បរទេស ៖ នៅសប្តាហ៍នេះ ប្រទេសសិង្ហបុរី បានដាក់តាំងបង្ហាញជាសាធារណៈនូវនាវាផ្ទុកដ្រូនខ្នាតយក្ស MRCV មួយគ្រឿងដែលមានទំហំធំ១ ក្នុងចំណោម៦គ្រឿងរបស់ខ្លួន ខណៈដែលនាវា៥គ្រឿងទៀតស្ថិតនៅក្នុងដំណើរការសាងសង់នៅឡើយ។
MRCV ជាប្រភេទនាវាផ្ទុកដ្រូនដែលមានទាំងយន្តហោះគ្មានមនុស្សបើក នាវាស្វ័យប្រវត្តិ និងនាវាមុជទឹកគ្មានមនុស្សបើក។ MRCV ថ្មីនេះមានឈ្មោះថា Victory នឹងត្រូវធ្វើប្រតិបត្តិការជំនួសតំណែងរបស់នាវាចាស់ៗម៉ូដេលស្រដៀងគ្នារបស់សិង្ហបុរីដែលបានដាក់ឲ្យបម្រើសេវាកម្មតាំងតែពីឆ្នាំ១៩៨៩មកម្ល៉េះ។ Victory ម៉ូដេលថ្មីនេះនឹងក្លាយទៅជានាវាដែលមានទំហំធំជាងគេបំផុតនៃកងកម្លាំងទ័ពជើងទឹកសិង្ហបុរី។

Victory នឹងត្រូវបញ្ជូនទៅកាន់ស្ថានីយ Gul Yard ដែលជាទីកន្លែងសម្រាប់បំពាក់បន្ថែមនូវមុខងារមួយចំនួន និងអាចសាកល្បងប្រតិបត្តិការនៅលើសមុទ្រ ខណៈដែលនាវា MRCV ទាំង៥គ្រឿងទៀតនឹងសាងសង់រួចជាបន្តបន្ទាប់ចាប់ពីឆ្នាំ២០២៨ខាងមុខនេះ។

គួរឲ្យដឹងដែរថា MRCV ម៉ូដេលនេះត្រូវការចំណាយពេលសាងសង់ត្រឹមតែពេល១២ខែប៉ុណ្ណោះគិតចាប់តាំងតែពីដំណាក់កាលសង់គ្រោងឆ្អឺងរហូតដល់ការដាក់ឲ្យដំណើរការសាកល្បងនៅលើផ្ទៃទឹក ជាមួយការប្រើបច្ចេកវិទ្យា 3D សម្រាប់ការឌីសាញ ។ MRCV នេះ មានប្រវែងសរុប ១៥០ម៉ែត្រ ជាមួយនឹងទំងន់ផ្ទុកសរុប ៨៣០០តោន អាចធ្វើដំណើរការជាមួយនឹងល្បឿនប្រមាណ ៤០គីឡូម៉ែត្រក្នុងមួយម៉ោង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content