ប្រវត្តិសាស្តថ្មីនៃការដឹកជញ្ជូនទំនិញសកលតាមសមុទ្រជំនួសផ្លូវទឹកសំខាន់ព្រែកជីកស៊ុយអេ និងប៉ាណាម៉ា

បរទេស ៖ អាចជាដំណឺងដ៏ល្អសម្រាប់ក្រុមហ៊ុនរកស៊ីក្នុងវិស័យដឹកជញ្ជូនទំនិញតាមផ្លូវទឹកពីតំបន់អាស៊ីទៅកាន់តំបន់អឺរ៉ុបដោយសារតែផ្លូវទឹកដ៏សំខាន់ថ្មីមួយនឹងអាចជួយកាត់បន្ថយពេលវេលាធ្វើដំណើរដល់ទៅពាក់កណ្តាលធៀបទៅនឹងផ្លូវទឹកសំខាន់ៗដែលធ្លាប់ប្រើជាយូរមកហើយរបស់ពិភពលោកនោះគឺព្រែកជីកស៊ុយអេ និងព្រែកជីកប៉ាណាម៉ា។

ក្រុមហ៊ុនយក្សរបស់រុស្ស៊ីក្នុងវិស័យផលិតថាមពលនុយក្លេអ៊ែរ Rosatom បានប្រកាសកាលពីដើមសប្តាហ៍កន្លងមកនេះថា ជាប្រវត្តិសាស្ត្រដ៏គួរឲ្យមោទនភាព ដោយសារតែនាវាដឹកកុងតឺន័រដំបូងរបស់ប្រទេសចិនបានបញ្ចប់ការធ្វើដំណើរតាមច្រកមួយដែលកសាង និងរៀបចំឡើងដោយប្រទេសរុស្ស៊ីកាត់តាមតំបន់ទឹកកកអាក់ទិក គឺ Arctic’s Northern Sea Route (NSR)។

default

Rosatom បានបញ្ជាក់ថា ការឆ្លងកាត់ផ្ទាំងទឹកកកនៅតំបន់អាក់ទិករបស់នាវាទំនិញចិនបានទទួលការគាំទ្រ និងបើកផ្លូវដោយក្រុមនាវាបំបែកដុំទឹកកកដើរដោយថាមពលនុយក្លេអ៊ែររបស់ប្រទេសរុស្ស៊ីដែលជាក្រុមការងារប្រតិបត្តិការ និងគ្រប់គ្រងលើផ្លូវទឹក NSR មួយនេះ។

រុស្ស៊ី បានខិតខំអភិវឌ្ឍផ្លូវ NSR មួយនេះជាយូរមកហើយ ព្រោះវាគឺជាផ្លូវដឹកជញ្ជូនតាមសមុទ្រដ៏សំខាន់ដែលឆ្លងកាត់តាមតំបន់ផ្ទាំងទឹកកករបស់ខ្លួន ព្រមទាំងតំបន់ចុងបូព៌ា ហើយវានឹងក្លាយទៅជាច្រកផ្លូវដ៏សំខាន់បំផុតដែលប្រើរយៈពេលខ្លីឆ្ពោះទៅកាន់គោលដៅរវាងតំបន់អឺរ៉ុបទាំងមូល និងបន្តទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រោយកិច្ចខិតខំប្រឹងប្រែងជាច្រើនឆ្នាំគេមើលឃើញ ថា​ NSR នឹងក្លាយទៅជាច្រកផ្លុវទឹកទំនិញតាមសមុទ្រដ៏មានសក្តានុពលខ្លាំងជាងគេច្រកផ្លូវទឹកតាមព្រែកស៊ុយអេ និងព្រែកជីកប៉ាណាម៉ាទៅទៀត។

