ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានអះអាងថា ស្ថានភាពបំណុលសាធារណៈរបស់ប្រទេសកម្ពុជា មានហានិភ័យទាប និងមិនមានភាពប្រឈមនោះទេ ខណៈដែលប្រទេសដែលបានផ្តល់កម្ចី ក៏ដូចជាការទម្លាក់ទុនវិនិយោគនៅកម្ពុជា នៅតែជាប្រទេសមហាមិត្តដែកថែមចិនដដែល។

គិតត្រឹមឆមាសទី ១ ឆ្នាំ២០២១កកន្លងទៅនេះ រាជរដ្ឋាភិបាលមានបំណុលសាធារណៈសរុបចំនួន ៩ ១៨៨,៩ ពាន់លានដុល្លាររួមទាំងបំណុលដែលគ្រប់គ្រងដោយចិនចំនួន ៤៣.៧៨ ភាគរយជប៉ុន ៨.៩១ ភាគរយកូរ៉េខាងត្បូង ៥.០៤ ភាគរយបំណុលទ្វេភាគីជាមួយប្រទេសដទៃទៀត ដៃគូអភិវឌ្ឍន៍មានចំនួន ៥.៣៨ ភាគរយ និងបំណុលដោះដូរចរចា ៦.៧៥ ភាគរយ។

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១ ចិនឈរនៅលំដាប់លេខ១ ដែលបានមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាច្រើនជាងគេ ដោយមានទំហំទឹកប្រាក់វិនិយោគជាង ២ពាន់លានដុល្លារ ខណៈដែលកាលពីឆ្នាំ២០២០ ចិនឈរនៅលំដាប់ទី៣ និងឆ្នាំ២០១៩ ឈរនៅលំដាប់ទី២។ អ្វីដែលគួរឲ្យគត់សម្កាល់ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២១ ក្នុងចំណោមប្រទេសចំនួន១០ ដែលបានមកវិនិយោគនៅកម្ពុជា ប្រទេសចិនបានឈរនៅលំដាប់ទី១ ដោយមានទំហំទឹកប្រាក់សរុបប្រមាណ ២,២ពាន់លានដុល្លារ មានចំណែក ៦៥.៨៩% នៃការវិនិយោគសរុប។ បន្ទាប់មកមានប្រទេស កូរ៉េ ជប៉ុន ថៃ សិង្ហបុរី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួនទៀត។
តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា នាពេលខាងមុខនេះ ដោយសារចិនជាដៃគូគ្រប់ជ្រុងជ្រោយរបស់កម្ពុជា ដូច្នេះ សន្ទុះនៃការវិនិយោគរបស់ចិននៅកម្ពុជាគឺនៅតែមានអត្រាខ្ពស់ ដែលធ្វើឱ្យចិននៅតែឈានមុខគេលើការវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសមហាអំណាចសេដ្ឋកិច្ចចិន ក៏បានបង្ហាញពីគោលបំណងជំរុញ និងបង្កើនការវិនិយោគមកកាន់កម្ពុជាបន្ថែមទៀត។ ដោយឡែកប្រទេសជប៉ុន ដែលកំពុងឈនៅលេខរៀងបន្ទាប់ពីចិន ក៏កំពុងតែដើរតួនាទីយ៉ាងសកម្មនៅក្នុងការបោះទុនវិនិយោគនៅកម្ពុជាទៅលើវិស័យអាទិភាពមួយចំនួន ជាពិសេស លើវិស័យឧស្សាហកម្មធុនមធ្យម។
គួរបញ្ជាក់ថា កន្លងមកវិនិយោគិនចិន ច្រើនមកវិនិយោគ លើវិស័យសំណង់ ឧស្សាហកម្មកាត់ដេរ សំលៀកបំពាក់ ស្បែកជើង និងកាបូប សម្ភារធ្វើដំណើរសម្រាប់នាំចេញទៅអឺរ៉ុប,សហរដ្ឋអាមេរិក និងមួយចំណែកទៀតលើវិស័យកសិកម្ម។ ប៉ុន្តែនិន្នាការថ្មីៗនេះ ចិនហាក់ចង់ងាកចេញពីវិស័យកាត់ដេរ ដោយបង្វែរលើការវិនិយោគច្រើនជាឧស្សាហកម្មធុនមធ្យម ដូចជាការផលិតគ្រឿងចក្រ សំបកកង់ឡាន ក្រដាស និងកសិកម្មជាដើម។
សូមបញ្ជាក់ផងដែរថា រយៈពេល៩ខែ ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័ត គម្រោងវិនិយោគសរុបចំនួន ១៣៤គម្រោង សរុបទុនវិនិយោគជាង ៣ ៣៥៨ លានដុល្លារ ថយចុះ ៥៤គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ មាន១៨៨គម្រោងទុនវិនិយោគ ៦ ៤៤២លានដុល្លារ។ សម្រាប់វិស័យដែលវិនិយោគនៅរយៈពេល៩ខែ ឆ្នាំនេះ រួមមាន ៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន១២គម្រោង ឧស្សាហកម្ម មានចំនួន១១១គម្រោង ទេសចរណ៍មានចំនួន២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន៩គម្រោង។ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ការព្យាករណ៍កំណើនសេដ្ឋកិច្ចចំនួន ៤,៨ ភាគរយសម្រាប់ឆ្នាំ២០២២ ដែលកើនឡើងពីការព្យាករណ៍កំណើន ២,៤ ភាគរយនៅឆ្នាំ២០២១នេះ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content