មិនធម្មតា ! Amazon ជួយអាជីវកម្មខ្នាតតូចនៅឥណ្ឌានាំចេញទំនិញទៅក្រៅប្រទេសបានដល់ ២០ពាន់លានដុល្លារ

បរទេស ៖ នៅដើមសប្តាហ៍នេះ ក្រុមហ៊ុនលក់ទំនិញតាមអនឡាញលំដាប់កំពូលរបស់អាម៉េរិក Amazon បានអះអាងថា នៅលើគេហទំព័រលក់ទំនិញរបស់ខ្លួនបានជួយគាំទ្រដល់ការលក់ទំនិញរបស់ក្រុមអាជីវកម្មខ្នាតតូចរបស់ប្រទេសឥណ្ឌាក្នុងទំហំទៅដល់ ២០ពាន់លានដុល្លាររួចមកហើយសម្រាប់ការនាំចេញទៅកាន់ទីផ្សារក្រៅប្រទេស។

Amazon បានបង្ហាញទិន្នន័យទៀតថា គិតត្រឹមឆ្នាំ២០២៥នេះប៉ុណ្ណោះ អាជីវករឥណ្ឌាអាចនាំចេញទំនិញរបស់ខ្លួនបានប្រមាណ ៧ពាន់លានដុល្លារទាំងដែលបច្ចុប្បន្នពួកគេកំពុងជួបប្រទះបញ្ហារាំងស្ទះដោយសារការតម្លើងពន្ធគយរបស់អាម៉េរិកមកលើផលិតផលរបស់ប្រទេសឥណ្ឌា។ យ៉ាងណាក្តី ទោះមានឧបសគ្គបែបនេះក៏ដោយ Amazon នៅតែមានជំនឿចិត្តថា ក្នុងរយៈពេលវែងជាងនេះ សន្ទុះនៃកំណើនលក់លើផ្ទាំងគេហទំព័ររបស់ខ្លួននឹងនៅតែអាចរុញឲ្យទំនិញរបស់ឥណ្ឌាទៅកាន់ទីផ្សារអន្តរជាតិកើនឡើងទៅដល់ ៨០ពាន់លានដុល្លារត្រឹមឆ្នាំ២០៣០ខាងមុខ ជាពិសេសសម្រាប់ប្រភេទមុខទំនិញដែលកំពុងពេញនិយមខ្លាំង ដូចជា គ្រឿងសំអាង សម្ភារក្មេងលេង ក៏ដូចជាផលិតផលវាយនភណ្ឌផងដែរ។

ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយភ្នាក់ងារព័ត៌មាន ប្រធានផ្នែកលក់នៃទីផ្សារសកលរបស់ឥណ្ឌាប្រចាំក្រុមហ៊ុន Amazon លោក Srinidhi Kalvapudi បានលើកឡើងថា៖ ផលប៉ះពាល់លើការនាំចេញរបស់ឥណ្ឌា តាមរយៈគេហទំព័រ Amazon នៅពេលនេះនៅមានកម្រិតនៅឡើយ។ អាជីវករបានផ្តោតសំខាន់តែទៅលើអ្វីដែលអាចគ្រប់គ្រងលើការលក់ និងមានកំណើន ជាជាងការព្រួយបារម្ភអំពីកំដៅពាណិជ្ជកម្មដែលអាចផ្ទុះឡើងក្នុងរយៈពេលខ្លី។ ការងារដែលបណ្តាអាជីវករធ្វើជាយូរមកហើយនោះគឺមានរចនាសម្ព័ន្ធដ៏ត្រឹមត្រូវ ដែលមិនត្រឹមតែជាប្រព័ន្ធវិលជុំធម្មតានោះទេ ហើយចំពោះការកំណត់អត្រាពន្ធពីសហរដ្ឋអាម៉េរិកនាពេលបច្ចុប្បន្នេះ គឺគ្រាន់តែជាពេលវេលានៃការចាប់ផ្តើមប៉ុណ្ណោះ។

គួរឲ្យដឹងដែរថា កម្មវិធីលក់ផលិតផល និងទំនិញរបស់ឥណ្ឌាទៅទីផ្សារសកល ឬ Global Selling Programme របស់ Amazon ត្រូវបានដាក់ឲ្យដំណើរការតាំងតែពីឆ្នាំ២០១៥មកម្ល៉េះ។ កម្មវិធីនេះ អនុញ្ញាតឲ្យផលិតផលរបស់ឥណ្ឌាអាចនាំចេញទៅដល់ប្រទេសចំនួន១៨ ដែលក្នុងនោះរួមមានទាំងអាម៉េរិក ចក្រភពអង់គ្លេស អាម្លឺម៉ង់ កាណាដា និងអារ៉ាប់រួម ហើយបច្ចុប្បន្ននេះ គោលដៅនៃការលក់ផលិតផលឥណ្ឌានៅលើទីផ្សារសហរដ្ឋអាមេរិក បានស្ថិតនៅកំពូលតារាងនៃការនាំចេញតាមរយៈគេហទំព័រ Amazon ហើយរត់តាមពីក្រោយដោយចក្រភពអង់គ្លេស អាល្លឺម៉ង់ និងកាណាដា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការនាំចេញរបស់ចិនក្នុងខែឧសភា ហក់ឡើងខ្លាំងលើសការរំពឹងទុក ប៉ុន្តែរងសម្ពាធអន្តរជាតិជុំវិញការលើសសមត្ថភាពផលិត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