គួរឲ្យដឹងដែរថា នាវាទំនិញចិនបានធ្វើដំណើរមកដល់ផែសមុទ្ររបស់ចក្រភពអង់គ្លេស Felixstowe ក្រោយការធ្វើដំណើរអស់រយៈពេល២០ថ្ងៃប៉ុណ្ណោះពីផែសមុទ្រចិន Nignbo។ នាវាដឹកទំនិញដែលមានទំងន់សរុប២៥០០០តោននេះក៏នឹងរំពឹងទុកថាបន្តធ្វើដំណើរទៅដល់ផែសមុទ្រនៅទីក្រុង Rotterdam របស់ហូឡូង់ និងទីក្រុង Hamburg របស់អាល្លឺម៉ង់ មុនពេលដែលបញ្ចប់ការទំលាក់ទំនិញចុងក្រោយនៅផែសមុទ្រទីក្រុង St. Petersburg របស់រុស្ស៊ី។ ការធ្វើដំណើរជាប្រវត្តិសាស្ត្រនេះបានក្លាយទៅជាការតាមដានយ៉ាងយកជិតទុកដាក់ដោយបណ្តាក្រុមហ៊ុនអ្នករកស៊ីនៅក្នុងឧស្សាហកម្មដឹកជញ្ជូនតាមសមុទ្ររបស់ពិភពលោកដើម្បីអាចជំនួសច្រកផ្លូវស៊ុយអេ ដែលជាទូទៅចំណាយពេលដល់ទៅ៤០ថ្ងៃ និងច្រកសមុទ្ររបស់អាហ្វ្រិក Cape of Good Hope ត្រូវចំណាយពេលដល់ទៅ៥០ថ្ងៃ។

កន្លងមក ប្រធានាធិបតីរុស្ស់ី លោក Vladimir Putin ធ្លាប់បានធ្វើការកត់សំគាល់ជាច្រើនរួចមកហើយថា NSR គឺជាផែនការជាយុទ្ធសាស្ត្ររបស់រុស្ស៊ី។ ទីក្រុងមូស្គូ គ្រោងនឹងដាក់គោលដៅក្នុងការបង្កើនចំនួនដឹកជញ្ជូនទាំងចំនួន និងទំហុំឲ្យបានទៅដល់២០០លានតោននៅត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះមានទាំងការធ្វើទំនើបកម្មផែសមុទ្រនៅតំបន់ភាគខាងជើង និងការបង្កើនក្រុមនាវាសម្រាប់សេវាកម្មបំបែកផ្ទាំងទឹកកកឲ្យបានកាន់តែច្រើនផង៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/08/2026

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ

រយៈពេល៧ខែ​ ឆ្នាំ២០២៦ កម្ពុជា​ទទួលបានប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែល​ចុះបញ្ជីជិត​ ២ពាន់​លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ចាប់ពីខែមករា ដល់ដំណាច់ខែកក្កដា ២០២៦ កម្ពុជា​ទទួលបាន​ប្រភពទុនវិនិយោគពីប្រទេស​ចិន​ដែលចុះបញ្ជីនៅ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​មានទំហំជិត​២ពាន់​លានដុល្លារ

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

រដ្ឋាភិបាលកំពុងពិនិត្យលើគម្រោងស្នើសុំវិនិយោគចំនួន៧ មានទុនសរុបប្រមាណ ៣៥០លានដុល្លារ អាចបង្កើតការងារបានប្រមាណ ១.៨០០កន្លែង

ទំនាក់ទំនងអាម៉េរិក និងកាណាដា កាន់តែតានតឹង ដោយសារការដាក់ពន្ធសងសឹកគ្នាទៅវិញទៅមក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ទំនាក់ទំនងពាណិជ្ជកម្មរវាងអាម៉េរិក និងកាណាដាកាន់តែតានតឹងជាមួយនឹងការដាក់ពន្ធគយសងសឹកគ្នាទៅវិញទៅមក បន្ទាប់ពីកិច្ចចរចាអស់រយៈពេលជាច្រើនថ្ងៃមិនចុះសម្រុងគ្នា

អាម៉េរិក​ត្រៀម​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​លើ​អ៊ីរ៉ង់ ​​រុញ​ឱ្យ​ជម្លោះ​ឈាន​ដល់​ដំណាក់កាល​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

​ប្រធាន​សភា​តំណាងរាស្ត្រ​សហរដ្ឋ​អាម៉េរិក​ ​លោក​ ​Mike ​Johnson ​បាន​ឱ្យ​ដឹង​ថា​ ​ការ​ប្រឈមមុខ​ដាក់​គ្នា​រវាង​ទីក្រុង​វ៉ាស៊ីនតោន ​និង​ទីក្រុង​តេហេរ៉ង់ ​កំពុង​ឈានចូល​ដំណាក់កាល​ថ្មី ​ដោយ​អាម៉េរិក​ផ្តោត​លើ​ការ​បង្កើន​សម្ពាធ​សេដ្ឋកិច្ច​ ​និង​ការ​អនុវត្ត​ទណ្ឌកម្ម​ ​ខណៈ​លោក​បន្ត​បង្ហាញ​ការ​មិន​ទុកចិត្ត​លើ​រដ្ឋាភិបាល​អ៊ីរ៉ង់

