មន្ត្រីជាន់ខ្ពស់​កម្ពុជា​ លើកទឹកចិត្តដល់ធុរជន​ចាប់យក​បច្ចេកវិទ្យា និ​ង​ប្រើប្រាស់​ថ្នាលឌីជីថល​ ដើម្បីទាញ​យក​ប្រយោជន៍ ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច​

ភ្នំពេញ ៖ ​ឯកឧត្តម​បណ្ឌិត​ គង់ ម៉ារី រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ និងជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការ​ដ្ឋាន​គណៈ​កម្មការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល​ បានលើក​​ទឹកចិត្ត​​ដល់ធុរជន ក៏ដូចជាសាធារណ​ជនទូទៅ​ ចូលរួម​ចាប់យកបច្ចេកវិទ្យា​ឌីជីថល និ​ង​ប្រើប្រាស់​ថ្នាល់ឌីជីថល​ ដើម្បីទាញយក​​អត្ថ​ប្រយោជន៍​ជា​អតិ​បរិមា​ សំដៅ​ជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​កម្ពុជា​ឱ្យ​កាន់តែ​មានភាព​រស់​រវើក ។

​នៅក្នុងវេទិការ​សេដ្ឋកិច្ច​ឌីជីថល​​ ២០២៥ ដែលរៀបចំឡើង​នៅសណ្ឋាគារ អូក​វូដ កាលពីថ្ងៃទី១១ និង​១២​ ខែ​មីនា ឆ្នាំ ២០២៥ ឯកឧត្តម ​គង់ ម៉ារី ​បានគូស​រំលេច​ពីការវិវត្ត​យ៉ា​ងឆាប់​រហ័សនៃ​បច្ចេក​វិទ្យា​ឌីជីថល និ​ងសក្ដានុពល​នៃការ​ចាប់យក​ឌីជីថល​ក្នុងការ​ជំរុញ​សម្ទុះ កំណើន​សេដ្ឋកិច្ច​ឌីជីថល​នៅកម្ពុជា តាមរយៈ​ការ​នាំ​យក​នូវគំរូ​ធុរកិច្ច​ថ្មី ការ​លើក​កម្ពស់​នវានុវត្ត​ន៍ និងការ​បង្កើន​ផលិតភាព​ និង​ប្រសិទ្ធភាពការងារ ទាំង​ក្នុងវិស័យ​ឯកជន​ និង​សេដ្ឋកិច្ច​ទាំង​មូល ។

ក្នុងវេទិកាសេដ្ឋកិច្ចឌីជីថល ២០២៥ មានបទបង្ហាញចំនួន ៥ និងកិច្ចពិភាក្សាចំនួន ៤ ដែលផ្ដោ​ត​លើទិ​ដ្ឋ​ភាព​រួ​មនៃសេដ្ឋកិច្ច និងសង្គមឌីជីថល, ការធ្វើបរិវត្តកម្មឌីជីថលសម្រាប់សហគ្រាស, អក្ខរកម្ម និងជំ​នាញឌីជីថ​ល​សម្រា​​ប់​សហគ្រាស, សន្តិសុខសាយប័រ ការការពារទិន្នន័យ ទ្រព្យសម្បត្តិឌីជីថល និងកា​រ​ទូទា​ត់​ប្រាក់​ឌី​ជី​ថ​ល​ ។ បទបង្ហាញនីមួយៗ បានផ្ដល់ព័ត៌មានជាមូលដ្ឋានសម្រាប់កិច្ចពិភាក្សាយ៉ាងផុសផុល ហើ​​យនឹ​ង​ទ​ទួ​ល​បានធាតុចូលសំខាន់ៗពីវាគ្មិនកិតិ្តយស និង អ្នកចូលរួម ។

វេទិកាសេដ្ឋកិច្ចឌីជីថលត្រូវបានធ្វើឡើងក្រោមគោលបំណង  សំខាន់ៗ​រួមមាន លើក​ក​ម្ព​ស់​ការ​ផ្សព្វ​ផ្សាយ​ចំ​ណេះ​ដឹ​ង​អំពីបច្ចេកវិទ្យាឌីជីថល ជំនាញ និងសារៈសំខា​ន់​​នៃ​កា​រ​ចា​ប់​យ​ក​ឌីជី​ថ​ល​នៅ​ក្នុ​ង​យុ​​គ​ស​ម័​យសេ​ដ្ឋកិច្ច​ឌីជី​ថ​ល, បង្កើនការចែករំលែកទស្សនទាន គំនិតនវានុវត្តន៍ និង បទពិសោធន៍ថ្មីៗ ពាក់ព័ន្ធសេដ្ឋកិ​ច្ច​ឌី​ជី​ថ​លនិង ជំរុញការកសាងបណ្ដាញទំនាក់ទំនង និងសហគមន៍ធុរកិច្ច និងសេដ្ឋកិច្ចឌីជីថលនៅកម្ពុជា។

ជាលទ្ធផលនៃ​វេទិកានេះមានអ្នកចូលរួមសរុបចំនួន ២៥៦ នាក់នៅថ្ងៃទី ១ និង ចំនួន ១៤៨ នាក់ នៅថ្ងៃទី ២ ដែលបានបញ្ចប់ទៅដោយរលូន តាមរយៈការផ្ដ​ល់​វេទិ​កា​ដែល​ប​ង្កើ​ត​ឱ្យ​មា​ន​កា​រ​ជ​ជែក​ពិ​​ភា​ក្សា​ពី​សេ​ដ្ឋ​កិ​ច្ចឌីជី​ថ​ល។ គណៈកម្មាធិការសេដ្ឋកិច្ច និងធុរកិច្ចឌីជីថល នឹងបន្តឱ្យមានការរៀបចំវេទិកាបែបនេះបន្តទៀតនៅឆ្នាំបន្តបន្ទាប់។




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ


Leave a Reply

Your email address will not be published.Required fields are marked *