កំណើននៃការនាំចេញរបស់ចិននៅក្នុងខែឧសភាកន្លងទៅនេះ មានការកើនឡើងខ្លាំងលើសពីការរំពឹងទុកដែលជំរុញដោយតម្រូវការបន្ទះឈីប យានយន្ត និងកម្មវិធីបច្ចេកវិទ្យាកម្រិតខ្ពស់ផ្សេងទៀត

កម្ពុជា-វៀតណាម នឹងតភ្ជាប់ផ្លូវ​ល្បឿនលឿន ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្មរវាង​ប្រទេ​សទាំងពីរ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 09/06/2026

​ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដែលជា​កំពុងមមាញឹក​ក្នុងការ​សាងសង់ នឹង​ត្រូវ​ប្រើប្រាស់ដើម្បីតភ្ជាប់ជាមួយផ្លូវល្បឿនលឿនហូជីមិញ​-ម៉ុកបៃរបស់វៀតណាម ក្នុងគោលបំណងលើកកម្ពស់​កិច្ច​សហប្រតិបត្តិការ​លើវិស័យ​គន្លឹះសំខាន់​ៗ ជាពិសេស​សេដ្ឋកិច្ច ពាណិជ្ជកម្ម ​និងការ​វិនិយោគ

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 09/06/2026

សាកល្បងចិញ្ចឹមបង្កងនៅលើដំបូលផ្ទះរហូតពង្រីកជាកសិដ្ឋាននៅលើផ្ទៃដីដល់ទៅ ១៥ហិកតា រកចំណូលបានរាប់ពាន់ដុល្លារក្នុងមួយខែៗ

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យផលិតទំនិញក្នុងស្រុកកាន់តែច្រើន​​ ដើម្បីផ្គត់ផ្គង់តម្រូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

សម្តេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យឧស្សាហកម្មក្នុងស្រុកបង្កើនការផលិតឱ្យបានច្រើនដើម្បីផ្គត់ផ្គង់តម្រូវការជាក់ស្ដែង ខណៈដែលបច្ចុប្បន្ននេះ ជាឱកាសមាសសម្រាប់ការពង្រឹងលទ្ធភាពផលិតក្នុងស្រុក និងគាំទ្រផលិតផលជាតិ

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុន ធ្លាក់ចុះជាង ៨០% នៅក្នុងខែមីនា និងមេសា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ការនាំចេញរ៉ែកម្ររបស់ចិនទៅកាន់ជប៉ុនធ្លាក់ចុះជាង ៨០ ភាគរយនៅក្នុងខែមីនា និងខែមេសា ធៀបនឹងឆ្នាំមុន ដែលការធ្លាក់ចុះគឺឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃភាពតានតឹងផ្នែកនយោបាយការទូត

ការប្តូរមកប្រើលុយអឺរ៉ូជាផ្លូវការ គួបផ្សំនឹងវិបត្តិសកល ចាប់ផ្តើមបង្កសម្ពាធហិរញ្ញវត្ថុគ្រួសារនៅប៊ុលហ្ការី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/06/2026

ឆមាសទីមួយនៃឆ្នាំ ២០២៦ នេះ បានចាប់ផ្តើមនាំមកនូវភាពចលាចលផ្នែកហិរញ្ញវត្ថុដែលមិនធ្លាប់មានពីមុនមកសម្រាប់គ្រួសារទាំងឡាយក្នុងប្រទេសប៊ុលហ្ការី ពោលគឺចំពេលដែលព្រឹត្តិការណ៍សំខាន់ៗក្នុងស្រុកបានកើតឡើងបូករួមនឹងវិបត្តិអន្តរជាតិមួយចំនួន

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ធ្វើទស្សនកិច្ចនៅកូរ៉េខាងជើងរយៈពេល​ ២ថ្ងៃ ក្រោយអាក់ខាន ៧ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានទៅដល់ទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដើម្បីបំពេញដំណើរទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃ ក្រោយអាក់ខានអស់រយៈពេល៧ឆ្នាំ

ទេសចរកម្ពុជា ទៅប្រទេសវៀតណាម​ កើន​ឡើងខ្លាំង ក្រោយជម្លោះព្រំដែនកម្ពុជា-ថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ភ្ញៀវទេសចរកម្ពុជា ​បាន​ឈរ​នៅ​លំដាប់ទី ៥ ក្នុងចំណោម​ទេសចរបរទេស​ដែល​បាន​ចូលទស្សនា​ប្រទេសវៀតណាម​ច្រើន​ជាង​គេបំផុត​ក្នុងរយៈ​ពេល ៥ ខែដំបូង​នៃ​ឆ្នាំ ២២០២៦នេះ ពោលគឺ​កើន​ឡើង​ ៤០ ភាគរយ ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​កាលពីឆ្នាំមុន

អ្នកជំនាញ ៖ កសិករគួរជីកស្រះក្បែរចំការដំណាំ ដើម្បីទទួលបានផលចំណេញជាប់ពេញមួយឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/06/2026

ទឹក គឺជាកត្តាដ៏សំខាន់មួយក្នុងការរស់នៅប្រចាំថ្ងៃ ក៏ដូចជាសម្រាប់តម្រូវការធ្វើកសិកម្មដែលមាននាទីក្នុងការស្រោចស្រពដំណាំគ្រប់ប្រភេទផងដែរ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង SME នៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 08/06/2026

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត អញ្ជើញសម្ពោធចង្កោមកម្មវិធីគាំទ្រសហគ្រិនភាព សម្រាប់គាំទ្រដល់សិស្ស-និស្សិត ធុរកិច្ចថ្មី កសិករខ្នាតតូច និង សហគ្រាសធុនតូច និងមធ្យម នៅខេត្តកំពង់ធំ

Leave a Reply

Your email address will not be published.Required fields are marked *