លុយ​យេន​ធ្លាក់​ថ្លៃ​ ​បន្ថែម​សម្ពាធ​លើ​វិបត្តិ​សន្តិសុខ​ស្បៀង​របស់​ជប៉ុន​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/08/2026

នៅ​ពីក្រោយ​វប្បធម៌​ម្ហូប​អាហារ​ដ៏​ល្បីល្បាញ​របស់​ជប៉ុន ​ដូចជា​ Sushi​,​ ​Udon ​និង​ Sake ​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ​កំពុង​ប្រឈម​នឹង​បញ្ហា​សន្តិសុខ​ស្បៀង​ដ៏​ស្មុគស្មាញ ​ខណៈ​ការ​ពឹងផ្អែក​លើ​ការ​នាំចូល ការ​ធ្លាក់​ថ្លៃ​ប្រាក់​យេន ​និង​ផលប៉ះពាល់​ពី​គោលនយោបាយ​កសិកម្ម​ចាស់​ៗ​កំពុង​បង្កើន​ភាព​ងាយរងគ្រោះ

របាយការណ៍​ ​CDRI​៖​ ​កម្ពុជា​ត្រូវ​ពន្លឿន​ការ​ពង្រឹង​សន្តិសុខ​ថាមពល​ ​ខណៈ​ទីផ្សារ​ថាមពល​សកលរង​ការ​រំខាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

ការ​ពឹងផ្អែក​របស់​កម្ពុជា​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ​ ​និង​ជី ​បាន​ធ្វើឱ្យ​សេដ្ឋកិច្ច​ប្រឈម​នឹង​ការ​រំខាន​ការ​ផ្គត់ផ្គង់​ថាមពល​សកល ​និង​បង្កើន​តម្រូវការ​ឱ្យ​មាន​វិធានការ​ការពារ​គ្រួសារ​ងាយ​រងគ្រោះ ​ព្រមទាំង​ការ​កសាង​ភាព​ធន់​សេដ្ឋកិច្ច​រយៈពេល​វែង

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/08/2026

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងវិទ្យាស្ថានអភិវឌ្ឍន៍ និងសេដ្ឋកិច្ច រួមគ្នាពង្រឹងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការត្រៀមខ្លួនសម្រាប់អាជីពរបស់យុវជន

សិង្ហបុរី​ត្រៀម​ទទួល​តួនាទី​ប្រធាន​អាស៊ាន​ឆ្នាំ​ ​២០២៧​ ​កំណត់​យក​សាមគ្គី​ភាព​ជា​ការងារ​ចម្បង​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/08/2026

សិង្ហបុរី​នឹង​ទទួល​តួនាទី​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ពី​ហ្វីលីពីន​នៅ​ថ្ងៃ​ទី​១ ​ខែ​មករា​ ​ឆ្នាំ​២០២៧ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ភាព​ជា​ស្នូល និង​សាមគ្គី​ភាព​របស់​អាស៊ាន ​ព្រមទាំង​ជំរុញ​សមាហរណកម្ម​ក្នុង​តំបន់​ ​ស្រប​ពេល​បរិយាកាស​ពិភពលោក​កាន់តែ​មាន​ការ​ប្រកួតប្រជែង ​និង​អស្ថិរ​ភាព

សាជីវកម្មធានាឥណទានកម្ពុជា ពង្រីកវិសាលភាពធានាឥណទានដល់ជាង ៦០០ លានដុល្លារ ពង្រឹងភាពធន់នៃសហគ្រាសក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 21/08/2026

គិតត្រឹមចុងខែកក្កដាឆ្នាំ២០២៦ សាជីវកម្មធានាឥណទានកម្ពុជាបានសម្រេចការធានាឥណទានជូនដល់សហគ្រាស និងម្ចាស់អាជីវកម្មសរុបចំនួន ១០.២៨៩ គណនី មានទំហំឥណទានសរុបជាង ៦០០លានដុល្លារ


Leave a Reply

Your email address will not be published.Required fields are marked *