«ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩» ជាប្រធានបទស្រាវជ្រាវរបស់ធនាគារជាតិ

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជាបានសម្រេចជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំ២០២២ សម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩»  ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាកើតចេញពីវិបត្តិជំងឺកូវីដ-១៩ ដែលបានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។

យោងតាមធនាគារជាតិនៃកម្ពុជា បានឱ្យដឹថា វិបត្តិជំងឺកូវីដ-១៩ បានធ្វើឱ្យភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងសង្គមកាន់តែធ្ងន់ធ្ងរនៅតាមបណ្តាប្រទេសនានា។ រយៈពេល និងទំហំនៃផលប៉ះពាល់អាស្រ័យទៅលើសមត្ថភាពរបស់ ប្រទេសនីមួយៗក្នុងការឆ្លើយតបទៅនឹងវិបត្តិ ដែលផ្សាភ្ជាប់ជាមួយនឹងស្ថានភាពសង្គមនិងសេដ្ឋកិច្ច មុនពេលមានវិបត្តិ ភាពធ្ងន់ធ្ងរនៃផលប៉ះពាល់ សមត្ថភាពបច្ចេកទេសនិងហិរញ្ញវត្ថុចំពោះការអនុវត្ត គោលនយោបាយគាំទដល់ការស្ដារសេដ្ឋកិច្ចឡើងវិញ ហើយសំខាន់ជាងនេះគឺការទទួលបានវ៉ាក់សាំង។

ជាលទ្ធផល ប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសដែលមានប្រាក់ចំណូលទាបជាច្រើន បាននិងកំពុងប្រឈមនឹងការស្តារសេដ្ឋកិច្ចឡើងវិញ ដោយប្រទេសទាំងនោះកំពុងព្យាយាមស្វែងរក មធ្យោបាយដើម្បីគាំទ្រការវិនិយោគ លើកកម្ពស់ឌីជីថលូបនីយកម្ម អនុវត្តកំណែទម្រង់ជារចនាសម្ព័ន្ធជាដើម។

កម្ពុជាក៏មិនខុសពីប្រទេសដទៃទៀតដែរ ដើម្បីសម្រេចបាននូវការស្ដារឡើងវិញដោយរលូន និងកំណើនប្រកបដោយចីរភាព រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ និងកំណែទម្រង់ផ្សេងៗ ដើម្បីការពារវិស័យងាយរងគ្រោះបំផុត និងគាំទ្រដល់វិស័យដែលមានសក្តានុពលក្នុងគោលបំណង លើកកម្ពស់ផលិតភាពរបស់ពួកគេ។

ទន្ទឹមនេះ វិស័យឯកជនក្នុងគោលដៅជួយរាជរដ្ឋាភិបាលជំរុញសកម្មភាពសេដ្ឋកិច្ចដែលកំពុងមានដំណើរការក៏បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនផងដែរ។ ស្ថាប័នហិរញ្ញវត្ថុ ជាពិសេសធនាគារនៅតែមានតួនាទីសំខាន់ក្នុងការផ្តល់ហិរញ្ញប្បទានដល់សេដ្ឋកិច្ច និងគាំទ្រការស្តារសេដ្ឋកិច្ចឡើងវិញ។ ដើម្បីជំរុញការស្រាវជ្រាវលើបញ្ហាទាំងនេះ ធនាគារជាតិនៃកម្ពុជាបានជ្រើសរើសប្រធានបទស្រាវជ្រាវឆ្នាំនេះសម្រាប់សន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ ឆ្នាំ២០២២ ស្តីពី «ដំណើរឆ្ពោះទៅកាន់ការស្ដារឡើងវិញ និងភាពធន់ក្រោយកូវីដ-១៩»។

បេក្ខជនដែលមានចំណាប់អារម្មណ៍អាចផ្ញើខ្លឹមសារស្រាវជ្រាវសង្ខេប សំណេរស្រាវជ្រាវ ឬអត្ថបទស្រាវជ្រាវពេញលេញអមជាមួយប្រវត្តិរូបសង្ខេបមកកាន់នាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ច និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិនិត្យលក្ខណៈសម្បត្តិ។ ធនាគារជាតិនៃកម្ពុជានឹងផ្ដល់ការគាំទ្រ ព្រមទាំងការប្រឹក្សាយោបល់ចំពោះអត្ថបទស្រាវជ្រាវដែលត្រូវបានទទួលយក។ បន្ទាប់ពីការស្រាវជ្រាវ ត្រូវបានបញ្ចប់ ធនាគារជាតិនៃកម្ពុជានឹងរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី៩ នៅខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្សព្វផ្សាយលទ្ធផលស្រាវជ្រាវ និងពង្រឹងបណ្ដាញទំនាក់ទំនងក្នុងការងារស្រាវជ្រាវ។ សន្និសីទនេះ ក៏មានការចូលរួមពីអ្នកជំនាញ អ្នកស្រាវជ្រាវ និងភាគីពាក់ព័ន្ធជាតិនិងអន្តរជាតិផងដែរ។

