អាជ្ញាធរសម្រេចផ្អាកបណ្តោះអាសន្នចំនួន 3 ទៀតក្នុងរាជធានីភ្នំពេញ

ក្រៅពីផ្សារតូចធំជាង២០ទីតាំងត្រូវបានប្រកាសផ្អាកត្រឹមរយៈពេលតែប៉ុន្មានថ្ងៃនោះ អាជ្ញាធរតំបន់នៅក្នុងរាជធានីភ្នំពេញបានសម្រេចបន្តផ្អាកដំណើរការផ្សារ​ចំនួន3ទៀតជាបណ្តោះអាសន្ន រួមមានផ្សាររីករាយ ផ្សារពិភពថ្មីឈូកមាស ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ហើយព្រឹកនេះបន្ត​ផ្អាកដំណើរកា​រ​ផ្សារអូឡាំពិក ស្ថិតក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ការផ្អាកដំណើរការបណ្ដោះអាសន្ននេះ ធ្វើឡើងរយៈពេល14ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី21 ខែមេសា ដល់ថ្ងៃទី04 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ19 ដល់អាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារនេះ។

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌសែនសុខ បានអំពាវនាវដល់អាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធជាមួយអាជីវករលក់ដូរនៅ តូបលេខ005 ផ្សារពិភពថ្មីឈូកមាស ហើយមានអាការៈសង្ស័យ សូមប្រញាប់រួសរាន់ទៅពិនិត្យសំណាកជាបន្ទាន់នៅ ផ្លូវA ខាងត្បូងផ្សារពិភពថ្មី ឈូកមាស។

ដោយឡែក សម្រាប់ផ្សារអូឡាំពិកក៏ត្រូវបានអាជ្ញាធរបានសម្រេចបិទបណ្ដោះអាសន្នរយៈពេល14ថ្ងៃ ចាប់ពីថ្ងៃទី21 ខែមេសា ដល់ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 បន្ទាប់ពីរកឃើញថាមានអាជីវករឆ្លងជំងឺកូវីដ-19។

លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកងបានមានប្រសាសន៍ថា

ចំពោះមុខរដ្ឋបាលខណ្ឌបឹងកេងកង សូមផ្អាកដំណើរការជាបណ្ដោះអាសន្ននូវមូលដ្ឋានផ្សារអូឡាំពិក សម្រាប់រយៈពេល14ថ្ងៃ ចាប់ពីម៉ោងសូន្យនាទី ថ្ងៃទី21 ឈានចូលថ្ងៃ22 ខែមេសា ឆ្នាំ2021 រហូតដល់ថ្ងៃទី05 ខែឧសភា ឆ្នាំ2021 ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវី-19 ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញចូលក្នុងទីតាំងផ្សារខាងលើ

ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សូមអំពាវនាវដល់បងប្អូនអាជីវករ សន្ដិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារ និងក្រុមគ្រួសារអាជីវករពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញចូលផ្សារខាងលើ គិតចាប់ពីថ្ងៃទី08 ខែមេសា ដល់ថ្ងៃទី14 ខែមេសា ឆ្នាំ2021 បើមានអាការៈក្ដៅខ្លួន ក្អក ពិបាកដកដង្ហើម ហើយមានការសង្ស័យថា ឆ្លងជំងឺកូវីដ-19 សូមទៅពិនិត្យសំណាកជាបន្ទាន់នៅបរិវេនសាលមហោស្របចេនឡា ព្រមទាំងអនុវត្តវិធានការចត្តាឡីស័កតាមការណែនាំ។

គួរជម្រាបថា រហូតមកដល់ពេលនេះ ផ្សារតូច ធំជាច្រើននៅក្នុងរាជធានីភ្នំពេញ បានបិទបណ្ដោះអាសន្នជាបន្ដបន្ទាប់ ក្រោយពាក់ព័ន្ធអ្នកឆ្លងជំងឺកូវី-19ពិសេសអាជីវករនៅក្នុងផ្សារតែម្ដង៕

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 03/04/2026

ដើម្បីអបអរសាទរ​ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ

សហគមន៍កសិកម្មទំនើបកើនឡើងដល់ ៣១ ជាមួយកិច្ចសន្យាផលិតកម្មមានតម្លៃជាង៤០លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

រហូតមកដល់ពេលនេះ សហគមន៍កសិកម្មទំនើបដែលបង្កើតឡើងនៅចុងឆ្នាំ២០២៣ កើនឡើងដល់៣១ និងកិច្ចសន្យាផលិតកម្មជាង៤០លានដុល្លារអាម៉េរិក

កម្ពុជា គ្រោងកំណត់ការប្រើប្រាស់សារធាតុ “អាសបេស្ដុស”ក្នុងវិស័យសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/04/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់មួយស្ដីពី “ការវាយតម្លៃផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុអាសបេស្ដុស” កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៦

លំហូរសាច់ប្រាក់ពីបរទេសធ្លាក់ចុះជាង ២៣ ភាគរយ ក្រោយការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/04/2026

ការវិលត្រឡប់របស់ពលករខ្មែរពីប្រទេសថៃ ពិតជាធ្វើឲ្យលំហូរប្រាក់ពីបរទេសថយចុះ ប៉ុន្តែ ក៏បានបង្ហាញពីផលវិជ្ជមានផងដែរ គឺអាចបំពេញកម្លាំងពលកម្មនៅក្នុងស្រុក។

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ពង្រីកផលិតផលថ្មីៗ ដើម្បីជីវភាពកសិករកាន់តែរីកចម្រើន

ជំនួញ, ព្រឹត្តិការណ៍

• 03/04/2026

សហគមន៍កសិកម្មទំនើប បន្លែសំបូរមានជ័យ ខេត្តកំពង់ចាម បានព្យាយាមបង្កើតផលិតផលថ្មីៗបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឱ្យកសិករកាន់តែទទួលបានប្រាក់ចំណូលពីមុខរបរកសិកម្មរបស់ខ្លួនច្រើនជាងមុន

អ៊ីរ៉ង់​ បានបាញ់ទម្លាក់​ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ​ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/04/2026

វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។

កសិករ៤គ្រួសារ ប្រើប្រាស់ដីរួមគ្នាទំហំ៤០អា ដាំបន្លែចម្រុះ រកចំណូលផ្គត់ផ្គង់​គ្រួសារ​រស់​នៅយ៉ាង​សុខសាន្ត​

ជំនួញ, ព្រឹត្តិការណ៍

• 02/04/2026

កសិករចំនួន៤គ្រួសារ នៅក្នុងភូមិមួយនៃខេត្តសៀមរាប បានរួមគ្នាប្រើប្រាស់ដីទំនេរទំហំជាង៤អា ឬជាង៤០០០ម៉ែត្រការ៉េ ដើម្បីដាំបន្លែចម្រុះ ឆ្លាស់គ្នាផ្គត់ផ្គង់នៅលើទីផ្សារក្នុងតំបន់ ដោយអាចរកចំណូលបានសមរម្យសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសាររស់នៅយ៉ាងមានសេចក្ដីសុខ

ក្រោយបញ្ចប់​ការ​ចុះបញ្ជីទូទាំង​ប្រទេស ក្រសួង​ដែនដីបន្តបេសកកម្ម​ផ្សេងទៀត ​ដើម្បីឱ្យពលរដ្ឋ​រស់នៅកាន់តែ​ស្រួល​ តជំនាន់

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 02/04/2026

ក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ នឹង​បន្តបេសកកម្មធ្វើការ​ងារ​ផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យ​ប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋ​កម្ពុជា​ទាំងអស់រស់នៅប្រកបដោយ​សុខុដុម​រមនា​ទាំងអស់គ្នា និងតជំនាន់

Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 02/04/2026

អ្នកជំនាញអាម៉េរិកថា​ hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក

មន្ត្រីជាន់ខ្ពស់​ពន្ធដារ ៖ ពន្ធ​លើ​ចំណេញ​មូលធន​ត្រូវបង់នៅពេលដែល​ចំណេញតែប៉ុណ្ណោះ បើមិនចំណេញមិនត្រូវ​បង់ទេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/04/2026

ពន្ធលើ​ចំ​ណេ​ញ​​មូលធន​លើកា​រលក់​ ឬផ្ទេរ​ទ្រព្យ​ទាំង​៥ប្រភេទនេះ ត្រូវបង់នៅពេលដែល​មាន​ផលចំណេញប៉ុណ្ណោះ បើមិនមានចំណេញមិនត្រូវ​បង់ទេ

ផ្សព្វផ្សាយសេវាកម្មលោកអ្នក $190 660px x 390px ក្នុង១ខែ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក

ផ្ទាំងបដាទម្រង់

គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់
ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក 920px x​ 570px $190 គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម ផ្ទាំងបដាទម្រង់ ចុចសាកល្បង 1920px x​ 800px បិទសំឡេង volume_up volume_off $205 តម្លៃក្នុង១ខែ ផ្សព្វផ្សាយសេវាកម្ម គ្រប់ទំហំបដាអាចបត់បែនតាមទំហំអេក្រង់ ផ្ទាំងបដាសេវាកម្មរបស់ លោកអ្នក បើកសំឡេង ផ្ទាំងបដាទម្រង់ ព័ត៌មានលម្អិត 085 511 711‌‌‌ orkun@ams.com.kh | Telegram (+855) 098 668 996 |

សាកល្បងប្រើ! ម្សៅត្រនាប់ កាដូរ

ចុចបាន

Free កាដូរ

ចុចបាន

Free Revlon