ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២១ ដែលទទួលរងនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ-១៩ និងដើម្បីស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើនខ្ទង់ចំណាយវិភាជន៍ថវិការដែលអាចកើនដល់ប្រមាណ ១ ៥៥៧លានដុល្លារ ជាមួយនឹងការត្រៀមសម្រាប់ឆ្នាំ២០២២ ប្រមាណ ៩៩០លានដុល្លារ។

ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងកិច្ចប្រជុំលើកទី៣របស់គណៈកម្មការគោលនយោបាយសម្រាប់កម្មវិធីឆ្លើយតបនឹងការហៅកាត់ថា CARES តាមរយៈប្រព័ន្ធវីដេអូ បានបង្ហាញឱ្យដឹងថា រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាអាចនឹងឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ។
ឯកឧត្តមបានបញ្ជាក់ថា ៖
«កន្លងមក រាជរដ្ឋាភិបាលបានវិភាជន៍ថវិកាប្រមាណ ៨៤០ លានដុល្លារអាមេរិកក្នុងឆ្នាំ២០២០ និងអាចឈានដល់ប្រមាណ ១,៥៥៧ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២១នេះ ហើយបានគ្រោងប្រមាណ ៩៩០ លានដុល្លារអាមេរិកទៀត សម្រាប់ឆ្នាំ២០២២ខាងមុខនេះ»

មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះបានបញ្ជាក់ទៀតថា កិច្ចប្រជុំលើកទី២ របស់គណៈកម្មការនេះនៅខែមេសា ឆ្នាំ២០២១ កន្លងមក កម្ពុជាបានឆ្លងកាត់បញ្ហាប្រឈមជាច្រើន ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ហើយអាជីវកម្មត្រូវប៉ះពាល់ ជាពិសេសឱកាសរកប្រាក់ចំណូល ការងារ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនត្រូវទទួលរងផលប៉ះពាល់ខ្លាំង។
ជាក់ស្តែង គិតមកទល់នឹងពេលនេះ ករណីឆ្លងថ្មីបានធ្លាក់ចុះ កម្ពុជានៅតែអាចរក្សាសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ឱ្យស្ថិតនៅក្នុងកម្រិតដែលអាចគ្រប់គ្រងបាន។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការអន្តរាគមន៍ខាងផ្នែកសេដ្ឋកិច្ចនិងសង្គមជាបន្តបន្ទាប់ ដើម្បីជួយរក្សាលំនឹងធុរកិច្ច និងជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសជីវភាពកម្មករ-និយោជិត និងគ្រួសារក្រីក្រព្រមទាំងក្រុមជនងាយរងគ្រោះ ដែលរងផលប៉ះពាល់ពីវិបត្តិនៃជំងឺកូវីដ-១៩។
បច្ចុប្បន្នកម្ពុជាបាន និងកំពុងអនុវត្តកម្មវិធីចាក់វ៉ាក់សំាងបង្ការជំងឺកូវីដ-១៩ ស្របទៅតាមផែនការចាក់វ៉ាក់សាំង និងផែនការលទ្ធកម្មវ៉ាក់សាំងរបស់ខ្លួន ដែលគិតមកទល់នឹងពេលនេះ កម្ពុជាបានទទួល វ៉ាក់សាំងចំនួន ៣៧ ៥៩៩ ១០០ ដូស និងបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋប្រមាណជាង ១៣,៦ លាននាក់ ដែលស្មើនឹងប្រមាណ ៨៤,៩១ % នៃចំនួនប្រជាពលរដ្ឋក្រុមគោលដៅប្រមាណ ១៦ លាននាក់។
ឯកឧត្តម វង្សី វិស្សុត បានគូសបញ្ជាក់ថា ភាពជោគជ័យដ៏ធំធេងរបស់កម្ពុជាពាក់ព័ន្ធនឹងយុទ្ធសាស្រ្តវ៉ាក់សាំង បាននិងកំពុងនាំមកនូវក្តីសង្ឃឹមនៃការវិលត្រឡប់មករកភាពប្រក្រតីថ្មីវិញ។ ជាក់ស្តែង រាជរដ្ឋាភិបាលបានបន្ធូរបន្ថយការចត្តាឡីស័ក សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសពី ១៤ ថ្ងៃមកនៅចន្លោះពី ៧ ទៅ៣ថ្ងៃប៉ុណ្ណោះ។
ឯកឧត្តម Ahmed Muneeb Saeed ក្នុងនាម ADB បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់នៃការរីករាលដាលនៃជំងឺកូវីត-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ក្នុងសន្ទុះមួយដ៏លឿន ធ្វើឱ្យកម្ពុជាឈរនៅលំដាប់ជួរមុខ ធៀបនឹងប្រទេសដទៃទៀត ក្នុង តំបន់ ក៏ដូចជាលើសកលលោក ដែលនាំឱ្យកម្ពុជាអាចចាប់ផ្តើមបើកសកម្មភាពសេដ្ឋកិច្ច និងប្រទេសឡើងវិញតាមគន្លងថ្មី ក្នុងពេលដ៏ឆាប់ខាងមុខ។
គួរបញ្ជាក់ដែរថា កម្មវិធីឆ្លើយតបនឹងការរីករាលដាលនៃជំងឺកូវីដ-១៩ និងការស្តារសម្បទាសេដ្ឋកិច្ចឡើងវិញ (CARES) ដែលមានទឹកប្រាក់សរុបប្រមាណ ២៥០ លានដុល្លារអាមេរិក និងការចូលរួមបដិភាគរបស់ JICA ប្រមាណ ២៣៨ លានដុល្លារអាមេរិក និងមូលនិធិ EDCF របស់សាធារណរដ្ឋកូរ៉េប្រមាណ ៥០លានដុល្លារអាមេរិកទៀត ធនាគារពិភពលោកប្រមាណ ២០០លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់ការអនុវត្តកម្មវិធី CARES នេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អិលអូអិលស៊ី បង្ហាញវត្តមានក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដើម្បីបន្តពង្រឹងការគាំទ្រដល់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលពាក់ព័ន្ធក្នុងវិស័យកសិកម្ម
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/10/2026
រាជធានីភ្នំពេញ ថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦៖ អិលអូអិលស៊ី បានចូលរួមក្នុង «វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦» (CAFE26) ដើម្បីបង្ហាញពីការប្តេជ្ញាចិត្តក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា តាមរយៈការផ្តល់ដំណោះស្រាយហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករ អ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម និងសហគ្រាសដែលប្រកបអាជីវកម្មក្នុងវិស័យនេះ។ នៅក្នុងព្រឹត្តិការណ៍នេះ អិលអូអិលស៊ី បានចូលរួមផ្សព្វផ្សាយពីសេវាកម្មហិរញ្ញវត្ថុរបស់ខ្លួន ដើម្បីផ្តល់ព័ត៌មាន និងណែនាំពីដំណោះស្រាយហិរញ្ញវត្ថុដែលស្របតាមតម្រូវការជាក់ស្តែងរបស់កសិករ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 24/10/2026
រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីកំណត់តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធដឹកនាំឱ្យកាន់តែមានប្រសិទ្ធភាព ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានចេញអនុក្រឹត្យលេខ ២២៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរៀបចំដែនដី





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content