កម្ពុជា នាំចេញកសិផលទៅទីផ្សារចិនមានទំហំទឹកប្រាក់ជិត៥០០លានដុល្លារក្នុងរយៈពេល៩ខែ

ភ្នំពេញ ៖ យោង​ទិន្នន័យ​នាំចេញ​កសិផល​ទៅ​ក្រៅប្រទេស ដែល​កត់ត្រា​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម ក្នុង​ឆ្នាំ ២០២១ កម្ពុជា​បាន​នាំចេញ​កសិផល​ទៅ​ចិន​ចំនួន​ជាង ៨៣ម៉ឺន​តោន គិត​ជា​ប្រាក់​ជិត ៧០០លាន​ដុល្លារ​។ ​គិតត្រឹមរយៈពេល​​​​​​​​​៩ខែ ឆ្នាំ២០២២នេះ ការនាំចេញកសិផលពីកម្ពុជា ទៅប្រទេសចិនសម្រេច​បាន​ជាង ៥៨ ម៉ឺន​តោន​គិត​ជា​ប្រាក់​ជាង ៤៩១ លានដុល្លារ។ ​

របាយការណ៍របស់ស្ថានទូតចិនប្រចាំនៅកម្ពុជាបានឱ្យដឹងថា បរិមាណនៃការនាំចេញកសិផលរបស់កម្ពុជាទៅកាន់ទីផ្សារចិនគិតចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ មានទំហំត្រឹម ៤២,៣ម៉ឺនតោនប៉ុណ្ណោះ ប៉ុន្តែរហូតមកត្រឹមបំណាច់ខែមិថុនា ដែលជាចុងឆមាសដំបូងនៃឆ្នាំ២០២២ កម្ពុជាបាននាំចេញកសិផលសរុបចំនួនប្រមាណ ២,៤លានតោន ទៅកាន់ប្រទេសចិន ដែលមានតម្លៃនាំចេញសរុបប្រមាណ ១.៩​៤២ លានដុល្លារ ។

ឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានលើកឡើងថា កសិផលរបស់កម្ពុជាមានច្រើនប្រភេទ និងមានគុណភាពល្អប្រសើរ ខណៈដែលប្រទេសចិនមានតម្រូវការទីផ្សារយ៉ាងធំ និងបច្ចេកវិទ្យាផលិតកម្មដ៏ទំនើប ហើយក៏ជាទីផ្សារនាំចេញអង្ករពីប្រទេសកម្ពុជាដ៏ធំបំផុតក្នុងរយៈពេលជាច្រើនឆ្នាំជាប់ៗគ្នា។

ឯកឧត្តម បានគូសបញ្ជាក់ថា ៖

“កសិកម្ម គឺជា​វិស័យ​សំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​កម្ពុជា​។ ជាមួយ​នឹង​ការ​ខំ​ប្រឹងប្រែង​រួមគ្នា​របស់​ភាគី​ទាំង២ នឹងមាន​កសិផល​កម្ពុជា​គុណភាព​ល្អ​ច្រើន​ប្រភេទ​ទៀត​ត្រូវបាន​នាំទៅ​កាន់​ប្រទេស​ចិន​។ កិច្ចសហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម​រវាង​ចិន និង​កម្ពុជា​ក៏​នឹង​ឈាន​ដល់​កម្រិត​ថ្មី​មួយទៀត​ដែល​នឹង​ជួយ​ដល់​ការ​អភិវឌ្ឍ​នៃ​សហគមន៍​ជោគវាសនា​រួម​ប្រកបដោយ​ភាពគ្រប់​ជ្រុងជ្រោយ”

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា ឯកឧត្តម Wang Wentian ក៏បានបញ្ជាក់ដែរថា បច្ចុប្បន្ននេះ កម្ពុជា និងចិនកំពុងខិតខំជំរុញការងារដែលនាំចេញ ម្រេច ផលិតផលវារីវប្បកម្ម សត្វព្រៃ សត្វក្នុងទឹក ដែលអាចបរិភោគបាន សំបុកត្រ​ចៀក​​កាំ និងដូងជាដើមទៅកាន់ប្រទេសចិន។

ដោយសារកសិផលកម្ពុជាកាន់តែច្រើន ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ចិន វិស័យពាក់ព័ន្ធនានាជាច្រើននឹងផ្តល់ឱកាសការងារកាន់តែច្រើនដល់កសិករកម្ពុជា លើកកម្ពស់ប្រាក់ចំណូល និងជីវភាពរស់នៅរបស់កសិករ និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ៖

“ឆ្នាំ២០២២នេះ គឺជាឆ្នាំទី១២ហើយ ដែលទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ កម្ពុជា-ចិន ត្រូវបានដំឡើងដល់កម្រិតកិច្ចសហប្រតិបត្តិការ ក្នុងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ជាមួយនឹងការពង្រឹង និងពង្រីកទំនាក់ទំនងលើគ្រប់វិស័យជាលំដាប់ រួមទាំងផ្នែកពាណិជ្ជកម្ម ធុរកិច្ច និងវិនិយោគ”

ជាមួយគ្នានេះ ឯកឧត្តមក៏បានបញ្ជាក់ផងដែរថា នៅពេលបន្ទាប់ កម្ពុជានឹងបើកការចរចា ដើម្បីបើកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន សម្រាប់ការនាំចេញ កសិផលកម្ពុជាផ្សេងទៀត ដូចជា ម្រេច ដូងក្រអូប ទុរេន ម្នាស់ គ្រាប់​​ឈូក ខ្នុរ និងផលិតផលសម្បុកត្រចៀកកាំផងដែរ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រុមហ៊ុន NextEd Canada រៀបចំទិវាគ្រួសារ (Family’s Day) ដើម្បីអបអរសិស្សកម្ពុជាដែលត្រៀមបន្តការសិក្សានៅប្រទេសកាណាដា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 15/08/2026

NextEd Canada ដែលជាក្រុមហ៊ុនប្រឹក្សា និងរៀបចំផែនការសិក្សានៅប្រទេសកាណាដា សម្រាប់សិស្សានុសិស្សកម្ពុជាចាប់ពីកម្រិតវិទ្យាល័យឡើងទៅ បានរៀបចំទិវាគ្រួសារសម្រាប់សិស្ស និស្សិត និងក្រុមគ្រួសារកម្ពុជាប្រមាណ១០០ គ្រួសារដែលមានផែនការ និងចំណាប់អារម្មណ៍លើការសិក្សានៅកាណាដា

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