ឫសគល់នៃការកំណត់តម្លៃប្រេង និងការគ្រប់គ្រងទីផ្សារប្រេងរបស់អាមេរិក និងអង្កការ OPEC

គិតត្រឹមពាក់កណ្តាលសតវត្សរ៍ទី ២០ សហរដ្ឋអាមេរិក គឺជាប្រទេសផលិតប្រេងធំបំផុត និងជាអ្នកគ្រប់គ្រងតម្លៃប្រេងក្នុងទីផ្សារពិភពលោក។ ក្រោយមកអង្គការនៃប្រទេសនាំចេញប្រេង (OPEC) ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៦០ ហើយបានកាន់កាប់ គ្រប់គ្រងទីផ្សារប្រេង និងតម្លៃប្រេងក្នុងពិភពលោក។ ទោះបីជាយ៉ាងណាក៏ដោយ ជាមួយនឹងការរកឃើញប្រភេទប្រេងក្នុងថ្ម (shale oil) នៅសហរដ្ឋអាមេរិក និងភាពជឿនលឿនផ្នែកបច្ចេកវិទ្យាក្នុងការខួងយករ៉ែ សហរដ្ឋអាមេរិកបានលេចមុខជាថ្មីក្នុងនាមជាអ្នកផលិតប្រេងដ៏ធំបំផុតក្នុងពិភពលោក។

អត្ថបទនេះ យើងនឹងទៅមើលអំពីប្រវត្តិសាស្ត្រនៃអំណាចលើទីផ្សារប្រេងរបស់សហរដ្ឋអាមេរិក និង OPEC ថាតើនរណាមានអំណាចលើទីផ្សារប្រេងជាង?

ប្រេង ត្រូវបានគេចម្រាញ់ចេញជាលក្ខណៈពាណិជ្ជកម្មដំបូងគេបង្អស់នៅសហរដ្ឋអាមេរិក ដោយតម្លៃស្ថិតនៅក្រោមអំណាចនៃការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ដែលនៅពេលនោះអាមេរិកជាប្រទេសផលិតប្រេងធំជាងគេក្នុងពិភពលោក ហើយតម្លៃប្រេងមានការប្រែប្រួលខ្លាំងនៅជំនាន់នោះ ដោយសារដំណើរការចម្រាញ់ខ្វះការសន្សំសំចៃខុសពីមាត្រដ្ឋានសព្វថ្ងៃ។

ជាឧទាហរណ៍ នៅដើមទសវត្សរ៍ឆ្នាំ១៨៦០ យោងតាម Business Insider តម្លៃប្រេងក្នុងមួយបារ៉ែលបានឡើងដល់ទៅ ១២០ ដុល្លារអាមេរិក (បើគិតតាមលក្ខខណ្ឌសព្វថ្ងៃ) ក្រោមឥទ្ធិពលនៃការកើនឡើងតម្រូវការដែលបណ្តាលមកពីសង្គ្រាមស៊ីវិលនៅសហរដ្ឋអាមេរិក។ ក្រោយមកតម្លៃបានធ្លាក់ចុះជាង ៦០% ក្នុងរយៈពេល ៥ ឆ្នាំ។

នៅឆ្នាំ១៩០១ ការរកឃើញប្រភពប្រេងនៅតំបន់ Spindletop ភាគខាងកើតរដ្ឋតិចសាស់ បានបើកទ្វារទៅរកការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សនៃឧស្សាហកម្មប្រេងរបស់សហរដ្ឋអាមេរិក។ ការផ្គត់ផ្គង់ និងតម្រូវការប្រេងបានកើនឡើងបន្ថែមទៀតជាមួយនឹងការរកឃើញប្រភពប្រេងនៅទឹកដីពែរ្ស (ប្រទេសអ៊ីរ៉ង់បច្ចុប្បន្ន) ក្នុងឆ្នាំ១៩០៨ និងអារ៉ាប៊ីសាអូឌីតក្នុងអំឡុងឆ្នាំ១៩៣០ ។

នៅពាក់កណ្តាលសតវត្សរ៍ទី២០ ការប្រើប្រាស់ប្រេងក្នុងសព្វាវុធ និងការខ្វះខាតធ្យូងថ្មនៅអឺរ៉ុបជាហូរហែ បានធ្វើឱ្យតម្រូវការប្រេងមានការប្រែប្រួល។ អាមេរិកបានចាប់ផ្តើមពឹងផ្អែកលើប្រេងនាំចូលក្នុងកំឡុងសង្គ្រាមវៀតណាម និងកំឡុងសេដ្ឋកិច្ចលូតលាស់លឿននៅទសវត្សរ៍ឆ្នាំ១៩៥០ និងឆ្នាំ១៩៦០ ។ ផ្ទុយទៅវិញ វាបានធ្វើឱ្យប្រទេសអារ៉ាប់ និងអង្គការ OPEC ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦០ បង្កើនអានុភាពនិងមានឥទ្ធិពលលើតម្លៃប្រេង។

