តស់ ! មកដឹងពីបច្ចេកទេសចិញ្ចឹមទាយកសាច់ និងយកពងបានផលច្រើន ចំណាយពេលតិច

ទា ជាប្រភេទសត្វស្លាបក្នុងស្រុកមួយដែលប្រជាពលរដ្ឋ ក៏ដូចជាកសិករនិយមចិញ្ចឹមដោយសារវាអាចឱ្យផលលឿន បានទាំងសាច់ និងយកពង ខណៈដែលតម្រូវការទីផ្សារមានវិសាលភាពធំទូលាយ និងមានតម្លៃសមរម្យ។ ជាការចែករំលែក ថ្ងៃនេះ យើងសូមបង្ហាញពីបច្ចេកទេសខ្លះៗក្នុងការចិញ្ចឹមទា ដែលអាចទទួលបានផលខ្ពស់ និងចំណាយពេលខ្លី។

សម្រាប់បច្ចេកទេសក្នុងការចិញ្ចឹមទា អ្នកចិញ្ចឹមត្រូវយកចិត្តទុកដាក់លើកត្តាសំខាន់ៗចំនួន ៥ រួមមាន ការរើសពូជ ការធ្វើទ្រុង ការឱ្យចំណី ការថែទាំ និងជំងឺ។ ចំពោះការរើសពូជទាមេពង ត្រូវរើសយកមេណាដែលរហ័សធំ កូនទាតូច​ដកកវែង រោមភ្លឺថ្លា ក្បាលតូជ គូទធ្លាក់ ពូកែរកស៊ី ជម្រុះស្លាបរហ័ស។ ចំណែកទាយកសាច់ ត្រូវយកប្រភេទទាឈ្មោល ឬទាអត់ពងតែម្ដងទើបចិញ្ចឹមឆាប់ធំលឿន។


ចំពោះការធ្វើទ្រុង គេត្រូវបែងចែកផ្សេងៗគ្នាដោយទ្រុងចិញ្ចឹមកូនទា ទ្រុងមេទាពង និងទ្រុងទាយកសាច់។ ទ្រុងចិញ្ចឹមកូនទា គេត្រូវសង់លើដីទួល ជាដីខ្សាច់ បែរចំព្រះអាទិត្យរះ ដំបូលចល័ត ក្រាលអង្កាមមិនឱ្យមានសំណើម ដោយរុំព័ទ្ធលួសសំណាញ់ ឬបន្ទះឫស្សីស្ដើងៗពេលយប់ត្រូវដាក់ភ្លើង ឬអំពូលម៉ែត្រ ហើយត្រូវបំបែកកូនទាជាក្រុមៗពី ១០០-១៥០ក្បាល។

សម្រាប់ទ្រុងចិញ្ចឹមមេទាយកពង ពេលថ្ងៃត្រូវដាក់ក្រោមម្លប់ឈើ ហុំព័ទ្ធដោយបន្ទះឫស្សី ឬស្បៃមុង និងស្ថិតនៅក្បែរមាត់ទឹក ឯពេលយប់ដាក់ក្នុងរោងដើម្បីការពារពីមហន្តរាយគ្រប់យ៉ាង ដោយដាក់ទា ១០០ក្បាលសម្រាប់ផ្ទៃដី ២៤ម៉ែត្រការេឡើងទៅ។ រីឯទ្រុងទាយកសាច់ ក៏ធ្វើដូចទ្រុងទាំងពីរខាងលើដែរ តែពេលទាអាយុ ៣០-៣៥ថ្ងៃ ត្រូវដាក់ក្រោមម្លប់ឈើនៅពេលថ្ងៃ ឯពេលយប់អាចដាក់នៅទីវាល ពិសេសកន្លែងណាដែលមានសុវត្ថិភាព។

ពាក់ព័ន្ធនឹងការឱ្យចំណីវិញ កូនទាអាយុ ១-៣ថ្ងៃត្រូវឱ្យជាអង្ករ ឬគ្រាប់ពោតកិនរួចស្ងោរឱ្យឆ្អិន ចាក់ទឹកលាយឱ្យខាប់ច្របាច់ឱ្យសព្វទុកឱ្យត្រជាក់ទើបឱ្យទាស៊ី ៤ដងក្នុងមួយថ្ងៃ ហើយទឹកសម្រាប់ផឹកត្រូវប្រើទឹកស្អាត ឬយកទឹក៥០-៦០លីត្រលាយជាមួយស្លឹកខ្ទឹមបុក ១គីឡូក្រាម។ សម្រាប់ទាយកពង ចំណីអាចជាសាច់ ម្សៅ និងរុក្ខជាតិ រួមមាន ខ្យង ក្ដាម កូនត្រី កំពិស ឈ្លើង ជន្លេន ស្រូវ ពោត មើមថ្លុង ស្លឹកស្មៅ ស្លែ សារាយ។ ឯទាសាច់មានអាយុត្រឹម ១-៣០ថ្ងៃឱ្យស៊ីដូចទាទូទៅដែរ តែនៅពេលទាអាយុលើសពី ៣០ថ្ងៃទៅ គេត្រូវឃ្វាលជាហ្វូងឱ្យស៊ីនៅតាមវាលស្រែ។

ទាក់ទងនឹងការថែទាំកូនទាត្រូវការកម្ដៅ និងពន្លឺគ្រប់គ្រាន់ ហើយត្រូវចែកជាក្រុមៗកុំឱ្យជាន់គ្នាងាប់ ឬក្រិន។ ចំណែកទាយកពង មិនត្រូវដេញឡើងចំណោតខ្ពស់ពេក ចៀសវាងចិញ្ចឹមកន្លែងអ៊ូអរ សម្លេងខ្លាំង ចិញ្ចឹមនៅដីភក់ ឬដីបែកក្រហែង ពិសេសការពារពីសត្វយាយីដូចជាសត្វឆ្កែជាដើម។ ដោយឡែក ទាយកសាច់ក៏ត្រូវការការថែទាំដូចជាទាយកពងដែរ ដោយរយៈពេលលក់គឺ ២ខែ មានទម្ងន់ ១.២-១.៥គីឡូក្រាម។

ទន្ទឹមគ្នានេះដែរ បញ្ហាដែលគេជួបប្រទះភាគច្រើនគឺការបាត់ទាក្នុងហ្វូង ពិសេសការបាញ់ថ្នាំពុល ឬថ្នាំសម្លាប់សត្វល្អិតលើដំណាំស្រូវដែលអាចប៉ះពាល់ដល់ទា ប៉ុន្តែគេអាចការពារបានតាមរយៈការប្រើវល្លិ៍បណ្ដូលពេជ្រ សំបកគរ និងគល់ស្លឹកគ្រៃ ឯការព្យាបាលអាស្រ័យទៅតាមប្រភេទជំងឺ៕  



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច