បច្ចេកទេសចិញ្ចឹមកង្កែប គឺជាចំណេះដឹងថ្មីមួយដែលអាចជួយកសិករទាំងឡាយ មានភាពងាយស្រួលក្នុងការចិញ្ចឹមកង្កែប ដែលអាចអនុវត្តបានដោយខ្លួនឯងនៅផ្ទះ ងាយៗ ចិញ្ចឹមរយៈពេលខ្លី និងចំណាយដើមទុនតិច ទទួលបានផលច្រើនស្ទើរមិនគួរឱ្យជឿ។
ពាក់ព័ន្ធទៅនឹងបច្ចេកទេសក្នុងការចិញ្ចឹមសត្វកង្កែបត្រូវបានអ្នកជំនាញកសិកម្មបញ្ជាក់ប្រាប់ថាមានចំនួន៥ចំណុច ដែលប្រជាកសិករ ក៏ដូចជាអ្នកចិញ្ចឹមសត្វកង្កែបអាចអនុវត្ត និងទទួលបានផលច្រើនក្នុងរយៈពេលខ្លី។

ទី១ ប្រភេទកង្កែប ៖ គេសង្កេតឃើញថា កង្កែប និងគីង្គក់មានប្រមាណ ២៧០០ប្រភេទ ហើយមានប្រភេទកង្កែបជាច្រើនដែលអាចបរិភោគបាន ដោយក្នុងនោះ នៅប្រទេសកម្ពុជាយើងមានកង្កែបច្រើនប្រភេទ ដូចជា កង្កែបកូប កង្កែបក្អាត់ កង្កែបអាចម៍គោ និងកង្កែបស្រូវជាដើម។
ទី២ ចំណីរបស់កង្កែប ៖ ក្នុងការចិញ្ចឹមកង្កែប គេអាចឱ្យជាចំណីគ្រាប់ និងចំណីកែច្នៃ ដោយក្នុងនោះ គេប្រើចំណីគ្រាប់អស់ ១.៣-១.៥គីឡូក្រាម ទទួលបានកង្កែបសាច់ ១គីឡូក្រាម។ ចំណែក ចំណីកែច្នៃ អាចលាយកន្ទក់ ម្សៅ ត្រី សណ្ដែកសៀង ពោតក្រហម អំបិលចូលគ្នា ចម្អិនឱ្យឆ្អិន កូរឱ្យសព្វល្អ រួចទុកឱ្យត្រជាក់ ទើបអាចដាក់ឱ្យកង្កែបស៊ីបាន។

ទី៣ ការធ្វើអាងចិញ្ចឹម ៖ ការធ្វើអាចសម្រាប់ចិញ្ចឹមកង្កែបអាចធ្វើបានច្រើប្រភេទទៅតាមទីតាំង ធនធាន និងការកែច្នៃរបស់កសិករ ដែលគាត់អាចចិញ្ចឹមក្នុងស្រែ ស្រះ ឬច្នៃអាងក្រាលក្រណាត់កៅស៊ូ អាងស៊ីម៉ង់ ឬអាងស្បៃម៉ុង ជាដើម។ យ៉ាងណាមិញ ការចិញ្ចឹមមិនថានៅក្នុងអាងឬក៏ស្រះ ទាមទារនូវការរៀបចំ និងថែទាំផ្សេងៗគ្នាដូចជា៖
- ការចិញ្ចឹមក្នុងស្រែ ៖ យើងត្រូវមានស្រែដែលមានផ្ទៃដីចន្លោះ ១០០-១៥០ ម៉ែត្រការេ និងទឹកស្រែជម្រៅ ៣០-៥០ សង់ទីម៉ែត្រ ដែលយើងអាចដាក់កង្កែបប្រមាណ ៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ។ រៀបចំកន្លែងដាក់ចំណីឱ្យបានច្រើន និងចាំសន្ទូងរឹងដើមសិន។ ក្រៅពីនេះ យើងត្រូវប្រើស្បៃមុងព័ន្ធជុំវិញ ការពារកុំឱ្យកង្កែបលោតចេញ និងពិនិត្យមើលស្បៃមុងរាល់ថ្ងៃពិសេសពេលមានភ្លៀងចៀសវាងមានកន្លែងណាលិចអាចធ្វើឱ្យកង្កែបលោតចេញបាន។
