សៀមរាប ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវ និងស្នើដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់ ផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯក ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់តាមតម្រូវការនាពេលខាងមុខ។
ការអំពាវនាវរបស់ សម្តេចតេជោ ដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។

សម្តេចមានប្រសាសន៍ដូច្នេះថា ៖
“ខ្ញុំអំពាវនាវចំពោះម្ចាស់មីក្រូហិរញ្ញវត្ថុ ជួយផ្តល់កម្ចីឱ្យប្រជាពលរដ្ឋ ដែលមករស់នៅក្នុងតំបន់រុនតាឯកនេះ ដោយអត្រាការប្រាក់ទាប និងដោយភាពអនុគ្រោះ ព្រោះបងប្អូនប៉ុន្មានពាន់គ្រួសារនេះ អាចនឹងមានមួយចំនួនត្រូវការដើមទុន ដើម្បីបង្កើតនូវមុខរបរ ដូច្នេះខ្ញុំអំពាវនាវឱ្យសេវាមីក្រូហិរញ្ញវត្ថុយោគយល់ចំពោះការផ្តល់ឥណទាន និងអាទិភាពការផ្តល់ឥណទានឱ្យខ្ចីសម្រាប់ប្រជាពលរដ្ឋដែលរស់នៅរុនតាឯក ហើយដោយមានអាទិភាពនៃការប្រាក់ដែលអាចទាបការប្រាក់ ដែលឱ្យគោលដៅដទៃខ្ចី”

ពាក់ព័ន្ធនឹងការអំពាវនាវដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្នុងការផ្តល់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាបជូនពលរដ្ឋរស់នៅភូមិធម្មជាតិរុនតាឯកនេះ សម្តេចបានលើកឡើងថា សម្តេចមិនមានសិទ្ធិបញ្ជានោះទេ ប៉ុន្តែសម្តេចបញ្ជាក់ថា សម្តេចមានសិទ្ធិដាក់បញ្ជាលើអ្វីដែលស្ថិតក្នុងសមត្ថកិច្ចរបស់សម្តេច ដូចជាការបញ្ជាថវិកាឱ្យទិញដី ធ្វើផ្លូវថ្នល់ បណ្តាញទឹកស្អាត សាងសង់សាលារៀន និងមន្ទីពេទ្យជាដើម។
សម្តេចបានលើកឡើងដូច្នេះថា ៖
“មានតែកុម្មុយនីសទេ ដែលរដ្ឋចេញបញ្ជាទៅវិស័យឯកជន ប៉ុន្តែនេះ ខ្ញុំអត់មានសិទ្ធបញ្ជាទេ។ ខ្ញុំអំពាវនាវឱ្យមីក្រូហិរញ្ញវត្ថុផ្តល់ការយោគយល់សម្រាប់អ្នកដែលបានមករស់នៅរុនតាឯក”
គួររំលឹកផងដែរថា កាលពីខែសីហា កន្លងទៅនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែង កំណត់និយាមកាក្បាលដី និងរមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។
ការបើកយុទ្ធនាការនេះ បានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរ បានរងការព្រមានពីអង្គការយូណេស្កូ ក្នុងការដកប្រាសាទតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក ព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងនៅតំបន់រមណីយដ្ឋានអង្គរផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូ ក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកនាថ្ងៃទី១៤ ខែធ្នូឆ្នាំ១៩៩២។
គិតចាប់ពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា បានបញ្ចប់ការវាស់វែងក្បាលដី និងស្រង់ព័ត៌មានអ្នកកាន់កាប់ដីនៅភូមិគោលដៅទាំង ១១៤ភូមិ ក្នុងឃុំចំនួន១៧ សង្កាត់ចំនួន៧ ក្រុងចំនួន១ និងស្រុកចំនួន៤ ដោយវាស់វែងក្បាលដីបានសរុប ៩៣,៣៥១ក្បាលដី ទំហំ ១០,៩៤៥ហិកតា។ ក្នុងនោះក្បាលដីមានសំណង់ចំនួន ៣៩,០៤០ក្បាលដី, ក្បាលដីគ្មានសំណង់ចំនួន ៤៧,៣៤០ក្បាលដី និងក្បាលដីជាំដីស្រែចម្ការចំនួន ៦,៩៩១ក្បាលដី៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជិត ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍ វិទ្យុ និងកាសែតផ្នែកសេដ្ឋកិច្ច អប់រំ និងសង្គម។ បច្ចុប្បន្នលោកជានិពន្ធនាយកសារព័ត៌មាន AMS Economy និង AMS Education។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា-អូស្ត្រាលី រួមគ្នាការពារទន្លេមេគង្គក្នុងភាពជាដៃគូ មេគង្គ-អូស្រ្តាលី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/02/2026
កម្ពុជា និងអូស្ត្រាលី បានពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធក្នុងកិច្ចការពារបរិស្ថាន និងធនធានធម្មជាតិ ស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន តាមរយៈការអនុវត្តនូវគម្រោងរួមគ្នា «ការពារទន្លេមេគង្គ»
កោះតៃវ៉ាន់- អាម៉េរិក- ចិន កំពុងមមាញឹកខ្លាំងក្នុងការប្រកួតប្រជែងលើវិស័យរ៉ែកម្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 12/02/2026
រ៉ែកម្រ បានក្លាយទៅជាគោលដៅនៃការប្រកួតប្រជែងគ្នាក្នុងសម័យបច្ចេកវិទ្យារីកចម្រើនពីសំណាក់ក្រុមប្រទេសមហាអំណាច ជាពិសេស សហរដ្ឋអាម៉េរិក, ចិន និង ឥណ្ឌាជាដើម
អនាគតនៃការរស់នៅជាមួយAI និងការត្រៀមខ្លួនដើម្បីគេចចេញពីផលប៉ះពាល់ដោយ AI
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/02/2026
នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ AI បានចាក់ស្រេះកាន់តែជ្រៅក្នុងឧស្សាហកម្មនៃបច្ចេកវិទ្យាធំៗរបស់ពិភពលោក រាប់ចាប់តាំងពីបច្ចេកវិទ្យា Big Data, Robotics និង IoT ជាដើម
អ្នកជំនាញប្រាប់ឱ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការទិញសម្ភារៈដោយបង់រំលស់ ជាពិសេស រថយន្ត និងម៉ូតូ
Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ
• 11/02/2026
ក្នុងស្ថានភាពសេដ្ឋកិច្ចដូចពេលបច្ចុប្បន្ននេះ អ្នកជំនាញហិរញ្ញវត្ថុបានណែនាំឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នចំពោះការទិញសម្ភារៈដោយបង់រំលស់ ជាពិសេស យានយន្ត




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content