ចិនអាចនឹងដាក់ពន្ធខ្ពស់លើការនាំចូលសាច់គោ ឬ កំណត់កម្រិតនៃការនាំចូល ដើម្បីការពារអ្នកផលិតក្នុងស្រុក

ស្របពេលដែលចិនគឺជាអ្នកប្រើប្រាស់ និងអ្នកនាំចូលសាច់គោដ៏ធំបំផុតរបស់ពិភពលោក ប្រទេសនេះបានបើកការស៊ើបអង្កេតលើការនាំចូលសាច់គោ ចំពេលមានជម្លោះពាណិជ្ជកម្មជាមួយប្រធានាធិបតីអាម៉េរិក Donald Trump ពាក់ព័ន្ធនឹងពន្ធគយ

Donald Trump ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដើម្បីបញ្ឈប់ការលក់សំបុត្រខនសឺតបន្តក្នុងតម្លៃថ្លៃ

ការបញ្ជារបស់ Trump អំពាវនាវឱ្យមានការពង្រឹងការអនុវត្តច្បាប់លក់សំបុត្រតាមអ៊ីនធឺណិតឲ្យកាន់តែងាយស្រួល (BOTS) ដែលជាច្បាប់បង្កើតឡើងនៅឆ្នាំ ២០១៦ ដែលអនុញ្ញាតឱ្យគណៈកម្មការពាណិជ្ជកម្មសហព័ន្ធ (FTC) ចាត់វិធានការប្រឆាំងនឹងបុគ្គល និងក្រុមហ៊ុនដែលប្រើ bots ដើម្បីទិញសំបុត្រប្រគុំតន្ត្រីក្នុងចំនួនច្រើន និងលក់បន្តក្នុងតម្លៃថ្លៃ

Donald Trump ខឹងប្រធានាធិបតីរុស្ស៊ី និងគំរាមយកពន្ធពីប្រទេសទាំងឡាយណាដែលទិញប្រេងពីរុស្ស៊ី

ប្រធានាធិបតីអាម៉េរិក Donald Trump បានបង្ហាញពីការខឹងសម្បារប្រធានាធិបតីរុស្ស៊ី  Vladimir Putin ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងបញ្ចប់សង្រ្គាមជាមួយអ៊ុយក្រែនត្រូវបរាជ័យ ហើយបានគំរាមយកពន្ធលើប្រទេសណាដែលទិញប្រេងពីរុស្ស៊ី

វៀតណាម នឹងកាត់បន្ថយពន្ធលើផលិតផលអាម៉េរិកមួយចំនួន ដើម្បីជៀសវាងពីសម្ពាធពន្ធរបស់ Donald Trump

ប្រធាននាយកដ្ឋានគោលនយោបាយពន្ធរបស់ក្រសួងហិរញ្ញវត្ថុវៀតណាម Nguyen Quoc Hung លើកឡើថា ពន្ធលើឧស្ម័នធម្មជាតិរាវ (LNG) ដែលនាំចូលពីអាម៉េរិកនឹងត្រូវកាត់បន្ថយមកពី ៥ ភាគរយមកត្រឹម ២ ភាគរយ, ពន្ធលើរថយន្តនៅចន្លោះ ៤៥​ ភាគរយទៅ ៦៤ ភាគរយនឹងកាត់បន្ថយមកត្រឹមច ៣២ ភាគរយ, និងពន្ធលើអេតាណុលនឹងកាត់បន្ថយពី ១០ ភាគរយមកត្រឹម ៥ ភាគរយ។

អាម៉េរិក បញ្ចូលក្រុមហ៊ុនចិនជាង ៥០ ចូលក្នុងបញ្ជីខ្មៅ ដើម្បីទប់ស្កាត់សមត្ថភាពទីក្រុងប៉េកាំងពីការប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់

កាលពីថ្ងៃអង្គារ៍ សហរដ្ឋអាម៉េរិកបានបញ្ចូលអង្គភាព ៨០ ចូលក្នុងបញ្ជីខ្មៅនៃការនាំចេញរបស់ខ្លួន ដោយក្នុងនោះមានអង្គភាពចិនជាង ៥០ រួចទៅហើយ ក្នុងគោលបំណងទប់ស្កាត់សមត្ថភាពចិនពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកម្រិតខ្ពស់។