- ការចិញ្ចឹមក្នុងស្រះ៖ យើងត្រូវការស្រះទំហំពី ២០-៣០០ម៉ែត្រការ៉េ ជម្រៅទឹកក្នុងស្រះគឺ៣០-៥០ សង់ទីម៉ែត្រ ដោយមានបាតស្រះរាបស្មើ និងជម្រាលទៅម្ខាង ហើយយើងអាចដាក់កង្កែបប្រមាណ៨០-១០០ ក្បាលក្នុង១ម៉ែត្រការេ។ ត្រូវព័ន្ធស្បៃ ឬសង្កសីជុំវិញការពារកុំឱ្យកង្កែបលោតចេញ ប្រក់ស្បៃកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹកចេញនៅពេលទឹកមានក្លិនស្អុយ។
- ការចិញ្ចឹមក្នុងអាងក្រាលក្រណាត់កៅស៊ូ ៖ អាងទំហំចាប់ពី ២ម៉ែត្រការេឡើងទៅ កម្ពស់ ៨០សង់ទីម៉ែត្រ ហើយយើងអាចដាក់កង្កែបបានចន្លោះពី៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ តែត្រូវចាប់កង្កែបណាដែលធំទៅដាក់អាងផ្សេងមួយទៀត។ មិនខុសពីស្រះប៉ុន្មានដែរ យើងត្រូវប្រក់ដំបូលកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹករាងរៀល់មុនពេលឱ្យចំណីព្រឹកនិងល្ងាច ក្នុងករណីមានភ្លៀងខ្លាំងត្រូវបង្ហូរទឹកក្នុងអាងចោល។
- ការចិញ្ចឹមក្នុងអាងស៊ីម៉ង់ ៖ ស្រដៀងទៅនឹងអាងក្រណាត់កៅស៊ូដែរ អាងស៊ីម៉ង់ត្រូវមានទំហំចាប់ពី ២-៥០ ម៉ែត្រការ៉េ អាងកម្ពស់ ៨០សង់ទីម៉ែត្រ ជម្រៅទឹក១០សង់ទីម៉ែត្រ អាចដាក់កង្កែបបានចន្លោះពី៨០-១០០ ក្បាលក្នុង១ម៉ែត្រការ៉េ តែត្រូវចាប់កង្កែបណាដែលធំទៅដាក់អាងផ្សេងមួយទៀត។ យើងត្រូវប្រក់ដំបូលកាត់បន្ថយកម្ដៅថ្ងៃ និងមានបំពង់ទឹកបង្ហូរចេញចូលសម្រាប់ប្ដូរទឹករាងរៀល់មុនពេលឱ្យចំណីគឺពេលព្រឹក និងពេលល្ងាច ក្នុងករណីមានភ្លៀងខ្លាំងត្រូវបង្ហូរទឹកក្នុងអាងចោល។
- ការចិញ្ចឹមក្នុងស្បៃមុង ៖ ផ្ទៃស្បៃម៉ុងមានទំហំពី ៦-៣០ ម៉ែតត្រការ៉េ កម្ពស់ស្បៃម៉ុងពី ៨០-១០០សង់ទីម៉ែត្រ និងមានគម្រប ដែលអាចដាក់កង្កែបបានចន្លោះពី ៥០-៨០ក្បាលក្នុង១ម៉ែត្រការ៉េ។ ក្នុងស្បៃមុងត្រូវដាក់បន្ទះស្នោដើម្បីឱ្យកូនកង្កែបអាចលោតទំនិងស៊ីចំណី និងបោះបង្គោលឱ្យរឹងមាំ។ ត្រូវឧស្សាហ៍ពិនិយត្យមើលជុំវិញស្បៃមុងរាល់ថ្ងៃ ពិសេសនៅពេលមានភ្លៀងចៀសវាងការលិចស្បៃមុង។
