អាម៉េរិក អាចនឹងកាត់បន្ថយពន្ធលើការនាំចូលពីឥណ្ឌាមកត្រឹមអត្រា ១៥% ទៅ ១៦%

បរទេស៖ សហរដ្ឋអាម៉េរិកអាចនឹងកាត់បន្ថយពន្ធមកនៅត្រឹម ១៥% ទៅ ១៦% លើការនាំចូលពីឥណ្ឌា ខណៈដែលប្រទេសទាំងពីរកំពុងខិតជិតទៅរកកិច្ចព្រមព្រៀងពាណិជ្ជកម្ម នេះបើយោងទៅតាមប្រភពព័ត៌មានពី CNBC។

បច្ចុប្បន្ន ប្រទេសឥណ្ឌាកំពុងពិចារណាលើការបង្កើនការនាំចូលពោតពីអាម៉េរិក និងកាត់បន្ថយការទិញប្រេងពីរុស្ស៊ី។ កាលពីថ្ងៃអង្គារ៍ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក Donald Trump បានអះអាងថា លោកទទួលបានការធានាពីនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ថា ទីក្រុងងញូដេលីនឹងកាត់បន្ថយការទិញប្រេងពីរុស្ស៊ី។

នៅលើបណ្តាញសង្គម X កាលពីថ្ងៃពុធ សប្ដាហ៍នេះ នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi បានបញ្ជាក់ពីការសន្ទនាតាមទូរស័ព្ទជាមួយ Trump ជាមួយនឹងក្តីសង្ឃឹមថា ប្រទេសទាំងពីរនៅតែបន្តរួបរួមគ្នាប្រឆាំងនឹងអំពើភេរវកម្មក្នុងគ្រប់ទម្រង់ទាំងអស់ ប៉ុន្តែមិនបាននិយាយអំពីជំហររបស់ឥណ្ឌាចំពោះប្រេងរុស្ស៊ីនោះទេ។ គួរឲ្យបញ្ជាក់ដែរថា ប្រេងរុស្ស៊ីគឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជម្លោះនៅក្នុងកិច្ចចរចាពាណិជ្ជកម្មទ្វេភាគីដែលអូសបន្លាយរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា។ ចាប់តាំងពីមានសង្រ្គាមរុស្ស៊ី-អ៊ុយក្រែនក្នុងឆ្នាំ២០២២ ឥណ្ឌាបានក្លាយជាអ្នកទិញប្រេងឆៅធំជាងគេទី២ របស់ពិភពលោកបន្ទាប់ពីចិន ដោយបាននាំចូលប្រេង ១,៦ លានបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំនេះ កើនឡើងពី ៥ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃនៅឆ្នាំ២០២០។ កាលពីខែសីហា កន្លងទៅ លោក Trump បានដំឡើងពន្ធបន្ថែម ២៥% លើការនាំចូលពីឥណ្ឌា ដែលធ្វើឲ្យទំនិញភាគច្រើនជាប់ពន្ធរហូតដល់ ៥០% ដោយសារពាក់ព័ន្ធនឹងការទិញប្រេងពីរុស្សី ។ មិនត្រឹមតែប៉ុណ្ណោះ ទំនាក់ទំនងរវាងអាម៉េរិក និងឥណ្ឌាកាន់តែតានតឹង នៅពេលដែលលោក Modi បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន Xi Jinping នៅទីក្រុងប៉េកាំងកាលពីខែមុន។

យ៉ាងណាមិញ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ លោក Trump ទន់ចិត្តជាងមុន និងបង្ហាញពីភាពវិជ្ជមានចំពោះការចរចាពាណិជ្ជកម្មជាមួយឥណ្ឌាដែលកំពុងបន្ត។ ពាណិជ្ជកម្មទ្វេភាគីរវាងទីក្រុងញូវដេលី និងវ៉ាស៊ីនតោនបានឈានដល់កំណត់ត្រា ១៣២,២ ពាន់លានដុល្លារគិតត្រឹមខែមីនា ឆ្នាំ ២០២៥ ដែលកើនឡើងជាង ១០% ពីឆ្នាំមុន។ បន្ថែមពីនេះ ការនាំចេញរបស់ឥណ្ឌាទៅកាន់អាម៉េរិកបានកើនឡើង ១១,៦% ឬ ៨៦,៥១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីអាម៉េរិកបានកើនឡើង ៨% ឬ ៤៥,៦៩ ពាន់លានដុល្លារ។ ទន្ទឹមនឹងនេះ ប្រភពព័ត៌មានរបស់ឥណ្ឌា Mint រាយការណ៍ថា ការសម្រេចចុងក្រោយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មនឹងទំនងជាត្រូវបានបញ្ជាក់បន្ថែមទៀតនៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅចុងខែនេះ ទោះបីជាលោក Trump និង Modi មិនទាន់បានបញ្ជាក់ពីការចូលរួមរបស់ពួកគេជាផ្លូវការសម្រាប់ព្រឹត្តិការណ៍នេះក៏ដោយ៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច


Leave a Reply

Your email address will not be published.Required fields are marked *