បរទេស ៖ ថ្មីៗនេះ អាហ្គានីស្ថាន បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងទៅដល់បណ្តាប្រទេសនានាក្នុងតំបន់ពាក់ព័ន្ធទៅនឹងលទ្ធផលនៃការធ្វើតេស្តទៅលើការបាញ់មីស៊ីលចម្ងាយឆ្ងាយ ៤០០គីឡូម៉ែត្ររបស់ខ្លួនប្រកបដោយជោគជ័យ។
នៅក្នុងសេចក្តីប្រកាសដែលត្រូវបានធ្វើឡើងដោយក្រសួងការពារជាតិនៃរដ្ឋាភិបាលអាហ្គានីស្ថាន ក្រោមការដឹកនាំរបស់ក្រុមតាលីបង់ ព្រមទាំងបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនរបស់អាហ្គានីស្ថានផងដែរនោះបានពណ៌នា ថា វាគឺជាជំហ៊ានដ៏មានមោទនភាពសម្រាប់ការបង្កើនសមត្ថភាពការពារជាតិគួរជាទីមោទន។ យ៉ាងណាក្តី គេមិនបានដឹងពីព័ត៌មានលម្អិតណាមួយពាក់ព័ន្ធទៅនឹងឈ្មោះ សមត្ថភាព ឈ្មោះ និងបច្ចេកវិទ្យានៃការគ្រប់គ្រងមីស៊ីលនេះនោះទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិដដែលបានរៀបរាប់ទៀតថា ការធ្វើតេស្តដែលប្រព្រឹត្តទៅនៅតំបន់ក្បែរព្រំដែនរបស់អាហ្គានីស្ថាន ខណៈដែលគោលដៅសាកល្បងត្រូវវាយប្រហារចំគោលដៅទាំងអស់។

ទោះជាយ៉ាងណា នៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះមិនបានបង្ហាញពីរូបភាព និងសាក្សីដែលបានឃើញសកម្មភាពបាញ់នោះទេ។ មិនត្រឹមតែប៉ុណ្ណោះគេក៏មិនឃើញមានវិដេអូជាផ្លូវការ ឬឯកសារបច្ចេកទេសដែលត្រូវបានបញ្ចេញជាសាធារណនោះដែរ។
គួរឲ្យដឹងដែរថា ចាប់តាំងតែពីពេលដែលសហរដ្ឋអាម៉េរិកសម្រេចចិត្តដកខ្លួនចេញពីអាហ្គានីស្ថានកាលពីឆ្នាំ២០២១ រដ្ឋាភិបាលត្រូវបានកាន់កាប់ដោយក្រុមតាលីបង់ បូករួមឃ្លាំងអាវុធទាំងអស់ដែលធ្លាប់គ្រប់គ្រងដោយកងកម្លាំងយោធាអាហ្គានីស្ថាន ANDSF រួមមានទាំងយន្តហោះចម្បាំង រថយន្តយោធា ដ្រូន ព្រមទាំងប្រព័ន្ធកាំភ្លើងតូចធំជាច្រើន ប៉ុន្តែមិនធ្លាប់មានមីស៊ីលប្រភេទចំងាយឆ្ងាយបែបនេះឡើយ។
យ៉ាងណាក្តី សម្រាប់អ្នកជំនាញផ្នែកសព្វាវុធ មិនបានបង្ហាញពីជំនឿទៅលើតាលីបង់ពិតជាអាចអភិវឌ្ឍមីស៊ីលប្រភេទនេះបាននោះទេ ទាំងលក្ខខណ្ឌមួយចំនួនមិនអាចទៅរួច បូករួមទាំងបច្ចេកវិទ្យា ឥន្ធនៈសម្រាប់ប្រើប្រាស់ ព្រមទាំងបទពិសោធក្នុងការផលិតសព្វាវុធបែបទំនើបផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content