យោងតាមបានឱ្យដឹងថា កាលបរិច្ឆេទសំខាន់ៗ ៖ – ការផុតកំណត់នៃការទទួលសំណើស្រាវជ្រាវ (ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២) – ការជូនដំណឹងស្តីពីសំណើសវជ្រាវដែលត្រូវបានជ្រើសរើស  (ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២) – ការផុតកំណត់នៃការទទួលអត្ថបទស្រាវជ្រាវពេញលេញ (ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២) – ការរៀបចំសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩ (ខែវិច្ឆិកា ឆ្នាំ២០២២)។ ធនាគារជាតិនៃកម្ពុជានឹងជ្រើសរើសយកអត្ថបទស្រាវជ្រាវដែលមានគុណវុឌ្ឍដើម្បីចូលរួមធ្វើបទបង្ហាញនៅក្នុងសន្និសីទម៉ាក្រូសេដ្ឋកិច្ចប្រចាំឆ្នាំលើកទី៩នេះ។ ម្ចាស់អត្ថបទស្រាវជ្រាវដែលបានធ្វើបទបង្ហាញនៅក្នុងសន្និសីទនឹងទទួលបាននូវរង្វាន់លើកទឹកចិត្ត ហើយអត្ថបទស្រាវជ្រាវ នឹងត្រូវបានបោះផ្សាយជាកាលិកបត្រស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការបិទព្រំដែនគោកដោយឯកតោភាគីថៃ បានជំរុញឱ្យកម្ពុជាបង្កើនទីផ្សារបានកាន់តែច្រើនជាងមុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជាមានទីផ្សារអង្ករថ្មីមួយទៀត គឺប្រទេសហ្វីលីពីន ដែលកំពុងតែកើនឡើងខ្លាំង ដោយក្នុងរយៈពេល៧ខែដំបូងឆ្នាំ២០២៦នេះ កម្ពុជានាំចេញទៅបាន ៩៥,០០០ តោន

ចិន​ចំណាយ​ ​៦៥​ ​ពាន់​លាន​ដុល្លារ​ ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​ ​ក្នុង​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 18/08/2026

ប្រទេស​ចិន​បាន​បង្កើន​ការ​វិនិយោគ​លើ​ការ​ពង្រីក​បណ្តាញ​ផ្លូវ​ដែក​ជាតិ​របស់​ខ្លួន​ ​ដោយ​ចំណាយ​ប្រមាណ​ ​៤៤០,៦​ ​ពាន់​លាន​យ័ន ​ឬ​ប្រហែល​ ​៦៥​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៧​ ​ខែ​ដំបូង​ឆ្នាំ​ ​២០២៦​ ​ស្របពេលដែលទីក្រុង​ប៉េកាំង​បន្ត​ផ្តោត​លើ​ការ​តភ្ជាប់​ទីក្រុង​ ​និង​សមាហរណកម្ម​សេដ្ឋកិច្ច​តំបន់

រយៈពេល ៧ខែ ខេត្ត​កំពង់ស្ពឺទាក់ទាញបានគម្រោងវិនិយោគចំនួន ៧៥គម្រោង ​បង្កើតការងារ​បានរាប់ម៉ឺនកន្លែង​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 18/08/2026

ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦កន្លងទៅនេះ ខេត្តកំពង់ស្ពឺ​ ជាប់លេខ​១​ ដែលទទួលបាន​គម្រោង​វិនិយោគច្រើនជាង​គេរហូតដល់ ៧៥ គម្រោង​

គ្រឹះ​ស្ថាន ខេមា រៀប​ចំ​កម្ម​វិធី​ជំរុញ​ការ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​នៅ​តាម​សហគមន៍

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 18/08/2026

គ្រឹះ​ស្ថាន ខេមា មីក្រូ​ហិរញ្ញ​វត្ថុ លីមីត​ធីត បាន​រៀប​ចំ​សកម្ម​ភាព​ដាំ​ដើម​ឈើ​​ប្រណីត ចែក​កូន​ឈើ​ហូប​ផ្លែ​ចំនួន ២០០​ដើម និង​លើក​កម្ពស់​អនាម័យ នៅ​សាលា​បឋម​សិក្សា មង្គល​បូរី នៅ​​ថ្ងៃ​ទី១៥ ខែ​សីហា ឆ្នាំ​២០២៦ ដើម្បី​អប​អរ​ខួប​អនុស្សាវរីយ៍ ១៦ឆ្នាំ នៃ​គ្រឹះ​ស្ថាន ខេមា

