អាម៉េរិក វិនិយោគរោងចក្រថាមពលស្អាតលើផ្ទៃដី៨០០ហិកតាអាចប្រមូលពន្ធមកវិញ១០០លានដុល្លារក្នុង១ឆ្នាំ

បរទេស ៖ រដ្ឋអារីហ្សូណា សហរដ្ឋអាម៉េរិក សប្តាហ៍នេះបានប្រកាសអនុម័តគម្រោងសាងសង់រោងចក្រថ្មីមួយកន្លែងដែលលាតសន្ធឹងលើផ្ទៃក្រឡា២០០០អា ឬប្រមាណជាង ៨០០ហិកតាដែលអាចផ្គត់ផ្គង់ថាមពលអគ្គិសនីដល់ពលរដ្ឋដល់ទៅរាប់ពានគ្រួសារ។

ប្រភពចេញផ្សាយដោយកាសែត The Phoeniz Business Journal បានរាយការណ៍ថា រោងចក្រផលិតថាមពលពីពន្លឺព្រះអាទិត្យនេះ មិនត្រឹមតែអាចផ្តល់អគ្គិសនីនោះទេ ថែមទាំងអាចបង្កើតការងារថ្មីជូនពលរដ្ឋក្នុងតំបន់ ជាពិសេសអាចផ្តល់ប្រាក់ចំណូលពន្ធមកឲ្យរដ្ឋាភិបាលអាម៉េរិកវិញប្រមាណជាង១០០លានដុល្លារជារៀងរាល់ឆ្នាំផងដែរ។

តាមផែនការ ក្រុមហ៊ុនដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា Avantus Clean Energy គឺជាអ្នករ៉ាប់រ៉ងកិច្ចការងារសាងសង់រោងចក្រនេះ។ គម្រោងដែលហៅឈ្មោះថា Pinyon Solar Project នឹងចាប់ផ្តើមសាងសង់នៅក្នុងឆ្នាំ២០២៦ ហើយរំពឹងទុកថា នឹងអាចបញ្ចប់ការដ្ឋាននៅត្រឹមឆ្នាំ២០២៨។

ប្រភពដដែលបានសសេរទៀតថា ក្នុងដំណាក់កាលសាងសង់គម្រោងនេះបានផ្តល់ការងារប្រមាណជា ៥០០នាក់ ហើយសម្រាប់ទីតាំងនឹងរៀបចំនៅក្នុងទីក្រុង Phoenix ភាគខាងត្បូងដែលជាទីតាំងអាចផ្តល់ផលប៉ះពាល់តិចតួចបំផុតដល់បរិស្ថាន និងសហគមន៍រស់នៅរបស់ពលរដ្ឋ។

ប្រធានផ្នែកគ្រប់គ្រងរបស់ក្រុមហ៊ុន Avantus Clean Energy លោក Colin Mann បានប្រាប់ក្រុមអ្នកកាសែតថា ក្រោយបញ្ចប់គម្រោងរោងចក្រថាមពលស្អាតនេះ លំនៅដ្ឋានប្រមាណជា៧ម៉ឺនខ្នងនឹងអាចទទួលបានការផ្គត់ផ្គងថាមពលពេញលេញ ផ្តល់ការងារថ្មីៗផង និងជាពិសេសអាចឲ្យអជ្ញាធរក្នុងតំបន់ប្រមូលពន្ធបានទៅដល់ជាង១០០លានដុល្លាររៀងរាល់ឆ្នាំយកមកពង្រឹងសេវាកម្មសាធារណៈក៏ដូចជាការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់បន្ថែមផ្សេងទៀតដែរ។

គួរឲ្យដឹងដែរថា អារីហ្សូណានេះគឺជារដ្ឋដែលសំបូរទៅដោយពន្លឺថ្ងៃច្រើនជាងគេក្នុងចំណោមរដ្ឋទាំងអស់របស់អាម៉េរិក ហើយបច្ចុប្បន្ន កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងនាមជារដ្ឋដែលអាចផលិតថាមពលពន្លឺព្រះអាទិត្យបានច្រើនជាងគេ។ តាមការព្យាករណ៍ ការបង្កើនថាមពលអគ្គិសនីផ្អែកលើថាមពលស្អាតនៅអាម៉េរិកកំពុងជួយឲ្យពលរដ្ឋអាម៉េរិកសន្សំលុយចំណាយសម្រាប់ថាមពលប្រើប្រាស់កាន់តែតិចឡើងដែលជាមធ្យមតម្លៃរបស់វាបានបន្តធ្លាក់ចុះប្រមាណជា២០ភាគរយជារៀងរាល់ទសវត្សរ៍៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិស័យឧស្សាហកម្ម​ទាក់ទាញ​បានទុនវិនិយោគ​ប្រមាណ ៥,៥ពាន់លានដុល្លារ​ក្នុង​រយៈ១០ខែ​ ឆ្នាំ២០២៥​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/11/2025

ក្នុងរយៈពេល១០ខែ ដើមឆ្នាំ២០២៥​នេះ វិស័យឧស្សាហកម្ម ​បានទាក់ទាញ​ទុនវិនិយោគ​ប្រមាណ​៥,៥ពាន់​លានដុល្លារអាម៉េរិក​ និង​បានបង្កើតឱកាសការងារ​ជាច្រើន​កន្លែង

