រុស្ស៊ី និងអ៊ីរ៉ង់ បញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្មទ្វេភាគី

បរទេស៖ យោងតាមប្រភពព័ត៌មានពីរ៉យទ័រ បានរាយការណ៍ថា រុស្ស៊ី និងអ៊ីរ៉ង់ បានបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកក្នុងពាណិជ្ជកម្មទ្វេភាគី ដោយប្តូរទៅជាប្រើប្រាស់រូបិយប័ណ្ណជាតិរបស់ពួកគេវិញ។

យោងតាមការបញ្ជាក់របស់លោក Mohammad-Reza Farzin អភិបាលធនាគារកណ្តាលអ៊ីរ៉ង់ (CBI) បានឲ្យដឹងថា ​វិធានការ​នេះ​គឺ​ជា​ផ្នែក​មួយនៃ​ផែនការ​ដើម្បី​ប្រឆាំង​នឹង​ទណ្ឌកម្ម​អយុត្តិធម៌។ អ៊ីរ៉ង់ បានចុះកិច្ចព្រមព្រៀងរូបិយប័ណ្ណជាមួយរុស្ស៊ី និងបញ្ឈប់ការប្រើប្រាស់ប្រាក់ដុល្លារ ដោយប្តូរមកប្រើប្រាស់រូបិយប័ណ្ណ រូប៊លរុស្ស៊ី និងរៀលអ៊ីរ៉ង់ប៉ុណ្ណោះ។ មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរ​ហិរញ្ញវត្ថុ​របស់​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​លើ​អត្រា​ប្តូរ​ប្រាក់​ដើម្បី​ប្រើប្រាស់​ក្នុង​ប្រតិបត្តិការ​ពាណិជ្ជកម្ម​បរទេសផងដែរ។

កាលពីខែកក្កដា ឆ្នាំ២០២២ អ៊ីរ៉ង់ និងរុស្សី ដែលជាប្រទេសនៅក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក បានប្រកាសពីផែនការប្រើប្រាស់រូបិយប័ណ្ណជាតិរៀងៗខ្លួន ជំនួសប្រាក់ដុល្លារអាម៉េរិកនៅក្នុងពាណិជ្ជកម្ម។ កាល​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ ភាគីទាំងពីរ​បាន​សម្រេចនូវ​កិច្ច​ព្រម​ព្រៀង​មួយ​ដើម្បី​ជួញ​ដូរ​ប្រាក់​រូប៊លរុស្ស៊ី និងប្រាក់រៀលអ៊ីរ៉ង់​។ លើសពីនេះ កិច្ចព្រមព្រៀងនេះអនុញ្ញាតឱ្យធនាគារ និងម្ចាស់អាជីវកម្មប្រើប្រាស់ប្រព័ន្ធផ្ញើប្រាក់ដែលមិនមែនជា SWIFT និងកម្មវីធីធនាគារ ឬ ហិរញ្ញវត្ថុជំនួសផ្សេងទៀត។ លោក Farzin បានលើកឡើងដែរថា ទីក្រុងម៉ូស្គូ និងទីក្រុងតេអេរ៉ង់បានបញ្ចប់ជាផ្លូវការនូវការផ្គូរផ្គងប្រព័ន្ធទូទាត់ជាតិរបស់ពួកគេ ដែលនឹងអនុញ្ញាតឱ្យពលរដ្ឋមកពីប្រទេសទាំងពីរប្រើប្រាស់ប័ណ្ណឥណពន្ធក្នុងស្រុករបស់ពួកគេសម្រាប់ការទិញពេលកំពុងធ្វើដំណើរនៅក្នុងប្រទេសអ៊ីរ៉ង់ ឬរុស្ស៊ី។ បន្ថែមពីនេះ ទីក្រុងតេអេរ៉ង់អាចប្រើប្រាស់ប្រព័ន្ធទូទាត់ប្រាក់ Mir របស់រុស្ស៊ីសម្រាប់ការទូទាត់ជាមួយដៃគូអន្តរជាតិផ្សេងទៀតផងដែរ។

ស្របពេលដែលប្រទេសទាំងពីរស្ថិតនៅក្រោមទណ្ឌកម្មលោកខាងលិច​ ទីក្រុងម៉ូស្គូ និងក្រុងតេអេរ៉ង់បានពង្រឹងទំនាក់ទំនងដោយជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងហិរញ្ញវត្ថុរវាងពួកគេទាំងពីរ។ កាលពីខែតុលា វិមានក្រឹមឡាំងបង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងរុស្ស៊ី-អ៊ីរ៉ង់បានកើនឡើង ១២,៤ ភាគរយក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ។ ទន្ទឹមនឹងនេះ បណ្តាសាធារណរដ្ឋឥស្លាមកំពុងខិតខំប្រឹងប្រែងក្នុងការជំរុញពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការក្នុងប្លុកសេដ្ឋកិច្ច BRICS ផងដែរ។ កាលពីខែមករា អ៊ីរ៉ង់ អេហ្ស៊ីប អេត្យូពី និងអារ៉ាប់រួម បានក្លាយជាសមាជិកផ្លូវការរបស់ BRICS៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កម្ពុជា ស្រូបទាញបានទុនវិនិយោគជិត ២៨ ពាន់លានដុល្លារ ពីរោងចក្រធុនធ្ងន់ជាង ៣,២ ពាន់ទីតាំង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/07/2026

