ភ្នំពេញ ៖ គម្រោងសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីចំនួន ២របស់ក្រុមហ៊ុន (TPJ) Top Planning Japan Co Ltd ប្រទេសជប៉ុន នឹងត្រូវបង្ហាញវត្តមាន និងដំណើរការនៅក្នុងខេត្តចំនួន២ផ្សេងគ្នាក្នុងពេលឆាប់ៗខាងមុខនេះ មានទំនុកចិត្តពីក្រុមអ្នកវិនិយោគិនបរទេស ដែលកម្ពុជាអាចបើកដំណើរការទីផ្សារពាណិជ្ជកម្មបានដោយរលូន ។

ក្រុមហ៊ុន TPJ បានទទួលការអនុញ្ញាតពីក្រុមហ៊ុនធំប្រចាំនៅប្រទេសជប៉ុនរួចហើយក្នុងការសាងសង់រោងចក្រនៅក្នុងខេត្តចំនួន ២ដោយរោងចក្រ ១ ស្ថិតនៅក្នុងខេត្តកំពង់ធំ និង ១ ទៀតក្នុងខេត្តកំពង់ចាម ក្នុងផែនការឆ្នាំ២០២២-២០២៥ ដើម្បីបង្កើនការនាំចេញទៅកាន់ប្រទេសជប៉ុន និងទីផ្សារផ្សេងទៀត។ នេះបើតាមព័ត៌មានពីសមាគមស្វាយចន្ទីកម្ពុជា(សសក)។

ប្រធានសមាគមស្វាយចន្ទីកម្ពុជាលោក អួន ស៊ីឡុត ប្រាប់ AMS ឱ្យដឹងថា នេះកាលពីឆ្នាំ២០២០ នៅក្នុងខេត្តទាំង ២នេះត្រូវបានសិក្សាទីតាំង និងកំណត់រួចហើយលើផ្ទៃដីចំនួន ៦ ហិកតានៃគម្រោងរោងចក្រនីមួយៗ ប៉ុន្តែការរីករាលដាលនៃជំងឺកូវីដ-១៩ ក៏បានផ្អាកទៅវិញ។
លោក អួន ស៊ីឡុត បានមានប្រសាសន៍ថា ៖
“កន្លែង និងទីតាំង បានរៀបចំរួចអស់ហើយ សម្រាប់ធ្វើការសាងសង់ ប៉ុន្តែដោយសារតែកូវីដក៏ផ្អាកទៅវិញ ប៉ុន្តែដោយសាររដ្ឋាភិបាលបានបើកទីផ្សារឡើងវិញនោះគម្រោង និងចាប់ផ្តើមឆាប់ៗនេះ ដោយក្រុមហ៊ុន គ្រោងនឹងកែច្នៃស្វាយចន្ទីឱ្យបាន ២ ម៉ឺនតោនក្នុង ១ ឆ្នាំៗសរុប ៤ ម៉ឺនតោន(២ រោងចក្រ)ក្នុងការនាំចេញទៅកាន់ជប៉ុន។ រោងចក្រទាំង ២ នេះផលិតបាន ៤ ម៉ឺនតោនក្នុង ១ ឆ្នាំក៏មិនពិបាកក្នុងការផ្គត់ផ្គង់ទេ ព្រោះកម្ពុជាគ្រាន់តែនាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ១ ១០០ ១១៨ តោនក្នុង ១ឆ្នាំៗ”

យោងទៅលើតួលេខពីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឱ្យដឹងថា ទិន្នផលគ្រាប់នៅរបស់កម្ពុជា លក់ទៅប្រទេសវៀតណាម នៅឆ្នាំ ២០២១ មានប្រមាណ ១ ១០០ ១១៨តោន ដែលគិតជាទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារអាមេរិក។ តួលេខពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា បរិមាណនៃការនាំចេញគ្រាប់ស្វាយចន្ទីមិនទាន់កែច្នៃ ក្នុងឆ្នាំ ២០២១ ប្រមាណ ៩១៤ ៧៩៥.៧២ តោន បានកើនឡើង ៣៤៣,១៧ ភាគរយ ក្នុងនោះនាំទៅប្រទេសវៀតណាមចំនួន ៩០៦ ៦២០តោន។ ក្នុងចំណោមគ្រាប់ស្វាយចន្ទីសរុប ៥០ ភាគរយជាគ្រាប់ស្វាយចន្ទីដែលមិនទាន់កែច្នៃ។
មកទល់ពេលនេះមានក្រុមហ៊ុនបរទេសមួយចំនួន ដែលបានទាក់ទងមកកាន់ ស.ស.ក ដើម្បីបើកទិញគ្រាប់ស្វាយចន្ធី គឺក្រុមហ៊ុន Intersnack និងក្រុមហ៊ុន Olymp របស់ប្រទេសសិង្ហបុរី មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម បានស្នើឱ្យសមាគមជួយជ្រើសរើសបុគ្គលិកគ្រប់គ្រងឃ្លាំង ដើម្បីបើកទិញគ្រាប់ឆៅនារដូវប្រមូលផលឆ្នាំ២០២២ ខាងមុខក្នុងខេត្តសៀមរាប និងខេត្តកំពង់ធំ។
ដោយឡែកក្រុមហ៊ុន Red River Food របស់អឺរ៉ុប មានទីតាំងរោងចក្រនៅក្នុងប្រទេសវៀតណាម ក៏ត្រូវការគ្រាប់ស្ងួត ៥០០០តោន ជាពិសេស សំដៅលើចន្ទីសរីរាង្គ ដែល ស.ស.ក ពិបាកផ្គត់ផ្គងដោយសារតម្លៃទាបពេក។
យោងតាមក្រសួងពាណិជ្ជកម្ម សេចក្តីព្រាងគោលនយោបាយជាតិកំពុងត្រូវបានប្រមូលផ្តុំធាតុចូលពីភាគីពាក់ព័ន្ធ និង ប្រែក្លាយកម្ពុជាទៅជាប្រទេសផលិត និងអ្នកផ្គត់ផ្គង់ផលិតផលគ្រាប់ស្វាយចន្ទីដ៏សំខាន់។ ក្រោមគោលនយោបាយ សង្វាក់ផលិតកម្មគ្រាប់ស្វាយចន្ទី ត្រូវបានរំពឹងថានឹងបង្កើតឡើងសម្រាប់ កាត់បន្ថយការនាំចូលផលិតផលផ្សេងៗ ដើម្បីបម្រើទីផ្សារក្នុងស្រុក តំបន់ និងសម្រាប់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ម្ហូបឌីមសាំ ប៉ះជាមួយគ្រឿងទេសកំពត បង្កើតរសជាតិឆ្ងាញ់ ប្លែក និងច្នៃប្រឌិត
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 03/04/2026
ដើម្បីអបអរសាទរ និងលើកកម្ពស់រសជាតិអាហារបែប "Glocal" (ការរួមបញ្ចូលគ្នារវាងរសជាតិសកល និងរសជាតិក្នុងស្រុក) កាលពីល្ងាចថ្ងៃទី២ ខែមេសា ឆ្នាំ២០២៦ ភោជនីយដ្ឋាន Yi Sang ដែលទើបនឹងសម្ពោធថ្មីៗស្ថិតនៅក្នុងអាកាសយានដ្ឋានអន្តរជាតិតេជោ
អ៊ីរ៉ង់ បានបាញ់ទម្លាក់ F-35 របស់អាម៉េរិកយ៉ាងជោគជ័យ ក្រោយការចែករំលែកទិចនិកបាញ់ពីសំណាក់អ្នកជំនាញចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 03/04/2026
វិស្វករជនជាតិចិនម្នាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើបណ្តាញសង្គម បន្ទាប់ពីបានបង្ហោះវីដេអូបង្រៀនលម្អិតអំពីរបៀបបាញ់ទម្លាក់យន្តហោះចម្បាំងបំបាំងកាយទំនើបបំផុត F-35 របស់សហរដ្ឋអាម៉េរិក។
ក្រោយបញ្ចប់ការចុះបញ្ជីទូទាំងប្រទេស ក្រសួងដែនដីបន្តបេសកកម្មផ្សេងទៀត ដើម្បីឱ្យពលរដ្ឋរស់នៅកាន់តែស្រួល តជំនាន់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 02/04/2026
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងបន្តបេសកកម្មធ្វើការងារផ្សេងទៀត ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសជាតិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជាទាំងអស់រស់នៅប្រកបដោយសុខុដុមរមនាទាំងអស់គ្នា និងតជំនាន់
Hacker កូរ៉េខាងជើង អាចលួចបញ្ចូល bug software ទៅក្នុងដំណើរប្រតិបត្តិការក្រុមហ៊ុនរាប់ពាន់នៅអាម៉េរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/04/2026
អ្នកជំនាញអាម៉េរិកថា hackers របស់កូរ៉េខាងជើងកំពុងប្រើប្រាស់ software មួយប្រភេទដែលមានផ្ទុកទៅដោយមេរោគ ឬ bug ជាយុទ្ធសាស្ត្ររបស់ខ្លួនដំណើរការនៅក្នុងក្រុមហ៊ុនរាប់ពាន់នៅសហរដ្ឋអាម៉េរិក




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content