Donald Trump ប្រកាសយកពន្ធ ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្តដែលចូលមកក្នុងទឹកដីអាម៉េរិក

ប្រធានាធិបតីអាម៉េរិក Donald Trump បានប្រកាសយកពន្ធនាំចូល ២៥ ភាគរយលើរថយន្ត និងគ្រឿងបន្លាស់រថយន្ត ហើយការយកពន្ធនាំចូលលើរថយន្តនឹងចូលជាធរមាននៅថ្ងៃទី ២ ខែមេសា ខណៈដែលការយកពន្ធលើគ្រឿងបន្លាស់ត្រូវបានកំណត់នៅខែឧសភា ឬ ក្រោយនេះ

ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD រកចំណូលប្រចាំឆ្នាំច្រើនជាង ១០០ ពាន់លានដុល្លារ វ៉ាដាច់ក្រុមហ៊ុនអាម៉េរិក Tesla

BYD រាយការណ៍ថា កំណត់ត្រាប្រាក់ចំណូលប្រចាំឆ្នាំមានចំនួន ៧៧៧ ពាន់លានយ័ន (១០៧ ពាន់លានដុល្លារ) ពីការចែកចាយរថយន្តចំនួន ៤,២៧ លានគ្រឿងក្នងឆ្នាំ ២០២៤។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុនអាម៉េរិក Tesla មានចំនួន ៩៧,៧ ពាន់លានដុល្លារ ជាមួយនឹងការចែកចាយរថយន្តដែលប្រើថ្មថាមពល ១,៧៩ លានគ្រឿង។

ក្រុមហ៊ុនផលិតយានយន្ត Hyundai ប្រកាសការបណ្តាក់ទុនជិត ២១​ ពាន់លានដុល្លារវិនិយោគនៅសហរដ្ឋអាម៉េរិក

ក្រុមហ៊ុនផលិតយានយន្តរបស់កូរ៉េខាងត្បូង Hyundai Motor Group បានប្រកាសបណ្តាក់ទុនសរុបជិត ២១ ពាន់លានដុល្លារដើម្បីធ្វើការវិនិយោគនៅក្នុងសហរដ្ឋអាម៉េរិក ដោយការវិនិយោគនេះរួមមាន ក្រុមហ៊ុន Hyundai Steel នឹងបើករោងចក្រផលិតដែកថ្មីមួយនៅរដ្ឋ Louisiana ដែលមានតម្លៃ ៥,៨ ពាន់លានដុល្លារអាម៉េរិក

លោក Trump គំរាមយកពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវេណេស៊ុយអេឡា

កាលពីថ្ងៃចន្ទ Donald Trump បានលើកឡើងថា សហរដ្ឋអាម៉េរិកនឹងដាក់ពន្ធ ២៥ ភាគរយលើប្រទេសដែលទិញប្រេង និងឧស្ម័នពីវ៉េណេស៊ុយអេឡា ខណៈដែលលោកកំពុងព្យាយាមបង្កើនសម្ពាធលើប្រធានាធិបតីវ៉េណេស៊ុយអេឡា Nicolas Maduro និងប្រទេសចិន

ក្រុមហ៊ុនរថយន្តអគ្គិសនីចិនខិតខំពង្រីកសមត្ថភាពផលិត ចំពេលមានហានិភ័យភូមិសាស្ត្រនយោបាយ និងពន្ធគយ

ប្រសិនបើគោលនយោបាយពន្ធគយរបស់ Trump ប្រឆាំងយ៉ាងម៉ឺងម៉ាត់ជាមួយដៃគូធំៗដូចជា សហភាពអឺរ៉រុប កាណាដា និងម៉ិកស៊ិក នោះវាអាចជាឱកាសសម្រាប់ប្រទេសចិនក្នុងការចរចាលក្ខខណ្ឌសម្រាប់ការនាំចេញ EV ជាមួយនឹងពន្ធទាប