អង្គការនៃប្រទេសនាំចេញប្រេង (OPEC) ត្រូវបានបង្កើតឡើងដើម្បីជាមធ្យោបាយចរចាទាក់ទងនឹងតម្លៃប្រេង និងផលិតកម្មប្រេង។ OPEC មានសមាជិក ១៣ ប្រទេស រួមមានប្រទេសអាល់ហ្សេរី អង់ហ្គោឡា កុងហ្គោ អេក្វាទ័រហ្គីណេ ហ្គាបុង អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី នីហ្សេរីយ៉ា អារ៉ាប៊ីសាអូឌីត សហព័ន្ធអារ៉ាប់រួម និង វ៉េណេស៊ុយអេឡា។

នៅឆ្នាំ១៩៧៣ ក្នុងឆ្លើយតបទៅនឹងការគាំទ្ររបស់អាមេរិក ប្រទេសអ៊ីស្រាអែលនៅក្នុងអំឡុងសង្រ្គាម Yom Kippur អង្គការ OPEC និងអ៊ីរ៉ង់បានបញ្ឈប់ការផ្គត់ផ្គង់ប្រេងដល់សហរដ្ឋអាមេរិក ដែលនេះមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើតម្លៃប្រេង។ OPEC គ្រប់គ្រងតម្លៃប្រេងតាមរយៈយុទ្ធសាស្ត្រកំណត់តម្លៃលើបរិមាណ។ ទីផ្សារប្រេងពីមុនត្រូវបានគ្រប់គ្រងដោយ Seven Sisters ឬក្រុមហ៊ុនប្រេងលោកខាងលិចចំនួនប្រាំពីរ។ ទោះយ៉ាងណាក៏ដោយក្រោយឆ្នាំ១៩៧៣ តុល្យភាពនៃអំណាចទីផ្សារប្រេងបានផ្លាស់ប្តូរឆ្ពោះទៅរកប្រទេសសមាជិក OPEC ។

ព្រឹត្តិការណ៍ពិភពលោកមួយចំនួនបានជួយ OPEC រក្សាការគ្រប់គ្រងលើតម្លៃប្រេង។ ការដួលរលំនៃសហភាពសូវៀតក្នុងឆ្នាំ១៩៩១ និងការប៉ះទង្គិចសេដ្ឋកិច្ចបានរំខានដល់ផលិតកម្មប្រេងរបស់រុស្ស៊ីអស់រយៈពេលជាច្រើនឆ្នាំ។ វិបត្តិហិរញ្ញវត្ថុអាស៊ី ដែលមានការធ្លាក់ចុះតម្លៃរូបិយប័ណ្ណជាច្រើន បានកាត់បន្ថយតម្រូវការប្រេង។ ក្នុងករណីទាំងពីរ OPEC បានរក្សាអត្រាផលិតកម្មប្រេងថេរ។

OPEC+ បានលេចចេញជាធរមាននៅចុងឆ្នាំ២០១៦ ដែលជាការរួមបញ្ចូលគ្នានៃ OPEC និងប្រទេសនាំចេញប្រេងចំនួន ១០ ផ្សេងទៀតដូចជារុស្ស៊ី និងកាហ្សាក់ស្ថាន។ OPEC+ នៅតែមានឥទ្ធិពលខ្លាំងដោយសារកត្តាចម្បង ៣ ៖

១.  អវត្ដមាននៃប្រភពប្រេងជំនួសផ្សេងទៀត

២.  កង្វះជម្រើសផ្សេងក្រៅពីប្រេងឆៅក្នុងវិស័យថាមពល

៣.  ប្រទេសសមាជិក OPEC ជាពិសេស អារ៉ាប៊ីសាអូឌីត មានតម្លៃផលិតកម្មប្រេងទាបបំផុតក្នុងពិភពលោក។

