បរទេស ៖ ផ្លាស់ប្ដូរពីយុទ្ធសាស្ត្រនៃការនាំចេញដោយការដោះដូរទំនិញក្រោមកិច្ចជំនួបដោយផ្ទាល់នោះ ពាណិជ្ជករប្រទេសថៃបានងាកមកធ្វើពាណិជ្ជកម្មសម្រាប់តែការនាំចេញតាមរយៈអនឡាញជាជំនួញវិញ ដែលជាលទ្ធផលទទួលអាចសម្រេចបានទំហំប្រមាណ ៤៦០ដុល្លារកាលពីឆ្នាំ២០២០ ហើយនឹងរំពឹងថាកើនឡើងរហូតដល់ជាង ៥០០លានដុល្លារសម្រាប់ឆ្នាំ២០២១នេះ។
កាសែតបាងកកប៉ុស្តិ៍នៅថ្ងៃព្រហស្បតិ៍ទី២២ ខែមេសានេះបានឲ្យដឹងថាការនាំចេញរបស់ប្រទេសថៃនឹងអាចរំពឹងទុកបានថាធ្វើបានសរុបក្នុងកំណើនប្រមាណជា ៨ភាគរយ ដែលផ្តើមចេញពីការប្រើប្រាស់យុទ្ធសាស្ត្រលក់អនឡាញក្នុងការផ្គូរផ្គង់រវាងអ្នកនាំចេញថៃ និងអ្នកទិញមកពីបរទេសបានយ៉ាងប្រសិទ្ធភាព។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោក Jurin Laksanawisit បានមានប្រសាសន៍ថា ការបង្ហាញពីតួលេខនៃកំណើនការនាំចេញខាងលើនេះនៅមិនទាន់អាចយកជាផ្លូវការទាំងស្រុងនៅឡើយនោះទេ ខណៈដែលតួលេខផ្លូវការពិតប្រាកដនឹងត្រូវប្រកាសនៅថ្ងៃសុត្រស្អែកនេះ។
កាលពីពេលកន្លងទៅប្រទេសថៃបានជួបប្រទះនឹងកំណត់ត្រាអាក្រក់បំផុតសម្រាប់វិស័យនាំចេញកាលពីខែឆ្នាំ២០២០ ជាពិសេសក្នុងខែឧសភា និងមិថុនានៅពេលដែលពិភពលោកកំពុងរងការវាយប្រហារខ្លាំងដោយសារកូវីដ-19 ដែលគ្រានោះថាអត្រានាំចេញរបស់ប្រទេសថៃបានធ្លាក់ចុះរហូតទៅដល់២៣ភាគរយ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការនាំចេញរបស់ប្រទេសថៃបានចាប់ផ្តើមធូរស្រាលឡើងវិញ បើទោះជាតួលេខនៅតែបន្តធ្លាក់ចុះធៀបទៅនឹងឆ្នាំមុនៗ ជាពិសេសមានការកើនឡើងខ្លាំងវិញនៅក្នុងអំឡុងខែធ្នូ ឆ្នាំ២០២០ ប្រមាណជា ៤.៧ ភាគរយ។
លោក Jurin បានបញ្ជាក់ថា ប្រសិនបើការនាំចេញក្នុងកុម្ភៈមិនគិតបញ្ចូលទាំងការធ្វើពាណិជ្ជកម្មប្រេង និងមាសទេនោះ ប្រទេសថៃ ក៏នៅតែអាចមើលឃើញកំណើនទៅលើផលិតផលផ្សេងទៀត មានន័យថាវិស័យនាំចេញរបស់ថៃនៅតែបន្តឆ្ពោះទៅមុខ លើកលែងតែវិស័យទេសចរណ៍មួយប៉ុណ្ណោះដែលកំពុងរងគ្រោះធ្ងន់ធ្ងរខ្លាំងជាងគេ។
លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃក៏បានយកពេលវេលានេះថ្លែងអំណរគុណដល់ក្រុមអ្នកជំនាញផ្នែកលក់ថ្នាក់ខេត្ត និងជាតិទាំងអស់ផងដែរដែលបានខិតខំប្រឹងប្រែងជំរុញ និងផ្សព្វផ្សាយការលក់របស់ថៃ ហើយជាលទ្ធផលការងារផ្គូរផ្គងរវាងពាណិជ្ជករថៃ និងអ្នកទិញបរទេសបានធ្វើឡើងប្រកបដោយភាពវិជ្ជមាន និងអាចប្រមូលលុយបានរាប់ពាន់លានបាត ពោលគឺកាលពីឆ្នាំ២០២០ អាចសម្រេចបានប្រមាណ ៤៦០លានដុល្លារ ហើយឆ្នាំ២០២១នេះ អាចនឹងបន្តកំនើនរហូតដល់ប្រមាណជាង ៥០០លានដុល្លារ៕
[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 31/10/2026
អិលអូអិលស៊ី (ខេមបូឌា) រៀបចំយុទ្ធនាការដាំកូនឈើចំនួន ៥.៥០០ដើម នៅសហគមន៍តំបន់ការពារធម្មជាតិ ចំបក់ ខេត្តកំពង់ស្ពឺ ក្នុងគោលបំណងបង្កើនគម្របបៃតង ស្តារ និងអភិរក្ស ធនធានធម្មជាតិ ខេត្តកំពង់ស្ពឺ ៖ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងការអភិរក្សធនធានធម្មជាតិ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ អិលអូអិលស៊ី (ខេមបូឌា)

រុស្ស៊ី និងបេឡារុស គ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនឆ្លងប្រទេសចម្ថាយ ៧០០គីឡូម៉ែត្រ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 30/10/2026
បរទេស ៖ យោងតាមការចេញផ្សាយរបស់កាសែត Novinata នៅសប្តាហ៍នេះបានឱ្យដឹងថា ប្រទេសរុស្ស៊ី និងបេឡារុស បានប្រកាសផែនការរួមគ្នាក្នុងការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿន មានចម្ងាយឆ្ងាយមួយដែលនឹងតភ្ជាប់រវាងរាជធានីក្រុងមូស្គូ(Moscow)និងទីក្រុងមីង(Minsk)។ ប្រទេសរុស្ស៊ី និងប្រទេសបេឡារុស បានឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រមួយក្នុងការបង្កើតផ្លូវដឹកជញ្ជូនទំនើប ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្ដីពីការសាងសង់ខ្សែផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់រវាងរាជធានីនៃប្រទេសទាំងពីរ។ ពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងដ៏សំខាន់នេះ ត្រូវបានធ្វើឡើងដោយផ្ទាល់រវាងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននៃប្រទេសទាំងពីរនាពេលថ្មីៗនេះ។ ខ្សែផ្លូវរថភ្លើងល្បឿនលឿនថ្មីនេះមានប្រវែងសរុបប្រមាណ ៧០០ គីឡូម៉ែត្រ

ឯកឧត្តម សាយ សំអាល់ ៖ លំនៅឋាន គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងជីវិតបុគ្គល បង្កើតវប្បធម៌គ្រួសារ និងកសាងសង្គមជាតិឱ្យរឹងមាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើកិច្ចការលំនៅឋាន និងការងារសម្បទានដើម្បីសង្គម និងសេដ្ឋកិច្ច ដែលលំនៅឋាននៅទីនេះមិនគ្រាន់តែជាលំនៅឋានទេ តែជាការកសាងជីវិតនៅក្នុងផ្ទះនោះសម្រាប់ប្រជាជនគ្រប់រូប ហើយសំដៅធ្វើយ៉ាងណាឱ្យប្រជាជនមានផ្ទះរស់នៅសមរម្យ មានម្ហូបលើតុ កូនបានទៅរៀន មានការងារធ្វើ មានប្រាក់សន្សំ និងឱកាសលំហែ។ ជាក់ស្ដែង នាព្រឹកថ្ងៃទី៣០ ខែតុលា

ក្រសួងរៀបចំដែនដី បានជួបសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 30/10/2026
កំពត ៖ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមគណៈកម្មការសុរិយោដីថ្នាក់ជាតិ និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៦ បានជួបប្រជុំ និងសម្រុះសម្រួលដោះស្រាយករណីវិវាទដីធ្លីចំនួន ២ ករណី ស្តិតក្នុងភូមិសាស្ត្រខេត្តកំពត ដោយក្នុងនោះធ្វើការបិទបញ្ចប់ករណីប្រជាពលរដ្ឋចំនួន
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ


















































Account
Security
Favourite Content