ធុរជន ​និង​វិនិយោគិនជប៉ុន-កម្ពុជា​ ជាច្រើន​ចូលរួម​ក្នុងវេទិកាធុរកិច្ច​​ ដើម្បី​ស្វែងយល់ពីឱកាស​វិនិយោគ​​នៅកម្ពុជា​

ភ្នំពេញ ៖ សមាគម​ពាណិជ្ជ​កម្ម​កម្ពុជា-ជប៉ុន និង​ធនាគារ​អេស៊ីលីដា​ភីអិលស៊ី បានរៀបចំនូវ​វេទិកា​ធុរកិច្ច​មួយ​ ដើម្បីផ្គូរផ្គងរវាងធុរជន ​និ​ងវិនិយោគិន​រវាង​ប្រទេស​កម្ពុជា និ​ងប្រទេស​ជប៉ុនឱ្យបានជួប​ធ្វើប្រាស្រ័យ​ទាក់ទង​គ្នា​ស្វែង​យល់ពីគ្នា និងបង្កើតឱកាស​ក្នុងការ​បណ្ដាក់ទុនវិនិយោគ​រួម​គ្នា​នៅក្នុងប្រទេស​កម្ពុជា។ វេទិកា​ដែលរៀបចំ​ដោយ​ដៃគូទាំងពីរនេះ ធ្វើឡើង​នៅ​ល្ងាច​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅការិយាល័យ​កណ្ដា​ល​ធ​នា​គារ​អេស៊ីលីដា ភីអិលស៊ី​ ។​

លោក​បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដាភីអិលស៊ី បានមានប្រសាសន៍ថា ​វេទិកា​ធុរជន​ដែលរៀបចំឡើងដោយ​ធនាគារអេស៊ីលីដា និង​​សមាគម​ពាណិជ្ជកម្ម​កម្ពុជា​-​ជប៉ុន ​​ត្រូវ​បានរៀបចំឡើង​២លើក​រួចមកហើយ ដោយចាប់ផ្ដើម​ដំបូង​នៅឆ្នាំ២០១៩ ឆ្នាំ២០២២​ ។ សម្រាប់ឆ្នាំ​២០២៣​នេះ វេទិកា​ធុរជន​កម្ពុជា ជប៉ុន​ក៏មិនខុសពីឆ្នាំមុនៗ​ដែរ គឺរៀបចំឡើង​ក្នុងគោល​បំណង​ឱ្យ​ធុរជន និង​វិនិយោគិន​នៃប្រទេស​កម្ពុជា​ និង​ជប៉ុន​​បានជួបប្រាស្រ័យទាក់ទង​ជាមួយគ្នា និងអាច​ចាប់ជាដៃគូ​ក្នុងការ​បង្កើត​ធុរកិច្ច​រួម​គ្នា​ ។​

លោកបណ្ឌិត​បន្តថា ៖

«វេទិកា​ធុរជន​នេះ យើង​គ្រោងនឹង​រៀបចំឡើង​ជា​រៀងរាល់​ឆ្នាំ​ ដោយសមាគម​ជប៉ុន​-កម្ពុជា នឹង​ដឹកនាំ​ធុរជន​ និងវិនិយោគិន​ជប៉ុន​មក​ធ្វើទស្សនកិច្ច​នៅកម្ពុជា និង​ស្វែង​រក​​ឱកាស​ក្នុងការ​វិនិយោគនានា​​នៅក្នុង​ប្រទេស​កម្ពុជាទៅតាមជំនាញ និងវិស័យ​របស់​ពួកគាត់»។​

លោ​ក​បណ្ឌិត​បានបន្ថែមថា នៅក្នុងប្រទេស​ជប៉ុន មានក្រុមហ៊ុន​ប្រមាណជាង​ ៣លាន​ក្រុមហ៊ុន ក្នុងនោះ​៩៩​ភាគរយ​ជា​ក្រុមហ៊ុន SME ដូច្នេះបើសិនជា​កម្ពុជា​អាច​ទាក់ទាញ ក្រុមហ៊ុន​ពី​ប្រទេស​ជប៉ុន្តែ​១ភាគរយ ឬ ០,១​ភាគ​រយ​ក៏ឃើញថា​មានចំនួន​ច្រើនដែរ  ។ ម្យ៉ាងទៀត​វិនិយោគិន​ជប៉ុន ជា​វិនិយោគិន​ដែល​មានការ​គិតគូរ​វែ​ងឆ្ងាយ​ ហើយបើសិនជាពួកគេ​វិនិយោ​គ​​នៅប្រទេស​ណា​ហើយ គឺវិនិយោគ​រយៈពេលវែង ។

លោកបណ្ឌិត​ក៏បានបង្ហាញ​ពីសក្ដានុពល​វិនិយោគ​នៅក្នុង​ប្រទេស​កម្ពុជា​ទៅកាន់ធុរជន​ និង​វិនិយោគិ​ន​ជប៉ុន ដូចជាច្បាប់វិនិយោគ​ថ្មី​របស់​កម្ពុជា ការទទួលបានការអនុគ្រោះ​មួយចំនួន​ពីរាជរដ្ឋាភិបាល​កម្ពុជា​ទៅកាន់​វិនិយោគិន​ជាតិ ​និងអន្តរជាតិ​ និងលក្ខខណ្ឌមួយចំនួ​នទៀត ដែលជា​ឱកាស​សម្រាប់វិនិយោគិន​បរទេស​ ។