គុណសម្បត្តិទាំងនេះអាចឱ្យ OPEC+ មានឥទ្ធិពលខ្លាំលើតម្លៃប្រេង។ ដូច្នេះហើយ នៅពេលដែលមានប្រេងច្រើនក្នុងទីផ្សារពិភពលោក OPEC+ កាត់បន្ថយកូតាផលិតកម្មរបស់ខ្លួន។ នៅពេលដែលមានប្រេងតិច វាបង្កើនតម្លៃប្រេងដើម្បីរក្សាកម្រិតផលិតកម្មឲ្យមានស្ថិរភាព។

ការរកឃើញប្រភេទប្រេងក្នុងថ្ម (shale oil) នៅអាមេរិកខាងជើងបានជួយសហរដ្ឋអាមេរិកឱ្យសម្រេចបាននូវបរិមាណផលិតកម្មប្រេងដ៏ច្រើន។

យោងតាមរដ្ឋបាលព័ត៌មានថាមពល (EIA) ការផលិតប្រេងរបស់អាមេរិកគឺជិត ១៩,៥ លានបារ៉ែលក្នុងមួយថ្ងៃ (BPD) កាលពីឆ្នាំ២០១៩ ដែលធ្វើឱ្យអាមេរិកក្លាយជាប្រទេសផលិតប្រេងធំជាងគេលើពិភពលោក តាមពីក្រោយដោយរុស្ស៊ី និងអារ៉ាប៊ីសាអូឌីត។ ទោះបីជាយ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតនៅតែជាប្រទេសនាំមុខគេលើពិភពលោកក្នុងការនាំចេញប្រេងតាមពីក្រោយដោយរុស្ស៊ី និងអ៊ីរ៉ាក់។ ការនាំចេញប្រេងរបស់អង្គការ OPEC មានទំហំប្រមាណ ៦០% នៃប្រេងសរុបដែលត្រូវបានជួញដូរជាអន្តរជាតិ។ សូមកត់សម្គាល់ថា ទោះបីជាសហរដ្ឋអាមេរិកជាប្រទេសផលិតប្រេងកំពូល ប៉ុន្តែ OPEC+ ជាអ្នកនាំចេញប្រេងច្រើនជាងគេដោយសារមានចំនួនប្រទេសសមាជិកផលិតប្រេងច្រើន ដែលមានន័យថាពួកគេនៅតែជាតួអង្គសំខាន់ក្នុងដំណើរការកំណត់តម្លៃប្រេងពិភពលោក៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឆ្នាំ២០២៦ កំណើន​អចលន​ទ្រព្យ​ដាក់​លក់​ឡៃ​ឡុង​ កាន់តែមានចំនួន​ច្រើន​នៅលើ​ទីផ្សារ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 08/10/2026

២០២៦នេះ អចលនទ្រព្យ​ជាពិសេសលំនៅឋាន​ដែល​បាន​ប្រកាស​ដាក់​លក់ឡៃឡុង​មានចំនួន​​កាន់តែច្រើន​នៅលើទីផ្សារ ដែលជាឱកាស​សម្រាប់​អ្នកមានលុយ​ក្នុងការទិញទុក​ចំណេញ ឬវិនិយោគ​...

រដ្ឋបាលលោក ដូណាល់ ត្រាំ ស្នើគោលនយោបាយថ្មី តម្រូវឱ្យនិស្សិតបរទេសបង់ប្រាក់ ១០ ម៉ឺនដុល្លារ ប្រសិនបើចង់ធ្វើការនៅអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

កាលពីថ្ងៃពុធកន្លងទៅនេះ រដ្ឋាភិបាលបង្ហោះការជូនដំណឹងថា ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាម៉េរិក (DHS) ស្នើឱ្យនិស្សិតបរទេសបង់ថ្លៃសេវាហ្វឹកហាត់ការងារយ៉ាងតិច ៧ ម៉ឺនដុល្លារ ប្រសិនបើពួកគេចង់ធ្វើការនៅក្នុងប្រទេសនេះ

ហេតុអ្វី​វិស័យ​ធនាគារ​កម្ពុជា​រក្សា​បាន​ភាព​ធន់ ​ទោះស្ថានភាព​សេដ្ឋកិច្ច​ពិភពលោកមាន​ភាព​​មិន​ច្បាស់លាស់​?​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ក្នុង​បរិបទ​សេដ្ឋកិច្ច​ពិភពលោក​មាន​ការ​ផ្លាស់ប្តូរ​ និង​មិន​មាន​ភាព​ច្បាស់លាស់ ភាព​ធន់​របស់​វិស័យ​ធនាគារ​ ​និង​ហិរញ្ញវត្ថុ​កម្ពុជា​ គឺពឹង​ផ្អែក​លើ​កត្តា​សំខាន់​ៗ​ចំនួន​៣ ​រួម​មាន​ ​ក្រប​ខណ្ឌ​ច្បាប់​និង​បទប្បញ្ញត្តិ​ ​ទំនុកចិត្ត​របស់​សាធារណជន ​និង​អតិថិជន ​ព្រមទាំង​ភាព​រឹងមាំ​នៃ​សេដ្ឋកិច្ច​ ​

ថៃកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះជំនន់សម្លាប់មាន់ពង ប៉ះពាល់ដល់ការផ្គត់ផ្គង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 08/10/2026

បរទេស៖ ថៃបានអំពាវនាវឱ្យក្រុមហ៊ុនក្នុងស្រុកកាត់បន្ថយការនាំចេញពងមាន់រហូតដល់ ៥០ ភាគរយ បន្ទាប់ពីគ្រោះទឹកជំនន់សម្លាប់មាន់ពងអស់រាប់លានក្បាល ប៉ះពាល់ដល់ការផ្គត់ផ្គង់ពងមាន់យ៉ាងធ្ងន់ធ្ងរ ។ កាលពីថ្ងៃអង្គារ៍កន្លងទៅនេះ មន្ត្រីក្រសួងពាណិជ្ជកម្មថៃស្នើសុំឱ្យក្រុមហ៊ុននានាកាត់បន្ថយការនាំចេញពងមាន់ពី ៣០ ភាគរយទៅ ៥០ ភាគរយរហូតដល់ខែធ្នូ ឆ្នាំ២០២៦ ដោយសារគ្រោះទឹកជំនន់បានសម្លាប់មាន់អស់ជាច្រើនលានក្បាល ដែលបង្កផលប៉ះពាល់ដល់ការផ្គត់ផ្គង់យ៉ាងធ្ងន់ធ្ងរ។ លោក Jirawuth Suwanna-arj អគ្គនាយករងនៃនាយកដ្ឋានពាណិជ្ជកម្ម

ក្រុមហ៊ុន​ផលិត​រថយន្ត Rolls​-​Royce​ ចាត់ទុក​ចិន​ជាទីផ្សារ​​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 08/10/2026

​ក្រុមហ៊ុន​ផលិត​រថយន្ត​ទំនើប​អង់គ្លេស​ Rolls​-​Royce ​បាន​ចាត់ទុក​ទីផ្សារ​ចិន​ជា​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​យុទ្ធសាស្ត្រ​វិនិយោគ​រយៈពេល​វែង​របស់​ខ្លួន​ ​ដោយសារ​តម្រូវការ​របស់​អតិថិជន ​និង​បណ្តាញ​តំណាង​ចែកចាយ​ដែល​កំពុង​វិវឌ្ឍ​ល្អ

ផ្សារ​មូលបត្រ​កម្ពុជា​បំបែក​កំណត់​ត្រា​៖ តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ​១​.​៤៥ លាន​ដុល្លារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​ផ្សារ​មូលបត្រ​កម្ពុជា​ ​(​CSX​)​ ​បាន​បំបែក​កំណត់ត្រា​ជួញដូរ​ថ្មី​ក្នុង​ខែ​កញ្ញា​ ​ឆ្នាំ​២០២៦ ​ដោយ​តម្លៃ​ជួញដូរ​មធ្យម​ប្រចាំ​ថ្ងៃ​កើន​ដល់​ ៥​.​៨ ពាន់​លាន​រៀល ​ឬ​ប្រមាណ​ ​១​.​៤៥ លាន​ដុល្លារ​អាម៉េរិក​ ​ដែល​ជា​កម្រិត​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន​នៅលើ​ទីផ្សារ

ជម្លោះ​​ព្រំដែន​​កម្ពុជា​-​ថៃ​៖​ ​គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ​​ពន្យារ​សង​ឥណទាន​ជាង​​ ២៥០ ​លាន​ដុល្លារ​

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 08/10/2026

​គ្រឹះស្ថានធនាគារ ​និង​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​ ​បាន​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​ដែល​រង​ផលប៉ះពាល់​ពី​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​ ​តាមរយៈ​ការ​ពន្យារ​ការ​ទូទាត់​សង​ឥណទាន​ ​និង​ការ​លើកលែង​បំណុល​មួយ​ចំនួន​ ​ដែល​មាន​ទឹក​ប្រាក់​សរុប​ជាង​ ២៥០​លាន​ដុល្លារ​អាម៉េរិក