វិស័យផលិតកម្ម និងឧស្សាហកម្មធុនធ្ងន់នៅកម្ពុជា នៅតែបន្តបង្ហាញពីសន្ទុះកំណើនយ៉ាងរឹងមាំ និងទាក់ទាញបាននូវរំហូរទុនវិនិយោគបន្ថែមរាប់ពាន់លានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីជំនឿទុកចិត្តរបស់វិនិយោគិនអន្តរជាតិមកលើប្រទេសកម្ពុជា

កម្ពុជារកចំណូលបានជាង ៩០លានដុល្លារពីការប្រមូលសួយសារលើវិស័យរ៉ែ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

គិតត្រឹមរយៈពេល ៦ខែ ដើមឆ្នាំ២០២៦ កម្ពុជារកចំណូលបានប្រមាណ ៩០លានដុល្លារអាម៉េរិក ពីការប្រមូលសួយសារលើការធ្វើអាជីវកម្មរ៉ែសំខាន់ៗ ដោយនៅមិនទាន់បូកបញ្ចូលចំណូលសារពើពន្ធផ្សេងទៀតនៅឡើយ

ក្រសួងបរិស្ថានត្រៀមកូនឈើ​ ៥​ លាន ដើម ចែកជូនសាធារណៈជនទូទៅ តាមរយៈយុទ្ធនាការ «ពន្លកបៃតង» ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

ក្រសួងបរិស្ថាន បានត្រៀមកូនឈើយ៉ាងហោចណាស់ ៥លានដើម​ សម្រាប់ចែកជូនដល់សាធារណៈជនទូទៅ​ដោយឥតគិតថ្លៃនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ «ពន្លកបៃតង» ឆ្នាំ២០២៦

ជប៉ុន កោតសរសើរក្រសួងបរិស្ថាន ដែលធ្វើឱ្យកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងបរិស្ថាន ដែលបានជួយឱ្យប្រទេសកម្ពុជាក្លាយជា «ផ្ទះដ៏ស្អាត និងមានបរិស្ថានល្អ» សម្រាប់ប្រជាពលរដ្ឋ

ចិន​-​រុស្ស៊ី ​ចាប់ផ្តើម​ធ្វើ​សមយុទ្ធ​រួមគ្នា​ ១ ​សប្តាហ៍​នៅ​ដែន​សមុទ្រ​នៃ​ខេត្ត​ Qingdao​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​រុស្ស៊ី ​បាន​ប្រកាស​ថា​ ​លំហាត់​សមយុទ្ធ​ប្រចាំ​ឆ្នាំ​ ​Joint​ ​Sea​-​2026​ ​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ចិន​ នឹង​ប្រព្រឹត្តទៅ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ​គិត​ចាប់ពី​ថ្ងៃចន្ទ​នេះ ​តទៅ

កសិដ្ឋានរុនតាឯក អាចផ្គត់ផ្គង់ត្រីប្រាប្រមាណ ៤៥០ តោន/មួយឆ្នាំ នៅទីផ្សារខេត្តសៀមរាប

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កសិដ្ឋានចិញ្ចឹមត្រីប្រាមួយកន្លែង ស្ថិតក្នុងក្រុងរុនតាឯកតេជោសែន កំពុងបង្ហាញពីសក្តានុពលខ្ពស់ក្នុងការផលិត និងផ្គត់ផ្គង់ត្រីប្រាទៅកាន់ទីផ្សារក្នុងខេត្តសៀមរាប ចន្លោះពី ៣៧០ ដល់ ៤៥០ តោនក្នុងមួយឆ្នាំ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច បន្ទាប់ពីអង្គការនាំចេញប្រេង និងសម្ព័ន្ធមិត្ត OPEC+ ព្រមព្រៀងដំឡើងផលិតកម្មបន្ថែម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 06/07/2026

កាលពីថ្ងៃអាទិត្យកន្លងទៅនេះ បណ្តាប្រទេសនាំប្រេងចេញ និងសម្ព័ន្ធមិត្ត (OPEC+) បានព្រមព្រៀងគ្នាដំឡើងគោលដៅផលិតកម្មបន្ថែមចំនួន ១៨៨,០០០ បារ៉ែលក្នុងមួយថ្ងៃចាប់ពីខែសីហាតទៅ

AI និង Deepfake រួមចំណែកក្នុងវិបត្តិស្គេមអនឡាញលើពលរដ្ឋអាម៉េរិក ខាតបង់ប្រាក់ដល់ ៦៨ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 06/07/2026

ប្រជាជនអាម៉េរិកប្រហែល ១៥ លាននាក់ ត្រូវបានបោកប្រាស់លុយកាក់តាមប្រព័ន្ធអនឡាញ ឬ online scam កាលពីឆ្នាំ ២០២៥ កន្លងទៅ ដោយក្នុងនោះមានចំណែកគួរឱ្យកត់សម្គាល់នៃករណីឆបោក គឺជាការប្រើប្រាស់មាតិកា ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាក្លែងបន្លំរូបភាព/សំឡេងដែលយើងស្គាល់ថាជា Deepfakes

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែង អាចប្រមូលផលបាន ១ តោន/មួយថ្ងៃ រកចំណូលបានខ្ទង់ពាន់ដុល្លារ

ជំនួញ, ព្រឹត្តិការណ៍

• 06/07/2026

កសិដ្ឋានដាំផ្សិតត្រចៀកកណ្តុរមួយកន្លែងនៅក្នុងខេត្តសៀមរាប អាចប្រមូលផលបានប្រមាណ ១ តោនក្នុងមួយថ្ងៃ ហើយបើគេគណនាទៅលើតម្លៃវិញ អាចរកចំណូលបានច្រើនពាន់ដុល្លារជារៀងរាល់ថ្ងៃ

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន