ខេត្តកំពត-កែប ផលិតអំបិលបាន ១៦ ម៉ឺនតោនក្នុងឆ្នាំ២០២៤ ​ខណៈទីផ្សារនៅក្រៅប្រទេសមានភាពល្អប្រសើរ

ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានអះអាងថា ក្នុងមួយឆ្នាំៗ កម្ពុជាមានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺន ទៅ ១០ម៉ឺនតោនប៉ុណ្ណោះ ខណៈឆ្នាំ២០២៤កន្លងទៅនេះកម្ពុជាអាចមានលទ្ធភាពផលិត​បានរហូតដល់ប្រមាណជាង ១៦ម៉ឺនតោន ​​លើសពីតម្រូវការចាំបាច់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងប្រទេសជិតពាក់កណ្តាល ។

ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានមានប្រសាសន៍ឱ្យដឹងថា ក្នុងមួយឆ្នាំៗកម្ពុជាមានតម្រូវការអំបិល​ចន្លោះពី ៨ម៉ឺនតោនទៅ ១០ម៉ឺនតោនប៉ុណ្ណោះ​ ទាំង​អំបិលសម្រាប់បរិភោគ អំបិលកសិកម្ម និងសម្រាប់ឧស្សាហកម្ម ដូច្នេះហើយ​ កាលពីឆ្នាំ២០២៤ ពុំមានការនាំចូលអំបិលពីបរទេសនោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្តបច្ចេកវិទ្យា និងនវានុវត្តន៍ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ទិន្នផលអំបិលនៅកម្ពុជាសរុបមានចំនួន ១៦៨​ ៨៨២ តោន ដែលបានផលិតលើផ្ទៃដីស្រែអំបិលចំនួន ៣​ ៩៨៧.៣៥ហិកតា​ ។  ក្នុងនោះ ខេត្តកំពត មានផ្ទៃដីស្រែអំបិល ៣,៤៨៩.៤៨ហិកតា និងខេត្តកែបមាន ៤៩៧.៨៧ហិកតា ដោយខេត្តកំពតផលិតបាន១២៨,៤៧៤តោន ហើយបាននាំចេញទៅកាន់ទីផ្សារក្រៅប្រទេសចំនួន ៧៤,១៨៥តោន ។

 ឯកឧត្តម ហេង សុខគង់ បានប្រាប់ថា ការផលិតអំបិលលើសពីតម្រូវការនេះ គឺដោយសារកាលពីឆ្នាំ២០២៤ អាកាសធាតុក្តៅ និងអំណោយផលល្អ ដែលធ្វើឱ្យកសិករអាចផលិតអំបិលបានច្រើន។ ជាការកត់សម្គាល់ គ្រាន់តែក្នុងខែមិថុនា និងខែកក្កដា កសិករអាចផលិតបានរហូតដល់ ៤៤ ២៨៣តោន ខណៈ​ជាធម្មតាការផលិតអំបិល គឺស្ថិតនៅចន្លោះខែមករា និងខែកុម្ភៈ។

ឯកឧត្តម បានបញ្ជាក់ថា៖

«ការផលិតអំបិលនេះ គឺកសិកររបស់យើងអាស្រ័យទាំងស្រុងទៅលើអាកាសធាតុផ្ទាល់តែម្តង យើងឃើញថា នៅតាមបណ្តាឆ្នាំនីមួយៗ ការផលិតមានការឡើងចុះ ហើយនៅក្នុងឆ្នាំខ្លះក៏យើងមានការខ្វះខាតអំបិល ត្រូវធ្វើការនាំចូលពីក្រៅប្រទេសផងដែរ ដូចជា នាំចូលប្រទេសឥណ្ឌា ថៃ វៀត​ណាម ជាដើម។ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤ គឺយើងផលិតបានលើសតម្រូវការ ហើយពុំមានការនាំចូលនោះទេ»។

ឯកឧត្តម ហេង សុខគង់ បានឱ្យដឹងផងដែរថា អំបិលកម្ពុជា​ បានក្លាយជាទំនិញមានម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) កាលពីឆ្នាំ២០២៣ ​និងទទួលបានការវាយតម្លៃខ្ពស់ពីសំណាក់បណ្តាប្រទេសនៅសហគមន៍អឺរ៉ុបថាជាអំបិលមានគុណភាពល្អ និងសំបូរទៅដោយសារធាតុរ៉ែ ជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏កំពុងទទួលបានការចាប់អារម្មណ៍ពីទីផ្សារប្រទេសមួយចំនួនក្នុងការនាំចូលទៅប្រទេសគេផងដែរ។

ឯកឧត្តម បានបញ្ជាក់ថា៖

«តាមការពិនិត្យ និងវាយតម្លៃរបស់អ្នកជំនាញនៅសហគមន៍អឺរ៉ុប គឺអំបិលយើងមានសារធាតុរ៉ែរហូតជាង ៨០ប្រភេទ អាចជំនួយទៅដល់សុខភាពអ្នកប្រើប្រាស់​ ហើយអំបិលនោះមានលក្ខណៈផ្អែម មិនប្រៃពេក ហើយក៏មិនរឹងពេកដែរ ​នេះជាលក្ខណៈពិសេសរបស់អំបិលកម្ពុជាយើង។ បច្ចុប្បន្នអំបិល GI របស់យើងមានទីផ្សារធំនៅសហគមន៍អឺរ៉ុប ហើយជប៉ុន សហរដ្ឋអាមេរិក អូស្រ្តាលី និងកូរ៉េខាងត្បូង ក៏កំពុងចាប់អារម្មណ៍លើអំបិលរបស់កម្ពុជាដែរ»។