ទី៤ ជំងឺកង្កែប ៖ ការចិញ្ចឹមកង្កែប គេបានជួបប្រទះនូវជំងឺមួយចំនួន ដូចជា ជំងឺហើមពោះ ដែលពោះកង្កែបឡើងរីកធំ មិនសូវធ្វើចលនា និងមិនសូវស៊ីចំណី មួយទៀតគឺជំងឺរលាកស្បែក ដែលធ្វើឱ្យកង្កែបឡើងហើម ស្បែកពោះមានស្នាមក្រហម ពិសេសនៅបាតជើងទាំងបួន។ ជំងឺទាំងនេះសុទ្ធសឹងបង្កឡើងដោយសារបញ្ហាទឹក និងអនាម័យក្នុងអាងចិញ្ចឹម ដូច្នេះដើម្បីបង្ការជំងឺខាងលើ យើងត្រូវឧស្សាហ៍ប្ដូរទឹក រក្សាគុណភាពទឹក និងរក្សាអនាម័យក៏ដូចជាលាងអាងអាងចិញ្ចឹមឱ្យបានទៀងទាត់។
ទី៥ ការប្រមូលផល ៖ យើងអាចប្រមូលផលកង្កែបបានក្នុងរយៈពេល ៣-៤ខែ ហើយ ១ឆ្នាំអាចចិញ្ចឹមបាន ២-៣ដងផងដែរ។ គួរបញ្ជាក់ដែរថា ក្នុងការចិញ្ចឹមកង្កែប យើងត្រូវចិញ្ចឹមតែក្នុងរយៈពេល ៣ ទៅ ៤ ខែបានហើយ បើយើងចិញ្ចឹមហួសរយៈពេលនេះ នឹងអាចខាតចំណីច្រើន ចំណាយពេលយូរ ហើយកង្កែបក៏លូតលាស់យឺត។
បន្ទាប់ពីយល់ដឹងពីចំណុសំខាន់ៗទាំងនេះហើយ សង្ឃឹមថាបងប្អូនកសិករអាចមានទុនខ្លះៗក្នុងការចាប់ផ្ដើមចិញ្ចឹមកង្កែបនៅក្នុងស្រែ ឬក៏ក្នុងអាងក្បែរផ្ទះដើម្បីអាចរកចំណូលបន្ថែមមកផ្គត់ផ្គង់ជីវភាពគ្រួសារផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
FBI ព្រមានពលរដ្ឋអាម៉េរិកក្នុងការប្រើប្រាស់កម្មវិធីទូរស័ព្ទរបស់បរទេសរួមទាំង CapCut និង Lemon8
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 08/04/2026
ភ្នាក់ងារស៊ើបអង្កេតអាម៉េរិក ហៅកាត់ថា FBI បានព្រមានពលរដ្ឋរបស់ខ្លួនឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះប្រភេទកម្មវិធីទូរស័ព្ទក្រៅប្រទេសដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន ដែលទំនងជាសំដៅទៅលើកម្មវិធី CapCut និង Lemon8 ជាដើម
ក្រុមហ៊ុនអុិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មី និងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើន
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 08/04/2026
ក្រុមហ៊ុនអ៊ិចប្រេស៍ ហ្វូតហ្គ្រុប ខេមបូឌា (Express Food Group Cambodia) ប្រកាសផ្លាស់ប្តូរម្ចាស់កម្មសិទ្ធិអាជីវកម្មថ្មីនិងបង្ហាញពីផែនការឆ្ពោះទៅរកភាពរីកចម្រើននៅដំណាក់កាលបន្តបន្ទាប់នាពេលអនាគត។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content