កម្ពុជា​-ចិន​ ដាក់​ឱ្យដំណើរការជាផ្លូវការ​នូវការទូទាត់​ឆ្លងដែនតាមរយៈឃ្យូអរកូដ​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 18/08/2026

ក្នុងគោលបំណងសម្រួលដល់​ការទូទាត់របស់ជនជាតិចិន​នៅកម្ពុជា និងដើម្បីទាក់ទាញ​ទេសចរ​ចិនមកកម្ពុជា​កាន់តែច្រើន ធនាគារ​ជាតិ​នៃកម្ពុជាបានដាក់ឱ្យដំណើរការប្រព័ន្ធទូទាត់ឆ្លងដែន​តាមរយៈឃ្យូអរកូដ

វេណេស៊ុយអេឡាទាមទារមាសបម្រុង ៣១ តោនពីអង់គ្លេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រដ្ឋាភិបាល​វេណេស៊ុយអេឡា ​និង​ក្រុម​ប្រឆាំង​បាន​ឯកភាព​គ្នា​ទាមទារ​យក​មាស​បម្រុង​ចំនួន​ ​៣១​ ​តោន ​ដែល​រក្សាទុក​នៅ​ធនាគារ​កណ្តាល​អង់គ្លេស​អស់​រយៈពេល​ជិត​ប្រាំបី​ឆ្នាំ​មកហើយ​ ​ដោយ​មាន​តម្លៃ​ប្រមាណ​ ​៤​ ​ពាន់​លាន​ដុល្លារ

រាជរដ្ឋាភិបាល និងវិស័យឯកជន ជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

រាជរដ្ឋាភិបាល និងវិស័យឯកជន សហការគ្នាជួយអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធពង្រឹងការគ្រប់គ្រងអាជីវកម្ម បង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ

ភាពតានតឹងអាម៉េរិក-អ៊ីរ៉ង់ បន្តរុញឱ្យតម្លៃប្រេងឡើងដល់ជាង ៩០ ដុល្លារក្នុងមួយបារ៉ែល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

តម្លៃ​ប្រេង​ឆៅ​បាន​កើនឡើង​នៅ​ថ្ងៃ​អង្គារ​ ទី​១៨​ ​ខែ​សីហា​នេះ​ ​ខណៈ​ក្តី​សង្ឃឹម​សម្រាប់​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​សហរដ្ឋ​អាម៉េរិក​ និង​អ៊ីរ៉ង់​កាន់តែ​ថយចុះ​ ​បង្កើន​ការ​ព្រួយបារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល ​ជាពិសេស​តាម​ច្រក​សមុទ្រ​ ​Hormuz​

កម្ពុជា​ ​មើលឃើញ​ឧស្សាហកម្មភាពយន្ត ​ជា​ច្រក​ផ្សព្វផ្សាយ​ទេសចរណ៍​ទៅ​ពិភពលោក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 18/08/2026

កម្ពុជា​មើលឃើញ​ឧស្សាហកម្មភាពយន្ត​ជា​ច្រក​ដ៏​មាន​សក្ដានុពល​សម្រាប់​ផ្សព្វផ្សាយ​វិស័យ​ទេសចរណ៍​ទៅកាន់​ពិភពលោក​ ស្រប​ពេល​ក្រសួង​ទេសចរណ៍​ជំរុញ​ឱ្យ​ផលិត​ករ​ភាពយន្ត​ចូលរួម​ទាក់ទាញ​ផលិតកម្មភាពយន្ត​អន្តរជាតិ​ ​ជាពិសេស​ផលិតកម្ម​ខ្នាត​ធំ​ និង​ហូលីវូដ ​ឱ្យ​មក​ថត​នៅ​កម្ពុជា

រាជធានីភ្នំពេញ កំពុងបោះជំហានថ្មី ឆ្ពោះទៅជាគោលដៅទេសចរណ៍ទីក្រុងលំដាប់អន្តរជាតិ!

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 17/08/2026

រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានអះអាងថា រាជធានីភ្នំពេញ មិនត្រឹមតែជាមជ្ឈមណ្ឌល នយោបាយ រដ្ឋបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវប្បធម៌របស់ព្រះរាជាណាចក្រកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាច្រកទ្វារទេសចរណ៍អន្តរជាតិដ៏សំខាន់