អាល្លឺម៉ង់ សុំដកខ្លួនចេញពីការងារជាអ្នករាយការណ៍សព្វាវុធទាំងអស់ដែលត្រូវដឹកជញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន

អាល្លឺម៉ង់ នឹងដកខ្លួនចេញពីកិច្ចការងារជាអ្នករាយការណ៍គ្រឿងសព្វាវុធដែលដឹកជញ្ជូនទៅកាន់អ៊ុយក្រែន ហើយនឹងបន្តកាត់បន្ថយគ្រប់របាយការណ៍ទាំងប្រភេទអាវុធ ក៏ដូចជាកញ្ចប់យោធាទាំងឡាយជាមួយនឹងអ៊ុយក្រែនទាំងអស់

វៀតណាម សម្រុកនាំទំនិញចេញទៅអាមេរិករាប់សិបពាន់លានដុល្លារមុនការអនុវត្តពន្ធថ្មី៤៦ភាគរយ

ក្រុមអ្នកផលិតនៅវៀតណាមកំពុងញាប់ដៃញាប់ជើងក្នុងការជំរុញឲ្យមានការនាំចេញបានច្រើនបំផុតតាមដែលអាចធ្វើទៅបានទៅកាន់អាមេរិកមុនពេលការអនុវត្តពន្ធគយថ្មីចូលជាធរមាន

ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតអាវុធឥណ្ឌាចំណេញជាង៥ពាន់លានដុល្លារក្នុងអំឡុងពេលតានតឹងជាមួយប៉ាគីស្ថាន

តម្លៃទីផ្សារហ៊ុនសរុបរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុកទាំងអស់របស់ឥណ្ឌាអាចប្រមូលបានតម្លៃបន្ថែមដល់ទៅជា ៥ពាន់លានដុល្លារ ដោយក្នុងនោះភាគច្រើនគឺបានកើនឡើងនៅចុងខែមេសារហូតមកដល់បច្ចុប្បន្ន

នាវាដឹកទំនិញចិនឈុតដំបូងដែលជាប់កាតព្វកិច្ចពន្ធគយ១៤៥ភាគរយ បានមកដល់ទឹកដីអាមេរិកជាមួយនឹងចំនួនត្រឹមពាក់កណ្តាលនៃស្តុក

ពលរដ្ឋអាមេរិកដែលជាអតិថិជនចុងក្រោយនៃអ្នកប្រើប្រាស់ទំនិញនាំចូលពីប្រទេសចិននឹងចាប់ផ្តើមទទួលរងសំពាធនៃការចំណាយប្រចាំថ្ងៃ​ក្រោយពេលដែលកាតព្វពន្ធគយថ្មី១៤៥ភាគរយនឹងចូលជាធរមាន

អាមេរិកប្រកាសបន្តកាត់បន្ថយចំនួនទាហានថ្នាក់ផ្កាយ១ ដល់ផ្កាយ៤ ចន្លោះពី១០ ទៅ ២០ភាគរយ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកបានប្រកាសកាត់បន្ថយចំនួនមេបញ្ជាការយោធាថ្នាក់ផ្កាយ៤ ក្នុងទំហំ២០ភាគរយបន្ថែមទៀត ដើម្បីចូលរួមចំណែកសន្សំសំចៃចំណាយថវិការដ្ឋនៅក្នុងសម័យកាលដឹកនាំដោយរដ្ឋបាលរបស់លោកប្រធានាធិបតី Donald Trump

Nvidia ត្រៀមយុទ្ធសាស្ត្រថ្មី ដើម្បីគេចចេញសំពាធពន្ធគយរបស់អាមេរិក និងធានាទីផ្សារចិន

Nvidia កំពុងរៀបចំក្រុមការងារដើម្បីរចនារូបរាងបន្ទះឈីបថ្មីរបស់ខ្លួនជាច្រើនម៉ូដេលដោយសង្ឃឹមថានឹងអាចសម្របខ្លួនទៅតាមគោលការណ៍នាំចេញ និងរឹតបន្តឹងថ្មីរបស់រដ្ឋាភិបាលអាមេរិក ជាពិសេស ធ្វើយ៉ាងណាអាចធានាឲ្យបាននូវការនាំចេញទៅកាន៉ទីផ្សារប្រទេសចិនដូចគ្រាមុន

លោក Trump នឹងទទួលខុសត្រូវគ្រប់យ៉ាងចំពោះអ្វីដែលបានសម្រេចចិត្ត ប៉ុន្តែមិនហ៊ានធានាបញ្ហាវិបត្តិសេដ្ឋកិច្ច

ផ្តល់កិច្ចសម្ភាសជាមួយនឹង NBC News កាលពីពេលថ្មីៗនេះ មេដឹកនាំអាមេរិក លោកប្រធានាធីបតី Donald Trump នៅតែបានបង្ហាញអំពីជំនឿចិត្តចំពោះការដឹកនាំក្នុងរយៈពេល១០០ថ្ងៃកន្លងមកនេះ ប៉ុន្តែលោកបែរជាមិនហ៊ានធានាចំពោះមុខវិបត្តិសេដ្ឋកិច្ចរបស់អាមេរិកនោះឡើយ

គ្រាន់តែ ចិន – អាមេរិក បង្ហាញឥរិយាបថទន់ភ្លន់ដាក់គ្នាបន្តិចភ្លាម តម្លៃប្រេងឆៅងើបឡើងវិញភ្លែត

នាព្រឹកថ្ងៃសុក្រនេះ ទីផ្សារលក់ប្រេងឆៅរបស់អន្តរជាតិត្រូវបានគេសង្កេតឃើញថា តម្លៃប្រេងបានចាប់ផ្តើមហក់ឡើងបន្តិចវិញក្រោយពេលដែលមហាអំណាចសេដ្ឋកិច្ចទាំង២ ចិន និងអាមេរិក បានបង្ហាញពីឥរិយាបថ និងនិន្នាការចូលរួមតុចរចាពិភាក្សាគ្នា

Tesla បង្ខំចិត្តបិទទីផ្សារលក់ដ៏ធំរបស់ខ្លួនដោយសារតម្លៃពន្ធគយរវាងចិន និងអាមេរិក

ក្នុងគ្រាដែលភាពតានតឹងផ្នែកពាណិជ្ជកម្មរវាងអាមេរិក និងចិន ក្រុមហ៊ុនអ្នកផលិតរថយន្តអគ្គិសនី Tesla បានរសម្រេចចិត្តកាត់បន្ថយការលក់រថយន្តអគ្គិសនីរបស់ខ្លួនមួយភាគធំចូលទៅក្នុងទីផ្សារចិន

កតិកាសញ្ញាការពារជាតិចំនួន២ រវាងហ្វីលីពីន និងជប៉ុន ត្រៀមបង្កើតឡើងផ្តោតលើបញ្ហាជម្លោះដែនទឹកជាមួយចិន

នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន លោក Shigeru Ishiba បានប្រកាសថា ជប៉ុន និងប្រទេសហ្វីលីពីន កំពុងរៀបចំផែនការពិភាក្សារួមគ្នាទៅលើឯកសារកតិកាសញ្ញាលើវិស័យការពារជាតិ