តម្លៃប្រេងបានឡើងថ្លៃបន្តិចវិញបន្ទាប់ពីធ្លាក់ចុះរយៈពេល ២ សប្តាហ៍ជាប់ៗគ្នា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ០,៣៣% ឬ ៦៣,៦០ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ០,៣៧% ឬ ៥៩,៦៥ ដុល្លារក្នុងមួយបារ៉ែល

រដ្ឋមន្ត្រីក្រសួងដែនដី ៖ ប្លង់គោល​នៃការ​ប្រើប្រាស់ដី​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ សម្រាប់​តំបន់អង្គរ និង​បឹង​ទន្លេសាប​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 07/11/2025

រដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី នគរូបនីយកម្ម និងសំណង់​ បានបញ្ជាក់ថា ​ការរៀបចំប្លង់គោល​នៃការ​ប្រើប្រាស់ដីត្រឹមត្រូវ​ គឺធានា​បាននូវ​ការគ្រប់គ្រង​ជាក់​លាក់ និងងាយស្រួលក្នុងការអភិវឌ្ឍ

ឯកឧត្តម ហួត ហាក់ ទៅផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍ពីអង់គ្លេសមកកាន់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា បានទៅចូលរួមពិព័រណ៍ទេសចរណ៍ពិភពលោកនៅចក្រភពអង់គ្លេស ដើម្បីផ្សព្វផ្សាយ និងទាក់ទាញការវិនិយោគវិស័យទេសចរណ៍អន្តរជាតិមកកាន់កម្ពុជា

ខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគចំនួន ២៩ មានទុនសរុបប្រមាណ ១,៤ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

នៅខែតុលា កម្ពុជាអនុម័តគម្រោងវិនិយោគ២៩ ទំហំទុនប្រមាណ១,៤ប៊ីលានដុល្លារអាម៉េរិក ខណៈគម្រោងលេចធ្លោជាងគេ គឺព្រែកជីកហ្វូណនតេជោ ទំហំទុនវិនិយោគ១,២ប៊ីលានដុល្លារ

អាម៉េរិក- អូស្ត្រាលី គ្រោងបោះទុនរួមគ្នា ១០ពាន់លានដុល្លាររៀបចំសង្វាក់ផ្គត់ផ្គង់រ៉ែកម្រ ដើម្បីកាត់បន្ថយឥទ្ធិពលចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រធានាធិបតីអាម៉េរិក លោក Donald Trump និងលោកនាយករដ្ឋមន្ត្រីអូស្ត្រាលី Anthony Albanese បានជួបប្រជុំគ្នានៅឯសេតវិមាន និងបានឈានទៅដល់ចុះហត្ថលេខាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់រ៉ែកម្រជាមួយគ្នា

មេដឹកនាំចិន និងកូរ៉េខាងត្បូង ពិភាក្សាគ្នាពីការពង្រឹងទំនាក់ទំនងឡើងវិញ និងពង្រីកការផ្លាស់ប្តូរវប្បធម៌

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/11/2025

ប្រមុខដឹកនាំកំពូលរបស់ចិន និងកូរ៉េខាងត្បូង បានជួបពិភាក្សាគ្នាអំពីការផ្លាស់ប្តូរវប្បធម៌ និងបន្ធូរបន្ថយការរឹតត្បិតរបស់ទីក្រុងប៉េកាំងលើវិស័យកម្សាន្តរបស់កូរ៉េខាងត្បូងដែលធ្លាប់មានកន្លងទៅឱ្យធូរស្រាលឡើងវិញ

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 07/11/2025

វិទ្យាស្ថានស្រាវជ្រាវយានយន្តដំបូងគេបង្អស់របស់កម្ពុជា – វិទ្យាស្ថានបច្ចេកវិទ្យាយានយន្ត និងឧស្សាហកម្មថាមពលថ្មីនៅកម្ពុជា (NEVITI) ត្រូវបានបង្កើតឡើងជាផ្លូវការ

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ ជួបគ្នាជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/11/2025

សិប្បកម្មផលិតក្នុងស្រុកចំនួន៦៩ និងផ្សារទំនើប ម៉ាត មីនីម៉ាតចំនួន ៦០ បានជួបជុំគ្នា ដើម្បីជំរុញចលនាប្រើប្រាស់ និងពង្រឹងខ្សែចង្វាក់ផលិតផលក្នុងស្រុកឱ្យកាន់តែទូលាយ

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមឱ្យបានប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ជំនួញ, ព្រឹត្តិការណ៍

• 03/11/2025

ចំការកំពង់ល្ពៅនៅខេត្តបាត់ដំបង នឹងផលិតផ្លែត្រសក់ផ្អែមប្រមាណ៣០០តោនក្នុងមួយឆ្នាំ ផ្គត់ផ្គង់ឲ្យគម្រោង Local Proud សម្រាប់នាំចេញទៅទីផ្សារបរទេស

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងភ្ជាប់សេវាកម្ម៖ 093 222 034 ឬ 088 222 0765 www.neocomisp.com NeocomISP Limited language

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *