលដៅកំណើន GDP យ៉ាងហោចណាស់ ១០% នៅឆ្នាំ ២០២៦ ខណៈដែលកំណើននៅឆ្នាំនេះត្រូវបានប៉ាន់ប្រមាណថាមាន ៨% និងមានបំណងចង់សម្រេចលើសពីនេះ

តម្លៃមាស នឹងបន្តឡើងថ្លៃរហូតដល់ឆ្នាំ២០២៦ ដោយសារភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល

បច្ចុប្បន្ននេះ តម្លៃមាសបានឡើងថ្លៃដល់ ៤ ៣៤០ ដុល្លារក្នុងមួយអោន ឬស្មើនឹងប្រមាណជាង ៥ ២២០ ដុល្លារក្នុងមួយតម្លឹង និង ៥២២ ដុល្លារក្នុងមួយជីនៅលើទីផ្សារកម្ពុជា

Nestlé គ្រោងកាត់បន្ថយកម្លាំងការងារប្រហែល ១៦ ០០០ កន្លែងនៅទូទាំងពិភពលោក

Nestlé ដែលជាក្រុមហ៊ុនអាហារដ៏ធំបំផុតរបស់ពិភពលោកគ្រោងនឹងកាត់បន្ថយការងារប្រហែល ១៦ ០០០ កន្លែងក្នុងរយៈពេលពីរឆ្នាំខាងមុខ ដើម្បីកាត់បន្ថយខ្ទង់ចំណាយ និងជំរុញកម្លាំងពលកម្មតាមរយៈស្វ័យប្រវត្តិកម្មវិញ

កំណើនសេដ្ឋកិច្ចចិនក្នុងត្រីមាសទី៣ធ្លាក់ចុះ ចំពេលភាពតានតឹងពាណិជ្ជកម្មជាមួយអាម៉េរិកកំពុងកើនឡើងកំដៅ

កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន នៅក្នុងត្រីមាសទី៣កន្លងទៅនេះ បានធ្លាក់ចុះគួរឱ្យកត់សម្គាល់ ចំពេលដែលភាពតានតឹងនៃសង្គ្រាមពាណិជ្ជកម្មជាមួយសហរដ្ឋអាម៉េរិកកំពុងកើនឡើងកំដៅមិនទាន់រកច្រកចេញបាននៅឡើយ

សហរដ្ឋអាម៉េរិក នឹងឈប់ឧបត្ថម្ភធនដល់កូឡុំប៊ី ខណៈកំពុងមានភាពតានតឹងជាមួយគ្នាកាន់តែខ្លាំង

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអាម៉េរិក លោក Donald Trump បានចោទប្រកាន់ថា ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro គឺជាមេដឹកនាំគ្រឿងញៀនខុសច្បាប់ ដែលនាំឲ្យមានការផលិតគ្រឿងញៀនខ្លាំងក្លាទាំងក្នុងវិស័យធំ និងតូចនៅទូទាំងប្រទេស

តម្លៃប្រេងបានធ្លាក់ចុះជាង ១% បន្ទាប់ពីមានដំណឹងថា ប្រធានាធិបតីអាម៉េរិកនឹងជួបគ្នាជាមួយប្រធានាធិបតីរុស្ស៊ី

តម្លៃប្រេងឆៅម៉ាក Brent ធ្លាក់ចុះ ១,៣៧% ឬ ៦១,០៦ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ១,៣៩% ឬ ៥៧,៤៦ ដុល្លារក្នុងមួយបារ៉ែល