ភ្នំពេញ ៖ ក្នុងនាមជាមណ្ឌលផ្គត់ផ្គង់ទំនិញយ៉ាងសម្បូរបែប និងចែកចាយផលិតផលដុំ និងរាយគ្រប់ប្រភេទ ជាពិសេសគ្រឿងអេឡិចត្រូនិក ផ្សារឃ្លាំងរំសេវថ្មីសែនសុខបានក្លាយជាទីតាំងដ៏ល្អប្រសើរ និងជាជម្រើសមុនដំបូងគេសម្រាប់បណ្តាអាជីវករចូលមកដាក់តាំងលក់នូវមុខទំនិញនានា ក៏ដូចជាផលិតផលចំរុះរបស់ខ្លួនជាមួយនឹងការទទួលបានគុណប្រយោជន៍ និងផលចំណេញត្រឡប់ទៅវិញយ៉ាងច្រើន។

ផ្សារឃ្លាំងរំសេវថ្មីសែនសុខ ត្រូវបានអភិវឌ្ឍ និងបង្កើតឡើងនៅក្នុងទស្សនៈវិស័យវែងឆ្ងាយជាមួយនឹងការផ្តល់នូវកិច្ចសន្យាទិញ-លក់ ក្នុងរយៈពេលរហូតដល់១០ឆ្នាំ ព្រមទាំងគោលការណ៍ជួលបន្តរយៈពេលយូរឆ្នាំបន្ថែមទៀត ដោយក្រុមហ៊ុនដែលជាអ្នកអភិវឌ្ឍន៍ផ្សារបានជួយគិតគូរអំពីការរៀបចំយុទ្ធសាស្ត្រលក់ដល់គ្រប់អាជីវករនៅក្នុងផ្សារ ទាំងវិធីសាស្ត្រក្នុងការស្រូបទាញអតិថិជនគោលដៅទិញទំនិញរាយ ទាំងអាជីវករដៃគូទិញ-លក់ទំនិញបោះដុំយកទៅលក់បន្ត ដើម្បីធ្វើយ៉ាងណាអាចទទួលបានផលចំណេញ។

លោក សោម កែវម៉ាលីដា នាយកប្រតិបត្តិផ្សារឃ្លាំងរំសេវថ្មីសែនសុខ បានប្រាប់ឲ្យដឹងថា សម្រាប់អាជីវករដែលចូលមកលក់ដូរនៅក្នុងផ្សារឃ្លាំងរំសេវថ្មីសែនសុខ ទាំងអាជីវករចាស់ ក៏ដូចជាអាជីវករថ្មី នឹងទទួលបានលក្ខខណ្ឌងាយស្រួលក្នុងការក្លាយជាម្ចាស់តូបលក់នៅក្នុងផ្សារ ក្រោមការផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធជាមួយមន្ត្រីបម្រើការងារ និងសេវាក្នុងផ្សារទៅលើការដោះស្រាយបញ្ហានានាដែលអាចមានជាយថាហេតុ។ បន្ថែមពីនេះ អ្វីដែលកាន់តែអស្ចារ្យ គណៈគ្រប់គ្រងផ្សារឃ្លាំងរំសេវបានសហការជាដៃគូជាមួយធនាគារ Phillip Bank Plc ក្នុងការផ្តល់កម្ចីដោយគ្មានទ្រព្យបញ្ចាំទៅដល់អាជីវករក្នុងផ្សារដែលមានបំណងចង់បង្កើនដើមទុនសម្រាប់ពង្រីកអាជីវកម្ម និងបង្កផលចំណេញក្នុងការបង់ថ្លៃឈ្នួលតូបផងដែរ។

ក្នុងឱកាសនេះ នាយកប្រតិបត្តិផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ បានបង្ហាញពីភាពសុទិដ្ឋិនិយមចំពោះការចូលរួមគាំទ្ររបស់បណ្តាអាជីវករលក់ដូរក្នុងផ្សារទាំងអស់ ជាមួយនឹងការជំរុញ និងលើកទឹកចិត្តក្នុងការបង្កើននូវការផ្តល់ជូនសេវាកម្មដែលមានប្រសិទ្ធភាព ផ្គត់ផ្គង់នូវផលិតផល ក៏ដូចជាសម្ភារៈដែលមានគុណភាព សុវត្ថិភាព និងរក្សាបាននូវគុណតម្លៃ អនាម័យសណ្ដាប់ធ្នាប់ដើម្បីអាចទទួលបាននូវទំនុកចិត្តពីសំណាក់អតិថិជនទូទៅ។

គួរបញ្ជាក់ផងដែរថា ជាទូទៅ គណៈគ្រប់គ្រងផ្សារតែងបានគិតគូរយ៉ាងយកចិត្តទុកដាក់ដល់គ្រប់អាជីវករលក់ដូរនៅក្នុងផ្សារបោះដុំឃ្លាំងរំសេវសែនសុខទាំងអស់ ជាក់ស្ដែងនៅក្នុងអំឡុងពេលមានវិបត្តិកូវីដក្នុងឆ្នាំ២០២១ គណៈគ្រប់គ្រងផ្សារបានអនុគ្រោះដល់គ្រប់អាជីវករទាំងអស់ដោយតម្រូវបង់ត្រឹម២៥ភាគរយប៉ុណ្ណោះ។

ដោយឡែកនៅដើមឆ្នាំ២០២២នេះ គណៈគ្រប់គ្រងផ្សារក៏នៅតែបន្តអនុគ្រោះ ដោយមិនតម្រូវបង់ថ្លៃសន្តិសុខ សណ្ដាប់ធ្នាប់ និងអនាម័យនោះទេ ដែលទាំងអស់នេះជាការបង្ហាញឲ្យឃើញពីការចូលរួមរំលែកផលលំបាករបស់អាជីវករក្នុងគ្រាប្រឈម។

គួរបញ្ជាក់បន្ថែមផងដែរថា ផ្សារបោះដុំឃ្លាំងរំសេវថ្មីសែនសុខ ក៏មានរៀបចំយុទ្ធសាស្ត្រផ្សេងៗជាច្រើន ដើម្បីបង្កើនការលក់ និងផលចំណេញដល់បងប្អូនអាជីវករមានដូចជា ៖ ផ្សារបោះដុំលក់តាម Online (Mobile & E Commerce) ផ្តល់សេវាដឹកជញ្ជូនដោយឥតគិតថ្លៃរយៈពេល៣ខែ, មានការផលិត Spot ផ្សព្វផ្សាយពាណិជ្ជកម្ម, មានកម្មវិធីតាំងពិព័រណ៍ម្ហូបអាហារ, កម្មវិធីតាំងពិព័រណ៍ផលិតផលថៃ, កម្មវិធីប្រដាល់ និងតូយ៌តន្ត្រី ជាពិសេស ផ្សារបោះដុំបន្លែ និងផ្លែឈើ នឹងដាក់ដំណើរការឆាប់ៗខាងមុខនេះ៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន

អាម៉េរិកចំណាយជាង ៥ ពាន់លានដុល្លារជួសជុល និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះ USS Harry S. Truman
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
សហរដ្ឋអាម៉េរិកគ្រោងចំណាយ ៥,១ ពាន់លានដុល្លារ ដើម្បីជួសជុល ថែទាំ និងធ្វើទំនើបកម្មនាវាផ្ទុកយន្តហោះចម្បាំង USS Harry S. Truman ដើម្បីត្រៀមនាវានេះសម្រាប់បន្តប្រើប្រាស់ក្នុងពាក់កណ្តាលជីវិតបម្រើការងារដែលនៅសល់





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content