លោក KAN’DA Yogo ប្រធានសមាគពាណិជ្ជកម្ម​ជប៉ុន-កម្ពុជា បានមានប្រសាសន៍ថា​ សព្វថ្ងៃនេះ សមាគម​ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន មានសមាជិក​រាប់រយ​ក្រុមហ៊ុន​ ​និងមានវិនិយោគិន​ខ្លះ​ធ្វើមុខ​ជំនួញ​នៅប្រទស​កម្ពុជា​ស្រាប់ហើយ ប៉ុន្តែមិន​បានចូលរួម​ជាមួយ​សមាគម​នោះទេ​ ដូច្នេះ វិនិយោគិន​ជប៉ុន​ដែលកំពុង​វិនិយោគ​នៅក្នុ​​ង​ប្រទេ​ស​កម្ពុជា​មានចំនួន​ច្រើន​ទៅតាមវិស័យ ដូចជា​វិស័យអចលនទ្រព្យ ផ្សារទំនើប រោងចក្រ​ផលិត​បន្ទះ​ឈី​ប​ និងក្រុមហ៊ុនហិរញ្ញវត្ថុ​ជាដើម៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ

ឥណ្ឌា​ ផ្តើម​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ម៉ូដែល​ ​Su​-​30​MKI​ ​ឡើងវិញ​ ក្រោយ​ខកខាន​ជាច្រើន​ឆ្នាំ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

រដ្ឋាភិបាល​ទីក្រុង​ញូវ​ដេលី​ កាលពីពេលថ្មី​ៗ​នេះ​បាន​ប្រកាស​ថានឹងចាប់ដំណើរការ​ផលិត​យន្តហោះ​ចម្បាំង​រុស្ស៊ី ​Su​-​30​MKI​ ​សាឡើងវិញ​​បន្ទាប់ពី​បាន​បញ្ចប់​ផលិតកម្ម​ផលិត​យន្តហោះ​ម៉ូដែលមួយនេះ​តាំងពី​ឆ្នាំ​២០២១​

មេធនាគារ ARDB ណែនាំកសិករយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនសម្រេចចិត្តដាំដុះដំណាំអ្វីមួយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

ប្រជាកសិករត្រូវយកចិត្តទុកដាក់រៀបចំផែនការផលិតកម្ម ចេះគណនាថ្លៃដើម និងសិក្សាទីផ្សារមុនពេលសម្រេចចិត្តដាំដុះមុខដំណាំអ្វីមួយ ដើម្បីអាចទទួលបានផលចំណេញ មិនខាតបង់ និងជួយបង្កើនជីវភាពគ្រួសារ

សមាគម​ហិរញ្ញវត្ថុ ​២​ ​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ និង​ដោះស្រាយ​បណ្តឹង​ដោយ​តម្លាភាព​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

សមាគម​ធនាគារ​នៅ​កម្ពុជា​ ​(​ABC​) ​និង​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា​ ​(​CMA​) ​បាន​បង្ហាញ​ការ​ប្តេជ្ញាចិត្ត​ការពារ​អតិថិជន​ ​និង​ពង្រឹង​ការ​ដោះស្រាយ​បណ្តឹង​ប្រកបដោយ​យុត្តិធម៌​ ​តម្លាភាព​ ​និង​ទាន់​ពេលវេលា​ ​ខណៈ​បាន​អំពាវនាវ​ឱ្យ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​អតិថិជន​ឥណទាន​ ​ធ្វើឡើង​ដោយ​ពេញលេញ​ ត្រឹមត្រូវ​ និង​មាន​តុល្យភាព

អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​សម្រាប់​ក្រុមហ៊ុន​ចិន​ ​ពង្រីក​អាជីវកម្ម​ក្រៅ​ប្រទេស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/08/2026

​ក្រុមហ៊ុន​ចិន​ប្រមាណ​ ​៨០​ ​ភាគរយ​ ក្នុង​ចំណោម​ក្រុមហ៊ុន​ចំនួន​ ​៣៨០​ ​ដែល​ត្រូវបាន​ស្ទង់​មតិ ​បាន​បង្ហាញ​ផែនការ​ពង្រីក​អាជីវកម្ម​ទៅកាន់​ទីផ្សារ​បរទេស​ក្នុង​រយៈពេល​ ​៣​ ​ឆ្នាំ​ខាងមុខ​ ​ដោយ​តំបន់​អាស៊ាន​នៅតែ​ជា​គោលដៅ​ចម្បង​

អាមេរិក​ និង​អ៊ីស្រាអែល ​ធានា​ដឹកជញ្ជូន​សារធាតុ​នុយក្លេអ៊ែរ​ចេញ​ពី​ទីតាំង​សម្ងាត់​មួយ​នៅស៊ីរី​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/08/2026

សហរដ្ឋ​អាមេរិក​ និង​អ៊ីស្រាអែល ​បាន​ឈានដល់​កិច្ចព្រមព្រៀង​​ជាមួយ​រដ្ឋាភិបាល​អន្តរកាល​របស់​ប្រទេស​ស៊ីរី ​ដើម្បី​​អនុញ្ញាតឱ្យ​ក្រុម​អធិការ​កិច្ច​អន្តរជាតិ​ប្រមូល​យក​សារធាតុ​វិទ្យុសកម្ម​ចេញ​ពី​ទីតាំង​នុយក្លេអ៊ែរ​សម្ងាត់​មួយ