ចិនរកឃើញរណ្តៅទុនបម្រុងមាសមានតម្លៃជាង ៨០ ពាន់លានដុល្លារក្នុងខេត្តហ៊ូណាន

ចិនរកឃើញបណ្តាញសរសៃរ៉ែមាសជាង ៤០ កន្លែងក្នុងជម្រៅជាង ២ ០០០ ម៉ែត្រ ជាមួយនឹងធនធានមាសសរុបចំនួន ៣០០,២ តោននៅក្នុងស្រុក Pingjiang ខេត្តហ៊ូណាន។ មាសនេះមានគុណភាព​អតិបរមា​ ១៣៨ ក្រាម​ក្នុង​មួយ​តោន​ ដែល​មាន​តម្លៃ​ខ្ពស់​ធៀប​នឹង​រ៉ែ​មាស​ផ្សេង​ទៀត​ជុំវិញ​ពិភពលោក

តម្លៃប្រេងធ្លាក់ចុះបន្តិច បន្ទាប់ពីស្តុកប្រេងរបស់អាម៉េរិកកើនឡើង

តម្លៃប្រេងឆៅម៉ាក Brent បានធ្លាក់ចុះ ០,២៧ ភាគរយ ឬ ៧២,៦៣ ដុល្លារក្នុងមួយបារ៉ល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ធ្លាក់ចុះ ០,៣ ភាគរយ ឬ ៦៨,៤២ ដុល្លារក្នុងមួយបារ៉ែល

ការអូសបន្លាយនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានជះឥទ្ធិពលកាន់តែអាក្រក់ដល់ឧស្សាហកម្មរថយន្តរហូតបញ្ឈប់បុគ្គលិក និងឈានដល់ការបិទរោងចក្រ

ការអូសបន្លាយនៃការធ្លាក់ចុះសេដ្ឋកិច្ចរបស់អាល្លឺម៉ង់ បានជះឥទ្ធិពលកាន់តែអាក្រក់ដល់ឧស្សាហកម្មរថយន្តរហូតបញ្ឈប់បុគ្គលិក និងឈានដល់ការបិទរោងចក្រ

កាណាដា ម៉ិកស៊ិក និងចិន ឆ្លើយតបទៅនឹងការដាក់ពន្ធថ្មីរបស់ Donald Trump

កាលពីថ្ងៃចន្ទ លោក Donald Trump បានប្រកាសពីផែនការដាក់ពន្ធ ២៥ ភាគរយលើទំនិញដែលនាំចូលពីម៉ិកស៊ិក និងកាណាដា និង ១០ ភាគរយបន្ថែមលើទំនិញដែលនាំចូលពីប្រទេសចិន ដោយលើកឡើងហេតុផលថា ដើម្បី​ដេញ​បង្ក្រាប​គ្រឿងញៀន និង​អន្តោប្រវេសន៍​ខុស​ច្បាប់

រុស្ស៊ី និងអ៊ីរ៉ង់ បញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មទ្វេភាគី

អ៊ីរ៉ង់បានចុះកិច្ចព្រមព្រៀងរូបិយប័ណ្ណជាមួយរុស្ស៊ី និងបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារ ដោយប្តូរមកប្រើប្រាស់រូបិយប័ណ្ណរូប៊លរុស្ស៊ី និងរៀលអ៊ីរ៉ង់ប៉ុណ្ណោះនៅក្នុងពាណិជ្ជកម្មទ្វេភាគី

ស្វែងយល់ពីទីក្រុងកំពូលទាំង ១០ ដែលមានមហាសេដ្ឋីច្រើនជាងគេនៅលើពិភពលោក

បច្ចុប្បន្ននេះ នៅជុំវិញពិភពលោកមានមហាសេដ្ឋីប្រមាណ ២ ៧៨១ នាក់ក្នុងចំណោមប្រជាជនសរុបជាង ៨ ពាន់លាននាក់ ដោយក្នុងនោះ ទីក្រុងញូវយ៉ក សហរដ្ឋអាម៉េរិក មានមហាសេដ្ឋី ១១០ នាក់, ទ្រព្យសម្បត្តិសរុប ៦៩៤ ពាន់លានដុល្លារ

រុស្ស៊ី បាញ់មីស៊ីលប្រភេទថ្មីទៅកាន់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងទីក្រុងគីវ ដែលបាញ់មីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស

រុស្ស៊ី បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយឆ្លងទ្វីបប្រភេទថ្មីទៅកាន់អ៊ុយក្រែន ជាការឆ្លើយតបទៅនឹងទីក្រុងគីវដែលបាញ់មីស៊ីលផលិតដោយសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស

ការដាក់ពន្ធថ្មីរបស់ Donald Trump អាចបង្កជាសង្គ្រាមពាណិជ្ជកម្មជាមួយនឹងសហភាពអឺរ៉ុប

Donald Trump ​មានបំណងដាក់ពន្ធ ៦០ ភាគរយ​លើ​ទំនិញ​ចិន​ទាំង​អស់ និង ១០ ទៅ ២០ ភាគរយ​លើ​ការ​នាំ​ចូល​ពី​ប្រទេស​ផ្សេង​ទៀតក្នុងនោះមានអឺរ៉ុបផងដែរ។ Trump មិនសប្បាយចិត្តជាមួយនឹងអតុល្យភាពពាណិជ្ជកម្មលើរថយន្ត និងកសិកម្ម ដោយសហភាពអឺរ៉ុបរក្សា​ពន្ធ ១០ ភាគរយ​លើ​រថយន្ត (បើ​ធៀប​នឹង​អត្រា ២,៥ ភាគរយ​របស់​អាម៉េរិក) និង​ពន្ធ​កសិកម្ម​ប្រហែល ១១ ភាគរយ (ច្រើន​ជាង​អត្រា​អាម៉េរិកទ្វេដង)។

តម្លៃប្រេងឡើងថ្លៃ ២ ភាគរយ ខណៈដែលសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនកាន់តែតានតឹង

តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ២,០៣ ភាគរយ ឬ ៧៤,២៩ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ២,០៧ ភាគរយ ឬ ៧០,១៧ ដុល្លារក្នុងមួយបារ៉ែល

ធនាគារកណ្តាលជប៉ុនផ្តល់សញ្ញាអំពីការដំឡើងការប្រាក់បន្ថែមទៀត ប្រសិនបើតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល

លោក Kazuo Ueda ទេសាភិបាលធនាគារកណ្តាលជប៉ុន បានលើកឡើងថា អាចនឹងបន្តដំឡើងអត្រាការប្រាក់ ប្រសិនបើសេដ្ឋកិច្ច និងតម្លៃប្រាក់យ៉េនបន្តមានភាពប្រែប្រួល ខណៈដែលបច្ចុប្បន្ន តម្លៃប្រាក់យ៉េនកំពុងធ្លាក់ចុះ