សូមជម្រាបផងដែរថា បច្ចុប្បន្ននេះ ​ក្រុមផលិតអំបិលមានចំនួន ១៩១ក្រុម ​និងមានសិប្បកម្មចំនួន ៥៤មូលដ្ឋាន ក្នុងនោះ ៣២មូលដ្ឋានទទួលបានអាជ្ញាបណ្ណប្រើប្រាស់ស្លាកសញ្ញាជាតិសម្គាល់អំបិលដែលបានបញ្ចូលអ៊ីយ៉ូដ​។ ឆ្នាំ២០២៤ គឺជាឆ្នាំដែលកម្ពុជា​ផលិតអំបិលបានច្រើនជាងគេ ធៀបនឹងឆ្នាំកន្លងទៅ។ ពោល នៅក្នុងឆ្នាំ២០២៣ កម្ពុជាផលិតបាន ៨១,៩០៤តោន, ឆ្នាំ២០២២ ផលិតបាន៣២,៩០០តោន, ឆ្នាំ២០២១ ផលិតបាន៧៥,៣៤៥តោន។  ឆ្នាំ២០២០ ផលិតបាន៩៦,៥៤៤តោន, ឆ្នាំ២០១៩ ផលិតបាន ២៨,៣០០តោន និងឆ្នាំ២០១៨ កម្ពុជាផលិតបាន៣០០០តោន ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ត្រីមាសទី ១ សេដ្ឋកិច្ចចិន កើនឡើងល្អលើសពីការរំពឹងទុករហូតដល់ប្រមាណ ៥ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

នៅក្នុងរយៈពេល៣ខែដំបូង ដើមឆ្នាំ២០២៦កន្លងទៅនេះ កំណើនសេដ្ឋកិច្ចរបស់ចិនបានកើនឡើងល្អប្រសើរ និងលើសពីការរំពឹងទុកនៅក្នុងរង្វង់ប្រមាណ ៥%

សម្តេចធិបតី ថ្លែងអំណរគុណដល់គ្រប់ភាគីដែលចូលរួមបំពេញភារកិច្ចក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រកបដោយភាពរីករាយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់គ្រប់ស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ដែលបានចូលរួមបំពេញភារកិច្ចយ៉ាងយកចិត្តទុកដាក់ និងធានាបាននូវបរិយាកាសសប្បាយរីករាយ សុវត្ថិភាព

ទំហំទឹកប្រាក់នាំចូលទំនិញពីប្រទេសថៃ ធ្លាក់ចុះ ៤២,៤ភាគរយ នៅត្រីមាស​ទី១ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

៣ខែ ដើមឆ្នាំ២០២៦នេះ ការ​នាំចូលទំនិញពីប្រទេស​ថៃមកកាន់កម្ពុជា​ មានទំហំទឹកប្រាក់ប្រមាណ ៥១៤លានដុល្លារអាម៉េរិកប៉ុណ្ណោះ បើប្រៀបធៀបទៅនឹ​ងរយៈពេលដូចគ្នា​ក្នុងឆ្នាំ២០២៥​កន្លងទៅ​ ដែលមានទំហំរហូតដល់ ៨៩៣លានដុល្លារអាម៉េរិកនោះ

ហេដ្ឋារចនាសម្ព័ន្ធនៅមជ្ឈិមបូព៌ា អាចត្រូវការលុយប្រមាណ ៥៨ពាន់លានដុល្លារដើម្បីជួសជុលដោយសារសង្គ្រាម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/04/2026

សង្គ្រាមនៅមជ្ឈិមបូព៌ា បានធ្វើឲ្យតំបន់មួយនេះខ្ទេចខ្ទំហេដ្ឋារចនាសម្ព័ន្ធយ៉ាងធ្ងន់ធ្ងរ និងត្រូវចំណាយលុយជួសជុលសរុបដល់ទៅប្រមាណ ៥៨ ពាន់លានដុល្លារ

នាយករដ្ឋមន្ត្រីហុងគ្រីជាប់ឆ្នោតថ្មី ប្រកាសរំដោះទូរទស្សន៍រដ្ឋចេញពីឥទ្ធិពលអ្នកនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 17/04/2026

បេក្ខភាពជាប់ឆ្នោតថ្មីដែលនឹងត្រូវឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីហុងគ្រីជាផ្លូវការក្នុងពេលបន្តិចទៀតនេះ លោក Peter Magyar បានប្តេជ្ញាថា នឹងផ្អាកប្រតិបត្តិការផ្សព្វផ្សាយព័ត៌មានរបស់ស្ថានីយទូរទស្សន៍រដ្ឋ (MTVA)

ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 13/04/2026

ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *